ភាគ៩

38 1 0
                                    

      ព្រះអាទិត្យរះបញ្ចេញពន្លឺចាំងចែងញុាំងអោយសិស្សានុសិស្សរៀបចំរួសរាន់អោយទាន់ឡានក្រុង ក្រលែកមកកម្លោះ ចន ជុងគុគគេឈរេរាៗនៅមុខសាលាទំនងជាចង់គេចមួយថ្ងៃ អត់ចម្លែកទេព្រោះរឿងពីម្សិលមិញតោងទាមគេមួយយប់ហើយ។តើគួអង្វ បកស្រាយប្រាប់ថេយ៉ុងម៉េចទៅ គេពិតជាលេងសើចមែនអត់មានបំណង bullyអីទេ។
ឈដូចដុំថ្មបណ្តើគិតបណ្តើ វាគ្មានផ្លូវគេអង្វថេយ៉ុងបានឡើង អស់ភាពអង់អាចចំពោះអ្នកណាក៏បានកុំតែអាម្នាក់រាងស្តើងនឹង។តែបើអង្វគ្រូប្រាកដជាហៅអាណាព្យាបាលរឿងកាន់តែធំ។
    "ហេ៎ ថេមីន..ថេមីន"កំពុងគិតចុះគិតឡើងក៏ក្រលែងឃើញថេមីននាងដើរយ៉ាងមុតមាំក្នុងចំណោមសិស្សជាច្រើនដែរដើរជម្រុងជម្រាសគ្នា។ទីបំផុតរកឃើញទីពឹងហើយ ថេមីននាងគឺជាប្រធានថ្នាក់ប្រាកដជាជួយគេបាន។
តែ...គ្រាប់យ៉ាងធ្លាក់ដល់សូន្យពេលលិចខ្លួនថេយ៉ុងមក។ថេយ៉ុងកាន់ឈើច្រត់ដោយមានថេមីនជួយជាលំនឹង។សភាពជើងថេយ៉ុងដូចមិនឃើញល្អសោះវាអាចជាភស្តុតាងបញ្ចាក់ពីការbullyរបស់ជុងគុងបើគេសាភាពហ្អ។គ្រូគ្មានថ្ងៃជឿពាក្យអង្វជុងគុគឡើង។
       "ចាំតិច! ថេមីននាងកាន់កាបូបខ្ញុំសិទៅ"ជុងគុគហុតកាបូបអោយថេមីន ហើយបន្ទន់ជង្គុងចុះអោនស្មានៅមុខថេយ៉ុងកណ្តាលសាលាតែម្តង។
        "ឯងធ្វើអីនឹងអាជុង"ថេយ៉ុងមើលទៅមនុស្សគ្រាប់គ្នាដែរដើរជុំវិញ។
        "ឡើងមកយើងអៀវឯង"ជុងគុគងាកករមកក្រោយគោះស្មាយ៉ាងមោះមុត អោយថេយ៉ុងឡើងលើស្មា។
      "មិនបាច់ទេយើងដើរបាន..អាឆ្គួតឯងមិនឃើញមនុស្សទេហី!" ម្សិលមិញខ្មាសគេនៅស្ទើពេកមែន?
       "ឬក៏ចង់អោយយើងលីអោយដូចម្សិលមិញ?លឿនឡើងមកឯងដើរយូវាហើមជើង ប្រយ័ត្នជាមិនទាន់កម្មពិធីសាលា" ជុងគុគពិតជាពិបាកមើលដំណើរថេយ៉ុងពិតមែន ទើបចង់អៀវណាមួយថ្នាក់នៅជន់លើទៀតវាមិនងាយស្រួលដែរពឹងថេមីនទេ នាងជាស្រីណា!។
       "ទៅឡើងទៅ ម្សិលមិញវាលីឯងគេឃើញថតបង្ហោះពេក page សាលាហើយ ចង់អោយវាលីទៀតហ្អ"ថេមីននាងទាញឈើចត់ចេញ។( admin អត់ដឹងអានឹងឈើចត់ឬអីទេ តែadminជឿថាអ្នកអានធ្លាប់ឃើញវាក្នុងមន្ទីពេទ្យ😭🙏🙏សុំអភ័យទោសបាទ!)
