អាពាហ៍ពិពាហ៍ក្រឡាប់ចាក់

By Yeannam

1K 105 0

"មើលទៅទេវតាហាក់មិនឈរខាងខ្ញុំសោះ ហេតុអ្វីក៏ឲ្យខ្ញុំជួបរឿងឆ្គួតបែបនេះទៅវិញព្រះហ្អើយ ហេតុអ្វីក៏ត្រូវប្ដូររាងកាយគ... More

ភាគ 1
ភាគ 2
ភាគ 3
ភាគ 4
ភាគ 5
ភាគ 6
ភាគ 7
ភាគ 8
ភាគ 9 : រីករាយដែលបានស្គាល់
ភាគ 10 : ញ៉ាំជាមួយគ្នាទៅ
ភាគ 11 : សុំទោស
ភាគ 13 : ជនដែលគួរឲ្យសង្ស័យ
ភាគ 14 : ហឹស ឯងចប់របស់យើងហើយ...
ភាគ 15 : និយាយស្ដីប្លែកៗ

ភាគ 12 : មនុស្សរុក្ខជាតិ

47 8 0
By Yeannam

     ពេលនេះជិតម៉ោង1យប់ទៅហើយនៅតាមផ្លូវក៏មានភ្លៀងរលឹមតិចៗ តាមផ្លូវក៏ស្ងាត់មានតែរថយន្ដ2-3ប៉ុណ្ណោះដែលនៅបើកបរតាមផ្លូវ។

"ហ៊ឹកៗ កូនថេហ៍មិនអីទេមែនទេបង?"

"អ្នកដន្លងប្រាប់ថាគេឆ្លងផុតពីគ្រោះថ្នាក់ហើយពេលនេះគ្រូពេទ្យផ្លាស់មកបន្ទប់ធម្មតាវិញហើយ"

"ហ៊ឺ ហ៊ឹកៗ កុំកើតអីឲ្យសោះណាកូន" អ្នកស្រីចននៅតែបន្ដយំឥតឈប់ឯងលោកគីមឱបលួងលោមភរិយា ដោយមានណាមជូនជាតៃកុងឡានដែលកំពុងផ្ដោតលើការបើកបរ។

     ពេលនេះដំណឹងដែលកូនម្ចាស់សម្ព័ន្ធចនជួបនឹងគ្រោះថ្នាក់ចរាចរណ៍ធ្ងន់ធ្ងរបានក្លាយជាព័ត៌មានដ៏ក្ដៅគគុកពេញបណ្ដាញសង្គម ក្នុងនោះមានទាំងអ្នកអាណិតនិងអ្នកសមចិត្តដែលបានឃើញបែបនេះព្រោះតែភាពច្រណែនចង់ផ្ចាញ់ផ្ចាលនោះអី។

     +ព័ត៌មានទាន់ហេតុការណ៍

"នៅវេលាម៉ោង11និង11នាទី មានគ្រោះថ្នាក់ចរាចរណ៍មួយដែលបង្កឡើងដោយរថយន្ដដឹកទំនិញធន់ធំដោយយោងទៅតាមសម្ដីសាក្សីដែលបានឃើញហេតុការណ៍ផ្ទាល់់។ យ៉ាងណាមិញជនរងគ្រោះដែលត្រូវឡានដឹកទំនិញបុកមួយទំហឹងនោះ ត្រូវបានស្គាល់ថាជាទាយាទនៃ-"

ផ្លឹប~~ទូរទស្សន៍ត្រូវបានបិទ

«ហ៊ឹស ធ្វើការបានល្អនេះរង្វាន់របស់ពួកឯង» អ្នកដែលអង្គុយគងទាក់ខ្លាលើសាឡុងសើចរហឹសនៅបំពង់ក បោះលុយមួយកាបូបឲ្យទៅកូនចៅដែលគេធ្វើកិច្ចការបានល្អឡើងនាយពេញចិត្តស្ដូកតែម្ដង។

