ភាគទី៦

48 1 0
                                    

       អ្នកគ្រូអាចនឹងផ្តល់យោបល់ត្រូវ តួឯកប្រុសទាំងតួរង ទាំងអ្នកនិពន្ធ ទាំងអ្នកដឹងនាំល្ខោនសុទ្ធតែចេញមកពីក្រុមថ្នាក់ទី១២ បើរើសសិ្សប្អូនម្នាក់ល្អដែរតើ ពេលគ្នាឡើងថ្នាក់នឹងមានបទពិសោធន៍សម្តែងតែម្តង។
        "រើសទី១១អត់សិស្សស្អាតៗច្រើន"និយាយចង់ថាទី១២សិស្សអត់ស្អាត?
       (អីគេទី11? តិចប៉ះសង្សាអាគុគ)ថេយ៉ុងដែរឈ្ងោកមើលក្រដាសលំហាត់ជាយូងើបមុខឡើងសម្លឹងទៅជុងគុគ។គេបែបសប្បាយចិត្តណាស់ហើយលឺចឹង។
         តែមិនដូចថេយ៉ុងគិតទេជុងគុគបុកពោះសឹងស្លាប់បើប៉ះចំសង្សាខ្លួនឯងមែនដឹងតែរឿងធំហ្មង។នាងពូកែប្រច័ណ្ឌណាស់ធ្វើការងារមិនរលូនទេមុខតែត្រូវមើលទឹកមុខនាងរហូតហ្មង។ហើយបើសាច់រឿងមានតួស្រីផ្សេងសម្តែងរៀងសិទ្ធស្នាលទៀតចប់!
       "ខ្ញុំចង់រកតែថ្នាក់ទី១២ទេកុំអោយប៉ះពាល់ម៉ោងសិស្សប្អូន ណាមួយក្រុមនិពន្ធ ក្រុមដឹកនាំ ក្រុមសម្តែងជាទី១២ទាំងអស់ហើយនឹង រើសថ្នាក់ផ្សេងតែយក តែជាទី១២បានហើយ"អារីគិតបានល្អ ជុងគុគ គ្រាំទ្រ បានញញឹមស្រស់បោះមកវិញ យ៉ាងណាកម្រិតស្មើរគ្នាស្រួលនិយាយគ្នាកុំអោយមានសិស្សច្បងសិស្សប្អូន។
          " អ្នកគ្រូក្រែងមានឈុតថើបមិនចឹង? ថ្នាក់ផ្សេងមិនសិត្នស្នាលគ្នាសម្តែងម៉េចសម រើសគ្នាឯងទៅមិនល្អអូនៗស្អាតច្រើនសឹងអី ណាមួយបើបានទង់សសើរមកនឹងមិនបាច់ដណ្តើមកន្លែងតាំង ដាក់តាំងថ្នាក់យើងអួតដល់ជំនន់ក្រោយហ្មង!"ជីនហេសិស្សដែរអង្គុយជាប់ជញ្ចាំងលើកហេតុផងយ៉ាងសមស្របពេញចិត្តអ្នកគ្រូក៏ដូចជាមិត្តរួមថ្នាក់តែម្តង។ត្រូវយើងត្រូវខំប្រឹងយកទង់សសើដាក់ថ្នាក់មិនមែនរុញការងារអោយថ្នាក់ដទៃទេ។
        "តែសាលាមិនអោយមានស្នេហា បើសម្តែងមានឈុតថើបអីបែបនេះ ខ្ញុំគិតថាមិនសមភ្នែកនាយកទេ"អារីជាអ្នកនិពន្ធស្រាប់ បើអ្នកគ្រូទាស់អីដកឆុតនឹងក៏បាន។
         "..អឹម..វាជាការសម្តែងប៉ុណ្ណោះអ្នកគ្រូគិតថាលោកនាយកមិនដាក់សម្ពាធដល់ថ្នាក់នឹងទេ"អ្នកគ្រូផ្អៀងក៏គិតបន្តិច គាត់ព្យយាមទក់ប្រតិកម្មលោកនាយកបើឃើញសិស្សសម្តែងឆុតកន្លែងនឹងគិតថាមិនអីទេដឹងពួកគេក៏ជិតចូលសកលដែរ។
       " បើចឹងដូមកជាមនុស្សប្រុសវិញទៅយ៉ាងម៉េចដែរ? ងាយសម្តែង មិនអៀន ជាមិត្តនឹងគ្នា ហើយក៏បញ្ហាញពីការមិនរើសអើងមនុស្សស្រឡាញ់ភេទដូចគ្នាទៀត"ថេមីនជាអ្នលដឹងនាំការសម្តែងគិតគំនិតនេះយូហើយតែចាំស្តាប់ពួកគេប្រកែកគ្នាអស់ចិត្តសិន។
