ស្អប់ពេញស្រឡាញ់

By Moka-Rk

132K 4.4K 75

Kim Aerin ពីនារីហាយសូម្នាក់ ចាយលុយដូចជាចាយក្រដាស មានចរិតក្អេងក្អាង មិនចេះខ្លាចអ្នកណា បែរជាត្រូវធ្លាក់ខ្លួនក្រ... More

Episode 1
Episode 2
Episode 3
Episode 4
Episode 5
Episode 6
Episode 7
Episode 8+9
Episode 10
Episode 11
Episode 12
Episode 13
Episode 14
Episode 15
Episode 16
Episode 17+18
Episode 19
Episode 20
Episode 21
Episode 22
Episode 23
Episode 24
Episode 25+26
Episode 27
Episode 29
Episode 30
Episode 31+32
Episode 33+34 (ភាគបញ្ចប់)
Announcement

Episode 28

3.9K 126 3
By Moka-Rk

3 Days Later...

Taehyung បើកភ្នែកឡើងសំលឹងមើលទៅពិដាន នៅក្នុងបន្ទប់របស់គេ ទាំងអារម្មណ៍ឈឺត្រង់ ទ្រូងខាងឆ្វេងខ្ទោកៗ ។ អ្នកកំលោះសំលឹងមើល សភាពរបស់ ខ្លួនឯង នៅពេលនេះ រូបភាពដែល គេវាយនាងតូច ជាមួយនឹងរំពាត់ផ្តៅ បានផុសឡើង ក្នុងខួរក្បាលរបស់ នាយម្តងទៀត ។

« ខ្ញុំចង់ឲ្យនាងផ្តល់ឱកាសឲ្យខ្ញុំម្តងទៀតណាស់ Rin » រាងក្រាស់និយាយឡើង ទឹកភ្នែកមួយតំណក់ស្រក់ចុះមក ដោយភាពឈឺចាប់នឹងស្តាយក្រោយ ខំតាមសុំអង្វរនាងមកហើយ តែ Aerin នៅតែមិនទន់ចិត្ត ធ្វើឲ្យ Taehyung ចាប់ផ្តើមមានអារម្មណ៍ចុះចាញ់

ក្រិក!

សំលេងគន្លឹះទ្វាលឺឡើង រាងក្រាស់រហ័សយកដៃគ្រវាស ទឹកភ្នែកដែលស្រក់ចុះមកមុននេះចេញ ដើម្បីលាក់ភាពឈឺចាប់មួយនេះ នាយកំលោះមិនចង់ឲ្យអ្នកផ្សេងមើលមកខ្លួនថាជាមនុស្សទន់ខ្សោយឡើយ

« បងដឹងខ្លួនហើយហេ៎? »សំលេងស្រទន់បន្លឺឡើងយ៉ាងរីករាយ នាងតូចដាក់កន្រ្តក់ផ្លែឈើ នៅក្បែរតុជិតគ្រែគេងរបស់ Taehyung ។ Mora ដើរមកមើលបងប្រុសរបស់ខ្លួនដែលស្ថិតនៅលើគ្រែពេទ្យជាមួយនឹងសភាពពិបាកមើល ពេលដឹងរឿងនេះភ្លាមនាងតូចប្រញាប់មកមើលបងរបស់ខ្លួនប៉ុន្តែ Taehyung នៅមិនទាន់ដឹងខ្លួនរហូតទាល់តែពេលនេះទើបរាងក្រាស់ដឹងខ្លួន។

« Mora...មួយរយៈនេះឯងស្គមខ្លាំងណាស់! មានរឿងអីមែនទេ? » Taehyung សម្លឹងមើលប្អូនជាមួយនឹងភាពសង្ស័យនៅក្នុងចិត្ត

« គ្មានអ្វីទេ! បងគិតតែពីខ្លួនឯងពេលនេះទៅ! »

« ហ៊ឹស! របួសរបស់បងវាមិនឈឺដូចជាបេះដូងរបស់បងនៅពេលនេះទេ »Taehyungងាកទៅញញឹមស្ងួតដាក់ប្អូនស្រី។ Mora ឃើញបងបែបនេះមិនអាណិតមិនបាន នាងដឹងថាទង្វើររបស់បងនាងពិតជាមិនគួរឲ្យអត់ឱននោះទេ តែបើបើសិនជាយើងផ្តល់ឱកាសឲ្យគេកែខ្លួនក៏មិនខុសអ្វីដែរ

