ភាគទី៤

35 1 0
                                    

        ម៉ោង 10 យប់
        ថេយ៉ុងគេលើគ្រែងម្ខាងដណ្តប់ភួយលង់លក់ឡើងដូចក្មេងតូចថ្ពាល់ប៉ោងៗព្រោះឥទ្ធិពលថ្នាំមិនចឹង នៅលេងហ្គេមដល់យប់បាត់ហើយ។ជុងគុគវិញអង្គុយបែនភ្នេនក្បែនឹងបើកទូរទស្សន៍មើលរឿងមួយភាគហើយមួយភាគទៀតរហូតរោយខ្នងទើបទម្រេតខ្លួនផ្ទែកជញ្ចាំងអោបខ្នើយជាប់ទ្រូង។
        រឹងៗ ទូរស័ព្ទលោតលេខសង្សាខ្លួនមកក៏ប្រញាប់លើកភ្លាម។
        "ជុងគុគ បងនៅផ្ទះដែរទេ" សម្លេងក្មេងស្រីបែបខ្យូតៗញិកញ៉ក់ដាក់សង្សាឡើងផ្អែុម។
         "បងនៅផ្ទះមិត្តភក្តិ អូនហូបអីហើយនៅ"សួបែបបារម្ភធម្មតាមនុស្សជាសង្សានឹងគ្នា។
        "បងសួអូនមោ៉ង១០យប់ថាហូបបាយហើយនៅ? អូនហូបតាំងម៉ោង៦ម្លេះ៉" សម្តីនាងធ្វើអោយ   កម្លោះ ជាសង្សាសើចតិចៗបែបខ្នាញ់ចិត្តគេសួយកគួសោះនឹង។
       " ហេតុអីនៅផ្ទះមិត្តភក្តិផឹក? មិត្តភក្តិស្រីឬប្រុស?" នេះទៅផ្ទះមិត្តភក្តិអត់ខលមកប្រាប់ទេរាល់ដងទៅណាមកណាប្រាប់រហូតប្លែកចឹងមានថ្មីឬអត់ ទៅលួចផឹកស្រាក៏មិនដឹងដែរនាកធ្វើខ្លួនមិនគួអោយទុកចិត្តសោះ។
       "អត់ណា! បងមកមើលមិត្តភក្តិវាឈឺ មិត្តភក្តិប្រុសទេកុំច្រលំម្នាក់ដែរធ្លាប់ប្រាប់អូនហ្អ" សម្លេងនាងប្តូលែងខ្យូតដូចប្រយោគមិញធ្វើអោយជុងគុគអស់ស្នាមញញឹមលើមុខមនុស្សស្រីប្តូលឿនមែនខ្យូតៗមិញសោះកាចវិញភ្លាមៗដូចមនុស្សពីនាក់។
     "មិនជឿ ថតមកមិត្តម្នាក់ណាបងមិនដែរនិយាយរឿងមិត្តភក្តិអោយអូនស្តាប់ទេ" សង្សាស្អាតហើយទំនងជិតក្លាយជាតារាទៀតត្រូវហួងហែងខ្លះណាមួយគេមិនដែរនិយាយរឿងផ្ទាល់ខ្លួនប្រាប់នាងច្រើនទេកុំមកកុហក។
         "តាមពិតទៅ..មិន..មិនមែនមិត្តអីទេ..គ្រាន់តែរៀនថ្នាក់ជាមួយគ្នា" មិត្តយ៉ាងម៉េចបើឈ្លោះគ្នាគ្រប់ពេលនឹង។
        "បើមិនមែនមិត្តជាសង្សាលួចលាក់? បើមិនមែនមិត្តនៅផ្ទះគេធ្វើអី ថតមក" នាងតម្លើងសម្លេង ម្តងមិត្តម្តងមិនមែនមិត្តជាស្អីអោយប្រាកដ។
     "អូន! គេកំពុងគេង ថតម៉េចកើតវាមិនសម កុំខឹងខុសទំនងពេកបានអត់ បងថាមិត្ត មិត្តហើយ" រករឿងមិនទុកចិត្តគ្នារហូតនាក។
        "បងឯងប្លែក អូនមុតដៃក៏មិនមកមើលអូនមិនមកលួងអូនដូចមុន អូនដើរកាត់ថ្នាក់បងក៏មិនឃើញបង ម៉េចវិញមានរឿងអី?"អត់បារម្ភពីនាងទេ ថ្ងៃមុនក៏ចឹងទៅសមភ្លេង ចុងសប្តាហ៍ក៏ហាត់រាំ ហាត់ច្រៀងលេងបាល់ជាមួយមិត្តទុកនាងចោល នឹងហីសង្សា!
