មន្តស្នេហ៍កំលោះតូចរ៉ាគីក

由 Taenha542

62.4K 3.8K 311

"ឈ្មោះរ៉ាគីកគឺជាឈ្មោះដែលឪពុករបស់ខ្ញុំបានបន្សល់ទុកឲ្យ ក្រោយពេលគាត់បានចាក់ចេញទៅ" __________ Tae:បងគិតខុសហើយជុងហ... 更多

01:អាកូនគ្មានឪ
02:លោកគ្រូជាបងប្រុសចុងរបស់ឯង!
03: សម្តីប្រុសព្រាន
04:គាត់មិចមកស្រឡាញ់អ្នកក្រៗដូចជាយើងទៅ
05:កុំប៉ះសង្សារយើង
06:ផ្លុំបងឯងគេធ្វើចឹងមែន?
07:ជម្រើស...
08:មន្តស្នេហ៍កំលោះតូចរ៉ាគីក
09:កូនប្រុសតែម្នាក់
10:រាត្រីចុងក្រោយ
11:យប់នេះយើងនៅជាមួយគ្នាទៅ...
12:អនុវត្តតាមប្រលោមលោក🔞
13:មើលមុខគ្នាលែងចំ...
14:មានរឿងអ្វី?...ម៉ែ!
15:ស្រីបិសាច...
16:ខ្ញុំគិតថា10លានវ៉ុនតិចផង
17:ម៉ែ...យើងទៅនៅជប៉ុនជាមួយលោកប៉ាទៅ
18:អូនគ្មានសិទ្ធស្រឡាញ់អ្នកណាក្រៅពីបងនោះទេ
19:លោកនឹងស្តាយក្រោយមួយជីវិត ចន ជុងហ្គុក🔥
20:ខ្ញុំនឹងបំភ្លេចគ្រប់យ៉ាងនៅទីនេះឲ្យអស់
21:អញ់!ប្រាប់ថាចាញ់កូនជំនួសប្រពន្ធវាហើយមិនជឿទេ!
22:មិនមែនម្តងទេ គឺពីរដង
23:ពេលវេលាអាចកែប្រែមនុស្សបាន
24: ថេយ៍មិនគិតបើកចិត្តទទួលយកអ្នកថ្មីទេឬ??
25:ស្តាយក្រោយ....
26:រំខាន
28:ហេតុអ្វីក៏មិនអាចបំភ្លេច??
29: ចង់បានកូន..
30:គួរឲ្យខ្លាចជាងខ្មោច??ចឹងអ្វីវិញ??! សង្សារចាស់!
31:ត្រង់ណាដែលថាខ្ញុំដុតលោក?? លោកនៅស្ទើរជាងបុ្រសៗនៅជប៉ុនខ្លាំងណាស់!!🔞
32:ប្រពន្ធវៃប្តីអីក៏ដៃធ្ងន់ម្ល៉េះលោក??
33:មិនធ្លាប់រៀបការតែមានកូន?? ចឹងមានកូនបានយ៉ាងមិច??ហើយកូននោះជាកូនរបស់អ្នកណា??
34:ចរិតឡើងដូចឪ
35: អូនមកលួងmommy
36:សួរតែមួយម៉ាត់ទេតែបកមកឯងវិញជិត១០០ម៉ាត់ យីសលោកកូន!
37:មើលចោះមុខអ៊ុំស្រីជ្រួញហើយ នៅមករករឿងក្មេងដូចអូនទៀត
38:ខ្ញុំនឹងទទួលខុសត្រូវចំពោះរឿងនេះ
39:ថេយ៍ស្តាប់បងណាពេលនេះជុងវ៉ាន់គេបាត់ខ្លួនហើយ!
40:តើលោកឲ្យខ្ញុំប្រាប់ទៅកូនបែបណា??
41: មិនហ៊ានទទួលស្គាល់
42:សុំទោស បងរំខាន់ដល់អូនច្រើនពេកហើយ
43: ខ្ញុំសួរថានាំគ្នាធ្វើអី? ហើយនេះជាស្អី??
44: អូនស្អប់ mommy mommyដេញ daddy អូនចេញធ្វើអី??
45:សុំទោសផងខ្ញុំជួយគេបានតែប៉ុណ្ណឹងនោះទេ
46:ចាំអូនជាអ្នកនៅមើលថែបង
47:តែយ៉ាងណា អូនស័្មគ្រចិត្តឲ្យបងបោកអូន ព្រោះអូនកតញ្ញូជាមួយប្រុសសង្ហារដូចជាបង
48: ជុងវ៉ាន់ខ្លាច mommy ស្ទះទ្រូងស្លាប់
49: មន្តស្នេហ៍កំលោះរ៉ាគីក💞💯
50:បន្លំខ្លួន
51:ថ្លើមប្រម៉ាត់ បេះដូងយាយ
52:ហត់នឹងឈ្លោះ ជាមួយmommyហើយក៏ហត់នឹងលួង
53:គួរឲ្យចង់ចាប់បឺតមាត់ណាស់
54:mommy មិចក៏ឈាមច្រមុះ??
វគ្គខ្លី
55:ប្រយ័ត្នកូនឮ....18+🔥
56: ត្រឹមកូនម្នាក់ខ្ញុំអាចចិញ្ចិមគេដោយខ្លួនឯងបាន
57:Sweet នោះ sweet មិនគិតដល់អ្នកគ្មានស្នេហាដូចជាកូនសោះ
58:ហឹសៗ កូនឮដូច ម៉ាក់ដែលទេ?? ឮសម្លេងប៉ារបស់កូនទេ? នេះម៉ាក់ប្រហែលជាគិតតែម្នាក់ឯង
59
60:"ជាបងឬក៏ជាអូនដែលត្រូវដេកពេទ្យមួយអាទិត្យនោះ?
61:រៀបការជាមួយបងបានទេ??
62:បើខ្ញុំគ្មានក្តីសុខអ្នកណាក៏មិនអាចមានក្តីសុខដូចគ្នា
63:បានមួយ✌️
64:ហិហិហិ....បាញ់ជីងចក់...ហាស់ហា Mommy daddyខៀវភ្នែកតាបាត់..
65:ប្រពន្ធខ្លា
66:ឈាមសងដោយឈាមជីវិតសងដោយជីវិត
67:ចប់បោះយើងហើយអាល្អិត
68: Mommy daddy អូនខ្លាច...
ដំណឹង
69: បាញ់ចោលឬទម្លាក់ពីលើអគារ??
70:ទៅកាន់សុគតិភពចោះ...
71: សង្សាររបស់កូន
72:បងរីករាយនឹងធ្វើឲ្យអូន ឲ្យតែអូននឹងកូនមានសុខភាពល្អ
73:ថើបអូនមើលមុខអូនផង
74: កូនយើងមិននៅឯងណា ចាំបាច់ខ្វល់ធ្វើអី??
75:មឹមមី អើយ ដេតឌីទៅលេងសី
76: ជួយបង្កើតភាពស្វីត
77:ថើបថ្ពាល់បងប្រុសអូនមួយទៅ
78:មឹមមី daddyមើលអាប៉ង់ ធាក់អូនលេចផោមហូវ(ចប់)

