𑁍បេសកម្មមួយ•|• The Mission O...

By Lavar_ppw47

20.6K 1.9K 159

សង្គមមួយនេះមានរឿងជាច្រើនណាស់ដែលយើងមិនដែលដឹងមិនដែលបានឃើញ យើងរស់នៅគិតថាពិភពលោកនេះស្រស់ស្អាតណាស់មេនទេតាមពិតអត់ទេ... More

ភាគទី1: First Meet
ភាគទី2: ជួបគ្នាម្ដងទៀត
ភាគទី3:ចាប់ប្រុសអ្នកមាន
ភាគទី4: កុំសង្ឃឹមថានៅបានសុខ
ភាគទី5:តង់ទីមួយ
ភាគទី6: surpriseដែរទេ?
ភាគទី7:បងពីមុនបាត់ទៅណាហើយ?
ភាគទី8: មិននិយាយរក
ភាគទី9: Thinking
ភាគទី10: សម្ដែង
ភាគទី11: សន្ដានកែមិនឡើង
ភាគទី12: វ៉ៃគ្នា
ភាគទី13: រោងចក្រពិសោធន៍
ភាគទី14: លេងសើច
ភាគទី15: Team work
ភាគទី16: សម្របសម្រួល
ភាគទី17: អ្នកផឹកស្រាគឺមាត់ឆ្កែ
ភាគទី18: ដាក់នុយត្រី
ភាគទី19: ខ្ញុំមិនចូលចិត្តមនុស្សសាវ៉ា
ភាគទី20: របូតដៃ
ភាគទី21:ដុតឃ្លាំង
ភាគទី22: តេស្តសមត្ថភាព
ភាគទី23: នាយខ្លា
ភាគទី24: ការបញ្ជូនទំនិញ
ភាគទី25: តួនាទីពលរដ្ឋល្អ
ភាគទី26: រោងចក្របៃតង
ភាគទី27: ចាប់បាន
ភាគទី28: ធ្វើជាប្រពន្ធបងទៅ?
ភាគទី29: ប្រែប្រួល
ភាគទី31
ភាគទី32 : បំផ្លាញរោងចក្រ
ភាគទី33 : Zoombie
ភាគទី34: Ayan
ភាគទី35+36: ចលាចល
ភាគទី37: ការបង្កើតថ្នាំបន្សាប
ភាគទី38: ប្រវត្តិគ្រួសារត្រកូលរាជសី
ភាគទី39: Note me
ភាគទី40:ហ្វូតទៅចោលពួកយើងហើយ
ភាគទី41: Move on
ភាគទី42: ជាប់អន្ទាក់
ភាគទី43 : ជាប់ឃុំ
ភាគទី44: ស្លាប់
ភាគទី45:ខ្លាំងនិងអីស្លាប់និងរបស់នោះ
ភាគទី46: feeling
ភាគទី47: ជាឯងពិតឬអត់?
ភាគទី48: មិនចាំ
ភាគទី49: សារភាព
ភាគទី50: Owner
ភាគទី51: គ្រោះថ្នាក់ចរាចរណ៍
ភាគទី52: បុរសជើងដែក
ភាគទី53: កាំភ្លើង
ភាគទី54: Vegas
ភាគទី55: Behind
ភាគទី56 : ទាសការលើគ្រែ

ភាគទី30: Yes or No?

468 45 2
By Lavar_ppw47

#បេសកម្មមួយ
#ភាគទី30
_____________________________________

   បន្តពីមុន យើងមកមើលនៅពេលដែលហ្វូតនិងជេមជិះឡានមកជាមួយគ្នា÷

«បងជេមបងកំពុងលេងអីនិងខ្ញុំមិនយល់ពីបងទេ!»

ងឺត! ជេមឈប់ឡាន÷

«ឯងកុំសួរនាំច្រើនពេកបានទេ?»

«ហេតុអ្វីបងនិយាយបែបនេះទៅកើត?ការងារយើងត្រូវខាតទាំងមូលដោយសារតែបងនិង!»

«ឯងគិតថាបងចង់ធ្វើបែបនេះហ៍?»

«បើមិនចង់បងធ្វើបែបនេះរកងាប់អី!»

