គិតថាគ្រប់យ៉ាងនៅលើលោកនេះសុទ្ធតែព្រហ្មលិខិតជាអ្នកកំណត់មែនទេ? គិតថាអ្វីជាការចៃដន្យមែនទេ អ៊ីចឹងគេនឹងធ្វើឱ្យនាងដឹងថា មនុស្សដីចជាគេក៏អាចកំណត់អ្វីគ្រប់យ៉ាងនៅលើលោកនេះបានដែរ...! "ខ្ញុំស្អប់លោក!!! លោកឯងអាក្រក់ជាងសត្វទៅទៀត!" ធ្លាប់តែនិយាយពាក្យផ្អែមល្ហែម ដល់ផ្លាស់ប្ដូរទៅជាគ្រោតគ្រាតបែបនេះគិតថាអ្នកខ្លះអាចទទួលបានឬ។ "សត្វដូចជាខ្ញុំសមគ្នានឹងមនុស្សដូចជានាងមិនអ៊ីចឹង!" ខឹងណាស់ក្នុងចិត្តក៏កំពុងពុះកញ្ជ្រោលដោយភ្លើងកំហឹងដូចគ្នា តែមនុស្សចិត្តរឹងប្រឹងសង្កត់គ្រប់យ៉ាងក្រោមទឹកមុខរៀបស្មើរបស់ខ្លួន។ "លោកឯង! ឆាប់ដោះលែងខ្ញុំភ្លាម! មិនអ៊ីចឹងខ្ញុំនឹងប្រាប់អ្នកមីងឱ្យដឹងពីទង្វើថោកទាបរបស់លោកពេលនេះ" "មានសមត្ថភាពវារឱ្យផុតពីបន្ទប់សិនទៅ ចាំទៅទូលពិតប្រាប់អ្នកម៉ាក់!" សម្លឹងមើលច្រវាក់ចាក់ជាប់នឹង.កជើងស្រីក្រមុំដោយក្រសែភ្នែកចំអក