ភាគ៧

31 2 0
                                    

       តឹបៗ ជុងគុគលីថេយ៉ុងចូលមកដល់បន្ទប់ទឹកក៏ទម្លាក់លើឡាបូ ឌឹប!។
      "អូយ៎ អាចង្រៃឈឺ! ហែងលីយើងមកធ្វើអី"ថេយ៉ុងប្រុងទម្លាក់ខ្លួនចុះតែជុងគុគយកដៃទាំងពីរឃាំងឈពីមុខថេយ៉ុងបែបជិតៗ។
       "ចេស៎ចោះយើងជូតមាត់អោយឯង ឯងបោកខោអាវអោយយើង"មុខសម្លឹងជិតៗសម្តីមាំៗថេយ៉ុងក៏មិនដឹងគេចខ្លួនទៅណាបានទៀតបើគេគាំងជាប់ក្នុងដៃទាំងសងខាងរបស់ជុងគុគហើយនឹង។
        "តែ...តែយើងអត់មានអាវផ្លាសអោយឯងទេ ហើយឯងប្រុងយកស្អីជូតមាត់អោយយើង"បើលីគេមករុយ៎គ្មានបានយក tonerមកផងនឹង។
     ក្រឹក! ដៃមាំរបស់កម្លោះនៅនឹងមុខ ដកដប remove make up ពីខោប៉ៅហើយហើយចាក់លើកំណាត់សំឡីបួនជ្រុងក្រោមកែវភ្នែកស្លឺភ្ញាក់ផ្អើលរបស់ថេយ៉ុង។
      "នៅអោយស្ងៀមយើងជូតអោយ ហើយឯងត្រូវទៅហាលខោអាវយើងលើដំបូងអគារចាំទល់តែវាស្ងួតយកមកអោយយើងយល់" ជុងគុគ យកដៃលើកចង្កាថេយ៉ុងឡើងប្រសព្វមុខ កែវភ្នែកផ្តោតលើបបូបមាត់ក្រហមឆ្អៅជាមួយនឹងថ្ពាល់ប្រឡាក់ស្មាមក្រែមតិចៗមុខឡើងដូចគេលេងហី។
       ជុងគុគជូតថ្នមៗបំផុតព្យយាមធ្វើវាអោយល្អដូចខ្លាចក្រឡិតថ្ពាល់មួយនោះចឹង។ធ្វើអោយថេយ៉ុងសម្លឹងមើលទឹកមុខគេជាមួយនឹងចិញ្ចើមជ្រួញ (ថីបានប្រុសម្នាក់នេះស្រាប់តែទន់ភ្លន់ហើយហ្មត់ចត់លើរឿងបន្តិចបន្ទួចនេះម្ល៉ោះ?)
      ភ្នែកផ្លឹសៗរបស់ថេយ៉ុងធ្វើអោយមុខកម្លោះតូចកាន់តែខ្យូតដោយទាំងមិនដឹងខ្លួន កម្លាំងដៃស្រាលៗរបស់ជុងគុគច្រាលអោយថ្ពល់ថេយ៉ុងឡើងប៉ោងហាទើបគេដឹងថាថ្ពាល់មួយនឹងទន់ប៉ុណ្ណា។
    ហឹសៗ..កំពុងភ្លឹកមើលមុខជុងគុគសុខៗ ស្រាប់តែគេសើច។
      "ឯងសើចអី? "គេចង់ចម្អកអោយមែន។