    តឹង! រូបសិនចូលទូរសព្ទសង្សាជុងគុគ។នាងចូលមើលក៏ឃើញកម្លោះសង្ហារាងស្តើងគេងលើគ្រែលង់លក់យ៉ាងស្ងប់ដូចមិនបានដឹងលឺសង្សាគេឈ្លោះគ្នាសោះ។នាងដូចជាមិនដែរឃើញដើរក្រុមជាមួយជុងគុគពីមុនមកសោះ។សង្ហាៗ ច្រមុះស្រួចខ្ពស់ មានប្រជុយតូចមើលថ្ពល់ឡើងខ្យូតពិតជាមិនដែរឃើញប្រុសម្នាក់នេះពិតមែន។
        "នឹងហីសង្សាលួចលាក់? ចេះតែបង្កើតរឿងហ្មង វាឈឺ ហើយគ្រូអោយបងមកមើលវាព្រោះវានៅម្នាក់ឯង"ជុងគុគចាប់ធុញជាមួយសង្សាគេហើយរករឿងហួងហែងជ្រុលប្រុងអោយគេរាយការណ៍រហូតមែន។
"មិនដែរឃើញប្រុសម្នាក់នឹងទេ ហើយម៉ាថ្នាក់មានតែបងហេដែរត្រូវមើលថែគេ?មើលទៅគេឡើងក្មេងមិនសមរៀនទី១២ ថតប្អូនប្រុសសង្សាលួចលាក់បងឯងមកបញ្ឆោតអូនដឹង"
ទឺត..ទឹត..ទូរស័ព្ទម្ខាងក៏ផ្តាច់ មិនប្រាប់ក៏ដឹងថាអ្នកណាចុចបិទមុន។គេលែងខ្វល់ពីនាងហើយលើករឿងថ្មីៗរាល់ថ្ងៃបែកគ្នាក៏បែកទៅ។ស្អែកដឹងតែនិយាយគ្នាអោយដឹងរឿងតែម្តងបើមិនទុកចិត្តគ្នាបន្តបានទំនាក់ទំនងអីទៀត? ធុញមើលរឿងតល្អជាង។
       ............ម៉ោង ១១.......
        "ម៉ោង ១១កន្លះហើយ?? ហីយ៉ានៅ២ភាគទៀតមិនទាន់ដឹងថាតួឆ្លងភពរួចអត់ផងនាក"រអ៊ូហើយក័ងាកមកមើលក្មេងដែរលង់លក់ពីពេលណាក៏មិនបានចាប់សម្គាល់។
      "ងាប់ដេកលក់បាត់ បើកទូរទស្សន៍ឡើងលឺៗមិញចេះដេកលក់🙂ទម្រាំចោគោះផ្ទះ "២ភាគទៀតមើលស្អែកចោះ ជុងគុគផ្តេកខ្លួនក្បែងថេយ៉ុងបន្ទាប់ពីបិទទូទស្សន៍ហើយ។ឆ្លៀតយកជើងគងលើគេទាញភួយពីថេមកដណ្តប់។
     (អេ ក្តៅម្លេស ) ដៃមាំស្ទាបទ្រូងថេយ៉ុង បន្ទាប់ប៉ះថ្ងាសដឹងថាឡើងកម្តៅភ្លាម ក៏ប្រញាប់យកកន្សែងជ្រលក់ទឹកជូតខ្លួនអោយ។
      "យើងជូតខ្លួនឯងបាន"ភ្ញាក់ភ្លាមក៏ចាប់ដៃជុងគុគនិយាយដោយសម្លេងស្រាលៗ
       "ដេកទៅយើងជូត នេះទឹកផឹកតិចទៅមាត់ឡើងស្លេកហើយណក៎"ជុងគុគហុចទឹកមួយកែវអោយថេយ៉ុងហើយបន្តជូតខ្លួនថ្មមៗមួយសន្ទុះក្រោយមកថេយ៉ុងក៏គេងលក់ កម្តៅក៏ថយចុះដែរទើបជុងគុគអាចគេងស្ងប់បាន។
     .រឹងៗ..រឹងៗ....ម៉ោងក្បែគ្រែងក៏រោទទ៍ហើយមានដៃមាំម្ខាងគោះបិទហើយទម្លាក់ដៃឱបរាងកាយតូចនៅក្បែងខ្លួនឈ្មុលៗស្មាគេដូចមិនអស់ងងុយ។