      គំនិតនឹងធ្វើអោយសិស្សស្ងាត់គាំងមួយសន្ទុះសូម្បីជុងគុគក៏មិនគិតដល់ចំណុចនឹងដែរ BL?? មិនកើតទេដឹង។ភ្នែកដូចកូនទន្សាយរបស់ប្រុសគុគរំពិយមើលជុំវិញសុទ្ធតែមិត្តប្រុសៗលេងបាល់ជាមួយគ្នាវៃទាត់ធាក់គ្នាគ្រាន់តែគិតដល់ឆុតកាន់ដៃក៏ព្រឺឆ្អឹងខ្នងដែរ កុំថាឡើយថើប។
         "អ្នកគ្រូខ្ញុំថា..." កម្លោះទន្សាយហើបមាត់បញ្ចេញគំនិត។
        "ហ្អាកជុងគុគឈនឹងឡើយទេស៎?ម៉េចមិនចូលអង្គុយងាប់ គ្រូភ្លេច ទៅចូលកន្លែងបានហើយ"ជុងគុគ ប្រុងលើកសម្តីបដិសេដ តែអ្នកគ្រូបែជាគិតថាគេចុកជើងសុំអង្គុយទៅវិញ។
         "ជុងគុគក្រែងមកពីផ្ទះថីបានអាវក្រឡាក់អីក្រហមៗនឹង"អ្នកគ្រូជ្រឹមភ្នែកប្រឹងមើលខ្នងជុងគុគដែរដើរបែតម្រង់ទៅកៅអី ដាស់សតិសិស្សគ្រប់គ្នាអោយងាកមកមើល។
          "ហាសៗ...ពីនាក់នេះ..យ៉ា..ខ្លាំងហើយតើនាក"ថេមីនសើចតិចគោះតុធ្វើអោយជុងគុគងាកក្រោយទាញអាវមើល តែមើលមិនឃើញអ្វីសោះ។
       "អឹម...មិនមែនចឹងទេៗ..."ថេយ៉ុងដោះម៉ាស់ចេញប្រកែកការពារខ្លួនជាមុន មិនដូចអ្នកទាំងអស់គ្នាគិតទេ! តែការដែរដោះម៉ាស់ខំប្រកែងនេះវារឹតតែបង្ហាញថាពណ៍ក្រែមនៅលើមាត់គេនឹងពណ៍ស្នាមបបូមាត់នៅលើអាវជុងគុគវាដូចគ្នាប៉ុណ្ណា។
        (ចប់!...ធ្វើម៉េចទៅអញ កម្មហើយ) ធ្វើអ្វីបានផលនឹងពិតមែន។ជុងគុគដោះអាវចេញបង្ហាញសាច់ខ្នងដ៏ទាក់ទាញ។កម្លោះគុគលាអាវមើលធ្លាក់ថ្លើមដល់ជាន់ទី១នៃអគារ។នេះស្នាមបបូមាត់ថេយ៉ុងដិតពេញខ្នងអាវតែម្តង មិនមែនមួយគឺត្រង់នេះបន្តិចត្រង់នោះបន្តិច។
         "ខ្ញុំជិះកង់ឌុបវាហើយ...ចាប់ហ្រ្វាំងបានជាចឹង...គឺ..គឺមុខវាបុកនឹងខ្នងខ្ញុំ"ដល់វគ្គប្រកែកការពារខ្លួនឯងម្តង។
      "ឯងមានចេតនាអាស្វាថេយ៍"ជុងគុគបោះអាវលើតុថេយ៉ុងយ៉ាងខ្លាំងបែបខឹងផងខ្មាសផង។
      "យើងមិនបានធ្វើទេ ឯងជិះកង់ឡប់ៗខ្លួនឯង យើងមិនទាំងដឹងផងថាមាត់យើងប្រឡាក់ក្រែម មកចោទគ្នាបានយ៉ាមិច"ថេយ៉ុងងើបឈកាន់អាវហុចអោយជុងគុគវិញ។
          "បោកអាវហាលអោយស្ងួតហើយយកអោយខ្ញុំ"ចង់អោយគេពាក់អាវនឹង? ស្នាមបបូមាត់អោយតាពាស។
         "អាវយើងសោះ ចង់អោយបោក? ជាឯងច្រើនជាងដែរគួតែធ្វើវា" ថេយ៉ុងទាញម៉ាស់មកពាក់វិញហើយគោះស្មានជុងគុគដើរហួសទៅក្រៅថ្នាក់។បំណងថេយ៉ុងគឺទៅយក toner ជូតក្រែមលើមាត់ចេញព្រោះចាំយូមិនបានទេ។
          "អាថេ...អាថេ...ឯងមកវិញ.."(ចង្រៃយ៍) ជុងគុគក្តោបអាវរត់ចេញក្រៅតាមថេយ៉ុងយ៉ាងលឿនក្រោមក្រសែភ្នែកសិស្សនិងគ្រូដែគាំងហើបមាត់មិនចេះ។
       ពីរនាក់នឹងឈ្លោះគ្នាឡើង smoothណ៎ ហើយនៅផ្ទះជាមួយគ្នាមែន? ពាក់អាវរួមគ្នា? ជិះកង់មកជាមួយគ្នា? ហើយស្នាមក្រែមលើអាវ? វាស្អីខ្លះនឹងនាក៎?
