«របស់អីនឹង?»សុខៗដៃអាល្អិតក៏ប៉ះនឹងប្រអប់មួយ។
«ពិបាកបើកម្ល៉េស?....បាក់អញ្ចឹងតាសទើបពិបាកបើកថ្នាក់នេះ»Jake ពិនិត្យមើលប្រអប់បួនជ្រុងនោះ បង្វែរចុះឡើងបន្តិចក៏សង្កេតឃើញ ប្រអប់នេះរាងបាក់ខាងក្រោយដូចធ្លាប់ធ្លាក់ទង្គិចពីមុនមកអញ្ចឹង។ តែគេប្រឹងបើកបន្តិចវា ក៏របើកឡើង។

«រូបអីនឹង?រូបគ្រួសារ?ចុះស្រីម្នាក់នេះជាអ្នកណា ទៅ?» ក្នុងប្រអប់នោះមានរូបប្រហែល10 សន្លឹកជាង ហើយវាជាចម្ងល់ជាខ្លាំងដល់Jake ។ រូបនីមួយៗសុទ្ធតែបង្ហាញពីសមាជិកគ្រួសារនេះ ទាំងអស់ ពិសេសមើលទៅSunghoon នឹង Heeseungទើបតែអាយុប្រហែល9-10ឆ្នាំទេ ពួកគេមើលទៅរីករាយខ្លាំងណាស់តាមរយៈកែវភ្នែករបស់ពួកគេបង្ហាញចេញមក ពិសេសគឺ Sunghoon ខ្សែរភ្នែករបស់គេបង្ហាញពីក្ដីសុខខ្លាំងណាស់មិនដូចឥឡូវនេះទេ។ តាំងពីJake ចូលមកគ្រួដារនេះគេមិនដែលឃើញខ្សែរភ្នែក ស្វាមីរបស់គេបែបនេះទៀតឡើយ ឯ Heeseung មើលទៅគេក៏មិនខុសពី Sunghoon ដែរ។ រូបនីមួយៗប្រៀបដូចជារូបថត គ្រួសារថតជុំគ្នា ពិសេសរូបចុងក្រោយមានលោកPark នៅអង្គុយកណ្ដាលគេមានលោក ស្រី Parkអង្គុយអោបដៃស្វាមីនឹងមាន Heeseungនៅអង្គុយលើភ្លៅ ចំណែកនៅខាងឆ្វេងដៃមានស្រីម្នាក់អង្គុយជាប់ដូចគ្នានឹងក្នុងដៃ មានក្មេងប្រុសតូចម្នាក់ជាSunghoon។ ស្ទើរគ្រប់រូបទាំងអស់ Sunghoonសុទ្ធតែនៅជាមួយ ស្រីម្នាក់នោះ។

«គេជាអ្នកណា?មើលទៅSunghoon ដូចជា ស្រឡាញ់នាងខ្លាំងណាស់...ប៉ុន្តែពេលរៀបការ របស់គេនឹងខ្ញុំមិនឃើញស្រីម្នាក់នេះអញ្ចឹង?»

«ធ្វើស្អីនឹង?!»ទ្វារបន្ទប់របើកឡើងស្របជាមួយនឹងសម្លេងរឹងកំព្រឹសតាមធម្មតាបំភ្លឺឡើង។
«SUNGHOON...»Jakeភ្ញាក់ក្រញោងសឹងតែធ្លាក់ប្រអប់ពីដៃទៅហើយ។
«ឯងកំពុងធ្វើអី?!!»
«គឺ...គឺ...»
«អ្នកណាឲ្យឯងប៉ះពាល់របស់យើង?!!» Sunghoonស្រាប់តែគំហកឡើង ស្ទុះទៅកញ្ឆក់ ប្រអប់នោះយកមកដាក់កន្លែងដើម។ តែបន្ទប់នេះមិនមែនមានតែពួកគេទេ នៅពីក្រោយខ្នងរបស់ Sunghoon ក៏មានវត្តមានមនុស្សស្រីម្នាក់ ដែលស្រីម្នាក់នោះគេ...Gini?
«ឯងមានសិទ្ធិមកប៉ះពាល់កន្លែងយើង??» ខ្ញុំងាកមកប្រឈមភ្នែកកំណាចរបស់គេជាមួយអាល្អិតព្រមទាំងចាប់ច្របាច់អង្រួនស្មារគេខ្លាំងៗ
«Sunghoon ខ្ញុំឈឺ...សុំទោសៗ»ទឹកភ្នែកអាល្អិតក៏ហូរដាបជោគថ្ពាល់។
«ឯងគ្មានសិទ្ធិស្អីមកប៉ះពាល់របស់យើងទេ ចាំទុក!!»កាយតូចត្រូវគេច្រានឲ្យដួលទៅលើដី។ កាយគេតូចតែមួយ ប្រើកម្លាំងរុញថ្នាក់នេះគ្នាឯណាមិនឈឺនោះ?
«ចេញទៅ!!ចេញពីបន្ទប់យើងភ្លាមទៅ»
«Sunghoon...បងចិត្តត្រជាក់សិនទៅ កុំឆេវឆាវពេកអី»Gini ដើរចូលទៅអោបដៃព្រមទាំងជន្ទើតទៅថើបថ្ពាល់នាយក្រាស់បន្តិច ដែល ទង្វើរទាំងនេះធ្វើឲ្យយើងបានដឹងថាពួកគេទាំងពីរគឺជាសង្សារកំណាន់និងគ្នា? ប៉ុន្តែមើលទៅស្នាមញញឹមស្រីម្នាក់នោះដែលសម្លឹងមក Jakeមិនមែនស្រទន់អាណិតនោះទេ ផ្ទុយទៅ វិញវាជាស្នាមញញឹមសើចចំអក។
«ខ្ញុំសុំទោស ប៉ុន្តែខ្ញុំរកសោរបន្ទប់ខ្ញុំអត់ឃើញទេ»Jake ប្រឹងក្រោកឡើងទាំងឈឺចុកពេញខ្លួននិយាយបណ្ដើរជូតទឹកភ្នែកបណ្តើរ។
«យកទៅ!!»Sunghoon បោះសោរមួយទៅលើដីឲ្យអ្នកដែលមាននាមជាភរិយា។
«ចេញទៅបិទទ្វារឲ្យយើងផងយើងត្រូវការមានក្ដីសុខជាមួយមនុស្សដែលយើងស្រលាញ់»
———————————————————
To be continue 🙏🏻❤️
02.06.2023

Fake Marry with Playboyحيث تعيش القصص. اكتشف الآن