និយាយបែបនោះហ្វូតហក់ចុះពីលើឡានជេមក៏ចាប់មកវិញតែហ្វូតនេះកម្លាំងសម្បើមណាស់ជេមចាប់ស្ទើរមិនជាប់÷

«បងជេមលែងខ្ញុំ!»

«ហ្វូតស្ដាប់បងណា!បងធ្វើបែបនេះគឺដើម្បីសុវត្តិភាពឯងនិងគ្រប់គ្នា!វេហ្កាសវាមិនទុកអោយយើងរស់ស្រួលទេ!បើឯងស្ដាប់បង...បងធានាថាកាងាររបស់យើងសម្រេចប្រាកដណាស់!»

ហ្វូតយល់ព្រមធ្វើតាមជេមនិងយល់ព្រមទៅជួបវេហ្កាសដូចគ្នា។ ចូលមកដល់ក្នុងផ្ទះគឺថាវេហ្កាសអង្គុយគងទាក់ខ្លាយ៉ាងសង្ហា ÷

«នេះមេនទេ Fourth Nattawat Jirochtikul?»

វេហ្កាសចង់យកដៃទៅប៉ះហ្វូតតែជេមបានចូលមកបាំងពីមុខហ្វូតជាមុន÷

«ហឹសហឹស! ល្អលីមីង! យប់នេះឯងធ្វើយ៉ាងមិចក៏បានអោយតែឯងធ្វើអោយក្មេងម្នាក់នេះក្លាយជាប្រពន្ធឯងអោយបាន!»

«មិនសមទេចៅហ្វាយប្រទេសយើងមានទំនៀមទម្លាប់ប្រពៃណីធ្វើបែបនេះមិនបានឡើយ!»

«ឯងកុំបារម្ភអីលីមីង!ស្អែកឡើងយើងនិងចូលដណ្ដឹងវាអោយឯង!»

«តែ...»

«បើឯងមិនហ៊ាន យើងលើកអោយអាប៉ុន្មាននាក់នេះជាអ្នកចាត់ការទៅចុះ! អៃចឺតពួកឯងចាំមើលវាបើសិនម៉ោង8:30វាមិនទាន់ធ្វើអីទេពួកឯងជាអ្នកចាត់ការជំនួសវាចុះ! »

«ទទួលបញ្ជាចៅហ្វាយ! »

SKIP>>>

ក្រឡេកមកមើលធីមរបស់យើងដែលកំពុងអង្គុយធ្វើមុខស្អុយក្ដៀនយោបល់ឯនេះវិញ÷

«ហឺយ!!!!បញ្ហាៗៗយូរៗទៅមានតែបញ្ហាតាំងពីមកដល់ទីនេះដូចគ្មានបានសម្រេចអ្វីសោះហើយពេលនេះហ្វូតក៏ត្រូវចាប់ទៅទៀត!» ភូវីន

«បងជេមផ្ញើសារមកថាព្រឹកស្អែកគាត់យកហ្វូតមកអោយពួកយើងវិញហើយ!» ដាំង

«ឯងជឿដេសចាប់ទៅប៉ុននេះហើយយកមកអោយវិញឯងគិតថានៅសភាពដើមឬអត់?»

«នៅតែមិនយល់ក្រុមយើងមានមនុស្សច្រើនណាស់ហេតុអ្វីវាចាប់ហ្វូតតែម្នាក់?»ផន

«ឆ្ងល់អ្វីច្រើនម្លេះវាចង់កាត់ដៃកាត់ជើងយើងម្ដងមួយៗនោះអីឯងមើលទៅអៃអូមក៏ត្រូវដេកពេទ្យហ្វូតក៏ត្រូវចាប់ទៅលើកក្រោយជាអ្នកណាទៀតក៏យើងមិនដឹងយើងថាគួរតែប្រយ័ត្នខ្លួនអោយល្អជាងនេះព្រោះថាគ្នាវាច្រើនណាស់ទៅដល់ទីណាក៏ឃើញពួកវាដែរ!» ជុង

«ខ្ញុំជឿថាទេវតាមិនខ្វាក់ភ្នែកអោយជនអាក្រក់រស់ស្រួលជនល្អត្រូវស្លាប់ទេពួកយើងត្រូវស៊ូជាមួយគ្នាមកដល់ត្រឹមនេះហើយបកក្រោយវិញក៏មិនកើតដែរ!»ដាំង

«ទោះបកក្រោយកើតក៏មិនអោយបកក្រោយដែរវើយរស់ត្រូវរស់ជាមួយគ្នាបើស្លាប់ត្រូវស្លាប់ទាំងអស់គ្នា!»

