ភាគទី៣

48 1 0
                                    

        សម្លេងឡានក្រុងមកដល់ចំណតមនុស្សពីបីនាក់ចុះមកទើបបំបែកអោយថេយ៉ុងនឹងជុងគុគមើលទៅកាន់ពួកគេហើយញញឹមព្រោះអ្នកដែរចុះមកក៏ញញឹមដាក់ពួកគេដែរ។ទើបជុងគុគកាន់កាបូបអោយថេយ៉ុងហើយឡើងលើឡានទាំងពីនាក់។
       "មិញឯងមិនក្តៅផងមិនអីទេចឹងខំតែភ័យ"ជុងគុគអោយថេអង្គុងជិតបន្អួចព្រោះក្រែងមើលទេសភាពតាមផ្លូវនឹងបានធូដោយសារគេទាញបង្អួចបិទហើយៗមិនអោយខ្យល់ត្រជាក់បក់ប៉ះថេបានទេ។
        "ប្រហែលយើងមិនទម្លាប់នឹងអាកាសធាតុនៅទីនេះនៅឡើយ មិញនេះយើងអរគុណរឿងទឹកដោះគោ ហើយឯងសសេរអក្សស្អីនៅលើនឹង"កុំថាសសេរចង់លើកទឹកចិត្តហ្អា។
      "ណែ យើងប្រាប់ឯងមានរឿងជាច្រើនដែរឯងត្រូវអគុណយើង ទាំងអៀវឯងទៅបន្ទប់ពេទ្យទាំងនាំឯងទៅផ្ទះ ហើយមើលថែឯង មិនមែនតែទឹកដោះគោនេះ ព្រោះយើងគ្មានបំណងអោយវាទៅឯង ជារបស់សង្សាយើង" គេយកតាមខ្លួនពីរចង់អោយសង្សាគេមួយ ព្រោះនាងមុតដៃបន្តិចពេលចិត្តផ្លែឈើ។នាងខលមកប្រាប់យប់មិញបែបង៉ក់ងរទើបចង់លួងសង្សា។
         អឹក!..លឺហើយឈ្លក់ចឹងក៏តេប្រាប់ដែរ មាយា! ហើយ..."ស្អីគេមានសង្សាហើយ ក្រែង.."
        "ស៊ូត..អោយតែឯងមិនមាត់យើងមិនមាត់គ្មានអ្នកដឹងទេ " ជុងគុគយកដៃខ្ទប់មាត់ថេឡើងហាថ្ពាល់ ថេយ៉ុងបើកភ្នែកធំៗមើលពូកៃកុងឡានក្រែងលគាត់ស្តាប់លឺ។
      "អ្នកណាគេ?"ថេយ៉ុងសួតិចៗបែបចង់ដឹងចង់លឺខ្លាំងរឿងគេនឹងហ្មង ខ្លួនមិនដែរមានសង្សាហ្អ។
       "អ៊ឺស...អឹម" ជុងគុគធ្វើសម្លេងអេអឹមក្រវីក្បាលខ្ចឹបមាត់បែបមិនចង់ប្រាប់មិនចង់បង្ហើប។
         "ពូ..អាគុគវាមាន..."ថេយ៉ុងស្រែក
          "អេ...បានបាន..បានហើយចាំដល់បន្ទប់ជួលយើងប្រាប់"ជុងគុគព្រមចាញ់យ៉ាងណាគេធ្លោយបង្ហើបទៅហើយ
        "ក្មេងល្អ.."ថេយ៉ុងសើចហើយអង្អែលសក់ជុងគុគបែបពេញចិត្តដូចជាភ្លេចថាខ្លួនឈឺអស់។
      ក្រាក សម្លេងបើទ្វាដោយដៃថេយ៉ុង។
      " ឯងអង្គុយសិនទៅ ផ្ទះជួលយើងមិនជាធំប៉ុន្មានទេ" ស្របពេលនិយាយ ថេយ៉ុងរៀបខ្នើយហើយដកតេឡេបញ្ជាទូរទស្សន៍ដាក់លើតុកញ្ចាក់មុខសាឡុង។
        " ឯងទៅងូតទឹកអោយស្រឡះខ្លួនសិនទៅ យើងចាំ"ជុងគុគ