«អរគុណចៅហ្វាយ មកយកចំណែកពួកឯងទៅ» ឃេន ដែលត្រូវជាជំណិតផ្ទាល់ខ្លួនចាប់កាបូបលុយបានហើយក៏ហៅគ្នីគ្នា2-3នាក់ទៀតមកយកចំណែករបស់ពួកគេ

«ឯងលេងខុសមនុស្សហើយចនជុងហ្គុក ហ៊ឹស» លី ក្វាងតេ ស្ថិតក្នុងវ័យ32ឆ្នាំកំពុងសម្លឹងមើលកែវស្រាដែលនៅនឹងដៃព្រមទាំងញញឹមចុងមាត់ហើយក្រលែងទៅវិញទៅមក បើមើលមួយភ្លេតគេប្រៀបដូចជាមនុស្សរោគចិត្តម្នាក់យ៉ាងចឹង។

«ចៅហ្វាយចង់ធ្វើយ៉ាងបន្ដទៀត?»

«មិនបាច់ទេ យើងគ្រាន់តែចង់ប្រដៅវាសិនតែប៉ុណ្ណោះ»

"បាទ"

"ពួកឯងបំបែកគ្នាទៅសម្រាកចុះ"

    ជាការពិត ដែលជុងហ្គុកជួបឧប្បត្តិហេតុនេះគឺមិនមែនចៃដន្យនោះទេតែផ្ទុយទៅវិញគឺគេនេះហើយជាអ្នករៀបចំឡើងទាំងអស់ សូម្បីតែពេលមានឡានជិះមកជាន់ហ្វ្រាំងមុខឡានជុងហ្គុកដែលធ្វើឲ្យគេវិះតែនឹងបុកនោះក៏ជាគ្នារបស់លីក្វាងតេដែរ គេធ្វើនេះបែបនេះគឺចង់បង្ហាញឲ្យជុងហ្គុកស្គាល់ពាក្យថា«ភ្នំមួយមិនអាចមានខ្លាពីរបាននោះទេ»ចាំទុក។

"យើងនឹងធ្វើឲ្យឯងស្គាល់យើងរឹតតែច្បាស់ បើឯងនៅតែហ៊ានប្រហើនដាក់យើងបែបនោះ"

"ហឹសៗហាស៎ៗ ប្ដីជាឧក្រិតជនប្រពន្ធជាប៉ូសផងហេស៎? គួរឲ្យចាប់អារម្មណ៍មែន" គេនិយាយម្នាក់ឯងសើចម្នាក់ប្រៀបដូចមនុស្សរោគចិត្តច្បាស់ណាស់ពេលនេះ។ (ពូហ្នឹងចេញក្នុងភាគ3ហើយម្ដងហើយ)

Skip

    ទម្រាំតែមកដល់មន្ទីរពេទ្យនេះក៏ម៉ោង3ទាបភ្លឺទៅហើយ។ មកដល់ភ្លាមក៏ប្រញាប់ឡើងទៅជាន់ដែលថេហ្យុងកំពុងសម្រាកតាមដែលលោកចនប្រាប់អម្បិញមិញ។

«កូនម៉ាក់!ហេតុអីក៏ក្លាយជាបែបនេះ ហ៊ឺៗ» ក្នុងបន្ទប់ធំល្វឹងល្វើយមានរូបកាយមួយកំពុងតែស្ថិតក្នុងសភាពសន្លប់មិនទាន់ដឹងខ្លួនឡើយដោយនៅលើមុខរបស់គេមានបំពាក់អុកស៊ីសែន ហើយក៏មានព្យួរទាំងសេរ៉ូមនិងឈាមនៅដៃខាងឆ្វេង ឯចង្អុលដៃខាងឆ្វេងមានកៀបឧបករណ៍តាមដាន។ ដោយឃើញបែបនេះធ្វើឲ្យអ្នកស្រីគីមអាណិតកូនជាប៉ុនពេក ឯលោកគីមក៏មិនចាញ់អ្នកស្រីគីមប៉ុន្មានដែរ តែក្នុងនាមជាមេគ្រួសារគាត់ម៉េចនឹងអាចសម្រក់ទឹកភ្នែកបានទៅ។