27:កូនរបស់ថេយ៍ក៏ដូចជាកូនរបស់បងដូចគ្នា!?

952 66 4
由 Taenha542

.នៅព្រឹកថ្ងៃថ្មី ព័ត៌មានដែលម្ចាស់ក្រុមហ៊ុនត្រកូល Kim នឹងមានអ្នកមកស្នងដំណែងថ្មីក៏លេចឮពេញប្រទេសហើយវាក៏បានក្លាយទៅជាប្រធានបទដំបូងគេផងដែលនៅពេលព្រឹកនេះ។

"មិនដែលដឹងសោះថា ក្រុមហ៊ុន Kim Ad QiKo មានអ្នកស្នងដំណែងដែរ?? " លោកចន ដែលកំពុងតែអង្គុយផឹកកាហ្វេនៅសាឡុងបន្ទប់ទទួលភ្លៀវ ក្រោយពេលឮដំណឹងនេះធ្វើឲ្យគាត់រាងចម្លែកចិត្តមិនតិចនោះដែរ ព្រោះតាំងពីរក្លាយជាគូប្រជែងជាមួយនឹងក្រុមហ៊ុននឹងមកមិនដែលដឹងថាម្ចាស់ក្រុមហ៊ុននោះមានកូនប្រុសស្នងដំណែងនោះឡើយ។

"បើបែបនឹងមែន ពួកយើងកាន់តែពិបាកហើយលោកប៉ា! ព្រោះមើលទៅម្នាក់នោះគឺ ម៉ត់ចត់ណាស់!" ជុងហ្គុក ព្រោះមើលទៅតាមដំណើរនឹងកាយវិការរបស់អ្នកស្នងដំណែងថ្មីនៅក្រុមហ៊ុននេះមិនអន់នោះឡើយ។នាយមើលឃើញតែពីចំហៀងតែប៉ុណ្ណោះព្រោះកាមេរ៉ាចាប់បានតែប៉ុណ្នឹង។

"កុំព្រួយអីព្រោះបានប៉ា ដាក់អ្នកសើុបឲ្យទៅសុើបការនៅក្នុងក្រុមហ៊ុននេះហើយចាំមើលពេលល្ងាចនេះនឹងមានរឿងថ្មីកើតឡើងមិនខាននោះឡើយ!"