អស់ជម្រើសក៏ឡើងឱបស្មាជុងគុគ ជ្រុបមុខនឹងករគេហោចណាស់ក៏បាំងបានខ្លះដែរកុំអោយគេស្គាល់។
      ដល់ម៉ោងសម្រាកគេគ្រប់គ្នាចេញទៅទិញអាហានំចំណី ជជែកលេងជាមួយមិត្ត អោនក្រាបនឹងតុដេក ចេញលេងបាល់ តែជុងគុគគេអង្គុយសម្លឹងថេយ៉ុងមិនដាក់ភ្នែក មិនមែនសម្លឹងសុំការអាណិតអីទេ សម្លឹងបែបប៉ាន់ទឹកចិត្តថាថេយ៉ុងនឹងប្រាប់គ្រូត្រង់ឬក៏អត់ តើគេជាមនុស្សឆ្លៀតឱកាសឬអត់? ចម្លើយដែលបានមកវិញគឺការញញឹមពីសំណាក់កម្លោះរាងស្តើង ញញឹមបែបរួសរាយយ៉ាងចម្លែកដូចមានល្បិចកលថ្ងៃនេះគេទ្រង់សប្បាយចិត្តម្ល៉ោះ?
         "តោះ! ជុងគុគគ្រូហៅទៅហើយ"ថេមីនដើរមកគោះស្មាជុងគុគ។
       "បាទបង!" និយាយចប់ក៏ច្រត់តុងើបឡើងទាំងភ្នែកសម្លឹងថេយ៉ុងមិនដក ហើយដើរទៅតុម្ខាងឈមនឹងខ្លួន។
      "តោះអ្នកប្រុស ឡើងមក"ដល់វេលាអៀវកម្លោះឈឺ១០០ជំពូកទៀតហើយ។ថេយ៉ុងឡើងតោងស្មាជុងគុគស៊ុបជាងមុន។យន្តជំនិះមួយនេះជិះញឹកដែរឡើងសម ចង់ប្រលែងដៃក៏អត់ធ្លាក់ដែរ។
ដើរកាត់ថ្នាក់មួយទៅថ្នាក់មួយ ថេយ៉ុលើកសក់ជុងគុគ ហើយគាច់ទៅឆ្វេងកាច់ទៅស្តាំដូចបើកម៉ូតូនៅអង្រួនស្មាគេរលាក់ៗឡើងដូចកូនក្មេងពេលជិះក្របីម្តងៗ សប្បាយអណាស់។ថេមីនឡើងហួសចិត្តឈប់អៀនហើយហ្អ!ចាប់ទុកជុងគុគដូចគោក្របីជិះលំហែកាយមែន? ជុងគុគក៏ដូចចិត្តទៀតថេយ៉ុងកាច់ទៅឆ្វេងគេដើរធ្វើផ្អែងទៅឆ្វេង ពេលថេយ៉ុងកាច់ទៅស្តាំគេដើរផ្អែកទៅស្តាំអោយកម្លោះបានចិត្តសប្បាយអរសើចឡើងហាថ្ពាល់ព្រោះកម្លោះគុគមានទឹកមុខស្មើរៗមិនមាត់មិនតបតក៏បើកដៃអោយលេងក្បាមួយសេរី។
...ទីចាត់ការ....
      កៅអីមួយទល់មុខតុលោកនាយកត្រូវកម្លោះថេអង្គុយឯងជុងគុគនឹងថេមីនឈអមដូចអក្សរ។
         "ពួកឯងទៅធ្វើអីនៅលើដំបូល? ម្នាក់ដោះអាវឈបីបមគ្នា? សង្សា?" គាំងគ្រាប់ឈាម! ថេយ៉ុងស្លេកមុខម្តង ជុងគុគវិញលួចសើចតិចៗ
(អរ!ចឹងទេមិនមែនគិតថាខ្ញុំbullyណាហី?)
        "អត់ទេៗ..វា..វា..ចង់ចាប់ខ្ញុំបោះ..វា.."
          "សង្សាខ្ញុំបាទ!"កម្លោះឈខាងក្រោយនឹងឆ្លើយទាំងទឹកមុខមាំ។
          "អូ៎!អត់ទេ លោកនាយល់ច្រលំហើយ មិនមែនសង្សាគ្នាទេចាស៎" ថេមីនកកឈាមដែរនឹងដែេមកនិយាយត្រង់ភ្លឹងចឹង បើនិយាយសង្សាខ្លាចនាយកថាមានស្នេហាញ៉ែគ្នាលើដំបូលណាណីវែងឆ្ងាយ។
         "ចឹង bullyមែន ហ្អាកជើងកើតអី?"ជុងគុគឈឡើងរឹងខ្លួន អ៎ក្បាលគេអៀវថេយ៉ុងមកនឹងអត់ឃើញទេ។តែមែននឹង!ថេយ៉ុងសប្បាយចិត្តដូចមិនមែនអ្នកជំងឺរឹតតែមិនមែនអ្នកត្រូវគេbully។
       "បាទ!មែនហើយ"ថេយ៉ុងងក់ក្បាលហើយញញឹមដូចផ្កាឈូករត្ន បញ្ចេញធ្មេញសឡើងខ្យូតសប្បាយចិត្តណាស់ដែលបានប្រាប់នាយកថាជាជនរងគ្រោះ។នាយកគាំងទឹកមុខបន្តិចទ្រង់សប្បាយអរម្ល៉ោះ ពេលប្រាប់ថាអាម្នាក់មាឌមាំនឹងbully?