     ចំណែកឯណាមជូនគេមិនហ៊ានទៅមើលប្អូនជិតនោះទេព្រោះខ្លាចថាទប់ទឹកភ្នែកមិនជាប់ទើបមើលតែពីចម្ងាយហើយជួនជាពេលនោះគេក្រឡេកទៅចំមាត់ទ្វារក៏ឃើញ...

«លោកពូ?» ណាមជូនឧទានខ្សឹបៗរួចក៏ចេញទៅខាងក្រៅ

«លោកពូ ម៉េចក៏ឈរនៅទីនេះ?លោកប៉ានិងអ្នកម៉ាក់ខ្ញុំនៅខាងក្នុងឯណោះ?»

«ពូមិនហ៊ានជួបមុខប៉ាម៉ាក់ក្មួយទេព្រោះពូមើលថែថេហ្យុងមិនបានល្អ មើលសភាពគេពេលនេះចុះ» លោកចនពោលទាំងសេចក្ដីសោកស្ដាយពេលនឹកឃើញដល់សម្ដីលោកដុកទ័រកាលបន្ទាប់ពីវះកាត់រួចរាល់។

«វាមិនមែនជាកំហុសរបស់លោកពូទេ លោកពូកុំគិតបែបនេះអី អ្នកដែលខុសគឺអាម្នាក់នោះទៅវិញទេ» ណាមជូនចង់សំដៅលើអ្នកបើកឡានធំនោះ

«រួចចុះ ជុងហ្គុកគេយ៉ាងម៉េចហើយលោកពូ?» ណាមជូន

«គ្រូពេទ្យប្រាប់ថាគេអាចនឹងដើរមិនបាន2-3សប្ដាហ៍ចំណែកឯខួរក្បាលរបស់គេគ្រូពេទ្យបានធ្វើការវះកាត់យកឈាមដែលកកចេញរួចហើយ ប៉ុន្ដែថេហ្យុងវិញ...គឺ...» លោកចននិយាយដល់ត្រឹមនេះទឹកមុខគាត់ស្រពោនលើសដើមដែលធ្វើឲ្យណាមជូនចាប់ផ្ដើមបុកពោះផឺតៗ តើប្អូនគេមានរឿងអ្វីធ្ងន់ធ្ងរមែនទេ?

«ពូគិតថារឿងនេះគួរតែប្រាប់ដល់ប៉ាម៉ាក់ក្មួយដែរ យើងចូលទៅខាងក្នុងនិយាយរឿងនេះតែម្ដងទៅ» លោកចនសម្រេចចិត្តហើយទោះយ៉ាងណាក៏ត្រូវប្រាប់គ្រួសារថេហ្យុងដែរព្រោះរឿងនេះមិនមែនស្រាលទេ

«បាទ» ណាមជូនងក់ក្បាលហើយក៏បើកទ្វារឲ្យលោកចនចូលទៅមុន

«អ្នកដន្លង តើគ្រូពេទ្យមានបានប្រាប់ថាពេលណាថេហ្យុងគេដឹងខ្លួនទេ?» លោកគីមនិងភរិយាងាក់តាមសម្លេងទ្វារក៏បានឃើញលោកចនចូលមក លោកគីមក៏សួរភ្លាម។

«ខ្ញុំថា ពួកយើងទៅអង្គុយនិយាយក្នាលើសាឡុងនោះទៅកុំឲ្យរំខានដល់ថេហ្យុង» លោកចននិយាយពួកគាត់ក៏យល់ស្រប

