taetae

430 13 0
                                    

ទឺតៗ

"អេ៎..អាល្អិតហា៎ រត់មើលឡានផងណា ប្រយ័ត្នគេបុកណា"

"សុំទោសៗ"រាងតូចល្អិត kim taehyung អាយុ18ឆ្នាំ។ អោនក្បាលសុំទោសតែកុងឡាន

"មិនអីទេៗ"គាត់ថាហើយ ក៏ជិះបន្តទៅមុខទៀត ឯរាងតូចក៏ដើរទៅមុខតទៀត

"មកហើយៗ "

"Jungkook jungkook" taehyung គ្រាន់តែឃើញ jungkook ដែលជាមិត្តខ្លួនកាលពីក្មេងភ្លាម ក៏រត់ទៅអោបភ្លាម

"នែ..អាល្អិត ឯងជាអ្នកណា? មិចក៏មកអោបយើងចឹង?" Jeon jungkook វ័យ21ឆ្នាំ។ ជាដារាល្បីនិងជាម្ចាស់ក្រុមហ៊ុនផលិតស្រាល្បីផងដែរ

" Jungkook បងភ្លេចខ្ញុំហើយមែនទេ? ខ្ញុំជាអាhyungណា បងចាំទេ? កាលពីមុនផ្ទះយើងនៅជាប់គ្នានោះ " taehyung លែងពីការអោបនាយហើយក៏និយាយប្រាប់រាងក្រាស់ ឯរាងក្រាស់ឯណេះវិញ ឡើងភ្លឹកហើយ ព្រោះសម្រស់ក្មេងម្នាក់នេះ

"យើង...យើងមិនស្គាល់ឯងទេ ចេញទៅ យើងប្រញាប់ទៅភូមិគ្រឹះវិញ" នាយដើរចេញពីរាងតូច

"Jungkook jungkook " taehyung ខំហៅនាយតែនាយមិនបែរក្រោយវិញ  taehyung ក៏ដើរទៅរកម្ដាយវិញទៅ

"យ៉ាងម៉េចហើយ? អាhyung ឃើញjungkook ទេ?" អ្នកជាម្ដាយ

"ឃើញតែគាត់ថា មិនស្គាល់កូនទេ ហ៊ឹកៗ" នាយតូចយំភ្លាម វាសាងជាការគ្រឺតខ្នាញ់ដល់រាងក្រាស់ដែលអង្គុយក្នុងឡានមើលមកគេ

"បែកគ្នាតែ5ឆ្នាំសោះ ក្មេងនេះធំលឿនណាស់" jungkook អង្គុយញញឹមបិទមាត់មិនជិត

"ចៅហ្វាយ ទៅណាទេទាន?" នាយsusanជាជំនិតរាងក្រាស់

"ទៅភូមិគ្រឹះហើយ ឯងយកក្មេងនោះនិងម្ដាយគេទៅផង" jungkook ក៏ចង្អុលទៅស្រ្តីម្នាក់ដែលកំពុងអង្អែលក្បាលលួងកូនប្រុសរបស់ខ្លួនឲ្យបាត់យំ

"បាទ? ចៅហ្វាយ មិចទៅចាប់កូនគេចឹង? តិចគេប្ដឹងខ្ញុំដាក់គុកទៅគិតមិច?"នាយsanមហាជំនិត សួរសំណួរដ៏គួរឱ្យចង់ធាក់ទៅនាយក្រាស់

"អោ!! អាចោរសុខសាន្តអើយ យើងមិនដឹងថាត្រូវនិយាយមិចទៀតទេ ឲ្យចាប់ក៏ចាប់មក"

"ចៅហ្វាយហ៎ ខូចសុភាពបុរសគេអស់ហើយ"

"ខែនេះ យើងកាត់ឯងពាក់កណ្ដាល"

🤡short novel 🤡Where stories live. Discover now