โ™กแž”แŸ†แžŽแŸ‚แž€แž—แŸ’แž‡แžถแž”แŸ‹แž…แžทแžแŸ’แžแžŸแŸ’แž“แŸแž แŸโ™ก

By injaehaa

97.4K 7.3K 362

Jungkook top Taehyung bottom More

แž—แžถแž‚1
แž—แžถแž‚2
แž—แžถแž‚3
แž—แžถแž‚4
แž—แžถแž‚5
แž—แžถแž‚6
แž—แžถแž‚7
แž—แžถแž‚8
แž—แžถแž‚9
แž—แžถแž‚10
แž—แžถแž‚11๐Ÿ”ž
แž—แžถแž‚12๐Ÿ”ž
แž—แžถแž‚13
แž—แžถแž‚14
แž—แžถแž‚15
แž—แžถแž‚16
แž—แžถแž‚17
แž—แžถแž‚18
แž—แžถแž‚19
แž—แžถแž‚20
แž—แžถแž‚21
แž—แžถแž‚22
แž—แžถแž‚23
แž—แžถแž‚24
แž—แžถแž‚25
แž—แžถแž‚26
แž—แžถแž‚27
แž—แžถแž‚28
แž—แžถแž‚29
แž—แžถแž‚30
แž—แžถแž‚31
แž—แžถแž‚32
แž—แžถแž‚33
แž—แžถแž‚34
แž—แžถแž‚35
แž—แžถแž‚36
แž—แžถแž‚37
แž—แžถแž‚38
แž—แžถแž‚39-40
แž—แžถแž‚41
แž—แžถแž‚42
แž—แžถแž‚43
แž—แžถแž‚44
แž—แžถแž‚45
แž—แžถแž‚46_47
แž—แžถแž‚48
แž—แžถแž‚49
แž—แžถแž‚50
แž—แžถแž‚51
แž—แžถแž‚53
แž—แžถแž‚54
แž—แžถแž‚55
แž—แžถแž‚56_57
แž—แžถแž‚58
แž—แžถแž‚59
แž—แžถแž‚60
แž—แžถแž‚61_62
แž—แžถแž‚63
แž—แžถแž‚64
แž—แžถแž‚65
แž—แžถแž‚66
แž—แžถแž‚67-68
แž—แžถแž‚69
แž—แžถแž‚70๐Ÿ”ž
แž—แžถแž‚71
แž—แžถแž‚72
แž—แžถแž‚แž”แž‰แŸ’แž…แž”แŸ‹
แžœแž‚แŸ’แž‚2-แž—แžถแž‚1
แžœแž‚แŸ’แž‚2-แž—แžถแž‚2
แžœแž‚แŸ’แž‚2-แž—แžถแž‚3
แžœแž‚แŸ’แž‚2-แž—แžถแž‚4
แžœแž‚แŸ’แž‚2-แž—แžถแž‚5
แžœแž‚แŸ’แž‚2-แž—แžถแž‚6
แžœแž‚แŸ’แž‚2-แž—แžถแž‚7
~แž—แžถแž‚แž”แž‰แŸ’แž…แž”แŸ‹~

แž—แžถแž‚52

1.1K 102 11
By injaehaa

     "ខ្ញុំមិនចង់ឲ្យកូនដឹង ថាគេមានប៉ាដូចជាបងទេ ណាមួយខ្ញុំគង់តែរកប៉ាថ្មីឲ្យគេ អញ្ចឹងបងធ្វើជាអ៊ំតុងតុងដដែលទៅ" និយាយនេះមិនមែនមានគំនិតគិតអញ្ចឹង គ្រាន់តែចង់ដឹង ពីប្រតិកម្មរបស់អ្នកខ្លះ តើនឹងបង្ហាញបែបណា បើសិនជាតុងតុងមានប៉ាថ្មីដូចដែលនាយរកម៉ាក់ថ្មីឲ្យដែរនោះ។

      "ឯងឆ្កួតទេអ្ហេស៎?" នេះហើយជាប្រតិកម្មរបស់នាយ ឮភ្លាមមិនពេញចិត្តភ្លេត បានជាបញ្ចេញកាយវិការមក រៀងច្រឡោតតោតទោង។

