ភាព ០ - ពីរនៃមួយ

47 1 2
                                    

នៅក្នុងបន្ទប់ដែលដូចជា នៅក្នុងគុក ងងឹតតែវាបានបង្ហាញដោយពន្លឺ។ ក្មេងស្រី សក់សនឹងវែង ពាក់រ៉ូបសរ មុខមេីលទៅក្រោមត្រូវបានចង់ដោយច្រវាក់ ជាប់នៅបន្ទប់នោះ។

បន្ទប់នោះកម្រមានពណ៌ ឬក៏មិនមានតែ... ចង្កៀងនៃខាងស្តាំនៃបន្ទប់ បំភ្លឺបន្ទប់បន្តិចដែល។ នៅមុខរបស់នាងគឺកៅអីមួយ កៅអីឈើ។ ដែលមានស្នាមឈាមនៅលេីនោះ។

ជាប់នៅក្នុងបន្ទប់ងងឹតដែលពេលខ្លះមានតែ ចង្កៀងភ្លើងបំភ្លឺ។ នាងបានជាប់នៅទីនេះ អស់រយៈពេល៣ខែហេីយ។ តែនាងនៅតែមានសង្ឃឹមថាថ្ងៃណាមួយ នរណាម្នាក់នឹងមកជួយនាងនឹងអារម្មណ៍ប្លែកមួយទៀត។

អ្នកដែលធ្វើរឿងនេះមកលេីនាងគឺ តែងតែមកនឹងឲ្យអាហារនាងរៀងរាល់ថ្ងៃ ចង់ឲ្យនាងនៅរស់ដោយមូលហេតុអ្វីមួយ។ វាគឺជាក្មេងប្រុស កម្ពល់នឹងអាយុគឺប្រហាក់ប្រហែងនឹងនាង។ វាតែងតែមកនិយាយជាមួយនាងស្ទេីរតែវាល់ថ្ងៃ។ រឿងដែលអាក្រក់វាជាមិត្តភក្តិរបស់នាង។

សម្លេងជេីងដេីរមកបន្ទប់។ បន្តិចក្រោយមកក្មេងប្រុសសក់ខ្មៅនឹងពាក់ខោអាវយឺតពណ៌ខៅ ស្រមោលពីសក់របស់វាបាំងមុខរបស់វាបន្តិច។ កូនកបិតដែលប្រលាក់ឈាមនៅក្នុងដៃរបស់វា។

អង្គុយលេីកៅអី។ បែរមុខមកនាង។

"ហេ?" សម្លេងរបស់ក្មេងប្រុសដាស់នាងចេញពីអ្វីដែលនាងនៅក្រៅពីដេក។

ក្មេងស្រីងេីបមុខមកមេីល វាជាកិច្ចប្រចាំដែលនាងតែងតែធ្វើ វាជាកិច្ចការតែមួយដែលនាងមានក្រៅពីធ្វើរឿងផ្ទាល់ខ្លួនផ្សេងៗទៀត។

ឃេីញសញ្ញាដែលក្មេងស្រីដឹងថាខ្លួនមកហេីយ ក្មេងប្រុសញញឹម។

"និយាយមែនពួកនឹងស្រួលបោកណាស់ និយាយកុហសពីរបី ប្រេីពាក្យតិចតួច គេជឿដែល... និយាយចឹងថ្ងៃនេះខ្ញុំទៅបុណ្យសពរបស់ឯង... បុណ្យសពសម្រាប់មនុស្សដែលនៅរស់? វាពិតជាមិនគួរឲ្យជឿមែន ហេីយមានមនុស្សជាច្រើនយំនៅទីទោះណាស់ និយាយមែនខ្ញុំឡេីងចង់ដេីរចេញប្រាំនាទីដំបូង។ ឯងចង់ដឹងថាវាមានអីខ្លះអត់? និយាយមែនសម្លេងយំ ច្រេីនមែនទែនមកពីមនុស្សខុសៗគ្នា ហេីយផ្នូររបស់ឯងគ្មានសាបសពទៀត... ផ្កានៅមុខផ្នូរតបស់ឯង មនុស្សជាច្រើនឈរនៅមិចវានឹងនិយាយអារម្មណ៍របស់ពួកគេមកផ្នូរដែលគ្មានសាកសព។" ក្មេងប្រុសនិយាយប្រាប់ក្មេងស្រី។

You've reached the end of published parts.

⏰ Last updated: Oct 01, 2023 ⏰

Add this story to your Library to get notified about new parts!

ខ្ញុំ?Where stories live. Discover now