ភាគ១០

62 2 0
                                    

     ពេញមួយអាទិត្យនេះម្នាក់ៗគ្មានបានសម្រាកទេ ចប់ម៉ោងរៀននាំគ្នាមកសមសម្តែងនៅសាលល្ខោន។ក៏ចម្លែកថ្ងៃនេះបាត់ជុងគុគនឹងថេយ៉ុង។ពួកគេពីនាក់ណក៎នាំគ្នាទៅដំបូលសាលាសំយុងជើងចុះសមសម្លេងជាមួយនឹងទិដ្ឋភាពមេឃលើអគា ពេលល្ងាចមេឃពណ៍ផ្កាឈូកបែកស្វាយនឹងស្រមោលព្រអអាទិត្យរាបលិច ចាំងអោយឃើញកម្លោះរាងក្រាសខ្ពស់កាន់ហ្គីតាកេះយ៉ាងរន្តំ ឯងកម្លោះដែរអង្គុយផ្អែកខ្នងនឹងស្មាក្រាសកាន់ក្រដាសចម្រៀងច្រៀងយ៉ាងពិរោះត្រសងភ្លេងឥតទាស់។ជុងគុគលេងភ្លេងបណ្តើរគោះជើងទៅមកព្រោះគេសំយ៉ុងជើងចុះហ្អតែ ថេយ៉ុងវិញគេងទល់ខ្នងជុងគុគ គេគ្មានថ្ងៃយកជីវិតមកដាក់ជិតអគារ៥-៦ជាន់ដូចជុងគុគឡើយ។
គ្រឺង~សម្លេងកេះបញ្ចប់ភ្លេង។
         "ម៉េចដែរសម្លេងយើង"ថេយ៉ុថសួចង់សុំមតិបែបស្ថាបនាព្រោះជុងគុគគេស្ទាត់រឿងច្រៀងនឹងជាង។
            "ល្អគ្រាន់ហើយ~~"ជុងគុគផ្អៀងកបែមកក្រាយ
            "ខំយូហើយបានតែពាក្យគ្រាន់បើទេហ្អ"ថេយ៉ុងស្ទុះបែមកប្រឈមមុខនឹងជុងគុគ។
            "អឹម~~ចង់អោយថាម៉េច"ជុងគុគងកក្បាល់ បើគ្រាន់បើជាងមុនមែន។
          "អរ!...bye~យើងទៅសម្តែងហើយ" ថេយ៉ុងស្ទុះងើបអស់កម្ពស់ លើដៃbyeៗឡើងដូចចង់លើកដៃទះជុងគុគ ហើយនិយាយដូចសម្លុត ឡើងជុងគុគភ័យផ្អាកខ្លួនទៅក្រោយគេចស្មានថេយ៉ុងចង់វៃព្រោះម្នាក់នឹងដៃឆៅណាស់ត្រូវដាល់ៗត្រូវធាក់ៗ។
    ហើយបើថេយ៍គេទៅសសម្តែងហើយយើងនៅធ្វើអីទៀត? ជុងគុគក៏កាន់ហ្គីតាដើរតាម។
  
        "ហូយ!អាពីរនាក់ ឯងនៅមើលមុខគ្នាដល់ណាទៀតមិនថើប គ្នាគ្រាន់ដាក់មាត់ជិតប៉ះគ្នាតិចទេ លោកអើយវេទនាម្លេស" កៀកថ្ងៃសម្តែងហើយនឹងហ្អា។
         "ចាំថ្ងៃសម្តែងចាំថើបហ្មងទៅ តែម្តងក៏ចប់បានអត់ថេមីន?"ជុងគុគនិយាយបានល្អ ដែលជាលើកទីមួយថេយ៉ុងពេញចិត្តប្រសាសមានប្រយោជន៍មួយឃ្លានេះ។
          "អឹម...ក៏បានតែសន្យាអត់មានអៀនឬសើចអីទេធ្វើកុំអោយផ្លាត់លឺនៅ"ថេមីនប្រមានទុកមុន។
         "បាទ!..បាទ!" ថេយ៉ុងនិងជុងគុគឆ្លើយស្រុះគ្នាសុទ្ធតែអ្នកអត់ចង់ថើបហ្អា ខ្ពើមហ្មងអោយសមថើប សមថើបម៉េចកើត។
