💐គ្រងបេះដូង♡CEOសង្ហា✨

By JI-YARA

11.9K 665 2

FB page : អ្នកនិពន្ធ ដាច់យ៉ៃ ( ប្រលោមលោក ជុង ថេយ៉ា ) More

ភាគ១ ផ្តើមរឿង : នៅក្នុងវចនានុក្រម គីម ថេហីុ គ្មានអ្វីដែរថាមិនអាចទៅរួចនោះទេ
ភាគ២ : ខ្ងុំពេញចិត្តទាំងអស់គ្រប់លក្ខខណ្ឌរបស់លោកចន
ភាគ៣ : ត្រឹមកំម្ទេចមនុស្សដូចនាងនេះ យើងឪ្យfan² យើងចាត់ការពេលណាក៏បានដែរ...
ភាគទី៥ :ខ្ញុំជាតារា មិនមែនរាស្ត្រសាមញ្ញឡើយ!
ភាគទី៦: រឿងយើង ឯងកុុំចេះមកពាក់ព័ន្ធ!
ភាគទី ៧ : ...ថាយើងចង់ថើបឯងម្តងទៀត!!
ភាគទី ៨ : លើលោកនេះគ្មានអាថ៍កំបាំងនោះទេ!!
ភាគទី ៩ : ខ្ងុំស្រឡាញ់លោក!!🔞
ភាគទី ១០: ជើងរន្ទះ
ភាគទី១១ : គេក្បត់ខ្ញុំហើយ គេឈប់ស្រលាញ់ខ្ងុំហើយបងមីន
ភាគទី១២ : ចុះឯងគិតថាជាស្រីស្នេហ៍របស់យើង??
ភាគទី១៣ : លេងទឹកស្អីយប់បែបនេះ មិនខ្លាចអារក្សសមុទ្រចាប់សីុទេហ្ហេស??
ភាគទី ១៤ : សន្យា!
ភាគ១៥ : ចង់យកខ្លួនប្រាណមកលួងយើង??
ភាគទី ១៦ : រងចាំថ្ងៃមួយ! ថ្ងៃដែរលោកសារភាព...
ភាគទី ១៧ : បោចសក់ បោកនឹងដីបន្តិច ក៏អង្គុយយំ...
ភាគទី១៨ + ១៩ : ចន.ចន ជុងហ្គេនណាទៅ? // ជម្រាបសួរអ៊ុំទន្សាយ!
ភាគទី២០ : កម្មវិធីជប់លៀង
ភាគទី២១ : តើជីវិតខ្ញុំនឹងសប្បាយបានយ៉ាងមិចបើគ្មានវត្តមានរបស់លោក??
ភាគទី២២ : តែលោកក៏ធ្វើបាបខ្ងុំ ...
ភាគទី ២៣ : យ៉ាងម៉េច? នាងហាយស៊ូ នាងគីមី!!
ភាគទី២៤ :អូនជាដង្ហើមរបស់បង...💞
ភាគទី២៥ : ទេ! ខ្ញុំមិនមែនជាប្រពន្ធឯងទេ!
ភាគទី២៦ : ថេយ៍~បងសុំទោស!
ភាគទី២៨ : នាងមិនឪ្យយើងជឿគេ ចុះនាងសម្អាងស្អីឪ្យយើងជឿនាងដែរ???
ភាគទី ២៩ : ថ្ងៃណាពួកយើងរៀបការ?
ភាគទី ៣០ : មិនបាច់ថាក៏បងដឹងដែរ!...
ភាគបញ្ចប់ : ពិធីមង្គលការ💍

ភាគ៤ : សម្តែងជាគូស្នេហ៍របស់ខ្ងុំ ឯងគិតយ៉ាងមិចដែរ?

527 31 0
By JI-YARA

_________

+ប្រលានយន្តហោះ សេអ៊ូល.
នៅប្រលានយន្តហោះ មានតួស្រីស្អាតម្នាក់ដែរឈររ៉េរ៉ោៗនៅមុខក្លោងទ្វារប្រលាន នាងល្អិតថ្ពាល់ប៉ោង ធ្វើមុខដូចតានតឹងនឹងការរងចាំនរណាម្នាក់មកទទួលនាង!

