ភាគ១

233 3 0
                                    

៤ឆ្នាំមុន
        "សួស្តីប្អូនៗ គ្រូណែនាំសិស្សថ្មី ណែនាំខ្លួនទៅប្អូន"
លោកគ្រូបន្ទប់ថ្នាក់ដើរចូលជាមួយសិស្សប្រុសម្នាក់រាងខ្ពស់ប្រហែល១ម៉ែត្រ៧៥។
       "ខ្ញុំ ឈ្មោះគឹម ថេយ៉ុង ដូមករៀននៅសាលានេះព្រោះចង់ធ្វើតារា"និយាយតែមួយឃ្លាទាំងមុខស្មើនិងអំណួតសិស្សស្រីសើចឡើងភ្អើលដោយទាំងគ្រូទៀត។តែថេយ៉ុងញញឹមស្មើបែបជឿកជាក់។
      "ចេះកំប្លែងទៀត ធ្វើតារាអីដែប្អូន??... អាចរកកន្លែងអង្គុយបាន" នៅកូរ៉េសម្បូឱកាសក្លាយជាតារាណាស់រហូតម្នាក់ៗអំណួតគិតថាវាងាយក្នុងការល្បីឈ្មោះ។
       "តារាសម្តែង តារាចម្រៀង"អីក៏បានអោយតែចេញមុខតាមទូរទស្សន៍។ថេយ៉ុងក៏ដើរទៅអង្គុយទៅជិតសិស្សប្រុសម្នាក់ដែរគេសើចគ្រប់គ្នាមានតែគាត់មួយដេកធម្មតា។
      "Jeon..Jung...kook    ៉ថេអោយអានផ្លាកអាវគេ។ជ្រឹមភ្នែកអានឈ្មោះប្រុសកម្លោះ។
       "លួចមើលមុខតារាលំដាប់ពិភពលោកនឹងគិតលុយ!!"អីយ៉ាអួតប៉ះអួតតើនាក។
      "បាទ!តារាសក់ផ្សិត🍄 ហឹក..ហឹកៗ"ដៀលគេហើយសើចចំអកទៀត
       "ឯង! " ជុងគុកងើបមកក្របួចករអាវមើលមុខថេឡើងជិតទាំងខឹង។
    អ្នកក្នុងថ្នាក់ងាកមកមើលគ្រប់គ្នាទាំងគ្រូ។នេះអង្គុយអត់បាន១នាទីគេចង់វៃគ្នាក្នុងថ្នាក់។
      "ឃើញក្បាលយើងដេស ហើយពីនាក់ឯងស្គាល់គ្នាមែន?" គ្រូបន្ទប់ថ្នាក់ស្រែក ទើបព្រមប្រលែងក៏អាវគ្នាបំបែកមកអង្គុយធម្មតាៗវិញ។
       " មុខឡើងវីស្គមដូចក្មេងញៀនបារីញៀនម៉ា ចង់ធ្វើតារាទៅស្រុកទៅ" សង្គ្រាមមិនចប់នៅនិយាយឌឺដងចង់ដាល់ចង់ធាក់កាប់ចាក់គ្នា តែវាទើសក្បាលគ្រូ។
   " ចង់ធ្វើអ្នកគាំទ្រខ្ញុំដំបូងក៏បាន នេះហេត្ថលេខាបាទ" ថេយ៉ុងហុចសៀវភៅសសេដៃជុងគុកបីបួនក្បាលជាប់សញ្ញេថេយ៉ុងទាំងអស់។
   " អា៎~~....គ្រូវាយកសៀវភៅខ្ញុំគូលែង"ជុងគុកដឹងថាប្រើអំពើហិង្សាក្នុងថ្នាក់អត់បានក៏លើកដៃប្រាប់គ្រូ។