         "ចាំ?? មានន័យថាម៉េច?" ថេយ៉ុងសួ គេមិនមែនចង់គេងនៅទីនេះពិតមែន? ចាំបាច់ដល់ម្លឹង។
      "ផ្ទះយើងមានតែបន្ទប់មួយទេ ហើយឯងអត់មានខោអាវទេ " រកលេសយ៉ាងណាដេញគេចេញ មិនមែនមិនចង់អោយនៅតែទើសទាល់ចិត្តកូនអ្នកមានដូចគេមិនសមនៅបន្ទប់តូចចឹងទេ។
        "ប្រាប់ហើយ យើងដេកនៅទីនេះ យើងចាំឯងងូតទឹត ហើយចាំយើងកម្មង់អីហូប ម៉េចចង់ងូតទឹកជាមួយគ្នាមែន" បើថាសុីពេលយូងូតទឹកជាមួយគ្នាបានតើ។
        "មក!ប្រុសដូចគ្នាសោះយើងនឹងខ្មាស"ថេយ៉ុងរៀងអឿទៅវិញ កុំអោយគេថាចរិតស្រីដូចព្រឹកមិញវាមិនដែរស្គាល់គ្នាប៉ុន្មានថ្ងៃហ៊ានងូតទឹកជាមួយគ្នា។
         " បាទ! បន្ទាប់ទឹកនៅត្រង់ណា.."ជុងគុគដោះអាវក្រៅសាលាបែបអត់ខ្វល់ សំខាន់ម្ចាស់ផ្ទះអនុញ្ញាតហើយចាំកាល។
         "យើងផ្តាសាយប្រយត្នឆ្លង នៅកម្មង់អាហាទៅ យកបានគ្រប់យ៉ាងហាមហិល" ថេយ៉ុងអស់ភាពហ៊ានរលីង។ជុងគុគនេះអន់ចរិតបែបនឹកស្មានមិនដល់តែម្តង ថីគិតថាយើងព្រមស្រាតងូតទឹកជាមួយ ប្រុសដូចគ្នាតែមិនមែនមិត្តជិតស្និតទៅមិនរួចទេ។
          ថេយ៉ុងចូលបន្ទប់គេងខ្លួនយកកន្សែងសម្រាប់ងូតទឹកពាក់លើស្មា។ហើយបត់ខោអាវគេងយប់ដាក់លើគ្រែសម្រាប់ជុងគុគជាស្រាច។
15នាទីក្រោយ
     "នេះកន្សែង ងូតទឹកទៅ ខោអាវនៅលើគ្រែ"ថេយ៉ុងបោះកន្សែងកណ្តាលមុខជុងគុគតែម្តង។
      "អូហូ អាថេយ៉ុងយើងជាអ្នកមកមើលថែឯង ឯងឈឺក៏ធ្វើពុតនឹង" មិនដូចអ្នកជំងឺសោះខ្មឺតខ្លាំងហ្មង។
        "ក៏ធូហើយងូតលឿនៗទៅអាលយើងញុាំថ្នាំហត់ចង់សម្រាក"ថេយ៉ុងចាប់ទាដៃជុងគុគហើយរុញបែបធុញគទ្រាន់ បើលឺងូតទឹកជាមួយគ្នាលឿនសាហាវ។
       តឹង! សម្លេងកណ្តឹងបន្លឺឡើងអោយអ្នកទាំងពីក្រលែងមើលទាំងដៃថេនៅរុញស្មាជុងគុគនៅឡើយ។
         "ចាំយើងទៅមើល"ជុងគុគ
         "មិនបាច់ទេទៅងូតទឹកទៅ យើងទៅយកបាន"ថេយ៉ុងប្រលែងដៃពីជុងគុគហើយក៏ទៅបើទ្វាយកហូបច្រើនប្រអប់គួសម។
      ថេដាក់ម្ហូបក្នុងចានគឺសុទ្ធតែម្ហូបសាច់ពណ៍ក្រហមយ៉ាងទាក់ទាញតែមិនហិលពិតមែន។កម្លោះទាំងពីរហូបបណ្តើមើលទូរទស្សន៍បណ្តើរ។
        "មើលរឿង Hollywood វិញអាជុង"ថេយ៉ុងទាញតេឡេចុចដូរ