« ហ្ហឺយ~ ហើយកាលមកទៅ ឪ្យឯងនៅឈរចាំ ធ្វើដូចសិលាចាំប្តីទៅហើយ »នាងល្អិត មុខក្រញូវរអ៊ូរង៉ូវៗទាំងធុញទ្រាន់ នាងចុះពីយន្តហោះប្រហែល30នាទីទៅហើយ តែនៅមិនទាន់ឃើញអ្នកជាសង្សារនាងមកទទួលនាងសោះ!

ងឺុត~សំឡេងជាន់ហ្រ្វាំងឡានបន្លឺឡើងនៅមុខនាងល្អិត វាជាឡានរបស់មិត្តប្រុសនាងដែរមកទទួលនាងនឹងហើយ! នាយសង្ហារចុះពីលើឡាន រួមជាមួយបាច់ផ្កាមួយបាច់ជូនម្ចាស់ចិត្ត ទាំងញញឹមបិទមាត់មិនជិត

« មិចក៏យូរម្ល៉េះ? »នាងល្អិត សម្លក់ទៅមិត្តប្រុស ដោយមិនខ្វល់ពីអ្វីទាំងអស់ សំខាន់នាងហត់នឿយនឹងរងចាំគេមុននេះ

« អួយ* សុំទោសអូនសម្លាញ់ បងរវល់បន្តិចនឹងណា នេះជូនអូន ជាការស្វាគមន៍ណា beby!! »នាយកម្លោះ ឪនមុខចុះបន្តិច ទើបនិយាយទៅកាន់មិត្តស្រីដោយសម្តីផ្អែមល្ហែមនឹងឪ្យបាច់ផ្កាទៅនាង!

« ហិហិ អរគុណហើយ»នាងញញឹម រីករាយទន់ចិត្ត លែងខឹងលែងមួម៉ៅ ទទួលយកបាច់ផ្កាទាំងសប្បាយចិត្តមុននឹងចូលទៅអោបនាយកម្លោះ នាងទាំងនឹក ទាំងស្រឡាញ់នាយខាំ្លងណាស់!

« តោះ! ទៅcondoរបស់បង »បញ្ចប់ប្រយោគតែប៉ុណ្ណេះ អ្នកទាំងក៏ចេញពីប្រលានទៅcondo!

នាងល្អិតមានឈ្មោះថា ផាក លីមីន ជាសិស្សវិទ្យាល័យ ក៏ត្រូវជាប្អូនជីដូនមួយរបស់ជីមីន នឹងជាមិត្តម្នាក់របស់ ថេហីុផងដែរ! នាយកម្លោះជាងសង្សាររបស់នាង ឈ្មោះ យ៉ុន លីជេន ក៏ជាសិស្សវិទ្យាល័យដូចគ្នា ពួកគេទាំង2 ទាក់ទងគ្នាបានជិត1ឆ្នាំហើយ!!

_____________

+វិមានគីម...
នៅឯវិមានគីមដែរល្បីថាមានអំណាច នឹងមានកូនប្រុសម្នាក់ដែរជាតារាល្បីឯណេះវិញ រាងតូចថេហីុនៅក្នុងបន្ទប់ សង្ងំគេងយ៉ាងស្កប់ស្កល់!មិនដឹងជាសុបិន្តទៅដល់ណាហើយទេ

តុក*តុក*

« ថេយ៍ បើកទ្វារឪ្យម៉ាក់បន្តិចមកកូន» អ្នកស្រីគីម ឈរនៅមុខទ្វារបន្ទប់រាងតូច ដោយរងចាំឪ្យអ្នកជាកូនបើកទ្វារ

ក្រាក*

« មានការអីម៉ាក់! »

« អួយ*!! ព្រះ ហ្ហឺយ~ថេហុី មិចក៏កូនធ្លាក់ដល់សភាពនេះហ្ហាស!! ព្រះអើយ!!»អ្នកស្រីគីម ភ្ញាក់ព្រឺតក្រោយបានឃើញសភាពកូនប្រុសទើបភ្ញាក់ពីគេង សក់រញេរញៃ ភ្នែកបើកមិនចង់រួច បើខោអាវក៏មិនទាន់ផ្លាស់ចេញទៀត! មិនដឹងជាកម្លោះស្អីទេលោកអើយ ._.

« ហូយ~ម៉ាក់!! មកពីកូនហត់ពេកនឹងណា់ម៉ាក់ចេញទៅវិញទៅ កូនចង់សម្រាក មានការអី ចាំល្ងាចទៅ ក្រឹប* »ថាចប់ថេហីុ ក៏ទាញទ្វារបិទវិញបាត់ រកតែអ្នកស្រីជាម្តាយនិយាយអ្វីមិនទាន់ ដោយមិនចង់រំខានដល់នាយតូច អ្នកស្រីគីមក៏ចុះទៅជាន់ខាងក្រោមវិញទាំងហួសចិត្តនឹងកូនប្រុស!