"អីទៀតហើយហ្អា... ហើយឯងក៏ប្រញាប់សុំហេត្ថលេខាថេយ៉ុងម្ល៉េះគេមិនទាន់ល្បីផង" ជុងគុកឡើងគាំងខំលើកសៀវភៅប្តឹងគ្រូ ទៅជាធ្វើអោយសិស្សគ្រប់គ្នាច្រលំថាគេអួតហេត្ថលេខាថេយ៉ុងណាវិញ។
  "អ..អត់.អត់ទេវាយកគូខ្លួនឯង"គេសើចពេញថ្នាក់មានរឿងចឹងកើតឡើងដេស។អ្នកណាគេទៅសញ្ញេសៀវភៅគេឯងផ្តេសផ្តាសនោះទាំងដែទើបនឹងស្គាល់នោះ។
   "ថេយ៉ុង ហេត្ថលេខាឯងស្អាតណាសុំដែរមក.."
    " ខ្ញុំដែ ល្បីពេលណាទុកលក់.."
    "ខ្ញុំដែរ"
គ្រប់គ្នាដណ្តើមគ្នាហុចសៀវភៅអោយថេយ៉ុង។ជុងគុកខឹងហុចផ្សែងតាមត្រចៀកគេចង់ប្តឹងតែនេះមកជួយផ្សព្វផ្សាយអោយថេយ៉ុងវិញទេដឹង។
       "បាទ អ្នកទាំងអស់គ្នា!! ផ្តោតលើការសិក្សាសិនទៅចាំម៉ោងសម្រាកខ្ញុំសញ្ញេអោយ"ថេយ៉ុងនិយាយឡើងសុភាពដាក់ស្រីៗ
       "ជ្រេញ ចុ*ម៉ាយ ស្អី ថេយ៉ុង?? អាអ៊ំប្រ៊ីយ៉ុងវិញសមជាង" jk ចង់ថាអោយថេយ៉ុងអន់ជាពន្លករាងស្គមស្តើងតូចល្អិត មិនទាន់ដុះផងអួតក្អេកក្អាក។
        " អំប្រ៊ីយ៉ុង ជាគ្រាប់ត្រៀមនឹងលូតលាស់ទៅជាពន្លកហើយបន្តលូតរហូតក្លាយជារុក្ខជាតិ អឹម..អគុណបាទដែរបានសសើរ អាដេកគុក" v
        "......ចន ជុងគុគ...ចេះអក្សរទេ?"ថេយ៉ុងដកសៀវភៅមកសសេរបែបមិនខ្វល់សំខាន់គេចង់ហៅដេកគុកម៉េច?មានបញ្ហា??
  រឹងៗ...ទម្រាំដល់ម៉ោងចេញពីនាក់ប្រុសៗខាងក្រោយតឹងទ្រូងមិនស្ទើទេព្រោះម្នាក់ៗបៀមកំហឹងក្នុងទ្រូងណែនស្ទើប្រេះ។
         ពេលចេញពីសាលាថេយ៉ុងដើរយឺតៗគិតពីជីវិតនៅទីក្រុងបន្តតើគួធ្វើអ្វី បើអោយរៀនហើយទៅផ្ទះជួលធម្មតាគឺមិនកើតទេព្រោះមិនមែនកូនអ្នកមានត្រឹមកូនកសិករធម្មតាដែរសុំមករៀននៅទីក្រុង គឺគ្រាន់តែចង់ដេញចាប់ក្តីស្រមៃដ៏សែនខ្ពស់ប៉ុណ្ណោះ។ថេដើមកដល់ឈត្រង់កន្លែងដែរសិស្សដើរកាត់គេទៅមកៗមិនខ្វល់សួនាំពីទឹកមុខសិស្សកម្លោះវីវក់នឹងសុបន្តិដែរមិនងាយអាចជាការពិតម្នាក់នេះសោះ។ ថេយ៉ុងដោះកាបូបដកលិខិតបណ្ណ័មួយចេញមក។
        Bighit music