          ថ្ងៃកន្លងហួសទៅលឿនដូចជ្រូកហោះ បរិវេទសាលាមានតុបតែងលម្អស្អាតខ្លាំង នៅកន្លែងហាត់កីឡាមនុស្សមកយ៉ាងច្រើន មានក្រុមនារីលើកទឹកចិត្តរាំ លើកទឹកចិត្តក្រុមកីឡាករថ្នាក់រៀងៗខ្លួន។ម្នាក់ៗ  អត់ទំនេទេស្រែកហូសប្បាយអរខ្លាំងៗ។ សាលាមានរៀបចំតង់តាំងពិពណ័ ស្នាដៃសិស្សសម្រាប់លក់ដល់អ្នកដែរចូលរួម តង់ខ្លះលក់ម្ហូប ខ្លះលក់សៀវភៅ លក់វត្ថុអនុស្សាវរីយ៍ធ្វើអោយដៃសិស្ស។មានប្រកួតកីឡា មានរាំច្រៀន ការប្រគំតន្ត្រី ដោយសិស្សានុសិស្សម្នាក់ៗ សប្បាយអស់និយាយហើយ។
        នៅពេលល្ងាច សិស្សភាគច្រើនទៅផ្ទះដូខោអាវអស់ហើយព្រោះលេងបែកញើសតាំងពីព្រឹក ដើម្បីមកចូលរួមមើលការសម្តែងជាកិច្ចបញ្ចប់ហ្អ។ សម្តែងហើយដល់វគ្គប្រគល់ពាន់រង្វាន់ដូចកីឡាករ តង់ដែរលក់ដាច់ជាងគេ និងតង់ដែរប្លែកទទួលបានការចាប់អារម្មណ៍ជាងគេ។
        សិស្សក៏ដូចជាគ្រូអង្គុយមើលល្ខោនសម្តែងដោយសិស្សទី១២ សើចផង ហូផង ម្នាក់ណាក៏ជក់ចិត្តដែរ មានអ្នកខ្លះភ្នែកទន់ក៏យំតាមសាច់រឿងព្រោះអាណិត សុងថេពេក ណាមួយហុឺសុីបានរៀបការជាមួយកូនស្រីដែរស្តេចរៀបចំអោយទាំង ហុឺសុីនស្រឡាញ់សុងថេខ្លាំងណាស់។
      (ថើបទៅ...ថើបទៅ)
ជុងគុគគេអោនមកជិតៗមុខថេយ៉ុង តែថេយ៉ុងគេថយមុខដូចទៅមិនរួចម៉េចទេ នៅមុខមិត្តរួមថ្នាក់ញ័រចង់សន្លប់ទម្រាំមួយសាលាដាក់ភ្នែកមកទាំងអស់គេញ័ដៃចង់ទន់ជើង ណាមួយឈយូជើងទើបតែដោះបង់រុំទៀត។
        "ឯងអត់អីណាហី"ជុងគុគផ្តូទិសមកខ្សឹបក្បែត្រចៀកថេយ៉ុង ទៅរួចអត់នឹងមុខគេស្លេកៗ។ថេមីននៅក្បែឆាកខាំមាត់ភ័យបុកពោះព្រោះមិនដឹងពីនាក់នឹងធ្វើឈុតនឹងរួចអត់ទេ
        "ឈុតចុងក្រោយហើយស៊ូឡើង ស៊ូតិចទៀត"នាងខ្ញាំដៃនឹងសំពត់ ចង់គាំងទ្រូងមិនដឹងពីនាក់នឹងធ្វើអីខ្សឹបគ្នាទៅមកលើឆាត។នាងឈចម្ហៀងឆាកនាងមើលដឹង។
        "យើងឈឺជើងណាស់អាគុគ" ថេយ៉ុងទ្រាំសម្តែងអត់ប្រើឈើចត់មកយូម៉ោងដែរ។
         ជុងគុគលេបទឹកមាត់ងាកមកមើលទស្សនិកជនពេលនេះទំនួលខុសត្រូវលើគេហើយ ថេយ៉ុងឈយូទៀតអត់បានទេ!