      "គ្រាន់តែចង់រកប៉ាល្អម្នាក់ឲ្យកូនសោះ សមនឹងឆ្កួតដែរ?" ថេហ្យុងមិនឈប់ត្រឹមនឹង នៅតែបន្ត ម្យ៉ាងចង់ឲ្យគេក្ដៅក្រហាយហើយអាលនឹងឆាប់ត្រឡប់ទៅវិញ។

       "មែន ឯងឆ្កួតបំផុត បើមានចិត្តជាម្ដាយ ចេះគិតគូរពីកូន មិនមែនយកគំនិតស្មោគគ្រោកនឹងមកប្រើទេ"

        "ចំពោះខ្ញុំ បងចេះថាស្មោគគ្រោក ចុះបងវិញ? បើគិតគូរពីតុង ស្រលាញ់ចាត់ទុកគេជាកូនមែន ក៏មិនគួរដើររកម៉ាក់ថ្មីមកឲ្យគេអញ្ចឹងដែរ"

        "បើមិនធ្វើបែបហ្នឹង ឯងគិតចង់ឲ្យយើងយកឯងធ្វើជាប្រពន្ធ? យើងយល់ហើយ ឯងនៅតែមានគំនិតចាប់យើងធ្វើប្ដីដដែលនឹង តែក៏សុំសោកស្ដាយ ឯងគ្មានចំណែកអីសមស្របដូចជាសុងហេទេ គួរយល់ផងទៅ" ជុងហ្គុកដាក់មកវិញ ធ្វើឲ្យថេហ៍ចត់បាយដែរ ទើបមិនតបត បានត្រឹមឈរសម្លឹងមុខគេ ទាំងបំពងករៀងអួលណែន។

          មែនហើយគេចាញ់ត្រង់នេះ ចាញ់ត្រង់មានអារម្មណ៍ស្រលាញ់គេតែម្ខាង ចង្រៃណាស់ ដូចខ្វះមនុស្សស្រលាញ់ មកស្រលាញ់ចំសង្សាគេ វាឈឺលើសអាស្រលាញ់គេម្នាក់ឯងទៀត។(អ្នកអានឈប់ស្រលាញ់គេម្នាក់ឯងនៅ)

         "យើងស្រលាញ់សុងហេ នាងជាសង្សារបស់យើង គ្រាន់តែឲ្យនាងហៅកូនយើងថាកូន ទទួលនាងជាម៉ាក់ម្នាក់សោះ ឯងអីក៏រឿងច្រើនម្លេះ?" បើនៅតែនិយាយ រឿងនេះនៅតែមិនចប់ បើចង់ឲ្យឆាប់ចប់ ទាល់តែថេហ្យុងកុំបដិសេធនឹងនាយ តែមានដឹងទេ ថាបើយល់ស្របហើយ តើអារម្មណ៍របស់គេទៅជាយ៉ាងណា?

         "បើពួកបងស្រលាញ់គ្នា ពួកបងរៀបការជាមួយគ្នាហើយ យកកូនមួយទៅ ចាត់ទុកថា តុងតុងគេគ្មានប៉ា បងក៏មិនបាច់មកហត់ជាមួយនឹងកូនខ្ញុំដែរ"

         "មើលទៅឯងនៅតែរឹងចចេស បើនិយាយគ្នាមិនត្រូវរូវ ឥលូវឡើងដល់តុលាការតែម្ដងទៅ" ឮពាក្យតុលាការ មិនត្រឹមតែថេហ្យុងទេ ដែលស្លឺមើលនាយ សូម្បីតែសុងហេក៏ដូចគ្នា នេះគេចង់ឈ្នះដល់ម្លឹង?

         "បងគិតថាឡើងតុលាការហើយ នឹងអាចយកកូនពីខ្ញុំបានមែនទេ?"

         "ទោះយកមិនបាន តែយ៉ាងណាបានត្រឹមកាត់ក្ដីឲ្យសុងហេមានចំណែក ព្រោះប៉ាគេស្រលាញ់នាងមិនមែនឯង" ចប់សម្ដី ជុងហ្គុកបែក្រោយរៀបនឹងដើរចេញទៅ តែត្រូវថេហ្យុងស្រែកដាក់មួយអស់សម្លេង

         "បងមានដឹងខ្លួនទេ ធ្វើបែបនេះវាថោកណាស់" ចុងប្រយោគថេហ៍ស្រែកខ្លាំង ដល់ថ្នាក់ធ្វើឲ្យអ្នកម្ខាងទៀតហឹងក្រដាសត្រចៀកឡើងងឹងតែម្ដង។

