💐គ្រងបេះដូង♡CEOសង្ហា✨

By JI-YARA

12K 665 2

FB page : អ្នកនិពន្ធ ដាច់យ៉ៃ ( ប្រលោមលោក ជុង ថេយ៉ា ) More

ភាគ១ ផ្តើមរឿង : នៅក្នុងវចនានុក្រម គីម ថេហីុ គ្មានអ្វីដែរថាមិនអាចទៅរួចនោះទេ
ភាគ២ : ខ្ងុំពេញចិត្តទាំងអស់គ្រប់លក្ខខណ្ឌរបស់លោកចន
ភាគ៣ : ត្រឹមកំម្ទេចមនុស្សដូចនាងនេះ យើងឪ្យfan² យើងចាត់ការពេលណាក៏បានដែរ...
ភាគ៤ : សម្តែងជាគូស្នេហ៍របស់ខ្ងុំ ឯងគិតយ៉ាងមិចដែរ?
ភាគទី៥ :ខ្ញុំជាតារា មិនមែនរាស្ត្រសាមញ្ញឡើយ!
ភាគទី៦: រឿងយើង ឯងកុុំចេះមកពាក់ព័ន្ធ!
ភាគទី ៧ : ...ថាយើងចង់ថើបឯងម្តងទៀត!!
ភាគទី ៨ : លើលោកនេះគ្មានអាថ៍កំបាំងនោះទេ!!
ភាគទី ៩ : ខ្ងុំស្រឡាញ់លោក!!🔞
ភាគទី ១០: ជើងរន្ទះ
ភាគទី១១ : គេក្បត់ខ្ញុំហើយ គេឈប់ស្រលាញ់ខ្ងុំហើយបងមីន
ភាគទី១២ : ចុះឯងគិតថាជាស្រីស្នេហ៍របស់យើង??
ភាគទី១៣ : លេងទឹកស្អីយប់បែបនេះ មិនខ្លាចអារក្សសមុទ្រចាប់សីុទេហ្ហេស??
ភាគទី ១៤ : សន្យា!
ភាគ១៥ : ចង់យកខ្លួនប្រាណមកលួងយើង??
ភាគទី ១៧ : បោចសក់ បោកនឹងដីបន្តិច ក៏អង្គុយយំ...
ភាគទី១៨ + ១៩ : ចន.ចន ជុងហ្គេនណាទៅ? // ជម្រាបសួរអ៊ុំទន្សាយ!
ភាគទី២០ : កម្មវិធីជប់លៀង
ភាគទី២១ : តើជីវិតខ្ញុំនឹងសប្បាយបានយ៉ាងមិចបើគ្មានវត្តមានរបស់លោក??
ភាគទី២២ : តែលោកក៏ធ្វើបាបខ្ងុំ ...
ភាគទី ២៣ : យ៉ាងម៉េច? នាងហាយស៊ូ នាងគីមី!!
ភាគទី២៤ :អូនជាដង្ហើមរបស់បង...💞
ភាគទី២៥ : ទេ! ខ្ញុំមិនមែនជាប្រពន្ធឯងទេ!
ភាគទី២៦ : ថេយ៍~បងសុំទោស!
ភាគទី២៨ : នាងមិនឪ្យយើងជឿគេ ចុះនាងសម្អាងស្អីឪ្យយើងជឿនាងដែរ???
ភាគទី ២៩ : ថ្ងៃណាពួកយើងរៀបការ?
ភាគទី ៣០ : មិនបាច់ថាក៏បងដឹងដែរ!...
ភាគបញ្ចប់ : ពិធីមង្គលការ💍

ភាគទី ១៦ : រងចាំថ្ងៃមួយ! ថ្ងៃដែរលោកសារភាព...