       អ៊ុប! ជុងគុគត្រូវមានប៉ារ៉ូនិយាយតទៀតមុននឹងថើប តែគេទាញថេយ៉ុងឡើងផុតពីឆាកមកថើបបែបដិតៗច្បាស់ៗ សិស្សានុសិស្សហ៊ូ គ្រូផ្អើលគាត់អត់នឹកស្មានថាសម្តែងបានល្អចឹងដូចពិតៗ។ (ធ្វើដូចជុងគុគថើបលេងៗ🙃)
        ថេមីនដឹងស្ថានការ តាមពិតត្រូវថេយ៉ុងនិយាយបញ្ចប់រឿងបន្តិចទៀតតែនាងលើកដៃជាសញ្ញាអោយគេបិទវាំងននបញ្ចាប់រឿងល្ខោនមួយនេះយ៉ាងរលូន។
       រឿងចប់ happy ending ដែរតើ ស្មានតែមិនអោយតួបែកគ្នា សិស្សហូឡើងខ្ទសាល គ្រូក៏ទះដៃអោយមួយទំហឹងហ្មង។
     វាំងនងបិទមិនទាំងចប់ស្រួលបួលផង ជុងគុគគេលើកថេយ៍ចុះទៅក្រោយឆាកស្រវាយកអីមកស្អំជើងអោយថេយ៉ុងយ៉ាងលឿន ដល់ថ្នាក់អារីដែររៀបចាំបង់រុំនឹងឈើចត់ឈគាំងក្រែងនេះជាតួនាទីនាងមិនចឹងហី?
        នៅខាងមុខឆាកមានការប្រគល់ពាន់ សិស្សពូកែ សិស្សគំរូប្រចាំសាលា ប្រធានថ្នាក់គំរូ ថ្នាក់ដែរមានសណ្តាប់ធ្នាប់ល្អ តែគ្នានឈ្មោះទី១២ឡើយ សិស្សទី១២គឺសុទ្ធតែកំពូលៗបើលឺឈ្មោះទើបចម្លែង។
         "សិស្សថ្នាក់ទី១២អញ្ចើញឡើងមកលើវេទិកា" ភ្អើលមួយក្រុម ច្រលំមែន? ស្អីមានគេដែរ?។
       សិស្សគេ១២ឡើងមកឡើងពេញឆាកមានថេមីន រីអានិងអ្នកខាងតែងតួសម្តែងមកទាំងអស់ពួកគេកាន់ដៃគ្នាអោនគោរពទស្សនិកជនបន្ទាប់មកថេមីនបានឡើងមកទទួលពាន់ក្នុងនាមជាតំណាងសិស្ស។តាមពិតត្រូវមានជុងគុគនិងថេយ៉ុងឡើងមកទទួលពាន់ពីគ្រូផ្ទាល់ៗតែថេយ៉ុងឈឺជើងជុងគុគនឹងអារីនៅកៀកស្មាថេយ៉ុងអោយឈបង្ហាញខ្លួនលើឆាកបានគឺសំណាងហើយ។
         សិស្សៗថតរូបមួយសន្លឹងកាន់ពាន់ដ៏ទៅ៣។មានពាន់ការសម្តែងល្អជាងគេ ពានការលើសកម្ពស់ក្នុងការបំបាត់ការរើសអើងភេទ ពិសេសរើសអើងភេទដូចគ្នា និង ពានរបស់ជុងគុគនិងថេយ៉ុងដែរច្រៀងយ៉ាងពិរោះក្នុងសាច់រឿងនឹង។
ថ្នាក់ទី១២ តាំងពាន់នឹងនៅថ្នាក់ តែមិនមានបំណងតាំងរហូតទេត្រឹមអួតមួយរយសិន តែរៀនចប់ដឹងតែដាក់តាំងនៅទីចាត់ការជាមួយសិស្សច្បងមុនៗហើយ។
By___INTO __💜

what are we Where stories live. Discover now