ឈុតដកស្រង់ នាង ត្រឹមជាមនុស្សស្រីម្នាក់ ដែលរស់នៅខ្វះភាពកក់ក្ដៅតាំងពីតូច អ្វីដែលនាងសង្ឃឹម ត្រឹមទទួលបានក្ដីស្រលាញ់ ការខ្វល់ខ្វាយ យកចិត្តទុកដាក់ពីមនុស្សជុំវិញខ្លួន។ តែគ្រប់យ៉ាងវាផ្ទុយស្រឡះ អ្វីដែលនាងទទួលបានមានតែភាពឯកា ដែលជាមិត្តកំដរនាង។ តែភាពឯកាវាក៏ធ្វើឱ្យនាងខ្លាចជាមនុស្សម្នាក់រឹងមាំ ពុះពារគ្រប់ឧបសគ្គ តែអ្នកណាទៅដឹងថាក្រោយភាពរឹងមាំ ក្លាហានរបស់នាង បែរជាពោរពេញទៅដោយស្នាមរបួសទៅវិញ។ ស្នាមរបួសដែលចាក់កប់ជ្រៅ ជ្រៅរហូតធ្វើឱ្យនាងសុខចិត្តលះបង់ចោលគ្រប់យ៉ាង លែងចង់ដឹង ចង់ឮ លែងខ្វល់ខ្វាយពីអ្នកណាក្រៅពីខ្លួនឯង។ "ហ្វរ៍ឌែន បងមើលមួយនេះស្អាតទេ?" មីនជី បង្ហាញរ៉ូបការ ដែលខ្លួនចូលចិត្តមកឱ្យអ្នកជាសង្សារមើល តែនាងក៏ត្រូវអន់ចិត្តពេលទទួលបានភាពសោះអង្គើយពីអ្នកកំលោះ។ "ស្អាតតើស" មាត់និយាយទាំងដែលភ្នែកមិនងាកមើលសូម្បីតែប