266 19 0
By JI-YARA


________________

     ដល់ពេលយប់ ក្នុងបន្ទប់ដ៍ធំទូលាយ កំពុងតែមានមនុស្សប្រុសមួយគូរ គេងអោបគ្នាលើគ្រែយ៉ាងស្អិតរមួត។  នាយសង្ហាប្រាស់ខ្លួន ហើយក៏ភ្ញាក់ឡើង ព្រោះនាយមានអារម្មណ៍ថាឃ្លាន ដោយសារតែមិនបានញាំអាហារពេលល្ងាច រវល់តែប្រដៅក្មេងខ្លះអស់ 2 3ម៉ោង។

« អ្អឹម!! »នាយសង្ហា ក្រហឹមដើម.ក.នឹងងាកសម្លឹងមើលមុខរាងតូច ដោយការគិតជាច្រើន។

«សុំទោស!! ចាំយើងបន្តិចណា យើងត្រូវការពេលវេលាខ្លះ » ជុងហ្គេន លើកដៃអង្អែលសក់នាយតូចថ្នមៗ ។

« ហ្ហឹម~~~» នាយដកដង្ហើមធំ បន្ធូរភាពតានតឹងនៅក្នុងចិត្ត  នឹងងើបអង្គុយផ្អែកក្បាលខ្នងទៅក្បាលគ្រែ។ ហើយនឹកឃើញដល់រឿងអតីតកាលរបស់ខ្លួន

       +កាលពី2ឆ្នាំមុន÷

       នៅក្នុងសួនច្បារដ៏ស្រស់ស្អាត កំពុងតែមានសង្សារមួយគូរ បណ្តើរគ្នាទាំងសើចសប្បាយ រីករាយនឹងពេលវេលា ដែរបាននៅក្បែរមនុស្សជាទីស្រឡាញ់រៀងៗខ្លួន។

« ជុង! អូនសប្បាយចិត្តណាស់ ថ្ងៃនេះ! បងដឹងទេ ថាអូនចង់នៅក្បែរបងបែបនេះរហូត មិនចង់ឃ្លាតទេ »ស្រីស្អាត ម៉ូរី និយាយឡើងទាំងញញឹមញញែម ក៏សប្បាយចិត្តខ្លាំងដែរបានរស់ជាមួយ នាយក្រាស់ជាសង្សារ។

« តែប៉ាអូនមិនសប្បាយចិត្តទេ បើពួកយើងនៅតែបន្ត គាត់ច្បាស់ជា បំបែកពួកយើងទៀតមិនខាន » នាយសង្ហា ដែរគ្មាននរណាក្រៅ ពីជុងហ្គេន តបទៅម៉ូរីន ទាំងភិតភ័យនឹងការកើតទុក្ខ។ ព្រោះថាប៉ារបស់នាង មិនពេញចិត្តនាយឡើយ គាត់តែងតែតាមបំបែកនាយនឹងនាយជារឿយៗមកហើយ។

« បងកុំបារម្ភអី គាត់គ្មានថ្ងៃអាចបំបែកពួកយើងឡើយ បើសិនជាពួកយើងនៅតែស្រឡាញ់គ្នា នៅជំនះ » ម៉ូរីន ញញឹមនិយាយលួងនាយសង្ហា

« តែបងក្រណាស់ បងក្របែបនេះ តើអូនព្រមទទួលយកបងដែរឬ? បងគ្មានអ្វីច្រើនឡើយនៅពេលនេះ » ជុងហ្គេន ឲនមុខចុះ គិតដល់ជីវភាពរបស់ខ្លួន វាមិនអាចប្រៀបស្មើនឹងម៉ូរីនឡើយ ព្រោះនាងជាកូនអ្នកមាន។

« អូនស្រលាញ់បង គឺជាបង មិនថាបងធ្លាក់ខ្លួនដល់កម្រិតណា ក៏អូននៅតែស្រលាញ់បង »ម៉ូរីន និយាយចេញពីបេះដូងបរិសុទ្ធ ស្នេហា ក្តីស្រឡាញ់ដែរនាងមានចំពោះ ជុងហ្គេន គឺធំធេងណាស់ ក៏ស្មោះស្មាក់ផងដែរ។