  នេះហើយជាសុបន្តិរបស់គេគឺប្រលងចូលក្រុមហ៊ុនហឹ្វកហាត់ជាតារា។គេឈអង្អែលរូបក្រុមហ៊ុនល្បីមួយនោះមិនដឹងជាប់អត់ទេគ្មានស្គាល់ពិភពសិល្ប៍បែបមុខទៅណាផង។ក្នុងថ្នាក់ចេះតែមានអំណួតហើយតែកាពិតគេមិនស្អាត មិនសង្ហា ដូចអាដេកគុកនិយាយចឹង។
      ផាំង! មានរបស់អ្វីមួយហោះមកកណ្តាលក្បាលឡើងសឺភ្នែក។ដូចជាព្រះដែរដាក់ទោសគេពីបទមើលងាយខ្លួនឯង។វិនាទីនេះគេមានភាពក្លាយហ៊ានថានឹងចូលប្រលងហើយក៏មានភាពក្លាហានវៃអាណាភ្លើលេងបាល់អត់ប្រយត្ន។
       "អូ..សុំទោសបាទ..ជួយបោះបាល់អោយតិច"Jk ស្រែកពឹងបែបញញឹមយកគួ។
   ( អាគុកនឹងទៀតនិយាយទៅអោយតែនឹកដើមដឹងតែវាផុសខ្លួនមកហើយ គប់ត្រូវក្បាលអញហើយពឹងអោយរើសបាល់អោយទៀតត្រៀមសុីដុំភ្លើងអោយហើយទៅ)
      "អរ អាអំប្រ៊ីយុងទេ ពន្លកក្មេងតូចរើសបាល់អោយប្រុសគុគតិច ហើយមិញនេះច្រលំ"
     "ច្រលំអីហែងហ្អា អញឈនៅនឹងទាំងមូល"ថេយ៉ុងស្រែកពីចម្ងាយ
      "ច្រលំសុំទោស មិនឃើញគេដើរទៅដើរមកទេហែងភ្លើឈអោយគេគប់ខ្លួនឯងនេះតារាងបាល់មិនមែនខនសឺត"
     "អឺ..បាន! យកបាល់ឯងទៅ"ថេយ៉ុងទាត់បាល់ដែររមាល់ចូលផួកម៉ាទំហឹងត្រូវទ្រូងជុងគុកឡើងដួល។ឯកសណ្ឋានសាលាក៏ប្រឡាក់ទៀត។
        "អា ថេយ៍..."jk ប្រុងទៅរករឿងតែក្រុមលេងបាល់ឃាត់អោយទៅជូតអាវនៅបន្ទប់ទឹកសិន ព្រោះឡានក្រុងជិះមកដល់ហើយទម្រាំវែគ្នារកខុសត្រូវពាក់អាវប្រឡាក់ឡើងឡានមិនខាន។
      ថេយ៉ុងវិញរត់មកដល់ចំណតឡានក្រុងហើយស្រេចអត់នៅអោយគេវៃទេគ្នាគេច្រើនដែរ។
ឡានក្រុងមកដល់គ្នាjkមកដល់ល្មម ថេយ៉ុងរត់ចូលឡានមុនហើយអង្គុយនៅផ្អែកចុងក្រោយជាមួយក្រុមសិស្សជាច្រើន។ជុងគុគក៏រត់មកប្រុងនឹងឡើងឡាននឹងដែរតែ...
      "អាអូនហ្អា ពេញហើយ ឡានមួយទៀតមកឥឡូវហើយ...យឺតតិចផ្ទះអត់រត់ចោលទេ"ពូតៅកុងឡាននិយាយទាំងតឹងទ្រូងថីបានសិស្សម្នាក់ឡើងឡានលឿនៗម្លេសខ្លាចអត់ដល់ផ្ទះ។គាត់ចុងបិទទ្វាឡានហើយបើកចេញយឺតៗ
      "សំណាងល្អ" ថេយ៉ុងនិយាយតាមបង្អួតមកទោះមិនសូវលឺក៏មើលមាត់ដឹង ហើយញាក់ភ្នែកឌឺជុងគុកទៀត។😉
  By___INTO___💜

 

 

  

what are we Where stories live. Discover now