         ប៉ុន្តែអ្វីៗដូចជាផ្លាស់ប្ដូរភ្លាម ពេលដែលស្មារតីហោះមកចូលក្នុងខ្លួនវិញ មុននេះទាំងព្រលឹង អារម្មណ៍ ចេះតែគិតគូរ សូញសាញពេញប្រសាទ ថ្នាក់ចេះនាំខ្លួនទៅឆ្ងាយទៅកើត ទាំងដែលការពិត ពេលនេះម៉ោងនេះ នៅក្នុងofficeសោះ

         "ថោកស្អី?" ជុងហ្គុកសួរនាំទាំងយកដៃខ្ទប់ត្រចៀកខ្លួនឯង មើលទៅថេហ៍ដូចជាសុខៗពេក គ្មានអ្នកណាបានធ្វើអីផង ស្រាប់តែស្រែកជេរទាំងគ្មានហេតុផល(មកពីថ្នាំ)

         "នេះ-នេះខ្ញុំគិតតែឯង?" ថេហ្យុងភ្ញាក់ដូចខ្មោចប្រាំពីរថ្ងៃ ពេលដឹងថាអីដែលបានកើតឡើង គឺត្រឹមការគិតរបស់ខ្លួន នេះអាទិទេពក៏សុំចាញ់បើពិនគិតម្លឹងៗ។

         "ឯងគិតស្អី? គិតពីយើងអាក្រក់មែនទេ បានជាសុខៗមកជេរ" នៅមុននេះ ទឹកមុខរបស់ជុងហ្គុក ដែលសម្លឹងមើលថេហ្យុង របៀបចង់ជំរិតយកចម្លើយអ្វីមួយ គឺនាយបានបង្ហាញមែន តែឥលូវត្រូវផ្លាស់ប្ដូរ ពេលដែលឃើញរឹកពាថេហ្យុងចម្លែកបែបនេះ។

          ជុងហ្គុកមានបំណងដើរមកជិតថេហ៍ ព្រោះតែរឿងមួយដែលបានដឹងមក ប៉ុន្តែមិនទាន់ហ៊ានសួរដេញដោលក្រៅពីឈរសម្លឹងមុខគេ។

      "មិនមែនអញ្ចឹងទេ"ថេហ៍ព្យាយាមរកលេស

      "ហើយកើតអីវិញ?"

      "ខ្ញុំគ្រាន់តែគិតច្រើនខ្លួនឯង តែមិនពាក់ព័ន្ធនឹងបងទេ" គេសម្រួលអារម្មណ៍ខ្លួនឯងឲ្យមកជាធម្មតាវិញ មុននឹងធ្វើការបន្ត តែទោះបីជាដឹងថាវាជាការគិតរបស់ខ្លួនមែន ថេហ៍នៅតែខឹងមិនទាន់បាត់ដដែល។

          ពេញមួយថ្ងៃមកនេះ ថេហ៍ធ្វើការទាំងចម្លែកចិត្ត ព្រោះឃើញជុងហ្គុកចេះតែសម្លឹងមុខខ្លួនរហូត សម្លឹងបែបដឹងអីពីគេតែមិនព្រមនិយាយ ស៊ូសម្លឹងមុខដូចគេនឹងជាមុខសញ្ញាហើយ។

       ក្រោយបញ្ចប់ការងាររួចរាល់ ថេហ្យុងរៀបចំតុធ្វើការឲ្យមានរបៀប ហើយបម្រុងនឹងដើរចេញ តែត្រូវជុងហ្គុកស្ទាក់ផ្លូវ

          "មានអ្វីមែនទេ?" ថេហ៍សួរធម្មតា តែក្នុងចិត្តដូចជាមិនអញ្ចឹងទេ ចេះតែប្លែកដូចមានប្រផ្នូលអីពីជុងហ្គុក។

          "ឯងទៅផ្ទះវិញហើយ?"