« បងអរគុណណាស់ »នាយសង្ហា អោបសង្សារជាទីស្រឡាញ់ ស្រឡាញ់នាងខ្លាំងបំផុត ។

« លី ម៉ូរីន!!! » ភ្លាមនោះ សំឡេងមាំបន្លឺឡើង កាត់ចង្វាក់អ្នកទាំង2 ម៉ូរីនងាករកប្រភពសំឡេង ដោយដឹងច្បាស់ថាជានរណា។

« លោកប៉ា! »ម៉ូរីន ចាប់ផ្តើមភ័យ ឃើញវត្តមានប៉ារបស់នាងនៅទីនេះ វាគ្មានអ្វីឡើយ ក្រៅពីតាមមកបំបែកនាងនឹងជុងហ្គេន។

« លោកពូ! »ជុងហ្គេនស្រវ៉ាចាប់ដៃសង្សារបណ្តូរចិត្តជាប់ ទាំងភ័យខ្លាច ព្រោះនាយដឹងច្បាស់ណា ថាបន្តិចទៀតនឹងមានរឿងអ្វីកើតឡើង។

« ប៉ាប្រាប់ឯងប៉ុន្មានដងហើយ ថាឪ្យឈប់ទាក់ទងនឹងអាក្ររហាមនេះ! ហេតុអ្វីឯងមិនស្តាប់ប៉ា?? ឯងមានគូរដណ្តឹងរួចហើយណា ម៉ូរីន!» លោកលី ស្រែកទោកាន់កូនស្រីទាំងខឹងសម្បារ គាត់ស្អប់ជុងហ្គេនខាំ្លងបំផុត ព្រោះនាយជាអ្នកក្រ គាត់មិនចង់ឲ្យកូនស្រីលំបាកឡើយ ទើបតាមបំបែករហូតបែបនេះ។

« លោកប៉ា តែកូនអត់ស្រឡាញ់អីុយ៉ុនទេ កូនស្រឡាញ់បងជុង កូនសុំអង្វរលោកប៉ា សូមកុំបំបែកពួកយើងអី ហ្ហឹក .ហ្ហឹក លោកប៉ា!! » ម៉ូរីន ចាប់ផ្តើមអង្វរអ្នកជាឪពុកទួសដឹងថាគ្មានបានផលអ្វីក៏ដោយ  អីុយ៉ុជាគូរដណ្តឹងរបស់នាង ដែរលោកលីរៀបចំឪ្យ ព្រោះគេនោះអ្នកមាន ចរិកក៏ល្អផងដែរ។

« មែនហើយលោកពូ កុំបំបែកពួកយើងអី ពួកយើងស្រឡាញ់គ្នាណាស់ ខ្ញុំមិនអាចរស់ខ្វះនាងបានទេលោកពូ »ជុងហ្គេន លុតជង្គង់ចុះលើកដៃសំពះសុំអង្វរកដល់លោកលីជាឪពុករបស់សង្សារនាយ

« បើរស់ខ្វះកូនយើងមិនបាន ក៏ងាប់ទៅ! ឥលូវនេះឯងមានស្អីខ្លះនៅក្នុងខ្លួន ក្រៅពីសំបកកាយ! បើកូនយើងនៅជាមួយឯង តទៅថ្ងៃមុខកូនយើងនឹងវេតនារកសីុមិនបានហើយ យើងដាច់ខាតគ្មានថ្ងៃព្រមឲ្យនាងលំបាកជាមួយអាក្រដូចឯងទេ ពួកឯងនាំអ្នកនាងតូចទៅវិញ» លោកលី ស្រែកថាឪ្យនាយសង្ហា ដៀលនាយកប់ៗមាត់មិនរអា មុននឹងបញ្ជាកូនចៅ2 3នាក់ចាប់ម៉ូរីនយកទៅ។

« អត់ទេ! ហ្ហឹក!ៗ ជុងជួយអូនផង ហ្ហឹ.ហ្ហឹ លែង.លែងយើងទៅ  បងជុង ហ្ហឹកៗ  » ម៉ូរី រើបម្រះភ្លាមៗ យំស្រែកអស់ពីចិត្ត ព្យាយាមស្រែកហៅជំនួយពីសង្សារបណ្តូលចិត្ត