«បងជុងតែពួកយើងត្រូវធ្វើយ៉ាងមិចបន្ត?»

«...» ជុងមិនតបនោះទេគេងើបដើរចេញពីទីនោះទៅឈរនៅកន្លែងមួយទៀត

ពេលនេះជុងមានអារម្មណ៍ថាស្រ្តេសខ្លាំងណាស់គេជាមេក្រុមតែធ្វើអ្វីមិនបានសោះកូនក្រុមគ្រោះថ្នាក់រហូត÷

«កំពុងពិបាកចិត្តមេនទេ?» ដាំងដើរចូលមក

«អឹមបងគិតអ្វីមិនចេញនោះទេ!»

«គិតមិនចេញក៏សម្រាកសិនទៅណាបង!»

«អោយបងសម្រាកយ៉ាងមិចបានបើកូនក្រុមរបស់បងសុទ្ធយែស្ថិតក្នុងគ្រោះថ្នាក់បែបនេះ! បងជាមេក្រុមដែលអន់បំផុតបងស្អប់ខ្លួនឯងណាស់!»

«បងជុងតាំងសតិណា! បងធ្វើបានល្អហើយ ពួកយើងក៏គ្មានអ្នកណាមានបញ្ហានិងបងដែរបងគិតតែម្នាក់ឯងប៉ុណ្ណោះ!»

«តែបងគ្មានកម្លាំងចិត្តធ្វើអ្វីទៀតទេបងចាញ់ហើយ!»

«បងនៅមានខ្ញុំនៅមានក្រុមរបស់យើងនៅមានអ្នកស្រុកជាច្រើនអ្នកនិងអ្នកដទៃទៀតដែលជាកម្លាំងចិត្តរបស់បង!»

«តែ...»

«គ្មានតែគ្មានស្ករអ្វីទាំងអស់!បើបងចង់អោយវេហ្កាសគ្រប់គ្រងប្រទេសនេះហើយបងចង់អោយវាមើលងាយពួកយើងនោះបងរើបង្វិចត្រឡប់ទៅវិញចុះខ្ញុំមិនហាមបងទេបើបងគិតថាជីវិតពួកខ្ញុំមិនសំខាន់នោះ!»

«Okបងនិងធ្វើអោយបេសកម្មមួយនេះជោគជ័យអោយបាន!»

«ល្អណាស់នេះបានហៅថា Joong Archen!»

បន្ទាប់ពីទទួលការលើកទឹកចិត្តជាច្រើនពីដាំងទើបជុងត្រឡប់ទៅនិយាយជាមួយអ្នកដែលរងចាំគេវិញ÷

«អ្នកទាំងអស់គ្នាទៅសម្រាកសិនចុះព្រឹកស្អែកចាំពួកយើងពិភាក្សាគ្នាបន្តទៀត!»

«ឈប់សិនភូវីនកុំទាន់ទៅជួយយើងធ្វើប្រដាប់ទំនាក់ទំនងសិនឥលូវវាដូចជារអាក់រអួលយ៉ាងមិចមិនដឹងទេ!» ផន

«ម៉ាស៊ីនមួយសោះធ្វើម្នាក់ឯងទៅ!»

«មិនមេនម៉ាស៊ីនតែមួយទេនៅមានច្រើនទៀត!»

ផនអូសដៃភូវីនទៅតាមពិតគ្មានធ្វើស្អីធំដុំទេផនគ្រាន់តែបើកផ្លូវអោយជុងនិងដាំងនៅតែ2នាក់ប៉ុណ្ណោះភឿនគេនិងសុំកូលុមគ្នាសាហាវណាស់÷

«ចឹងខ្ញុំទៅគេងមុនហើយណាព្រឹកជួបគ្នា!»

ដាំងឡើងទៅលើផ្ទះមុនតែមិនដឹងទេថាជុងក៏ឡើងទៅតាមដូចគ្នាដល់មុខបន្ទប់ហើយទើបដាំងដឹងថាជុងមកតាម÷

«បងមកតាមខ្ញុំធ្វើអី?»