      រឹងៗ កណ្តឹងកង់រោទ៍យ៉ាងរំខានត្រចៀកជុងគុគ។ពួកគេមិនត្រឹមតែហួសម៉ោងឡានក្រុងចេញចោលទេសូម្បីតែម៉ោងចូលរៀនក៏ជិតហួសដែរ។
       "អាគុគហើយនៅនឹងលឿនឡើង "ថេយ៉ុងអង្គុយលើកង់ចាំជុងគុគនៅមុខផ្ទះយូអើយសែនយូ។នឹងហើយម្នាក់លេបថ្នាំដេកដូចងាប់ ម្នាក់ដាច់យប់ទម្រាំបានដេកចឹងគ្មានអ្នកណាដាស់អ្នកណាទេយឺតតែទាំងអស់គ្នាហ្មង។
      "មកហើយៗហែងក៏ប្រញាប់ម្លេ៉សគង់យឺតដែរ"ស្មានតែជិះកង់នឹងទាន់ម៉ោង?
       "អឺយ៉ាងណាក៏មិនយឺតខ្លាំង មកពីហែងនឹងរាល់ដងយើងមិនដែរយឺតទេ"ថេយ៉ុងលើកដៃវៃក្បាលជុងគុគទម្លាក់កំហុកទៅគេទាំងស្រុងស្មានមិនដឹងនិយាយទូរសព្ទដាច់យប់ មើលរឿងដាច់យប់។
        "អឺ! មិនដឹងអាស្វាណាទេគ្រុនកណ្តាលយប់បានអាណាអ្នកមើល កុំបានអានេះជូតខ្លួនអោយទេហី" បើគ្មានគេម្លេសសន្លប់បាតមាត់ម្នាក់ឯងក្នុងផ្ទះជួលហើយនាក។
       "អឺឡើងកង់ទៅៗ កុំនិយាយច្រើន"ថេយ៉ុងវៃស្មានជុងគុគធ្វើម៉េចទេយើងវាខុសមែន។
       "ឡើងកង់ស្អីឯងនឹង យើងអ្នកឌុបខ្លួចតូចៗ ទើបងើបពីឈឺនឹងចង់ធាក់កង់ទៅរៀន??" ថេយ៉ុងខ្ចឹបមាត់ធ្វើករងិងក់( tata mic)តាមទម្លាប់ធ្វើអោយជុងគុគសើច។ថីបានវាចូលចិត្តអាធ្វើកផ្អែកទៅស្តាំតិចផ្អែកទៅឆ្វេងតិចម្លេាមនុស្សនេះខ្យូតគួសម!
         ពួកគេជិះកង់ជាមួយគ្នាទៅសាលាទាំងព្រឹកតាមដងផ្លូវហត់តែល្អដល់សុខភាពម្យ៉ាងដែតើដូចហាត់ប្រាណ។ថេយ៉ុងតោងចង្កេះជុងគុគតាមបញ្ចា។ជិះកង់ប៉ះខ្យល់តិចៗបែបនេះស្រស់ស្រាយខ្លាំងណាស់ទោះមេឃរៀងត្រជាក់ក៏ដោយដូចកម្តៅសាច់ដុំចឹង។
       "អាគុគមានក្រែមអត់លាបមាត់អត់"ស្ងួតមាត់ចង់ប្រេះហើយនាក។
      "ក្នុងកាបូបរូតយកខ្លួនឯងទៅរបស់សង្សាយើង"ជុងគុគបន្តធាក់កង់
       "របស់សង្សាឯងនឹង?"លាបកើតដេសអត់ដែរស្គាល់នាងផង។
         "អឺលាបទៅវាមិនដែរឯងលាបអស់មួយបំពង់ទេ!មាត់តូចសោះ"ជាមួយអ្នកផ្សេងក្រែងចិត្ត ជាមួយគេអត់សោះអោយញេ៉ញ។
By __INTO__💜

what are we Where stories live. Discover now