ក្រសោបស្នេហ៍ ម្ចាស់កម្មពៀរ វគ្គ១
ឈុតខ្លី
ស្អាត រួសរាយ សុភាពរាបសា ជាទីប្រាថ្នារបស់មនុស្សស្រីគ្រប់គ្នា ក៏ជាទីត្រូវការរបស់មនុស្សជុំវិញខ្លួនដូចគ្នា។
តែ...តែវាមិនមែនជារឿងល្អនោះទេ កាន់តែមានអ្នកស្រលាញ់ចូលចិត្តច្រើន ក៏មានមនុស្សច្រណែនស្អប់ច្រើនដូចគ្នា! តើនាងខុសទេគ្រាន់តែទទួលបានវា?
ហេតុអី...ហេតុអីទេវតាលេងសើចនឹងជីវិតរបស់នាង? ហេតុអីឱ្យនាងទទួលបានត្រាបាបពណ៌ខ្មៅតោងទាមអន្ទោលតាមប្រាណដែរ?
ឬមួយជីវិតរបស់នាងមានត្រឹមអ័ព្ទផ្សែងពណ៌ខ្មៅរុំជាប់ដល់ថ្ងៃស្លាប់...?