« បងចង់ជួបបងស្រីទៀតទេ? »

« នាងមិនចង់ជួបបងទេ បងមានមុខអ្វីទៅជួបនាងទៀតនោះ? »

« កុំប្រាប់ណាថាបងចាញ់គាត់ហើយ? ក្រែងបងជាមនុស្សដែលមិនងាយចាញ់អ្នកណាងាយៗហេ៎? មិចបានជាមិនព្រមយកឈ្នះចិត្តរបស់បង Rin ឲ្យបានទៅ? ខ្ញុំជឿថ្ងៃណាមួយគាត់នឹងទន់ចិត្ត ទង្វើរបស់បងពេលនេះលះបង់ចំពោះគាត់ក៏មិនតិចដែរ »

« តែឯងមើលសភាពរបស់បងពេលនេះមើស? ធ្វើអ្វីបានទៅ? »

« បងសម្រាកព្យាបាលខ្លួនឲ្យជាសិនទៅ! »

1 Week Later...

Taehyung ត្រូវបានគ្រូពេទ្យអនុញ្ញាតឲ្យចេញពីមន្ទីរពេទ្យហើយ។ ពេលនេះ អ្នកកំលោះកំពុងតែស្លៀកពាក់រៀបចំខ្លួនទៅរក Rin ជាមួយនឹងផ្កាមួយបាច់នៅក្នុងដៃផងដែរ។

៚ភូមិគ្រឹះត្រកូល Kim (Aerin)

រាងសង្ហាបើកទ្វាចុះពីឡានដោយមានការស្វាគមន៍ពីអ្នកនៅក្នុងផ្ទះ។ Taehyung ចម្លែកចិត្តមិនស្ទើរពេលដែលឃើញ Namjoon ធ្វើឬកពាដូចធម្មតា មិនរារាំងគេដូចមុន

« សួស្តី Hyung! » រាងក្រាស់ដើរមករាក់ទាក់ Namjoon ដែលទើបតែដើរចុះមកពីខាងលើ

« អឹម! »អ្នកកំលោះងក់ក្បាលដាក់បន្តិចហើយដើរទៅអង្គុយលើសាឡុងធ្វើប្រងើយ។ Taehyung ដើរតម្រង់ទៅផ្ទះបាយក្នុងបំណងធ្វើម្ហូបឲ្យនាងតូចញ៊ាំ

« ម៉ែដោះ! អាហារពេលថ្ងៃត្រង់នេះចាំខ្ញុំធ្វើជូន Rin ចុះ » Taehyung និយាយប្រាប់ទៅម៉ែដោះ ធ្វើឲ្យគាត់រាងស្ទាក់ស្ទើរចិត្តបន្តិច

« ក៏ប៉ុន្តែអ្នកប្រុស... »

« ចាត់ទុកថាខ្ញុំធ្វើដើម្បី Rin ម្តងចុះណាម៉ែដោះ... » រាងក្រាស់និយាយឡើងជាមួយនឹងទឹកមុខអង្វករដាក់ម៉ែដោះទើបគាត់មិនហាមឃាត់គេ

« ចា៎ តែប្រយ័ត្នផងណាអ្នកប្រុស! »

« បាទ! »

៚ពេលថ្ងៃត្រង់

Jin ដើរចូលមកក្នុងផ្ទះដោយដឹងមុនបាត់ទៅហើយថាអ្នកណាមក ព្រោះតែឃើញឡានរបស់អ្នកកំលោះនៅពីមុខផ្ទះ

« ឯងមិនឃាត់ Taehyung ទេ? » Jin ដាក់បង្គុយក្បែរប្អូនហើយសួរទៅអ្នកកំលោះទាំងចម្ងល់

« ទេ! ខ្ញុំឃើញថាគេពិតជាចង់ឲ្យ Rin លើកលែងទោសឲ្យពិតមែន » Namjoon ឆ្លើយដូចធម្មតាហើយយកកាហ្វេមកជឹបបន្តិច