          "វាមិនមែនចឹងទេ!"ជុងគុគគេអត់ដឹងបកស្រាយអីមែនខួងងឹតស្លុប។
          "អត់ទេចាស៎! សម្តែង! គ្រាន់តែជាកាសម្តែងតែប៉ុណ្ណោះចាស៎ព្រោះ ពួកគេពីនាក់នឹងចូលរួមសម្តែងល្ខោនក្នុងកម្មពិធីសាលា មានឈុតបី ក៏អោយជុងគុគលើបីថេយ៉ុងលេងអោយសាំុ"ថេមីនចេញមុខទៀតហើយគិតទៅនាងគួតែរៀបចំអោយជុងគុគនឹងថេយ៉ុងរៀបប៉ារ៉ូនិយាយមុនមកទីនេះមិនមែននិយាយច្រាសគ្នាចឹងទេ។
      មានប្រសិទ្ធភាពមែនលោកនាយកងក់ក្បាល ជាការសម្តែងទេហី ខំតែភ័យថាសាលាមានការbullyអីចឹង។បកស្រាយចប់ ពួកគេក៏អាចចេញមកវិញបានហើយ
   ថេយ៉ុងត្រូវជុងគុគមិនមែនអៀវគឺលីចេញមកវិញ។ថេមីនដើរតាមពីក្រោយដល់ផុតទីចាត់ការទើបទម្លាក់ថេយ៉ុងចុះ។
        "វាចង់បោះខ្ញុំម៉េចបាននិយាយថាសម្តែង?"ធ្វើប្រធានថ្នាក់ការពារមនុស្សអាក្រក់មែន។
       "យើងលលេងប្រាប់ប៉ុន្មានដងទៀត?"គេអត់មានគំនិតចឹងទេ ។
       "អរ ចឹងចាំយើងបីឯងបោះជាន់ទីបីហើយនិយាយថាលលែង" ថេយ៉ុងអោនចាប់ជើងជុងគុគតែលើកអោយហើបបន្តិចក៏អត់ដែរ។
          "បានហើយទៅ យើងសុំទោសបាននៅ?"ជុងគុគដាច់ចិត្តនិយាយតែអត់មើលមុខថេយ៉ុងទេ
          "សុំទោសដូចអត់ចង់! បាច់សុំទោសទេ ហើយឯងកុំមកពាក់ព័ន្ធនឹងយើងទៀត!"ថេយ៉ុងទាញឈើច្រត់ដើរប៉ាំងខ្ញើចៗចេញស្របពេលថេមីនរត់តាម។
          "កុំទាន់ស្តាប់ខ្ញុំសិន..ឯងចង់ប្រាប់នាយកត្រង់ថាជុងគុគបោះឯង? ចឹងមិនរឿងកាន់តែធំហៅឪពុកម្តាយមកហើយទេហី រឿងbullyវាធំណាស់មិនមែនរឿងតូចទេ! ជុងគុគក៏ព្រមសុំទោសហើយតើណាមួយឯងមិនឃើញទេហីពេលឯងឈឺវាមើលឯង ពេលឯងដើរមិនរួចវាអៀវឯង គ្មានវាឯងគិតចង់ឡើងជណ្តើម៉េច ទៅផ្ទះម៉េច? ជុងគុគលេងសើចតើគេមិនដែរគិតចឹងពិតមែនណា" ថេមីនជួយបកស្រាយអោយជុងគុគឡើងវែងបន្ទន់ចិត្តថេយ៉ុងបានខ្លះដែរ ទើបក្រលែកក្រោយមើលជុងគុគ គេដើរតាមក្រោយធម្មតាតែក្នុងភ្នែកថេយ៉ុងដូចជាអាណិតប្រុសម្នាក់នឹងម៉េចទេ។
     "ឯងកើតទេ?"ជុងគុគសួ ថីដើរសុខៗឈប់ចឹង។
       "អៀវយើង!"ថេយ៉ុងទម្លាក់ឈឺច្រត់ចុះ ហើយជុងគុគក៏អៀវថេយ៉ុងដើរដល់ថ្នាក់ទោះថេយ៍មិននិយាយក៏ថេមីនមើលដឹងថាសម្តីគេចូលត្រចៀកកម្លោះចិត្តក្តៅខ្លះហើយ។
By__INTO__💜

what are we Where stories live. Discover now