ភាគទី១៣ : លេងទឹកស្អីយប់បែបនេះ មិនខ្លាចអារក្សសមុទ្រចាប់សីុទេហ្ហេស??

Начните с самого начала
                                    

__________________

    +ផ្ទះក្បែរឆ្នេរសមុទ្រ

    មកមើលនៅក្នុងផ្ទះលំហែរឯសមុទ្រនេះវិញ ជាពេលដែររាងតូចនឹងរាងក្រាស់អង្គុយទល់មុខគ្នានៅតុអាហារ ក៏មិនទាន់មានរណាម្នាក់ញាំុអាហារឡើយ អាហាររៀបចំឡើងពេសពេញតុ។

«.....»

«.....»

      ម្នាក់ៗស្ងាត់មាត់ជ្រាបមិនមាត់នរណាម្នាក់និយាយអ្វីឡើយ។ គិតតែពីអង្គុយសម្លឹងសម្លក់អាហារលើតុ ដូចមានគុំនុុំជាមួយវាមកពីជាតិណាចឹង ឯអ៊ុំចំណាស់ នឹងអេលីស ក៏ឈរនៅម្ខាងសង្កេតមើលអ្នកទាំង2ទាំងងឿងឆ្ងល់ ហើយយកើតស្អីចេសមកសម្លក់ម្ហូបអាហារនៀក៎វីុ??

« ហ្ហឹម!.......»សំឡេងដកដង្ហើមធំរបស់រាងក្រាស់ ក៏បន្លឺឡើងទាំងតឹងទ្រូង ប្តូរពីសម្លឹងមើលម្ហូប មកមើលមុខរាងតូចវិញ!

« នៅសម្លឹងយូរទៀតទេ?? »ដោយឃើញរាងតូច នៅមិនព្រមញាំុ ជុងហ្គេនក៏ហើបមាត់សួរមុន

« មិនញាំុ...!»ថាហើយក៏ងើបដើរទៅបន្ទប់បាត់ ទុកឪ្យរាងសង្ហា នៅអង្គុយឈឺក្បាលម្នាក់ឯង!

«ហ្ហឺយ~~យកទៅចាក់ចោលឪ្យអស់ទៅ!! »នាយដកដង្ហើមមួយវ៉ូសទៀត មុននឹងស្រែករាងខ្លាំងបន្តិច បញ្ជារឪ្យអេលីសយកអាហារដែរនៅលើតុទាំងប៉ុន្មានចាក់ចោលទាំងអស់!
( ហេតុតែគេជាអ្នកមាន ឯងអ្នកក្ររកស្អីច្រាសមិនបាន🗿)

«ចាស៎ ចៅហ្វាយប្រុស! »អេលីស ឪនមុខចុះទទួលបញ្ជាររបស់ជុងហ្គេន! បានឮដូច្នោះហើយ រាងក្រាស់ក៏ងើបដើរចេញទៅខាងក្រៅផ្ទះបាត់។

    នៅក្នុងបន្ទប់ឯនេះវិញ ថេហីុអង្គុយធ្វើមុខក្រញូវនៅចុងគ្រែ ដោយសារអន់ចិត្តព្រោះអត់ឃើញនាយក្រាស់តាមមកលួងខ្លួន ដោយសារតែរឿងកាលពីថ្ងៃនោះ នាយមិនបានបកស្រាយអីឲ្យគេឈប់យល់ច្រឡំសោះ សុខចិត្តដើរតាមគេ អ្វីក៏មិននិយាយ !!

« មនុស្សចង្រៃ៎! បើលោកមិនស្រឡាញ់ខ្ញុំ ហេតុអ្វីចាំបាច់ធ្វើល្អដាក់ខ្ងុំ នៅនាំខ្ងុំមកទីនេះទៀត ទាំងដែរមិនត្រូវជាអីនឹងគ្នាផង » ថេហីុ អង្គុយរអ៊ូង៉ូវៗម្នាក់ឯង គេពិតខឹងមួុម៉ៅណាស់ ចូលចិត្តតែឪ្យគេយល់ច្រឡំតែម្នាក់ឯង!

💐គ្រងបេះដូង♡CEOសង្ហា✨Место, где живут истории. Откройте их для себя