ភាគទី7:ព្រងើយបន្តិចមែនតែបារម្ភខ្លាំង

Start from the beginning
                                    

#skip
ច្រើនថ្ងៃបន្ទាប់ទៅពួកគេនៅមិនទាន់ត្រូវគ្នាទៀត ចេះតែគេចមុខគ្នាសន្សំចិត្តខឹងគ្នាទុកព្រោះមួយរយៈដែលពួកគេឈ្លោះគ្នានេះជនទីបីចេះតែបង្ហាញមុខជាញឹកញាប់ធ្វើអោយអោយចិត្តខឹងប្រចណ្ឌ័គ្នាចេះតែកើតមានឡើងតែមិនព្រមនិយាយរកគ្នាសោះ។ថ្ងៃនេះដូចជាចម្លែកដល់ហើយtaehyungមិនបានមកសាលានោះទេ តើគេកើតអីទៅ...?
«អួយ ចុកពោះណាស់ ហ៊ឹក ហ៊ឹក»សំឡេងស្រែកយំបានបន្លឺឡើងនៅក្នុងបន្ទប់ធំទូលាយមួយ មានក្មេងប្រុសម្នាក់កំពុងតែគេងឪបពោះស្រែកយំ
«ម៉ាក់ ជួយកូនផងចុកណាស់ ហ៊ឹក ហ៊ឹក»ម្នាក់នោះគឺtaehyungថ្ងៃនេះគេមិនបានទៅសាលានោះទេព្រោះតែងើបឡើងក៏ចុកពោះយកតែម្តង គេខំព្យាយាមងើបយោងយកទូរសព្ទ័រហូតដល់បានសម្រេច គ្រាន់តែបានទូរសព្ទ័ភ្លាមtaehyungក៏ខលទៅម្តាយល្មមតែពេលនេះគាត់ប្រាប់ថាគាត់កំពុងមានប្រជុំសំខាន់ជាមួយនិងក្រុមហ៊ុនសហការគ្នា ក្នុងចិត្តក៏បារម្ភពីកូនណាស់ដែលរួចក៏នឹកឃើញគំនិតមួយទាក់ទងទៅjungkookតែម្តងព្រោះតែគាត់អាចទៅយឺតតែគាត់និងប្រញាប់ទៅមើលកូនអោយបានប្រញាប់។ក្រោយពេលទាក់ទងjungkookបានហើយនាយកម្លោះក៏ប្រញាប់មកតែម្តង នៅពេលដែលដឹងថាមិត្តភក្តិសំណព្វឈឺទោះនៅខឹងក៏ត្រូវមកសិនដែលព្រោះtaehyungនៅម្នាក់អែងស្មាលនេះប្រហែលជាអ្នកបម្រើទៅផ្សារអស់ហើយទេដឹង ណាមួយtaehyungជាមនុស្សដែលមិនអនុញ្ញាតិអោយអ្នកណាគេចូលមកបន្ទប់ខ្លួនដោយងាយឡើយ
«taeយ៉ាងមិចទៅហើយ...»jungkookចូលមកដល់ជាមួយនិងឯកសណ្ឋានសាលារៀននៅឡើយព្រោះតែនាយប្រញាប់មកសូម្បីតែប្រាប់គ្រូមួយម៉ាត់ក៏អត់ផងយកតែកាបូបហើយរត់មកយកឡានមកទីនេះតែម្តង
«ហ៊ឹក ហ៊ឹកឈឺណាស់...ចុកពោះណាស់»taehyungស្រែកយំលឺធ្វើអោយjungkookបារម្ភជាខ្លាំង
«នេះយើងទិញថ្នាំមកអោយអែង លេបវាទៅ»jungkookជួយលើកtaehyungអោយងើបមកលេបថ្នាំនិងអាលបានជាសះស្បើយ។មួយសន្ទុះក្រោយមកក្រោយជាតិថ្នាំចូលសប់អស់ហើយtaehyungក៏លែងសូវឈឺតែបបូរមាត់ឡើងស្លេកតែម្តង
«យ៉ាងមិចហី ធូរខ្លះទេ...!»
«គ្រាន់បើហើយ...!»taehyungនិយាយរួចក៏ងៀកមុខទៅម្ខាងបំណងដូចជាចង់គេចមុខពីjungkook
«អែងមិនសួរយើងទេហេ៎»
«សួររឿងអី..?»taehyungងៀកមកនិយាយជាមួយនិងនាយកម្លោះវិញទាំងទឹកមុខស្លេកស្លាំង
«គឺហេតុអីបានជាយើងដឹងថាអែងឈឺ»
«ខ្ជិលសួរមិនចង់ដឹង»មើលសម្តីចុះគ្រាន់បើណាស់តាស
«ដឹងចឹងមិនមកមើលទេ...ទុកអោយឈឺដេកយំល្អជាង»
«ធ្វើទៅបើអែងគិតថាសម...»taehyungសម្លក់នាយរួចក៏សង្ងំគេងបានតែបន្តិចសំឡេងបើកទ្វាលឺឡើងទើបប្រញាប់បើកភ្នែកវិញខ្លាចថាjungkookនិងទៅបាត់ដោយមិនលាខ្លួន តែមានឯណាគេនៅអង្គុយនៅលើសាឡុងក្នុងបន្ទប់ខ្លួននៅឡើយទេតែអ្នកដែលបើកទ្វានោះគឺម៉ាក់របស់គេគឺលោកស្រីkim
«យ៉ាងមិចហើយកូន...បានធូរខ្លះទេ»
«កូនមិនអីទេម៉ាក់»
«អឹមម៉ាក់សុំទោសណាដែលមិនបានមកមើលថែរកូនទើបអោយjungkookគេមកមើលថែរកូន ហើយក៏អរគុណjungkookដែលមកមើលកូនtaeជំនួសម៉ាក់»
«បាទមិនអីទេអ្នកម៉ាក់»jungkookញញឹមដាក់គាត់បន្តិចព្រោះវាគ្មានគុណស្រាយអីទេណាមួយបើដឹងថាtaeឈឺបែបនេះគេពេញចិត្តនិងមកមើលថែរស្រាប់ហើយ
«taeម៉ាក់សុំទោសណា»គាត់សម្លឹងទៅកូនប្រុសដោយមានអារម្មណ៍ថាខ្លួនខុសទើបចេះតែសុំទោសនេះបើមិនមានjungkookមកទេកូនគាត់មិនដឹងទៅជាយ៉ាងណាទេមើលតែមុខមាត់ពេលនេះក៏ដឹងថាដូចមនុស្សគ្មានជាតិយ៉ាងចឹង
«មិនអីនោះទេម៉ាក់»
«មើលចុះកូនប្រុសម៉ាក់ស្លេកស្លាំងណាស់ ចាំម៉ាក់ទៅអោយដាក់ដាំបបរអោយកូនណា»
«បាទ...!»ក្រោយទទួលការឆ្លើយតបពីកូនប្រុសហើយគាត់ក៏ចុះទៅដាំបបរអោយtaehyungញ៊ាំ

To be continue......

My Soulmate (ចប់)Where stories live. Discover now