   "បាទមែន ព្រោះខ្ញុំបានបញ្ចប់ការងារហើយ"

   "យើងជូនទៅ ចៃដន្យអី ថ្ងៃនេះយើងចង់ទៅបាយនៅផ្ទះឯង" មិនប្រាប់តែមាត់ នាយនៅផ្ញើសារឲ្យហ្វាំង ត្រៀមចេញឡានជាស្រេច។

    "ទៅទាំងខ្ញុំមិនបានអញ្ជើញ?" ហេតុតែជាមនុស្សស្គាល់គ្នា នេះមិនចេះក្រែងចិត្តគេអីបន្តិចទេ ចរិតប្រុសនេះឡូយគ្មានអ្នកប្រៀបផ្ទឹមបានតែម្ដង។

    "ឯងមិនអញ្ជើញជារឿងឯង យើងចង់ទៅជារឿងយើង យ៉ាងម៉េចចិត្តមិនចង់?ខ្លាចយើងបាយផ្ទះឯងហើយត្រូវខាតអ្ហេស៎?"

    "ខ្លាចដែរ"

    "បើខ្លាចខាតចាំគិតគូរលុយថ្លៃបាយមួយពេលឲ្យ ចង់បានប៉ុន្មានប្រាប់មក" សម្ដីនេះដូចក្នុងការគិតរបស់ថេហ៍ណាស់ គ្រាន់តែសំដៅទៅលើរឿងខុសគ្នា យ៉ាងណាចៀសពីកំហឹងថេហ៍មិនបានដដែល។

     "ខ្ញុំមិនមែនជាមនុស្សមុខលុយទេ សូមរក្សាលុយរបស់បង កុំខ្ចះខ្ចាយ" ថេហ្យុងប្រាប់ទាំងបង្ហាញទឹកមុខកាចដាក់ អ្នកដែលឃើញហើយក៏ឆ្ងល់ តែមិនចង់សួរនាំ ស៊ូមិនយល់ដល់ចាស់។

      "បើអញ្ចឹងបាយហ្វ្រី"

      ថេហ្យុងលែងនិយាយអី គេដើរចេញទៅ ឯអ្នកសុំបាយគេក៏ទៅតាម តែមុននឹងទៅ ជុងហ្គុកឆ្លៀតដៀងភ្នែកមើលលើតុធ្វើការរបស់ខ្លួន ឃើញក្រដាសមួយសន្លឹកលើនោះ វាជាឯកសារពេទ្យ។
.....

         ដូចតែរាល់ដង ពេលថេហ៍មកដល់ផ្ទះ តែងតែមានកូនតូចរត់មកទទួលរហូត តែថ្ងៃនេះប្លែកជាងរាល់ដង ព្រោះមកទទួលមិនមែនឃើញតែម្នាក់ទេ។

          "ម៉ាម៉ា!" តុងតុងរត់មកឱប មកថើប ទាំងមិនខ្វល់ពីមនុស្សចាស់ដែលឈរនៅខាងក្រោយ ខាងក្រៅបង្ហាញដូចជាមិនខ្វល់ តែក្នុងចិត្តកំពុងលួចសប្បាយអរ ព្រោះតែព្រឹកមិញខំប្រាប់ម៉ាម៉ាថាចង់ជួបមុខអ៊ំនឹង ឥលូវបានជួបដូចចិត្តហើយ។

         "ចារាបឆួរ" ទោះមិនខ្វល់តែអាល្អិតមិនភ្លេចគួរសម តែមនុស្សចាស់ស្ដាប់មិនបានទើបអត់ចាប់អារម្មណ៍ជាមួយ ឃើញចឹងតុងតុងលេងរឹកវិញប៉ាដោយ។

         "ញ៉ាំអីហើយឬនៅនឹង" ថេហ្យុងពរកូនតូចឡើង ដើរទៅសាឡុង មើលទៅគេក៏មិនខ្វល់ពីអ្នកខាងក្រោយដែរ បើខ្វល់តែបន្តិច សង្ស័យតែបានឃើញទឹកមុខចងកៅស៊ូរបស់គេហើយ។

         "នៅទេ អូនតាំម៉ាម៉ា" ប្រាប់ហើយតុងតុងថើបទៀត កូននឹងញៀនថ្ពាល់ថេហ្យុងម៉ង><

         "ដល់ម្លឹងលោកអ្ហើយ" មនុស្សចាស់ខ្លះ ដូចជាទ្រាំមិនបាន ទើបបង្ហើសម្លេងចោលដោយប្រយោល តែចៃដន្យអី ក្មេងនៅក្បែរឆ្លាតដែរ ចាប់បានភ្លាមៗ