« ពេលនេះឯងយល់ពីគេហើយ នៅឡើយតែ Rin ចិត្តរឹងណាស់ ដឹងខ្លួនហើយថាយ៉ាងណាក៏នៅតែបំភ្លេចគេមិនបាន តែមិនព្រមលើកលែងទោសឲ្យសោះ »

« អាចមកពីនាងខ្លាច អតីតកាលទាំងប៉ុន្មានកើតមានឡើងចំពោះនាងម្តងទៀត »

« ចាំថ្ងៃណាមួយបងនិយាយជាមួយនាងឲ្យយល់ »

រាងសង្ហា Taehyung បានលើកម្ហូបដែលគេធ្វើយ៉ាងពិសេសជូនទៅ Aerin មកដាក់នៅលើតុព្រមទាំងផ្កាកុលាបមួយបាច់នៅក្បែរនោះផងដែរ ។ រាងក្រាស់សម្លឹងមើលអ្នកដែលចុះមកជាមួយនឹងអារម្មណ៍ល្អ ត្រឹមតែបានឃើញមុខនាងក៏នាយអស់ចិត្តណាស់ដែរ ។ Aerin ដើរមកអង្គុយនៅតុបាយជាមួយនឹងទឹកមុខសោះកក្រោះគ្មានជាតិអ្វីសូម្បីតែបន្តិច

« នេះជាម្ហូបដែលខ្ញុំធ្វើជូននាងសង្ឃឹមថានាងចូលចិត្តទៅចុះហើយផ្កាមួយបាច់នៅក្បែរនោះ ខ្ញុំជូននាង » Taehyung និយាយដោយភ្ជាប់ជាមួយនឹងស្នាមញញឹមនៅលើផ្ទៃមុខសង្ហារបស់គេផងដែរ។ Aerin សម្លឹងមើលម្ហូបនៅក្នុងចានមួយសន្ទុះទើបកាន់ចាននោះមកឈរទល់មុខ Taehyung ។ រាងក្រាស់ងឿងឆ្ងល់នឹងឬកពារបស់នាងតូចដែរតែក៏មិនមាត់

ឈូ!

សម្លរមួយចាន់បានស្រោចទៅលើអ្នកកំលោះធ្វើឲ្យ
Taehyung ខាំមាត់អត់ទ្រាំនឹងភាពឈឺចាប់ទាំងនេះ។ រាងក្រាស់ Namjoon នឹង Seokjin រហ័សរត់មកមើលឃើញសភាពរបស់ Taehyung ហើយងាកទៅមើលមុខប្អូនស្រីរបស់ពួកគេដែលមានទឹកមុខស្មើធេងហាក់គ្មានអារម្មណ៍អាណិតដល់
អ្នកនៅចំពោះសូម្បីតែបន្តិច

« ថ្ងៃក្រោយមិនបាច់មកទៀតទេ!!! ចាំទុកក្នុងខួរក្បាលរបស់លោកទៅថា ខ្ញុំគ្មានថ្ងៃអត់ឱនឲ្យលោកទេ » សម្តីរបស់ Rin ធ្វើឲ្យអ្នកដែលស្តាប់លឺហើយមានអារម្មណ៍ឈឺអួលណែនក្នុងទ្រូងរកពាក្យនិយាយលែងចេញបានត្រឹមតែឱនមុខចុះបង្ហូរទឹកភ្នែកមិនឲ្យនាងតូចឃើញ

« ហើយផ្កាមួយនេះ!!! ខ្ញុំមិនត្រូវការនោះទេ!!! » រាងតូចដើរទៅយកផ្កានោះមកទម្លាក់នៅលើឥដ្ឋហើយយកជើងជាន់រហូតទាល់តែខ្ទិចរួចយកផ្កានោះមកគប់ចំកណ្តាល់មុខរបស់ Taehyung

« Rin! » ដោយសារតែទ្រាំមើលចរិតរបស់ប្អូនស្រីមិនបានអ្នកកំលោះបានហៅ Rin ជាការដាស់តឿនតែនាងតូចបែរជាដើរហួស Taehyung ឡើងទៅលើបាត់