      "គ្មានស្អីទេ?នៅអោយតែស្ងៀមៗមក"ដៃចាប់ក្បាលថេយ៉ុងអោយនឹងមួយកន្លែងអោនមុខកាន់តែជិតបបូមាត់គេ។ ថីមុខអាម្នាក់នេះកំប្លែងម្លេស។ឡើងដូចមនុស្សល្ងន់ស្រួលបោកស្រួលញោះ។ភ្នែកគេឡើងមូលៗជាមួយនឹងសក់គ្រោបថាស មើលជិតៗទៅមានប្រជុយលើថ្ពាល់ទៀត ទាក់ទាយមែនតើ។មុខគួអោយស្រឡាញ់មិនគួណាចរិតគួអោយចង់វៃចង់ដាល់ចឹងសោះ។
ក្រាក! សម្លេងបើទ្វាបន្ទប់ទឹក
       " អ៊ូស៎ សុំទោសៗ..."សិស្សស្រីពីរនាក់នឹងប្រុសម្នាក់បើទ្វាបន្ទប់ទឹកក្រាក។
ទិដ្ឋភាពកម្លោះម្នាក់ឈដោះអាវទទេកំណាត់ខាងលើមានតែខោវែងមួយនិងសិស្សប្រុងមាឌស្តើងម្នាក់អង្គុយសំយ៉ុងជើងយោលទៅយោលមកនៅចន្លោះកណ្តាលឃាំងអោយដៃកម្លោះមាឌមាំ។ហើយពួកគេឈ្ងោករកគ្នាយ៉ាងជិតៗបបូមាត់ស្ទើប៉ះគ្នាទៅហើយ បែបនេះតើអោយគិតអ្វីផ្សេងបានទៅ។
        "អឺ...ចូលបានតើ ខ្ញុំជូតមាត់អោយមិត្តភក្តិខ្ញុំ"ជុងគុគបែមករួសរាយដាក់សិស្សប្អូន បើកអោយពួកគេឃើញបបូមាត់កម្លោះក្រោយស្មាជុងគុគឡើងក្រហមដៃក្តោបអាវសប្រឡាក់ស្មាមបបូមាត់ពេញនឹង។ធ្វើអោយពួកគេកាន់តែយល់ច្រលំថែម។
      "សាលាយើងមាន BLដែរហ្អ" ស្រីម្នាក់កេះស្មាសិស្សប្រុសម្នាក់ជិតខ្លួន។
      "ចាស៎! ផ្អែមដូចក្នុង drama" ស្តាប់សម្លេងក៏ដឹងថាសិស្សម្នាក់នឹងជាgay។
    [ ពេលកន្លងព្រោះជុងគុគរវល់ជូតបបូមាត់ថេយ៍ ]
      សិស្សៗកំពុងនាំគ្នាកាន់ក្រដាស់បារ៉ូល្ខោនម្នាក់មួយៗដែរទើបដកពីម៉ាសុីនពីនក្តៅៗ។ពួកគេនាំគ្នាអាននឹងព្យយាមចាំប៉ារ៉ូលឺខ្ទរពេញថ្នាក់ មានទាំងសើច មានទាំងចំអកគ្នាទៅមកវល់តែម្តងឡើងអ្នកដឹកនាំរឿងចង់ងងឹតមុខបើម្នាក់ៗធ្វើដូចលេងសើចចឹងល្ខោនទៅមុខអត់ទេ តួឯកក៏បាត់ខ្លួនឯងទៀត។
      "ឯងណាជុងគុគ និង ថេយ៉ុង អត់យកក្រដាសប៉ារ៉ូទេ" script តួឯកកំពុងវែងផងបាត់ខ្លួនតួសម្តែងបាត់។
     "ឃើញជុងគុគលីថេយ៉ុងចូលបន្ទប់នឹងហើយក៏បាត់ស្រមោលបាត់ ចូលរកក្ន្ងងបន្ទប់ទឹកហើយមិនឃើញទៀត"លីទៅណាទេពីរនាក់នឹង។
    ក្រាក!