         "មើលនឹងចេះអង់គ្លេសដេស!មើលរឿង twinkling watermelon និយាយកូរ៉េ"ជុងគុគឆក់តេឡេពីដៃថេយ៉ុងអូសទៅក្រោមរករឿងដែរចង់មើល ម្នាក់ចូលចិត្តមើលមួយរឿងចប់ ហើយម្នាក់ចូលចិត្តមើលបែប series ស្នេហាបទភ្លេងផ្អែមល្ហែមបែបយុវវ័យ។
          "អត់ទេឯងចាំទៅមើលផ្ទះឯងទៅរឿងឡើងវែងអន្លែង រឿងយើងមាន subtitles តើ"
តេឡាទាញទៅទាញមកគ្មានបានមើលអីម៉ារឿងឆុងគ្នាដូចទឹកនឹងភ្លើង។
        "យើងជាភ្ងៀវត្រូវស្របតាមយើង "ភ្ងៀវជាស្តេច
         "យើងជាម្ចាស់ផ្ទះ ម្ចាស់ទូរទស្សន៍ម្ចាស់តេឡេ"ថេយ៉ុងទាញម៉ាទំហឹងផ្ងាក្រោយវិសតែបុកនឹងជញ្ជាំងបានដៃជុងគុគទ្រទាន់។
         "ម៉េចដែរឈឺហើយនៅប្រកែកទៀត"ជុងគុគយកតេឡេចុចមើលរឿងគេប៉ងឡើងស្រួល ឈឺហើយនៅខ្លាំងទៀត។ថេយ៉ុងបានតែហូបហើយសម្លក់ទូរទស្សន៍ទាំងមិនពេញចិត្ត។មើលយូៗមានអីល្អមើលតើ។
         "និយាយចឹងសង្សាឯងម្នាក់ណា?"ថេយ៉ុងងើបពីតុទៅបើកផ្នើដាក់ថ្នាំពេទ្យក៏ឆ្លៀតសួ បើគិតពីស្រីៗក្នុងថ្នាក់មិនសមថាមានម្នាក់ណាធ្វើខ្លួនដូចសង្សាជុងគុគសោះ។
            "ម្នាក់រៀនជន់ក្រោមរៀនថ្នាក់ទី១១ "ជុងគុគនិយាយទាំងភ្នែកមិនដកពីសាច់រឿង។
         "សិស្សប្អូន? អូហូរកតែក្មេងណ៎ ស្អាតហី"ថេយ៉ុងសើចតិចៗ
         "ស្អាតជាងសង្សាឯង"
        "អរបាទ! យើងអត់មានសង្សាក្នងវ័យសិក្សាទេមានតែ crush " មិនមែនមិនចង់សារភាពតែខ្ចិលយកសង្សាក្រែងលកើតតារាអីទៅពិបាក😀រៀងជឿជាក់តិច។
       "មិនមែនខ្លាចគេបដិសេដស្នេហ៍ណាហី "ជុងគុគឌឺវិញចង់ថាគេនឹងមិនល្អមានស្នេហាមែន។វាមានអីមិនល្អផងមនុស្សស្រឡាញ់ហាមគ្នាមិច។
"ហឺស! បដិសេដមនុស្សដូចយើងនឹង? បើឯងជាស្រីក៏លង់ស្រឡាញ់យើងដែរ"មើលរាងគេក៏បាន សម្លេងក៏ពិរោះមុខក៏សង្ហាថីបានត្រូវបដិសេដ។
"អរ អាជឿជាក់ "ជុងគុគ
"ហែងក៏វាដូចតែគ្នានឹង ហែងអត់ជឿលើខ្លូនឯងទេចោះ ធ្វើម៉េចទេយើងសង្ហាជាងទៅមានការច្រណែនតិចតួចចឹងហើយ"និយាយហើយឆ្លៀតហួចឌឺទៀត។
"អឹម ចឹងបានក្លាហ៊ានទៅដាក់ពាក្យប្រលងចម្រៀងចង់ធ្វើតារាមែនហី"ជុងគុគ
"ម៉េចដឹង?"
"ឃើញក្រដាសលើកតុ យើងក៏ទៅប្រលងដេស!មនុស្សអត់និស្ស័យបានអត់ជួបគ្នា"
"គ្មានអ្នកណាចង់ចងនិស្ស័យជាមួយគ្នាទេ"គេខ្មើម🤢
By__INTO___💜

what are we Where stories live. Discover now