« Rin! ឈប់សិន! » Jin រហ័សរត់ឡើងទៅតាមប្អូនស្រី ពេលនេះអ្នកកំលោះមានរឿងត្រូវនិយាយជាមួយនាងតូចហើយ។ Namjoon សម្លឹងមើលសភាពរបស់ Taehyung ជាមួយនឹងទឹកមុខធម្មតាគ្មានប្រតិកម្មអ្វីបន្តិចឡើយ

« ម៉ែដោះ! ជួយឡើងទៅយកអាវរបស់ខ្ញុំនៅក្នុងទូក្នុងបន្ទប់របស់ខ្ញុំឲ្យខ្ញុំបន្តិចមក » Namjoon ដើរទៅប្រាប់ម៉ែដោះទើបគាត់ឡើងទៅយកតាមបញ្ជារបស់រាងក្រាស់។ មួយសន្ទុះក្រោយមកម៉ែដោះបានដើរមករកអ្នកកំលោះជាមួយនឹងអាវមួយឈុត

« អរគុណហើយម៉ែដោះ »រាងក្រាស់ទទួលខោអាវមួយឈុតនោះពីម៉ែដោះរួចដើរសម្តៅទៅរក Taehyung ដែលគិតតែពីឈរឱនមុខចុះ

« ណេះ! យកខោអាវនេះទៅប្តូរទៅហើយងូតទឹកឲ្យស្រឡះខ្លួនសិនចាំត្រឡប់ទៅផ្ទះ »Namjoon ហុចអាវមួយឈុតនោះទៅអ្នកកំលោះ ។ Taehyung ងើបមុខឡើងសម្លឹងមើលអ្នកនៅចំពោះមុខមួយសន្ទុះទើបសម្រេចចិត្តទទួលអាវនោះ

« អរគុណហើយ Hyung! »រាងក្រាស់ញញឹមដាក់ Namjoon ទាំងដែលក្នុងចិត្តនៅឈឺមិនស្ទើរ។  Taehyung ប្រញាប់ទៅងូតទឹកស្លៀកពាក់ខោអាវរបស់ Namjoon ឲ្យរួចហើយបានដើរមកលាអ្នកកំលោះត្រលប់ទៅផ្ទះវិញទាំងអារម្មណ៍មិនល្អ។

+ Aerin Scene

រាងស្តើងដើរឡើងមកលើទាំងក្នុងចិត្តមានអារម្មណ៍ថាខុសដែលធ្វើបែបនេះដាក់ Taehyung ។

« Rin! បងមានរឿងនិយាយជាមួយឯង » Jin រត់មកពាំងពីមុខប្អូនស្រីទើបនាងតូចងើយសម្លឹងមើលមុខបងរបស់ខ្លួន

« បងមានរឿងអី? »

« រឿងមុននេះ! បងត្រូវនិយាយជាមួយឯងឲ្យដឹងរឿងបន្តិច »Jin ថាចប់ក៏ដើរសម្តៅទៅរកសាឡុងដែលមាននៅជាន់ខាងលើផ្ទះនេះស្រាប់រួចហើយអ្នកកំលោះដាក់បង្គុយលើសាឡុងនោះសម្លឹងមើលមកប្អូនស្រីដែលដើរមកអង្គុយទល់មុខគេ

« ឯងដឹងថាឯងធ្វើរឿងមុននេះហួសហេតុទេ? »

« អ្នកណាឲ្យគេមករកខ្ញុំ? ខ្ញុំប្រាប់ហើយថាឈប់ឲ្យពាក់ព័ន្ធនឹងខ្ញុំតែគេមិនស្តាប់ »

« តែឯងក៏ឃើញថា Taehyung ខំតាមអង្វរឯងយ៉ាងណា សុខចិត្តឲ្យ Namjoon វាយរហូតទាល់តែដេកពេទ្យ នេះជាស្អី? ការតស៊ូរបស់គេប៉ុណ្ណឹងហើយនៅមិនគ្រប់គ្រាន់សម្រាប់ឯងទៀតហេ៎? »

« នៅទេ! ទង្វើរបស់គេធ្វើមកលើខ្ញុំគឺឈឺជាងនេះរាប់រយដង »