         "អូយ!...អាគុគថ្នមៗ ធ្លាក់អញឡូវហើយ"ថេយ៉ុងដែរនៅលើស្មានជុងគុគទះខ្នងគេញាប់ៗអោយអៀវអោយស្រួលតិចវាឈឺ។
       "ហែងនៅអោយស្ងៀមមើលកុំរើ"ជុងគុគអៀវថេយ៉ុងដើរមកដល់មុខថ្នាក់ភ្លាមគ្រប់គ្នាផ្តោកសម្លឹងមើលគូកម្លោះយ៉ាងងឿងឆ្ងល់។
         "ថេយ៉ុងមានរឿងអីនឹង ជើងកើតអីមកហ្អា?" ពីកជើងដល់កែងជើងរបស់ថេយ៉ុងរុំបង់ពណ៌សសភាពអ្នកជំងឺពិបាកមើលមែនទែន ដើរមិនរួចថែមទៀត។ អារីមិនត្រឹមតែសួគេនៅឆ្ងោកមើលជើងគេជិតៗទៀតក្រែងលមានឈាមហូមកតែអត់មានទេ។
      "វាភ្លឺរត់ចុះពីកាំជណ្តើក៏ដួលក្រិចជើងទៅ"ជុងគុគនិយាយដោយទឹកមកសើចចំអក បានឃើញសភាពគេចឹងសប្បាយមាំហា៎។
      "កាំជណ្តើរណា? ខ្ពស់ខ្លាំងទេ?"ថេមីនដើរមកមើល សល់មួយអាទិត្យទៀតសម្តែងមើលទៅដើររួចដែរនឹង។នាងមិនត្រឹមបារម្ភពីជើងថេយ៉ុងទេក៏បានហុតក្រដាសបារ៉ូល្ខោនអោយពួកគេដែរ។
       "ស្អីនឹង? "ថេយ៉ុងបើកក្រដាសម្តងមួយៗមកមើល។
      "ក៏ពីរនាក់ឯងនឹងត្រូវជាប់ឈ្មោះសម្តែងក្នុងរឿងខ្ញុំ តែ..ថេយ៉ុងឈឺជើងចឹងទៅរួចដេស"អារីខាំក្រដាសនឹងដៃបែបស្រ្តេសមិនដឹងគិតអីបន្ត។
     "ត្រូវហើយដូតួយកអ្នកផ្សេងល្អជាង វាដើរមិនកើតផងសម្តែងយ៉ាងម៉េច?ណាមួយវានឹងចេះសម្តែង? ចាំប៉ារ៉ូអោយតែបានសិនទៅ អង្គុយមើលសមជាង"ជុងគុគនិយាយមែនមើលងាយសុទ្ធសាធ គេមិនចង់សម្តែងជាមួយថេយ៉ុង គេនឹងអន់សឹងអីនឹង!ណាមួយមានឈុតថើប ឈរកាន់ដៃដូចគូស្នេហ៍ទៀតរឹតតែឆ្ងាយហើយ មិនអាចកើតឡើងដាច់ខាត។
        "អឺ ពិតមែនសម្តែងទៅ តិចហើមជើងដើរមិនរួច ដូតួចោះចឹង"អារី ងាកមកសម្លឹងមើលទៅក្នងថ្នាក់អ្នកណាសមណ៎។
       "អឹម..ចេះចោះអោយ ហុងអុីចោះ! គេដើរតួត្រឹមអ្នករត់សំបុត្រអោយតួឯកប្រុសតួឯកស្រី បារ៉ូតិចខ្លាំងចេញតែមួយដងទៀត មកដូជាមួយថេយ៉ុងមក"ហុងអុីសម្លឹងមើលថេមីនពីស្នាមញញឹមទៅជាទឹកភ្នែកទឹកសំបោកដកប្រេងខ្យល់មកហិតភ្លាមគ្រាន់លឺដូតួគ្នា។
       "ហឹកៗ...បងថាអោយខ្ញុំសម្តែងតែតិចទេ..ខ្ញុំ..ហឹក..ខំចូលរួមនេះអោយសារតែបងតែម្នាក់ទេ..ឡូវមកដូគូយ៉ាងម៉េច...ហឹកៗ..បើមិនចូលចិត្តខ្ញុំកុំរុញខ្ញុំអោយគេ..ហុឹកៗ..."ហុងអុីយំផងហិតប្រេងក្រឡាផងសភាពវេទនា គ្រាន់តែជាក្មេងប្រុសមានបេះដូងតូចតាមស្នេហាថេមីនតាំងពីថ្នាក់ទី១០ មិនត្រឹមតែមិនរវល់នឹងគេថែមទាំងចង់អោយគេជាគូជាមួយជុងគុគទៀត!។