«គឺ កាលពីយប់មិញក្រោយគ្រូពេទ្យបញ្ជូនគេមកបន្ទប់នេះ គាត់បានប្រាប់ខ្ញុំថា....» លោកចន
   
     +មុននេះបន្ដិចពេលគ្រូពេទ្យហៅលោកចនមកនិយាយគ្នានៅខាងក្រៅបន្ទប់

«ខាងខ្ញុំបានប្រឹងប្រែងអស់ពីសមត្ថភាពហើយក្នុងការវះកាត់មួយនេះ ពេលនេះគឺស្ថិតនៅលើអ្នកជម្ងឺតែប៉ុណ្ណោះថាគេអាចជម្នះបានរឺអត់?» លោកដុកទ័រ

«តើលោកគ្រូពេទ្យចង់បានន័យពីអីខ្ញុំស្ដាប់យល់ទេ?»លោកចនគាត់អត់យល់ពិតមែន តើថេហ្យុងត្រូវជម្នះអី?

«គឺ ថ្វីត្បិតតែការវះកាត់ទទួលបានជោគជ័យប៉ុន្ដែកំឡុងពេលវះកាត់បេះដូងរបស់គេបានឈប់ធ្វើចលនាអស់រយៈពេលយូរជាហេតុដែលជាធ្វើឲ្យ...»

«គេអាចនឹងមិនអាចដឹងខ្លួនបែបនេះជារៀងរហូត រឺក៏អាចនិយាយបានថាគេនឹងក្លាយជាមនុស្សរុក្ខជាតិទោះបីគេដឹងខ្លួនមកវិញក៏ដោយ...ខ្ញុំពិតជាសូមចូលរួមសោកស្ដាយពិតមែន» លោកដុកទ័រនិយាយទាំងទឹកមុខក្រៀមក្រំ គាត់មិនចង់ឲ្យវាទៅជាបែបនេះនោះទេតែដោយសារតែពេលវះកាត់នោះបេះដូងគេឈប់ដើរដល់ទៅជាង4នាទីឯណោះ បូករួមទាំងពេលនោះខាងមន្ទីរពេទ្យខ្វះឈាមប្រភេទដូចថេហ្យុងទៀតតែសំណាងល្អដែលពេលនោះចៃដន្យមានអ្នកបរិចាកឲ្យភ្លាមៗ ហើយដែលគេអាចរស់មកវិញបានបែបនេះចាត់ទុកថាជាអភិនិហាមួយហើយតែមិនដឹងថាទុកថាបុណ្យរឺក៏កម្មនោះទេព្រោះមានជីវិតប្រៀបដូចជាគ្មានដដែល។

_____ចប់ការស្រមៃ

«ម៉ាក់/ម៉ាក់វា» លោកគីមនិងណាមជូនហៅអ្នកស្រីគីមព្រមគ្នាដោយសារតែគ្រាន់តែលោកចននិយាយចប់អ្នកស្រីគីមក៏សន្លប់បាត់មាត់ឈឹង ប្រហែលជាស្លុតចិត្តណាស់ហើយពេលឮសភាពកូនបែបនេះ។

«អ្នកគ្រូពេទ្យនៅបន្ទប់1302(ដប់បីសូន្យពីរ)មានមនុស្សសន្លប់» លោកចនប្រញាប់ចេញមកហៅនៅគ្រូពេទ្យនៅខាងក្រៅ។

     វេលាចេះតែរំកិលទៅមុខ ពេលនេះជិតថ្ងៃត្រង់ទៅហើយយើងទើបតែបានឃើញថានៅក្នុងបន្ទប់មួយកំពុងតែមានមនុស្សម្នាក់គេងមិនទាន់ក្រោកនៅឡើយដោយគេនៅគេងលក់ដោយផ្ដេកក្បាលនៅចុងពូក ភ្លាមនោះដែរក៏មានសម្លេងទូរស័ព្ទរោទ៍ចេញពីក្នុងកាបូបស្ពាយរបស់គេដែលមិនមែនរោទិ៍លើកទី1នោះទេដែលជាហេតុបង្កជាសម្លេងដែលធ្វើឲ្យរំខានដល់ការគេងរបស់គេជាខ្លាំង...