« ចុះពេលដែលឯងឃើញគេបែបនេះឯងសប្បាយចិត្តទេ? » ពេលលឺ Jin សួរបែបនេះនាងតូចទៅជាគាំងរកពាក្យនិយាយមិនចេញ

« មិចបានជាមិនឆ្លើយ? »

« គឺ..ខ្ញុំមិនដឹងទេ »

« ឯងដឹងតែឯងមិននិយាយ បើដឹងថាឃើញគេឈឺហើយខ្លួនឯងក៏ឈឺដែរនោះមិចបានជាមិនព្រមលើកលែងទោសឲ្យ Taehyung ទៅ? ធ្វើបែបនេះហើយឯងអាចរស់នៅសុខដែរទេទាំងដែលចិត្តរបស់ឯងនៅស្រឡាញ់គេ? ការលះបង់របស់គេសម្រាប់ឯងប៉ុណ្ណឹងបងថាគ្រប់គ្រាន់ហើយ Rin »
ថាចប់រាងក្រាស់ងើបឡើងដើរចេញទៅបាត់ ទុកឲ្យនាងតូចអង្គុយគិតពាក្យសម្តីរបស់ Jin តែម្នាក់ឯង។

« ទេ! ខ្ញុំខ្លាចថាលោកនឹងធ្វើបាបខ្ញុំដូចកាលពីមុនទៀត ប៉ុណ្ណឹងវាមិនទាន់គ្រប់គ្រាន់ទេ »នាងតូចនិយាយឡើង នៅពេលដែលរឿងរ៉ាវកាលពីអតីតកាលតាមលងបន្លាចនាងមិនឈប់ វាមិនមែនជាលើកទីមួយនោះទេ។

[ នៅតាមផ្លូវ... ]

រាងសង្ហាយកកាសមកដាក់នៅនឹងត្រចៀកព្រោះតែលេខរបស់លោកប៉ាគេបាន Call មក។

« អាឡូប៉ា! »

<ពេលនេះឯងនៅឯណា?>

« កំពុងតែនៅតាមផ្លូវត្រលប់ទៅផ្ទះ មានការអីមែនទេប៉ា? »

<គ្មានអ្វីទេ! ពេលនេះប៉ាកំពុងតែនៅព្រលាន
យន្តហោះ! ចាំពេលទៅដល់ផ្ទះជួបគ្នាណាកូនប្រុស>

« ត្រូវការឲ្យលោកពូ Fin ទៅទទួលទេ? »

<មិនអីទេ! ប៉ារកតាក់ស៊ីជិះទៅជាមួយម៉ាករបស់ឯងក៏បាន>

« ងាប់ហើយប៉ា!!! ចាំខ្ញុំឲ្យលោកពូ Fin ទៅទទួលប៉ារង់ចាំនៅទីនោះសិនទៅ »

<អឹម! ចឹងក៏បានដែរ! ដល់ផ្ទះជួបគ្នាកូនប្រុស ប៉ុណ្ណឹងសិនចុះ>ថាចប់រាងចំណាស់បានចុចផ្តាច់ទូរសព្ទបាត់។

+ Suna Scene

Suna ដើរទៅដើរមកក្នុងបន្ទប់ដែលមានពន្លឺភ្លើងចាំងចូលមកព្រិលៗ ។ នាងកំពុងតែនិយាយទូរសព្ទជាមួយនឹងនរណាម្នាក់

« ចាប់ពួកវាមកដាក់នៅក្នុងឃ្លាំងចាស់មក!! »

<បាទអ្នកនាង! ចុះអ្នកនាង Rin គិតយ៉ាងមិច?>

« នាង Rin ហេ៎? Hack ចូលក្នុងគណនីរបស់មិត្តវាទៅហើយបញ្ឆោតវាឲ្យចេញមកក្រៅមក »

<បាទអ្នកនាង>ថាចប់នាងចុចផ្តាច់ទូរសព្ទបាត់។

« ដល់ពេលដែលគ្រួសាររបស់ឯងត្រូវវិនាសម្តងហើយ Kim Taehyung! »ស្នាមញញឹមគំនួចលេចឡើងនៅលើផ្ទៃមុខរបស់នាងក្រោមពន្លឺភ្លើងព្រិលៗ