      "អឹម...អ្នកគ្រូខ្ញុំ...គិតថារកតួឃើញហើយ"អារីនិយាយអូសសម្លេងភ្នែកសម្លឹងមើលកម្លោះពីរនាក់នឹង ទាញអាវទៅមកឈ្លោះគ្នាអត់ចប់។
       "អឺស...អ្នកគ្រូពួកគេវៃគ្នាហ្អ"ថេយ៉ុងលើកដៃដាល់ពោះ ដាល់ទ្រូង រុញផងអីផងតែដូចអត់រំញោចអីសោះ ធ្វើយ៉ាងម៉េចទើបប្រុសម្នាក់នេះព្រមទៅអោយឆ្ងាយៗពីគេ។
       "គួតែឃាត់អត់អ្នកគ្រូ..ដូចអត់ស្រួលទេ"ភ្នែកសម្លឹងគូទាំងពីរមិនដក មាត់លើកយោបល់ជាច្រើន បើទុកយូបែកឈាមរឿងដល់នាយកមិនខាន។
        "ឯងទៅឃាត់ទៅ..គ្រូឈរមើល"ល្អមើលដូចក្នុងរឿង។
     សិស្សប្រុសពីរបីនាក់ងើបប្រុងនឹងចេញទៅអន្តរាគមន៍តែគាំងដំណើរវិញ។
       " អាថេយ៍ ឯងមកនេះ"ជុងគុគចាប់ដៃថេយ៉ុជាប់លើកម៉ាទំហឹងលីថេយ៉ុងដើរតម្រុងទៅបន្ទប់ទឹកតែម្តង។
      "អាគុគ ដាក់យើងចុះ..ចង្រៃយ៍..."ខំរើគោះចង់ធ្លាក់សួតហើយនៅមិនព្រមលែងទៀតសន្សំរឿង កម្មពារជាមួយគ្នាអីម្លេស។
ស្ងាត់! 30វិនាទី...
      "អូខេ attention everyone មោះ ថេមីនគ្រូដឹងថាឯងមានមតិអ្វីមួយហើយ និយាយមក"អ្នកគេដាក់ខ្លួនអង្គុយគងទាក់ខ្លាចាំស្តាប់មតិពីសំណាក់អ្នកដឹកនាំការសម្តែង។
       "ជាដំបូងយើងខ្វះតួ តែផ្អែកលើព្រឹត្តិការណ៍ជាច្រើនអំបិ្បញមិញនេះបានអោយឃើញថា ជុងគុគជាតួឯក នឹងថេយ៉ុងជាតួជំនួសតួឯកស្រី អស់មតិ" និយាយចប់ថេមីនអង្គុយចុះ។
   សិស្សមើលមុខគ្នា មិនប្រកែង ក៏ មិនយល់ព្រមគឺទទេស្អាត។
        "ខ្ញុំជាអ្នកនិពន្ធចរិកអំបិ្បញមិញគឺសមនឹងតួខ្ញុំសសេរណាស់ ខ្ញុំឯកភាព"នាងលើកដៃឯកភាពឡើងដូចនៅសាលាក្តីទៅហើយ។តែវាពិត ពួកគេឈ្លោះគ្នាដូចកំពុងសមសម្តែងអោយអ្នកនិពន្ធនិងអ្នកដឹកនាំរឿងមើលចឹងថាគេមានសម្ថភាពគ្រប់គ្រាន់សម្រាប់ល្ខោននេះ។
     តឹបៗ សម្លេងគោះតុរបស់អ្នកគ្រូឯកភាពបញ្ចប់ជម្លោះតួឯកបានទៅលើគូប្រដាល់ទាំងពីរ។
By __INTO__💜

what are we Where stories live. Discover now