________________

+ល្ងាច // វិមានគីមដដែល
នេះម៉ោង 6ល្ងាចទៅហើយ ព្រះអាទិត្យក៏លិចទៅជិតផុតដូចគា្ន ឯរាងតូចថេហីុ ក៏កំពុងតែគេងស្រម៉ុកខុលនៅឡើយ (ដឹងតារាស្អីទេអញ😪) ភ្លាមសំឡេងគោះទ្វារ ក៏បន្លឺឡើង តុកៗ សំឡេងដ៏រំខាននេះ ធ្វើឲ្យរាងតូចចាប់ផ្តើមមួម៉ៅនឹងភ្ញាក់ពីគេងឡើងមក ទាំងមិនទាន់អស់ងងុយ កាយតូចយួរខ្លួនដើរសេរសឺរៗទៅកាន់មាត់ទ្វារ!!

ក្រាក*រាងតូចបើកទ្វារក្រាក ហើយក៏និយាយឡើង ទាំងសំឡេងងុលៗ÷

« ហើយគោះទ្វារបន្ទប់ខ្ងុំធ្វើស្អី? មានដឹងថាវារំខានដែរឬទេ?? »រាងតូចភ្នែកមមីរ បោះសម្តីទៅអ្នកដែរឈរមុខបន្ទប់ធ្វើមុខមាំ ចាំស្តាប់រាល់ការទេសនារបស់រាងតូច

« ហ្ហឺយ~មនុស្សដេកពួនស្រួលខ្លួនផង មិនដឹងជាការងារស្អីណាស់ណាទេ មកគោះទ្វារដំឡង់ពេញនឹង »រាងតូចទេសនាបន្ត ថ្នាក់មិនបានចាប់អារម្មណ៍ ថាដែរនៅឈរទល់មុខខ្លួនជាអ្នកណា! ទាយមើលណាគេ?? 😌

« ចឹងហ្ហេស?? បើយើងមករំខានឯង ចឹងយើងទៅវិញហើយ!! » សំឡេងក្រលេរធំ តបទៅរាងតូចវិញដោយទឹកមុខស្មើលាក់នូវភាពខកចិត្ត ដែលអាចធ្វើឲ្យរាងតូចថេហីុ បើកភ្នែកធំៗមើលបុរសម្នាក់ដែរនៅឈរទល់មុខខ្លួនទាំងភ្ញាក់ផ្អើល!

« ជុង..ហ្គេន?! លោកមកទីនេះធើអី?? ក្រឹប* អួយ* អត់ទេៗ...»ថេហីុ កើតឆ្ងល់ក្នុងចិត្ត ទើបសួរទៅនាយ ហើយក៏ភ្ញាក់ខ្លួនថាខ្លួនឯងស្ថិតនៅក្នុង សភាពពិបាកមើល ទើបប្រញាប់បិទទ្វារវិញ  នឹងនិយាយម្នាក់ឯងថា អត់ទេៗ ទាំងលើកដៃខ្ទប់មុខបណ្តើរ ខ្មាស់នឹងនាយក្រាស់

« នែ៎! ហើយកើតស្អីនឹង?? »ជុងហ្គេន ស្រែកសួរថេហីពីខាងក្រៅបន្ទប់ទាំងចម្ងល់

« អត់...អត់មានអីទេ! មានការអី លោកចុះទៅចាំខ្ងុំនៅខាងក្រោមមុនទៅ បន្តិចទៀតខ្ងុំចុះទៅដែរហើយ! » ថេហីុ

« ក៏បាន! តែយើងមិនចាំយូរទេណា » ជុងហ្គេនតបទៅរាងតូច មុននឹងចុះទៅតាមការស្នើសុំរបស់រាងតូច!

« ហ្ហឺយ~ហើយគេមកធ្វើអីចេស? ចប់ហើយខ្ញុំ ខ្មាស់គេណាស់ មើលចុះសក់ក្បាលដូចសំបុកមាន់ ហឹហឹ! » ថេហីុ ដកដង្ហើមធំ នឹកឃើញហើយខ្មាស់រាងក្រាស់ណាស់  មើលចុះសក់គេដូចអត់បានកក់រាប់ថ្ងៃចឹង ទើបរាងតូចខ្ទប់មុខយំតែម្តង បែបៗនេះអី បើគេយកទៅនិយាយ បាក់មុខមិនខាន!

