"បាទអ៊ំ" អ៊ំសា ក៏បានដើរចេញពីបន្ទប់បាត់ មួយសន្ទុះក្រោយមក Vegas ក៏បានខលមកគាត់

<អាឡូអ៊ំ>

"អាឡូលោកម្ចាស់ មានការអីមែនទេ"

<Pete យ៉ាងម៉េចហើយ>

" គឺយំតូចចិត្ត ព្រោះលោកម្ចាស់ទុកចោលហ្នឹងណា ហើយក៏ប្រាប់ថាឈឺ លោកម្ចាស់គួរតែប្រញាប់មកវិញមកណា"

_____________________________

Vegas ~ បាទអ៊ំតិចទៀតខ្ញុំទៅដល់ហើយ

*ទឺត* គេក៏ចុចបិទទូរសព្ទ

"Big ឯងចាត់ចែងរឿងទំនិញទៅ យើងត្រូវទៅផ្ទះ" Vegas និយាយទៅកាន់ big ដែលជាអង្គរក្សចំណាត់របស់ខ្លួន

" ចុះអាបីនាក់នេះគិតយ៉ាងម៉េចដែរទាន?" Vegas ខុសក្រឡេកទៅមើលបីនាក់នោះ ដែរកំពុងជាប់ចំណងលើកក្រៅអី។ ពួកគេជារនកក្នុង ដែលត្រូវចាប់បាន ហើយចាប់មកសួរចម្លើយ

"សួរបន្តទៅ បើមិនបានតម្រុយ បាញ់ចោលឲ្យអស់ទៅ" Vegas និយាយហើយក៏ដើរចេញសំដៅមកឡាន ដើម្បីជិះទៅផ្ទះវិញ

ពេលនេះសំណួរជាច្រើនបានលេចឡើងក្នុងក្បាលរបស់គេ
តើ Pete និងឈប់ស្រឡាញ់គេទេ?
គេមិនបានចំណាយពេលគ្រប់គ្រាន់ជាមួយ Pete ទេមែនទេ?
តើគេកំពុងបារម្ភជ្រុលពេកមែនទេ?
យប់មិញគេបានធ្វើវាខ្លាំង ហើយវ៉ៃ Pete ទៀតផង តើពេលនេះគេឈឺខ្លាំងទេ?

"ហ៊ើយយយ"
______________________________

Time skip~ 1 ម៉ោងក្រោយមក

*ក្រាក* Pete ទៅឮសំឡេងបើកទ្វារក៏ងាកទៅមើលយ៉ាងលឿន ហើយក៏ឃើញ Vegas ហ្នឹងឯង គេក៏សម្លឹងមើលក្រោមវិញយ៉ាងលឿន មិនហ៊ានមើលមុខ Vegas ចំនោះទេ

Vegas ក៏ដើរយឺតៗសំដៅទៅគ្រែ ហើយក៏ប្រទះភ្នែកហ្នឹងថាសអាហារដែលអ៊ំសា យកមកឱ្យនោះ ឃើញថាបបរនៅពេញចានដដែល បានន័យថា Pete មិនទាន់ញ៉ាំទេ

" ហេតុអីបានញ៉ាំបបរ?" គេសួរហើយក៏បានយកសោមកចាកខ្នោះនោះចេញ

"អឹម?" ដោយមិនឮ Pete ឆ្លើយ ក៏សួរម្ដងទៀត តែ Pete មិនបាននិយាយអ្វីគិតតែអង្គុយអង្អាលដៃដែលជាប់ខ្នោះ នោះព្រោះវាកកិតជាមួយស្បែកយូរធ្វើឲ្យឡើងក្រហម ហើយក៏ធ្វើមុខចង់យំ Vegas ឃើញបែបនេះក៏ អោនទៅថើបក្បាល Pete ថ្នមៗហើយទាញមកអឹបនិងទ្រូង និងអង្អែលក្បាលតិចៗ

~ My Mafia boyfriend~Hikayelerin yaşadığı yer. Şimdi keşfedin