រីងៗ~សម្លេងទូរស័ព្ទនៅតែបន្ដលឺមិនដឹងជាប៉ុន្មានដងទៅហើយទេតែនៅតែគ្មានអ្នកលើក

«អ្នកណាខលមកទាំងព្រឹកបែបនេះ?» ជីមីនដៃរាវរកទូរស័ព្ទបណ្ដើរមួរម៉ៅបណ្ដើរទាំងបិទភ្នែកនៅឡើយ

«ថ្លង់ណាស់! រំខានមែន ព្រូស» មិនបានមើលថានរណាខលមកទេព្រោះមនុស្សកំពុងតែងងុយ គេទាញទូរស័ព្ទមកបិទសម្លេងហើយបោះទៅលើពូកវិញបាត់ហើយគេក៏បន្ដគេងធម្មតា

«នែ៎ ក្រោក» យ៉ុនហ្គី

«ក្រោកឲ្យឆាប់ឡើង» យ៉ុនហ្គីដាស់ម្ដងទៀត ចង់ប្រាប់ថាគេមិនបានយកដៃកេះអីនោះទេគឺយកជើងគេឆ្កិះជើងជីមីនឲ្យក្រោក

«ហ្ហើយ វាយ៉ាងម៉េចហ្នឹង?» ជីមីនមួរម៉ៅមែនទែនរកតែដេកមិនបានមិនគួរយប់មិញផឹកជ្រុលសោះ ពេលនេះគឺគេងើបមកអង្គុយត្រង់ឆ្កឹងតែម្ដងតែភ្នែកមិនព្រមបើកនោះទេ

«ទៅមន្ទីរពេទ្យរឺអត់?» យ៉ុនហ្គី

«មន្ទីរពេទ្យ? អ្នកណាកើតអីមែនទេ?» ជីមីនគ្រាន់តែឮពាក្យថាមន្ទីរពេទ្យជីមីនក៏បើកភ្នែកមកស្វាងចែស តើយ៉ុនហ្គីទៅពេទ្យធ្វើអី?

«ថេហ្យុងជួបឧប្បត្តិហេតុ» យ៉ុនហ្គីដើរទៅពាក់ស្បែកជើងបណ្ដើរនិងតបជីមីនបណ្ដើរ

«ថ-ថាម៉េច?» ជីមីនចាប់ផ្ដើមញ័របបូរមាត់នេះទើបតែខលនិយាយជាមួយគ្នាល្ងាចមិញសោះ

   +មន្ទីរពេទ្យ

«ណាមជូនហ្យុង ថេ...ថេយ៍គេយ៉ាងម៉េចហើយ គេដឹងខ្លួនហើយមែនទេហ្យុង?» ជីមីននិងយ៉ុនហ្គីគ្រាន់តែមកដល់មន្ទីរពេទ្យភ្លាមក៏ចៃដន្យជួបនឹងណាមជូនដែលទើបតែមកទិញរបស់ញ៉ាំខ្លះដើម្បីយកទៅឲ្យលោកគីមនិងអ្នកស្រីគីម ជីមីនក៏រត់សំដៅមកសួរយកៗតែម្ដង។

«បងថា...ពួកឯងឡើងទៅខាងលើទៅមើលគេផ្ទាល់តែម្ដងទៅ មោះ» ណាមជូនមិនដឹងប្រាប់បែបណានោះទេក៏បានត្រឹមតែញញឹមទាំងសោះកក្រោះដាក់ជីមីននិងយ៉ុនហ្គីហើយក៏ហៅពួកគេទៅមើលថេហ្យុងផ្ទាល់តែម្ដងទៅ។