     បានមួយសន្ទុះ រាងតូចក៏ចុះមកខាងក្រោម ក៏ឃើញថា ប៉ាម៉ាក់ នឹងបងប្រុសរបស់ខ្លួនរួមទាំងជុងហ្គេន នៅអង្គុយជុំគ្នាក្នុងបន្ទប់ទទួលភ្ញៀវល្មម ទើបរាងតូចដើរឪនៗទៅអង្គុយជិតប៉ាម៉ាក់របស់ខ្លូនដោយស្ងៀមស្ងាត់ដោយសារតែគេកំពុងរអៀសៗខ្លួនអៀននឹងជុងហ្គេន!!

« យ៉ាងមិចនឹងថេ?? » អ្នកស្រីគីមសួរទៅកូនប្រុស ខណះដែរគេធ្វើខ្លួនដូចមិនត្រូវៗ មិចទេ

« អត់មានអីទេម៉ាក់! ខ្ញុំគ្រាន់តែល្វើយប៉ុណ្ណោះ »ថេហីុ ញញឹមស្រាលៗតបទៅអ្នកម្តាយ បន្លំការខ្មាសអៀនររបស់ខ្លួន

« ជុងហ្គេន! ក្មួយថាមានរឿងចង់និយាយជាមួយ ថេមែនទេ?? »អ្នកស្រីគីម ងាកទៅសួររាងក្រាស់ ដែរតាមសម្លឹងរាងតូចមិនឈប់នោះ

« បាទ! អ្នកមីង »ជុងហ្គេន ញញឹមស្រាល មុនតបទៅអ្នកស្រីគីមវិញ

« លោកមានរឿងអ្វីឬ?? »ថេហីុ ប្រញាប់សួរជុងហ្គេនយ៉ាងលឿន

« ចេញទៅក្រៅសិនទៅ! »ថាចប់ជុងហ្គេនក៏ដើរចេញទៅ

« ឆាប់ទៅកូន ក្មួយជុងប្រហែលជាមានរឿងសំខាន់ចង់និយាយហើយ »លោកគីម ប្រញាប់តឿនកូនប្រុស

« បាទ »

     មកដល់ខាងក្រៅ ក្នុងសួនជិតវិមាន រាងក្រាស់ឈររង់ចាំរាងតូច ហើយរាងតូចក៏ដើរមកដល់ ជាមួយនឹងការចងចិញ្ចើមឆ្ងល់មិនចេះបាត់!

« នាយមានការអី?? » ដើរមកដល់មិនទាន់ រាងតូចក៏ចោទសួរទៅជុងហ្គេន ព្រោះអីគេពិតជាចង់ដឹងខ្លាំងណាស់

« ស្អែកទំនេរទេ?? »ជុងហ្គេន

« ស្អែកហ្ហេស? អរ៎ ប្រហែលជាទំនេរ »ថេហីុ

« បើចឹង ចង់ទៅចូលរួមការកម្មវិធីសម្ពោធ កុំព្យូទ័ររបស់ខ្ងុំឬអត់?? »ជុងហ្គេន

« ប្រាកដជាចង់ហើយ មានរឿងនិយាយតែប៉ុណ្ណឹងទេ?? »ថេហីុ គេពិតជាទៅនឹងហើយឪ្យតែរាងក្រាស់អញ្ជើញគេ តែគ្រាន់តែរឿងប៉ុណ្ណឹងសោះ នាយអាចនិយាយតាមទូរស័ព្ទបាន ចាំបាច់មកដល់ទះគេធើអីណ្ន៎??

« នៅទេ! »ជុងហ្គេន

« នៅអីគេទៀត?? »ថេហីុ

« ខ្ញុំចង់ឲ្យឯង ជួយខ្ងុំរឿងមួយ ខ្ងុំនឹងឪ្យលុយឯងជាថ្នូរទៅវិញ  »ជុងហ្គេន

« ជួយអ្វី? »ថេហីុ

« សម្តែងជាគូស្នេហ៍របស់ខ្ងុំ ឯងគិតយ៉ាងមិចដែរ? ត្រឹមតែមួយថ្ងៃប៉ុណ្ណោះ » ជុងហ្គេន និយាយ នេះជាអ្វីដែរគេចង់ឪ្យរាងតូចជួយ នាយក៏បញ្ជាក់ដែរ ថារយៈពេលតែមួយថ្ងៃប៉ុណ្ណោះ

« ថាមិច?? សម្តែងជាគូស្នេហ៍លោកនឹងឬ?? »ថេហីុ បើកភ្នែកធំៗ ភ្ញាក់ផ្អើលម្តងទៀតចំពោះការងារមួយនេះ តែក៏លួចអរក្នុងចិត្ត  ហើយតើនាយធ្វើចឹងដើម្បីអីទៅ???