« ម៉ូរីនៗ ទេកុំយកនាងទៅអី ម៉ូរីន! ហ្ហឹក.ហ្ហឺ លោកពូ កុំយកនាងចេញពីខ្ងុំអី ខ្ងុំអង្វរ ខ្ងុំសុំអង្វរលោកពូ ហ្ហឹកៗ » ទឹកភ្នែកកូនប្រុស ស្រក់ចុះមកមលែងខ្មាស់ ព្យាយាមនិយាយអង្វរកលោកលី ដោយការឈឺចាប់

« ពួកឯង! វាយវាឪ្យងាប់ទៅ! »បញ្ជារទៅកូនរួច បុរសវ័យចំណាស់រើងអើងវណ្ណៈក៏ដើរចេញទៅ ដោយមិនអាណិតអាសូរដល់នាយសង្ហាឡើយ។

ដឹបៗ អូយ~ដឹប.

« អត់ទេ កុំវាយគាត់ ហ្ហឹកៗ កុំវាយគាត់អី ហ្ហឹកៗ ជុង~~» ម៉ូរីន ស្រែកឡើងទាំងអាណិតសង្សារ ដែរត្រូវគេទាត់ធាក់មិនប្រណី រហូតបែកឈាមពេញនឹង ម៉ូរីនស្រែកយំ សែនអាណិតដល់មនុស្សប្រុសជាទីស្រឡាញ់ រួចហើយក៏សន្លប់បាត់ស្មារតី។

« អូយ៎! អួយៗ ដឹបៗ »នាយសង្ហា អោបខ្លួនមាំដេកដួលលើសួនច្បារ ទាំងឈាមហូររហាច តាមមាត់ តាមត្រចៀក តាមច្រមុះ រួមទាំងក្បាលទៀតផង ឃើញហើយគួរឪ្យអាសូរណាស់។

« វាងាប់ហើយទេដឹង? »Man ម្នាក់និយាយឡើង សម្លឹងមើលនាយក្រាស់ដែរស្ងាត់ស្ងៀម

« ប្រហែលហើយ មោទៅវិញកុំទៅខ្វល់ងាប់ក៏ល្អហើយ » Man2 ក៏និយាយឡើង ហើយក៏នាំគ្នាចេញទៅអស់ ទុកឪ្យនាយក្រាស់ដែររបួសពេញខ្លួនដេកលើស្មៅនៃសួនច្បារ នាយមិនទាន់ស្លាប់ឡើយគ្រាន់តែតែសន្លប់ប៉ុណ្ណោះ។

      +បច្ចុប្បន្នកាល

      ក្រោយនឹកឃើញដល់រឿងនេះហើយជុងហ្គេនកាន់តែឈឺចាប់ លែងសើចអី បើមិនបាន រ៉េនជាជំនិតដើរកាត់សួននោះហើយជួយនាយទេ កុំអីពេលនេះនាយប្រហែលជាដេកក្នុងដីបាត់ទៅហើយ ។ ក្រោយជាសះស្បើយរបួសអស់ នាយក៏ចាប់ផ្តើមរកស៊ី អស់រយៈ1ឆ្នាំ ទើបអាចខ្លាចជាCEOដ៏មានប្រជាប្រិយភាពវិញបាន ហើយនាយក៏ព្យាយាមតាមរកម៉ូរីនដែរ តែបានត្រឹមខូចចិត្តស្អិតទ្រូង ព្រោះនាងបានរៀបការ នឹង អីុយ៉ុន តាមបំណងលោកលី បាត់ទៅហើយ ថែមទាំងមានកូន នឹងរើទៅរស់នៅឯបរទេសបាត់ទៀតផង។