«បាទ ចឹងយើងឆាប់ទៅ» ជីមីន

    បន្ទាប់មកពួកគេក៏ឡើងទៅខាងតាមជណ្ដើរយន្ដទៅជាន់ទី15បន្ទប់របស់រាងតូច ជីមីនអាចស្មានស្ថានភាពថេហ្យុងបានខ្លះៗតាមរយៈទឹកមុខរបស់ណាមជូនដែលធ្វើឲ្យគេកាន់តែនៅមិនសុខ។

    ឯយ៉ុនហ្គីវិញគេបានដំណឹងថាថេហ្យុងចូលមន្ទីរពេទ្យនេះគឺប្រធានក្រុមរបស់គេទូរស័ព្ទមកប្រាប់ពីព្រឹកមិញតែគេទើបតែបានដំណឹងពេលជិតថ្ងៃត្រង់ទៅហើយ(រវល់សន្លប់ ដាក់ជ្រុល)។ ចូលមកដល់ក្នុងបន្ទប់ភ្លាមសភាពថេហ្យុងគឺនៅតែដដែលគឺដូចពេលដែលគ្រួសារថេហ្យុងមកឃើញយ៉ាងចឹង គេមិនទាន់ដឹងខ្លួននោះទេហើយក៏មិនដឹងថាអាចគេដឹងខ្លួនពេលណាវិញដែរ។

«ថេយ៍...ហ៊ឹក» ជីមីនយកដៃទាំងពីរខ្ទប់មាត់ភ្នែកក៏ចាប់ផ្ដើមរលីងរលោង ក្រោយឃើញសភាពថេហ្យុងនៅពេលនេះ ដោយគេមិនទាន់បានដឹងពីអាការៈពិតរបស់ថេហ្យុងនៅឡើយទេ។ រីឯយ៉ុនហ្គីគេឈរមើលថេហ្យុងយ៉ាងស្ងៀមស្ងាត់បំផុត។

«ហ៊ឹកៗ ហ្យុង?គ្រូពេទ្យមានប្រាប់ទេថាពេលណាគេដឹងខ្លួនមកវិញ?» ជីមីនងើបមុខទៅសួរណាមជូនដែលនៅឈរម្ខាងទៀតទល់មុខនឹងគេ តែណាមជូនមិននិយាយអ្វីសោះក្រៅពីខាំមាត់ខ្លួនឯងតិចៗងក់មុខចុះនិងក្រវីក្បាលបញ្ជាក់ជាចម្លើយ។

«បាន...បានន័យថា...ថាម៉េចហ្នឹងហ្យុង?» ហេតុអ្វីណាមជូនបានត្រឹមតែក្រវីក្បាលទៅវិញ?ជីមីនគេពិតជាមិនយល់នោះទេ។ គេដឹងត្រឹមថាវាមិនមែនជាចម្លើយដែលគេចង់បានប្រាកដណាស់។

«ដុកទ័រប្រាប់ថាឱកាសដែលគេអាចដឹងខ្លួនមានតិចណាស់ បើសិនគេអាចដឹងខ្លួនមកវិញក៏បានត្រឹមជា...ជាមនុស្សរុក្ខជាតិប៉ុណ្ណោះ» ណាមជូនគេប្រឹងទប់ទឹកភ្នែកណាស់ពេលនិយាយមកដល់ចំណុចនេះ តែក្នុងនាមជាកូនប្រុសគេមិនសម្រកទឹកភ្នែកដាច់ខាតប្អូនរបស់គេប្រាកដជាដឹងខ្លួនមកវិញហើយអាចមកឈ្លោះប្រកែកជាមួយគេដូចមុនប្រាកដណាស់។

«ម៉េច-ម៉េចនឹងអាចនោះ?» ជីមីនឈានជើងថយក្រោយតិចៗទាំងក្រវីក្បាលមិនជឿ រហូតគេសឹងតែដួលទៅលើឥដ្ឋទើបបានយ៉ុនហ្គីជួយទប់ស្មានិងនាំគេមកអង្គុយនៅលើសាឡុង។