« មែនហើយ! តើឯងព្រមទេ? បើមិនព្រមយើងក៏មិនបង្ខំដែរ ចាំយើងរកអ្នកផ្សេងមកជំនួសក៏បានដែរ » ជុងហ្គេន ឪនមុខចុះបន្តិច

« ក៏បាន! តើលោកឪ្យខ្ងុំប៉ុន្មាន?? » ថេហីុ ឆ្លើយហីៗក៏សួរទៅនាយហីៗដូចគ្នា គេកំពុងតែលួចស្រលាញ់នាយផង នេះជាឪកាសរបស់គេហើយដែរអាចចូលក្បែរស្និទ្ធស្នាលនឹងនាយនោះ! នរណាភ្លើហើយឪកាសនេះកន្លងផុតទៅ?

« ឯងចង់បានប៉ុន្មាន?? »ជុងហ្គេន សួរទៅរាងតូចមុននឹងគិតក្នុងចិត
(អាក្មេងនេះ! មុខលុយសម្បើមណាស់តើ)

« លោកឲ្យខ្ញុំប៉ុន្មានចុះ?? »ថេហីុ

« 2មឺុន$ យ៉ាងមិចដែរ?? »ជុងហ្គេន

« ថោកណាស់ 4មឺុន$មក ខ្ញុំok »ថេហីុ មិនពេញចិត្ត ឲ្យថ្លៃខ្លួនគេថោកម្លេស 2មឺុនដុល្លារនឹងគេមិនព្រមទេ គេទារ4មឺិុន

«ថ្លៃម្លេស?? យើងមិនព្រមទេស!! »ជុងហ្គេន

« ប៉ុណ្ណឹងថ្លៃ ឆឹស! 3មឺុន ok?? »ថេហីុ មួម៉ៅបន្តិច កោតនាយនិយាយទៅកើត នាយជាceoមួយទាំងមូល ប៉ុណ្ណឹងសោះថាថ្លៃដែរ ដោយសារតែចង់នៅក្បែររាងក្រាស់ផង ថេហីុក៏ចុះ1មឺុនវិញ

«ហ្ហឺយ~ក៏បាន »ជុងហ្គេនដកដង្ហើមធំ បន្តិចគិតក្នុងចិត្តថា÷ ( មុខលុយពិតមែន បើគេផ្សេងប្រហែលជាជួយ ដោយមិនយកលុយផង )

«okបើចឹងស្អែក ខ្ញុំនឹងក្លាយជាគូរស្នេហ៍នាយហើយ ទុកចិត្តចុះ ខ្ងុំនឹងសម្តែងឪ្យបានល្អ » ថេហីុ សើចស្ញេញដាក់ជុងហ្គេន រឿងសម្តែងអស់នេះទុកចិត្តលើគេចុះ តែគេអាចនឹងសម្តែងលាយការពិតក៏ថាបានដែរ!

____ថេពុងតាតែលង់ផង!-_-

           __________________

                ជុង ថេយ៉ា ✿⁠ 

Continue Reading

You'll Also Like

Ice Cold By m

General Fiction

2.8M 99.8K 55
COMPLETED [boyxboy] Wren Ridley is always two steps ahead of everyone, or so he thinks. His life seems out of his control when he starts having feeli...
12.4K 785 12
Alaina Malhotra, a 16 year old girl whose mother died 5 mins after she was born. She is not only considered unlucky by her brothers and father but wa...
171K 7K 34
အဖိုး လက်ထပ်ပေးခဲ့တဲ့ အိမ်ထောင်ရေးက တည်မြဲပါ့မလား ဂျစ်ကန်ကန် ကောင်မလေးနဲ့ ဆရာ၀န်မမတို့ရဲ့ အလွဲများစွာ....
503K 36.9K 38
Avantika Aadish Rajawat Aadi, with his fiery nature, adds intensity and excitement to their relationship, igniting a spark in Avni. Avni, like the ca...