« រីន! បងនឹកអូនណាស់! បងដឹងថាអូនធ្វើទាំងបង្ខំ  បងដឹងថាអូននៅតែស្រឡាញ់បង តើពេលនេះអូនយ៉ាងមិចហើយ? សុខសប្បាយដែរឬទេ? គេធ្វើបាបអូនឬអត់? បងបារម្ភណាស់រីន » សំណួរគ្មានចម្លើយ នាយសង្ហាអង្គុយនិយាយម្នាក់ឯងទាំងខ្សោះៗ អួលដើមករហូតទប់ទឹកភ្នែកលែងជាប់ កន្លងទៅអស់2ឆ្នាំ នាយនៅនឹកដល់នាង នៅតែបារម្ភ គ្រាន់តែពេលនេះវាមិនដូចដំបូងៗ ដែរឈឺចាប់ស្ទើអស់ជីវិតឡើយ។ ដោយសារតែនាយនៅនឹករលឹកនាង ទើបនាយមិនទាន់ហ៊ានទទួលយករាងតូច ចិត្តនាយស្រឡាញ់ថេហីុ តែនឹកដល់ម៉ូរីន នឹងឃើញរឿងនេះម្តងៗ វាធ្វើឪ្យនាយឈឺចុកចាប់ណាស់។

« ហ្ហឹម~~! ថេហីុ កុំបារម្ភណា យ៉ាងណាពេលនេះយើងស្រឡាញ់ឯងហើយ គ្រាន់តែចង់ប្រើពេលខ្លះ ដើម្បីគិតមើលសិន! ពួកយើងស្គាល់គ្នាមិនទាន់បាន2ខែស្រួលបួលទេ យើងចង់ឲ្យបានយូរជាងនេះ » ជុងហ្គេន ដកដង្ហើមធំបន្តិច ក្រវាសទឹកភ្នែកដែរស្រក់ចុះរួចហើយ ហើយនិយាយតិចៗតែម្នាក់ឯង នឹងឪនទៅថើបសក់រាងតូចថ្នមៗ រួចហើយក៏ងើបដើរចូលបន្ទប់ទឹកបាត់ ។

« ខ្ញុំនឹងរងចាំ! » ថេហីុ បើកភ្នែក ហើយទឹកភ្នែកក៏ស្រក់ចុះ នាយតូចនិយាយតែម្នាក់ឯងក្រោយនាយសង្ហាចូលបន្ទប់ទឹកផុត គេភ្ញាក់យូរហើយ ក៏ស្តាប់ឮទាំងអស់។

« រងចាំថ្ងៃមួយ! ថ្ងៃដែរលោកសារភាពផ្ទាល់មកកាន់ខ្ងុំ មិនមែនក្រោយខ្នងបែបនេះ ខ្ញុំដឹងហើយថាហេតុអ្វី លោកតែងតែនៅស្ងៀមមិននុយាយអ្វី ពេលខ្ងុំប្រាប់ថា ខ្ងុំស្រឡាញ់លោក ការពិតលោកនឹកឃើញដល់មនុស្សអាឌីតរបស់លោក » ថេហីុ សម្រក់ទឹកភ្នែកចុះមកម៉ាត់ៗ និយាយបន្តទាំងក្តុកក្តួល ក៏រៀងរំភើបបន្តិច ដែរនាយក៏ស្រឡាញ់ខ្លួនវិញ តែក៏ឈឺអន់ចិត្តលាយលំគ្នា ។

    បានបន្តិចនាយក្រាស់ក៏ចេញពីបន្ទប់ទឹកមកវិញដោយរុំអាវឃ្លុំ នឹងកាន់កន្សែងតូចមួយជូតញីសក់ ព្រោះនាយទើបតែងូតទឹក កក់សក់ហើយ។

« ភ្ញាក់ហើយ! ឃ្លានទេ? »នាយសង្ហា ចេញមកក៏ឃើញរាងតូចអង្គុយសំកុកលើគ្រែ ក៏សួរនាំ។

« ឃ្លាន! តែចង់ងូតទឹកសិន »ថែហីុ ធ្វើចរិតញិញក់ ដូចមិនបានដឹងអ្វីសោះនៅមុននេះ គឺលេងចរិកធ្វើដូចធម្មតា។