«មកគេងជាមួយឯងដែរនោះអី?»

«អត់ទេមិនអោយដេក!»

«ហូយ!!!ចិត្តអាក្រក់ម្លេះដាំងហ៊ានគេងម្នាក់ឯងដែរហ៍យប់នេះដឹងតែភូវីនមិនបានមកគេងជាមួយហើយ!»

«បងគិតថាខ្ញុំខ្លាចខ្មោចមេនទេ?អ្នកដែលខ្លាចគឺជាបងនិងហើយ!»

«ចឹងដាំងសុខចិត្តអោយជុងគេងនៅក្រៅដែរមេនមុសក៏ច្រើនទៀតបើជុងឈឺមានអ្នកណាធ្វើបេសកម្មនោះ!»

«ល្មមបានហើយបងជុងកុំមកធ្វើក្មេងតូចនៅទីនេះខ្ញុំអត់អាណិតទេទៅវិញទៅ!»

ជុងអោនមុខចុះបែបគេអន់ចិត្តហើយមើលទៅជុងបែរខ្លួនចង់ចុះទៅក្រោមវិញ÷

«អឺៗគេងក៏គេងទៅចូលមកក្នុងមកចឹង!»

មិញមុខរកយំទេតែគ្រាន់តែគេបើកទ្វាអោយចូលភ្លាមហោះទៅព្រុចតែម្ដង÷

«បងគេងត្រង់នេះចំណែកខ្ញុំគេងត្រង់នោះ!»

«Ok»

ដល់ពេលជុងឆ្លើយដូចជាងាយពេកចឹងដាំងដូចជាមិនស្រួលចិត្តវិញមនុស្សធ្លាប់តែរឿងច្រើនតែពេលមកចេះដូចមិនស្រួល។ ដាំងគេងជ្រុងម្ខាងជុងគេងជ្រុងម្ខាងតែដាំងគេងសុខៗស្រាប់តែជុងមកគេងអោបពីក្រោយ÷

«បងជុងធ្វើអីនិង?»

«បងគ្រាន់តែអោបគ្មានបានធ្វើអីទេ!»

«ស្អុះចង់ស្លាប់មកអោបអីចេញទៅ!»

«សុំអោបតែមួយយប់នេះទេណា!»

«ឆ្លៀតឱកាស!»

«ណាៗៗ»

«អឺ....»

ជុប៎! គេអោយអោបហើយឆ្លៀតថើបគេទៀតសង្ស័យខ្ទប់ជញ្ជាំងរបស់ដាំងណាស់ជុង។ ធម្មតាដឹងហើយថាជុងនេះចរិតបែបមិច ដៃរវៀមដូចមឹកចឹងលូកស្ទៀបពេញខ្លួនដាំងទាំងអស់÷

«ជុង...នៅអោយស្ងៀមបន្តិចទៅមើល!»

«ដាំង...»

«ហូយមកហៅអីងងុយដេក!»

«ឯងមានដែលឆ្ងល់ឬអត់ថាផ្ទះមាំកម្រិតណា?»

«មិនដែលឆ្ងល់ទេ!»

«ពិសោធន៍2នាក់ហី?»

«បងជុងកុំអោយសោះនេះមិនមេនផ្ទះរបស់យើងទេណា!»

«តិចៗតើ!»

«អត់ចង់!»

«តែបងចង់!»

មាត់ថាមិនចង់តែពេលគេថើបក៏ថើបតបវិញងងឹតមុខនិងកូនឯងណាស់ដាំង÷

«ឈប់ៗហាមមានស្នាមok?»

«ហួសពេលហើយស្នាម2_3កន្លែងហើយនិង!»

«បងជុងហ៍!!!»

