សង្សាររោគចិត្ត Episode: 1/?

1.5K 90 7
                                    

Jayke
Jay to

ទឺត!!ទឺត!! សំឡេងទូរស័ព្ទរោទ៍ក្នុងហោប៉ៅប្រុសម្នាក់
បន្លឺឡើង ធ្វើឲគេផ្តាច់សន្ទនាជាមួយគ្នីគ្នាហើយលូក
យកទូរស័ព្ទមកមើលថាអ្នកណាតេមក

«បន្តិចទៀតខ្ញុំមកវិញ ទៅនិយាយទូរស័ព្ទមួយភ្លែត»
គេនិយាយទៅប្រុសម្នាក់ក្នុងចំណោមនោះដែលមាន
វ័យច្រើនជាងគេក្រោយដឹងថាជាអ្នកណាតេមក

«អើ!!ឆាប់ឡើងជិតដល់ពេលប្រកួតហើយអាជេយ៍»
គាត់និយាយឡើងទៅជេយ៍ មែនហើយប្រុសម្នាក់នេះ
មានឈ្មោះថាជេយ៍ ជាអ្នកប្រណាំងម៉ូតូធំដ៏ល្បីឈ្មោះ
ក្នុងតំបន់នេះដូចគ្នា ការប្រកួតប្រណាំងម៉ូតូរបស់គេ
គ្មានពាក្យថាចាញ់នោះដែរ

«ខ្ញុំដឹងហើយបង»ជេយ៍តបហើយក៏ចុចទទួល

"អាឡូ!!បាទសំណព្វចិត្ត"ជេយ៍និយាយទាំងបន្ទន់
សំឡេងខុសដាច់ពីនិយាយជាមួយប្រុសម្នាក់នោះ

"បងនៅឯណា"ខ្សែម្ខាងទៀតតបមកទាំងសំឡេងល្វើយៗដូចគ្មានកម្លាំង

"អូនមានការអីមែនទេបងកំពុងរវល់បន្តិចទៀតបងទៅរកណា"ជេយ៍ក៏មិនបានចាប់អារម្មណ៍ថាសំឡេង
សង្សាររបស់ខ្លួនចម្លែកដែរ ព្រោះគិតថាជារឿងធម្មតា

"មករកអូនពេលនេះបានទេ"

«អេ..និយាយគ្នាជាមួយអ្នកណា កុំនៅយូរពេកដៃគូរ
កំពុងចាំប្រកួត»ប្រុសម្នាក់នោះស្រែកហៅជេយ៍ខ្លាំងៗ
ក្រោយបាត់ជេយ៍មួយសន្ទុះ ព្រោះពេលនេះដៃគូរ
ប្រកួតកំពុងចាំទើបមិនចង់ឲខកខាន

«ដឹងហើយបង»ជេយ៍ខ្ទប់ទូរស័ព្ទហើយតបទៅវិញ

«ជេគគីអូនដេកសិនទៅណា បងនៅទីលានប្រណាំង
ពេលបងរួចរាល់បងនិងប្រញាប់ទៅរកអូន»ជេយ៍
និយាយលួងលោមសង្សារហើយក៏ចុចបិទ ហើយ
ដើរទៅទីលានប្រកួត

__Skip__

«បងឈប់ស្រឡាញ់ខ្ញុំហើយមែនទេ»ជេគនិយាយ
ម្នាក់ឯងតិចៗទាំងទូរស័ព្ទមិនទាន់ដកពីត្រចៀក

«ជេយ៍អូនចង់ជួបបង អូននឹកបងណាស់»ជេគទម្លាក់ទូរស័ព្ទចុះហើយងើបឈរឡើង ដើរចូល
បន្ទប់ទឹក ទាំងឈានជើងម្តងមួយជំហានៗ

Prettyz x Tall line (KH)Место, где живут истории. Откройте их для себя