« បើចឹងទៅងូតទៅ ចាំចុះទៅញាំុបាយ!» នាយសង្ហា មិនបានខ្វល់ច្រើន ក៏ស្រដីប្រាប់ទៅថេហីុ នឹងដើរទៅបើកទូររាវរកខោអាវមកស្លៀកពាក់។

« ខ្ញុំដើរមិនរួចទេ ក៏ងូតខ្លួនឯងមិនកើតដែរ » ថេហីុ ឪនមុខចុះ និយាយបំណង់ចង់ឪ្យនាយសង្ហាបីខ្លួន នឹងងូតទឹកឪ្យខ្លួន។

« បើចឹងចាំយើងបី! ចាំយើងងូតទឹកឪ្យទៀត មោះ! » នាយសង្ហាប្រញាប់ស្លៀកពាក់ យល់បំណងនាយតូចច្បាស់ដូចថ្ងៃ ទើបស្របតាមគេ ណាមួយយល់ថាដោយសារតែខ្លួននាយដូចគ្នា។

« លោកធ្លាប់បី អ្នកណាមកពីមុនដែរទេ?? » ថេហីុ នៅក្នុងរង្វង់ដៃមាំ ក៏សួរទៅនាយ នឹងរងចាំស្តាប់ចំម្លើយឆ្លើយតប

«ធ្លាប់! »នាយសង្ហាមុខស្មើ ក៏ឆ្លើយដោយស្មោះត្រង់ថាធ្លាប់ រួចក៏នឹងឃើញ កាលនាយបីម៉ូរីន។

« ចុះធ្លាប់ងូតទឹកឪ្យអ្នកណាដែរទេ?? »រាងតូចឪនមុខចុះបន្តិចរៀងអន់ចិត្តដែរខ្លួនមិនមែនជាមនុស្សដំបូងដែរនាយបី មុននឹងសួរបន្ត

«អត់ទេ ឯងជាមនុស្សដំបូងហើយ ក៏ជាក្មេងដែរបិុនកេកកុក រករឿងឈឺក្បាល ដែរសម្រាប់យើង! » ជុងហ្គេន ដាក់រាងតូចចូលអាវទឹក នឹងនិយាយប្រាប់គេ ហួសដល់រឿងហួសចិត្តដែររាងតូចបិុងងរ បិុនរករឿង មិនចេះទំនេរ ។

« ហិហិ! »ឮបែបនេះ ថេហុីសើចលិបភ្នែកសប្បាយចិត្តវិញ ព្រោះដឹងថាខ្លួនជាមនុស្សដំបូងដែរនាយងូតទឹកដុះក្អែរឪ្យ យ៉ាងណាខ្លួននៅអស្ចារ្យជាង មនុស្សអាឌីតរបស់នាយ ។

ខ្យល់បក់មិនទៀងឡើយ បើថ្ងៃនេះវាបក់ទៅ ថ្ងៃណាមួយ ខ្យល់នោះនឹងបក់មកវិញ🙂

_______________

    Jung Teaya 😚❤️

Continue Reading

You'll Also Like

24K 93 13
Issac is an average thirteen year old. Except for one thing, he likes diapers. And when his mom catches him wearing a pull up. She decides since he l...
504K 36.9K 38
Avantika Aadish Rajawat Aadi, with his fiery nature, adds intensity and excitement to their relationship, igniting a spark in Avni. Avni, like the ca...
414K 42.5K 23
انا العاصفة الحمراء ألتي تراهن وتربح انا القوة العظيمة الذي سوف تنهك كُل الارواح الجنون والتلاعب بحد ذاته هنا أستطيع ان اتلاعب بعقلك حَد الجنون امر...
23K 1.5K 43
"You were magnificent, Satoru Gojo. I will never forget you for as long as I live." Satoru Gojo laid there, bisected in half, as if the universe itse...