ការឆុងមីមិនបញ្ចប់ត្រឹមនេះគឺថានៅរហូតទឹកពុះ2_3ដងអេតមីនអាណិតដាំងខ្លោចចិត្តខំទប់សម្លេងខ្លាចគេឮតែអ្នកម្ខាងទៀតគ្មានអាណិតទេសម្រុកមិនសំចៃកម្លាំងសោះ

SKIP>>>

ជេមហ្វូតត្រូវដាក់អោយនៅក្នុងបន្ទប់តែមួយក្រោមការត្រួតពិនិត្យរបស់នាយចឺតដែលនៅចាំក្រៅបន្ទប់÷

«ឯងថាយប់នេះបានគេឬបានយើងវើយ?» ចឺត

«អាលីមីងវាស្រឡាញ់ក្មេងនិងវាមិនហ៊ានធ្វើអីទេខ្ញុំថាយប់នេះដឹងតែបានយើងហើយ!»

«ថាមិនត្រូវទេមិញមុនចូលទៅវាអស់ស្រា2កែវហើយវើយ!»

«ចាំអុតមើលទៅចឹង!»

ពួកវាទៅអើតមើលតាមប្រឡោះទ្វាចង់ដឹងថាជេមនិងហ្វូតបានធ្វើអីហើយឬនៅ ឃើញថាហ្វូតនិងជេមអង្គុយលើគ្រែជ្រុងម្ខាងម្នាក់ថែមទាំងមិនមើលមុខគ្នាមិននិយាយរកគ្នាទៀតផង។ ជេមដឹងថាមានអ្នកចាំមើលហើយចឹងបើគេនៅយូរទៀតច្បាស់ណាស់ខូចការមិនខាន ទើបគេងើបចេញពីគ្រែដោះអាវក្រៅចេញនិងដើរសំដៅទៅរកហ្វូត÷

<អីយ៉ាសដោះអាវហើយវើយ!> នាយចឺត

«បងជេមចង់ធ្វើអីនិង?» ហ្វូត

«ដល់ពេលហើយ! »

«ដល់ពេលអី?អត់ទេលែងខ្ញុំ!កុំធ្វើអីឆ្គួតៗណា៎»

ហ្វូតរមួលពេញពូកនូវពេលដែលជេមបានមកលូកលាន់ខ្លួនគេ÷

«នៅអោយស្ងៀមទៅមើលតិចយើងរំលោភអោយបាក់គ្រែ!»

«ហឹក...បងកុំធ្វើបែបនេះដាក់ខ្ញុំអីខ្ញុំសុំអង្វរ...»

«សួរត្រង់ទៅឯងមិនព្រមជាមួយយើងឯងចង់បានប្ដី4_5នាក់ដែលចាំនៅខាងក្រៅនិងមេនទេ?»

«ខ្ញុំមិនចង់បានស្អីទាំងអស់និងខ្ញុំចង់ទៅវិញ!»

«ឆ្លងយប់នេះអោយរួចសិនទៅ!»

«អត់ទេ!!!!»

ហ្វូតស្រែកយៃតែម្ដងហួចជេមីណាយចង់លែងមេនទេនមេននិង? ជេមដោះអាវរបស់គេគប់ទៅបិទចន្លោះដែលអ្នកខាងក្រៅដែលកំពុងលួចមើលនោះកុំអោយមើលឃើញទៀត÷

<ចប់មើលលែងឃើញសាឡះ!>

<មើលមិនឃើញចាំស្ដាប់សម្លេងទៅ!>

និយាយពីថាធីមនាយចឺតនេះតស៊ូហួសមើលមិនឃើញហើយនៅចង់ស្ដាប់សម្លេងទៀត÷

ព្រុស! ដោយហ្វូតរើខ្លាំងពេកទើបធ្វើអោយធ្លាក់ពីលើគ្រែទាំងពីរ÷

«បងជេមកុំអោយសោះណាបើមិនចឹងខ្ញុំបាញ់វាចូលភ្នែកបងហើយ!» ហ្វូតលើកូនដបតូចមួយចេញមក

«ស្អីនិង?»

«ថ្នាំសន្លប់!»

«ហឹសឯងគិតថាយើងខ្លាចរបស់ប៉ុននឹងមេនទេ?»

ឈីត! ហ្វូតបានបាញ់ថ្នាំសន្លប់នោះតែមិនមេនចំជេមទេគឺចំខ្លួនឯងពេញៗភ្នែកតែម្ដង÷

«អូយ!!!!»

«ហ្វូតយ៉ាងមិចហើយបងសុំមើលបន្តិច!»

«ហឹក...ហឹក...ក្រហាយណាស់!»

«ដកដៃចេញមើលបងជូតចេញអោយ!»

