ក្នុងមួយជីវិតនេះគេមិនត្រូវការអ្វី ក្រៅពីសេចក្តីស្ងប់សុខ តែហេតុអ្វី?...ហេតុអ្វីពិភពដ៏ឃោរឃៅមួយនេះ តែងតែទាញគេឱ្យធ្លាក់នរកអវិចី? ចូលចិត្តណាស់ឬឃើញសភាពជាបិសាចរបស់គេបែបនោះគេនឹងធ្វើឱ្យគ្រប់គ្នាដឹងថាសាតានដូចជាគេសាហាវបានដល់កម្រិតណា...! ហើយចុះនាង? នាងមានកំហុសអ្វីទើបគេទាញឱ្យធ្លាក់នរកមួយនេះដែរ? "ហ៊ឹក ខ្ញុំសូមអង្វរលោកដោះលែកខ្ញុំទៅ! ហ៊ឹក ខ្ញុំមិនដឹងអីទេ..." ដៃតូចទាំងគូលើកប្រណម្យអង្វរករមនុស្សគ្មានបេះដូងទាំងបាប់ច្រវាក់កកិតឡើងទៅជាចេញឈាមទៅហើយ។ "ហ៊ឹស! នាងសំណាងណាស់នៅមានដង្ហើមដកអង្វរករយើង ទាំងដែលប្រពន្ធកូនរបស់យើង គ្មានសូម្បីតែឳកាសនិយាយពាក្យទាំងនេះ" ឃើញសភាពនាងហើយគេគួរណាស់តែអាណិតតែអត់ទេ! ពេលនេះគេជាមនុស្សគ្មានបេះដូង ក្រៅពាក្យថាសងសឹក អ្វីក៏គេលែងទទួលដឹងដែរ។