         "អ្នកឡះអាគុយចាណែនម៉េង អត់មានម៉ាម៉ាថើបតូចគេ ធើឯងអីណា" មិនទុកយូរទេ អាតុងបោះពាក្យបោះសម្ដីទៅកាន់ជុងហ្គុក តែប៉ុណ្ណេះ ផ្ទះដឹងតែលែងស្ងាត់ហើយ។

         "អ្នកខ្លះបានថើបក្រោយគេសោះក៏ជឿជាក់ដែរ គេថើបឡើងស៊ាំហើយ ឯងវិញបានពិននឹងធ្វើដូចមានតែឯង" ពាក្យមួយចំនួនរបស់តុងតុង ជុងហ្គុកចេះតែកាត់ន័យខ្លួនឯងទៅ តែមានអីត្រូវដែរតើ។

        "ថើបមុនខោយអាម៉េច?ម៉ាម៉ាបកឆាយម៉ោ អ៊ំនឹងយាយអី" ឮជុងហ្គុកនិយាយហើយ នាំអាតឲ្យក្មេងនៅមិនសុខ កាលមុនរឿងមឹមដោះម្ដងហើយ ឥលូវនៅរឿងថើបទៀត អត់ទេ អាតុងមិនសុខចិត្ត។

       "អ៊ំនឹងថើបម៉ាម៉ាមុនអូនមែន?"

       "អត់ទេ មានណា"

"មិនដែលឃើញម៉ែណាពិនកុហកកូនចឹងទេ"

TO BE CONTINUED.....

Continue Reading

You'll Also Like

95.5K 15.5K 52
โ ๏น เถธเถง เถธเทšเถš เถšเท’เถบเถฑเทŠเถฑเถšเท เถ…เถœเทŠโ€เถป..เถถเท’เถบเท”เถงเท’ เถ‡เถฑเทŠเถฉเทŠ เถฏ เถถเท“เทƒเทŠเถงเทŠ เถ‘เถšเทš เถšเท”เถธเทเถปเถบเท เทเทเถดเถบเถšเทŠ เถฑเท’เทƒเท เถ‘เถ เทŠเถ เถป เถšเทเถญ เถปเทเถšเทŠโ€เท‚เถบเท™เถšเทŠ เท€เท”เถฑเทš เถฑเทเถญเทŠเถญเถธเทŠ เถถเท™เถฝเทŠ เท€เถœเทš เถฏเท”เถดเทŠเถดเถญเทŠ เถšเท™เถฝเทŠเถฝเท™เถšเทŠ เถฏเท’เท„เท เถ…เถฉเท”เถธ เถญเถปเถธเท™ เถถ...
23.5K 3.8K 28
"แž แž„แŸ’แžŸแž˜แŸ‚แž“แž‘แŸ?โ€‹แžแŸ’แžšแžนแž˜แžแŸ‚แž˜แžฝแž™แž”แŸ‰แž”แŸ’แžšแžทแž…แž—แŸ’แž“แŸ‚แž€แž™แžพแž„แž“แžนแž„แž’แŸ’แžœแžพแžขแŸ„แž™แž แž„แŸ’แžŸแž˜แžฝแž™แž“แŸ„แŸ‡แž”แžถแž€แŸ‹แžŸแŸ’แž›แžถแž” แž แžพแž™แž แž„แŸ’แžŸแžŠแŸแžŸแŸ’แžšแžŸแŸ‹แžŸแŸ’แžขแžถแžแž“แŸ„แŸ‡แžแŸ’แžšแžผแžœแžŸแŸ’แžแžทแžแž€แŸ’แž“แžปแž„แž€แž˜แŸ’แž˜แžŸแžทแž‘แŸ’แž’แž™แžพแž„แž˜แŸ’แž“แžถแž€แŸ‹แž‚แžแŸ‹"แž‡แžปแž„แž แŸ’แž‚แžปแž€ "แž™แžพแž„แžŠแžนแž„แž–แžธแžขแŸ’แžœแžธแž‘...
564K 49.2K 29
Taekook Fanfiction Jeon Kim Own creation
172K 26.4K 21
"แ€”แ€ฝแ€ฑแ€กแ€›แ€ฑแ€ฌแ€„แ€บแ€แ€ฝแ€ฑแ€Ÿแ€ฌ แ€แ€ญแ€ฏแ€„แ€บแ€œแ€ญแ€ฏแ€•แ€ฒ..."