«ហឹក...ហឹក...ក្រហាយ....»

អ្នកខាងក្នុងធម្មតាទេណាស់តែអ្នកខាងក្រៅដែលលបស្ដាប់និងតើគិតដល់ឋានព្រះច័ន្ទហើយ÷

«ក្រហាយប៉ុននេះហើយសង្ស័យយើងអត់ហើយតោះទៅដេកវិញ!»

«អឺតោះ!»

នាយចឺតនិងបក្សពួកត្រឡប់ទៅកន្លែងដេករៀងខ្លួន

SKIP>>>

កាត់ចូលមកព្រឹកថ្ងៃថ្មី ហ្វូតបើកភ្នែកឡើងតិចៗទាំងគ្មានកម្លាំងសោះសម្លឹងមើលជុំវិញខ្លួនក្នុងបន្ទប់រួចក៏ស្ទុះងើបមកតែម្ដង÷

«ភ្ញាក់ហើយហ៍?»

បើកភ្នែកមកឃើញជេមអង្គុយអោបដៃមើលមកហ្វូតតែម្ដង÷

«យប់មិញ...យប់មិញបងធ្វើស្អីខ្ញុំខ្លះហាស?»

ជេមមិនតបតែជេមប្រើភ្នែកជាសញ្ញាអោយហ្វូតមើលខ្លួនឯងឃើញថាគ្មានខោអាវនោះទេ÷

«អាយ!!!!!! Gemini norawit Titicharoenrak ឯងធ្វើបែបនេះដាក់យើងបានយ៉ាងមិចហាស?»

«ចាំឈ្មោះបងច្បាស់បែបនេះយប់មិញប្រហែលហៅច្រើនដង...»

«រោគចិត្ត!»

ពាក្យសម្ដីហោះមកជាមួយខ្នើយគប់ទៅរកជេមតែជេមចេះគិចទាន់ គប់គេហើយគឺយំយកៗតែម្ដង÷

«ហូយ!!!!ល្មមឈប់យំបានហើយហ្វូត! ខ្លួនប្រាណរបស់ឯងអ្នកណាធ្វើស្អីខ្លះឯងមិនដឹងខ្លួនឯងទេមេនយប់មិញយើងមិនបានធ្វើស្អីឯងទេ!»

«ពិតមេនហ៍? តែខ្ញុំមិនជឿបងទេ!»

«គល់ឈើដូចឯងយើងគ្មានអារម្មណ៍ជាមួយទេ!»

«មើលងាយ?»

«កន្លែងណាងាយគេមើលហើយ!»

«ជេមីណាយ!!!!!»

«បាទហ្វូត?»

មិនដឹងថាត្រូវនិយាយបែបមិចជាមួយជេមទេបើឌឺម្លឹងៗនោះដៀលកូនឯងថាគល់ឈើទៀតក្ដៅឆេវ!!!!

End

មួយភាគនេះរៀងវែងតិចហើយសរសេរខ្លីៗវាដាច់សាច់រឿងចឹងសុខចិត្តដាក់អោយវែងចឹងម៉ងទៅ!


Continue Reading

You'll Also Like

2.7M 157K 49
"You all must have heard that a ray of light is definitely visible in the darkness which takes us towards light. But what if instead of light the dev...
1.5M 132K 45
✫ 𝐁𝐨𝐨𝐤 𝐎𝐧𝐞 𝐈𝐧 𝐑𝐚𝐭𝐡𝐨𝐫𝐞 𝐆𝐞𝐧'𝐬 𝐋𝐨𝐯𝐞 𝐒𝐚𝐠𝐚 𝐒𝐞𝐫𝐢𝐞𝐬 ⁎⁎⁎⁎⁎⁎⁎⁎⁎⁎⁎ She is shy He is outspoken She is clumsy He is graceful...
342 77 3
"វាគ្រាន់តែស្រឡាញ់បងហេតុអីបងធ្វើបាបវាយ៉ាងនេះ"
3.6M 291K 96
RANKED #1 CUTE #1 COMEDY-ROMANCE #2 YOUNG ADULT #2 BOLLYWOOD #2 LOVE AT FIRST SIGHT #3 PASSION #7 COMEDY-DRAMA #9 LOVE P.S - Do let me know if you...