+Taehyung Parent Scene

ពួកគាត់ទាំងពីរបានមកឈរចាំ Fin នៅមុខព្រលានយន្តហោះ ស្រាប់តែមានឡានពណ៌សមួយបើកមកឈប់នៅចំពោះរាងចំណាស់ទាំងពីរហើយបានយកដៃខ្ទប់មាត់របស់ពួកគេរួចរុញពួកគេចូលក្នុងឡានឲ្យទាល់តែបាន។ ឡានពណ៌សបានបើកចេញទៅដោយគ្មានការសង្ស័យពីអ្នកណាម្នាក់ឡើងដោយសារតែម្តុំនេះមិនសូវជាមានមនុស្សម្នាប៉ុន្មាននោះទេ។

« ពួកឯងជាអ្នកណា? »ស្រ្តីចំណាស់សួរឡើងទាំងភ័យខ្លាច

« ចាប់ពួកយើងមកធ្វើអ្វី? ពួកឯងចង់បានលុយមែនទេ? យើងមាន! ដោះលែងពួកយើងសិនទៅ » លោក Kim និយាយជាមួយពួកគេដោយសង្ឃឹមថាពួកគេនឹងដោះលែង

« គ្មានផ្លូវទេ! នេះជាបញ្ជារបស់អ្នកនាង! »

« នាងឲ្យឯងប៉ុន្មាន យើងឲ្យឯងលើសនឹងគុណនឹងពីរ! »

« មិនត្រូវការទេ! ហើយបិទមាត់ទៅ! »

+Aerin Scene

សារក្នុងទូរសព្ទរបស់ Rin លោតឡើងបញ្ជាក់ថាជាសារមកពី SuuE ។ នាងតូចរហ័សរៀបចំខ្លួនចេញទៅខាងក្រៅតាមពាក្យរបស់មិត្តដែលបានប្រាប់នៅក្នុងសារ

« ឯងទៅណានឹង Rin? »Jin ឃើញប្អូនដើរចេញទៅទើបរហ័សសួរ

« ខ្ញុំចេញទៅក្រៅមួយភ្លែត! »

« ប៉ុន្តែឡាន Namjoon បានយកប្រើបាត់ទៅហើយ »

« មិនអីទេ! SuuE នាងមកយកខ្ញុំតា៎ »ថាចប់នាងតូចរហ័សដើរទៅឈរចាំ SuuE នៅពីមុខផ្ទះរបស់ខ្លួន។ ចាំអស់កន្លះម៉ោងហើយមិនទាន់ឃើញមិត្តមកយកទើប Aerin ចេះតែដើរទៅមុខបណ្តើរៗ។ ឡានស មួយគ្រឿងបើកមកឈប់ក្បែរ Rin រួចបុរសម្នាក់បានយកដៃខ្ទប់មាត់នាងតូចហើយរុញ Rin ចូលក្នុងឡានបាត់។

To be continue...

Continue Reading

You'll Also Like

526K 6K 18
ယောက်ဖကို မြူစွယ်မည့် ဒွိလိင်ကောင်လေးအကြောင်း 21+ ပါ smut အသားပေး fiction တစ်ပုဒ်ဖြစ်လို့ အသက်မပြည့်ရင်မဖတ်စေလိုပါ။
188K 6.9K 117
ស្នេហាដែលផ្តើមចេញពីគំនុំចង់សងសឹក និងចិត្តស្រឡាញ់ពីមនុស្សប្រុសទាំង2លើម្ចាស់ស្នេហ៍។ តែនាងមិនគិតថានឹងអស់ភាពបរិសុទ្ធដោយសារតែចង់លេងលោ្ខនមួយនេះខ្លាំងពេក។🌱...
23.5K 667 111
ដំបូងគេមើលថែនាងព្រោះតួនាទី តែក្រោយមកគេចង់មើលថែនាងដោយផ្ទាល់
921K 18.6K 10
စိတ် အဆင်ပြေသလောက် ရေးပါမည်။ Over possessive Seme Beau Uke