  គាំង^⁠_⁠^ យំ?? ស្អីនឹង ជាប្រុសមួយទាំងមូលគ្រាន់សម្តែងប៉ុណ្ណោះអ្នកណាទៅយកសាច់ការ។មិនមែនសម្តែងចប់ជុងគុគសុំរៀនការឯណាទ្រង់ភ័យខ្លាច ម្ល៉ោះ!។ថេមីនមុខស្មើរ ទៀតហើយអញ! អស់ពីធ្វើចរិតខ្ចូតដាក់នាងឥឡូវមកដើរតួកូនក្មេងម្តង គេចេះហត់អត់នឹង នាងប្រាប់ហើយថាមិនចូលចិត្តមនុស្សប្រុសស្អីទន់ជ្រាយ មានមុខខ្ចូតៗខ្លួនតូចៗជាង នាងចឹង។ចរិតដូចនាងសមនឹងប្រុសជិះម៉ូតូធំមិនមែនជិះកូនទាដូចគេទេ ។

        "អឹម!...ខ្ញុំថាខ្ញុំអាចសម្តែងបាន ពេលហ្វឹកហាត់ខ្ញុំអង្គុយលើរទេះរុញសិនចោះ ពេទ្យក៏ប្រាប់ដែរមួយអាទិត្យអីជាហើយ"ថេយ៉ុងសម្រួល មើលទៅហុងអុីទៅមិនរួចទេ។
         "ស្អីឯងនឹង? មិនបាច់សម្តែងទេនាំខូចរឿងគេ"ជុងគុគឆក់ក្រដាសប៉ារ៉ូហុចអោយថេមីនវិញ។
          "វាស្អីឯង! កុំប្រាប់ថាអៀនមិនចង់សម្តែងជាមួយយើងព្រោះមានឈុតថើប! អរ រអៀសចិត្តហ្អខ្លាចយើងសម្តែងបានល្អជាង បានមានចេតនាធ្វើអោយយើងធ្លាក់ពីលើជណ្តើរ"ថេយ៉ុងខឹងឡើងតែម្តង មើលងាយម្ល៉ោះ គេចង់ខ្លាចជាតារាឱកាសមកដល់ហើយគេចង់បញ្ហាញសមត្ថភាពទ្រង់រារាំងម្ល៉ោះ?
        "យើងមិនបានមានចេតនា ឯងរត់ធ្លាក់ពីជណ្តើខ្លួនឯងសោះបានយើងអៀវទៅពេទ្យសំណាងហើយ"ជុងគុគនិយាយតែបែភ្នែកសម្លឹងមើលអ្នកផ្សេងបែបគេចៗពីមុខថេយ៉ុង។មិនយល់ តាំងពីជួបជុងគុគមកជីវិតថេយ៉ុងដូចឆ្វាក់នឹងបន្ទប់ពេទ្យដល់ហើយ ងាកៗចូលពេទ្យ។
        "មិនរត់យ៉ាងម៉េច បើឯងចង់ចាប់យើងបោះពីលើដំបូងអគា ឯងចងើសម្លាប់យើង"ថេយ៉ុងនិយាយចប់ស្លេកមុខមួយថ្នាក់។ស្អីគេនឹង មិត្តភក្តិគេលេងអីឆ្គួតៗចឹង អារីឆក់ប្រេងក្រឡាពីហុងអុីមកហិចទ្រាំទ្រនឹងស្ថានការនេះលែងបានទៀតហើយ រឹតទ្រូងភ្លាមៗ ចង់សន្លប់។
          "យើងបីឯងលេងៗទេ អ្នកណាទៅភ្លឺបោះមិនឃើញកាំម៉េរានឹងមាត់ទ្វាទេ ស្មានតែយើងល្ងន់ ហើយអ្នកណាទៅដឹងឯងខ្លាចងាប់យ៉ាងនឹង"សម្បូសិស្សមកសម្ងំជក់បារីពេកនាយកដាក់កាំមេរ៉ាហ្មងទៅ ហើយជុងគុគគេបីថេយ៉ងលើកទម្លាក់ៗបែបលេងសើចបំភ័យៗដឹងអី ថេយ៉ុងខ្លាចខ្ពស់ខ្លាំងយ៉ាងនឹង។លលេងនឹងចង់ធ្វើបាបវា!គ្រាន់ញោះលេងធម្មតាៗ😀លឺវាស្រែកចង់យំផងរើផងហៅម៉ែហៅឪខ្ទលើដំបូងអគាជាក្តីសុខបុរសម្នាក់នេះ។
        "ស្អីគេ!អគារ៦ជាន់ឯងគិតថាជីវិតវិលល្ងាច? អាចង្រៃយ៍" រកចង់ដាល់គេទាំងជើងឈឺតែបានមិត្តៗមកឃាត់
      "កុំវៃគ្នាៗ ស្ងប់អារម្មណ៍ៗ"
By ___INTO__💜

what are we Tahanan ng mga kuwento. Tumuklas ngayon