«ពួកឯងទាំងពីរនៅទីនេះសិនចុះ បងយកអាហារទៅឲ្យលោកប៉ាអ្នកម៉ាក់បងសិន» ណាមជូន

រីងៗ~ប្រហែលជា5នាទីក្រោយសម្លេងទូរស័ព្ទយ៉ុនហ្គីក៏បន្លឺឡើងហើយគេក៏ចេញទៅនិយាយនៅខាងក្រៅ

«យើងមានការត្រូវទៅវិញ ឯងទៅរឺអត់?» យ៉ុនហ្គីគិតថាជ្រុលជាមកជាមួយគ្នទៅហើយកុំឲ្យថានាយទៅវិញមិនប្រាប់ក៏ចូលមកសួរជីមីន

«ហ្យុងទៅមុនទៅ ខ្ញុំចង់នៅមើលគេបន្ដិចទៀតសិន» មាត់ជីមីនតបនឹងយ៉ុនហ្គីតែភ្នែករបស់គេគឺកំពុងតែសម្លឹងមើលទៅថេហ្យុងដោយក្ដីឈឺចាប់រៀបរាប់ប្រាប់មិនត្រូវ។

     បន្ទាប់មកយ៉ុនហ្គីក៏បានចាកចេញពីបន្ទប់របស់ថេហ្យុងមកបំណងថាទៅស្ថានីយ៍ប៉ូលីសវិញតែចៃដន្យក៏ទាក់ភ្នែកទៅនឹងអ្នកជម្ងឺម្នាក់នៅបន្ទប់ជាប់នឹងថេហ្យុងដែលនោះគឺជាបន្ទប់របស់ជុងហ្គុក នាយទុចដំណើរបន្ដិចរួចក៏ចូលទៅតែម្ដង(ទ្វារមានកញ្ចក់ថ្លាអាចមើលឃើញខាងក្នុង)។ ពេលចូលមកដល់ក៏ឃើញថាមិនមាននរណានៅក្នុងបន្ទប់នេះទេក្រៅពីជុងហ្គុក ព្រោះលោកចនបានទៅផ្ទះប្ដូរសម្លៀកបំពាក់និងយកអ្នកស្រីចនមកវិញទាំងអស់គ្នាផង។

«លោកសំណាងណាស់ ចន ជុងហ្គុក» បន្ទាប់ពីសម្លឹងមើលទៅកាន់អ្នកជម្ងឺដែលដេកសន្លប់មិនទាន់ដឹងខ្លួននៅឡើយអស់មួយស្របក់ ទីបំផុតក៏មានប្រយោគព្រមហើបចេញពីមាត់របស់យ៉ុនហ្គីមក តែមិនដឹងថាន័យរបស់គេចង់សំដៅដល់អ្វីនោះទេ។



























To be continues

Enjoy your reading👾

1-2ភាគទៀតបានឃើញគេប្ដូរវិញ្ញាណគ្នាហើយ😣








Continue Reading

You'll Also Like

401K 14.5K 43
!Adult/Possessive and Asshole!
26.1K 1.6K 51
Athena, the goddess of wisdom and war. That was where Athena Rangarsdóttir got her name from. The brave beauty knew how to use a sword and it was her...
138K 13.6K 58
Name: "𝙢𝙮 𝙘𝙤𝙢𝙢𝙖𝙣𝙙𝙚𝙧"🔞 - اگه این‌قدر علاقه به مردن داری... می‌تونم زودتر از این تمرین‌های کشنده دخلت رو بیارم! جونگ‌کوک که گونه و چونش توی...
271K 22.4K 42
الأدعج" قـاع الظلام " تنـتظـِركم لـيالـي قاسيه وعيـُون لاتنـّام وأيـام سوداويه فـْي أعـماق قــاع الضلام هـيا يـا رِفـاق انـتـّزعو ثـُوب النجاة ل...