"លោកប៉ាធ្វើបែបនេះ ចោះបើខាងគេចាប់បានវិញនោះ?គិតយ៉ាងមិចទៅលោកប៉ា??"

"វាមិនងាយដល់ថ្នាក់នឹងនោះទេកូនកុំបារម្ភពេកអី! បានហើយអស់កិច្ចឯងហើយចង់ទៅណាទៅៗ" គាត់ហៅជុងហ្គុកមកព្រោះតែចង់និយាយតែរឿងប៉ុណ្ណឹងនោះទេ ដោយយល់ថាអស់អ្វីហើយគាត់ក៏បានដេញឲ្យនាយត្រឡប់ទៅវិញ។

"ណ្ហើយ!..."

.ជុងហ្គុកទាញសោម៉ូតូរបស់នាយហើយក៏បើកចេញទៅខាងក្រៅដោយទៅណាក៏មិនដឹងព្រោះតែនាយធុញថប់ពេកចង់លំហេខួរឲ្យស្រស់ស្រាយបន្តិច។

................

" Mommy....អូនចង់បានអាកូនឡាននឹងហា៎...."ថេយ៉ុងកំពុងតែដើរបណ្តើរកូនរបស់គេលេងតាមមានស្ទឹង នាយកំលោះតូចងាកទៅឃើញកូនឡាននឹងរបស់លេងជាច្រើនដែលគេបានតាំងលក់។ក៏ចង្អុលប្រាប់ទៅMommyរបស់ខ្លួនទាំងធ្វើមុខ Cute cute ទៀតផង។

"ចង់បានមែនទេ?? តោះចូលទៅមើលទៅចឹង..." ថេយ៍ក៏កាន់ដៃកូនប្រុសរបស់គេដើរចូលទៅកន្លែងលក់នោះ។ ជុងវ៉ាន់គេរើសតាមចិត្តចង់បានមួយណាប៉ាតូចរបស់គេទិញឲ្យទាំងអស់ មិនមែនថេយ៉ុងតាមចិត្តកូនប្រុសរបស់គេគ្រប់រឿងនោះឡើយតែដោយសារតែ នៅទីនេះពួកគេទើបតែមកដល់ ដូច្នេះហើយ ជុងវ៉ាន់គេគ្មានអ្វីលេងនោះឡើយទើបថេយ៉ុងចេះតែទិញឲ្យគេទៅកុំឲ្យគេអផ្សុកពេលនៅផ្ទះម្នាក់ឯង។

" Cute cute has....!" ថេយ៉ុងកំពុងតែគិតលក់ ស្រាប់តែកម្លោះតូចងាកទៅឃើញអាប៉ោងដែលគេកំពុងតែអូសរទះលក់ដោយវាមានគ្រប់ទម្រង់ ។ដោយមិនចាំយូរជុងវ៉ាន់ក៏រត់ទៅតាមរទះនោះ។

" ប៉ោងៗ....អូនចង់បានប៉ោងៗ....."ជុងវ៉ាន់ក៏ចេះតែរត់ទៅតាមអ្នកលក់ប៉ោងៗនោះ។

"នេះលុយអាប់ អ្នកប្រុស....!"

"បាទអរគុណ...ជុងវ៉ាន់កូន...??ជុងវ៉ាន់??!" ថេយ៉ុងទទួលយកលុយអាប់ពីអ្នកលក់រួចក៏ងាកមករកមើលកូនប្រុសរបស់ខ្លួនក៏ស្រាប់តែមិនឃើញ?? តើគេទៅណា??ក្រែងមិននេះឈរនៅទីនេះជាមួយគេទេតើ?? ចប់ហើយថ្ងៃនេះថេយ៉ុងក៏មិមបានឲ្យអង្គរក្សរបស់ខ្លួនតាមមកសូម្បីតែម្នាក់នោះឡើយ។

" ហឹ្ហកៗ...ជុងវ៉ាន់...មែនហើយ សិស្សច្បង..!!" ពេលនេះគេមិនដឹងថាត្រូវទៅពឹងពាក់អ្នកណានោះឡើយ អ្វីដែលគេនឹកឃើញមុនគេគឺនាយកំលោះអ៊ុនវ៉ូតែម្នាក់គត់។ បើនិយាយពីជេមីនគេមិនបានចាំលេខរបស់គេឡើយ មានតែអ៊ុនវ៉ូតែប៉ុណ្ណោះដែលពួកគេទើបតែទាក់ទងគ្នានោះ។

"ថេយ៍...យ៉ាងមិចហើយរកជុងវ៉ាន់ ឃើញទេ??"គ្រាន់តែថេយ៉ុងខលប្រាប់ភ្លាមនាយក៏កំលោះក៏ប្រញាប់ប្រញាល់មកតែម្តង។

" អត់នោះទេសិស្សច្បង ខ្ញុំមិនដឹងថាគេទៅណានោះទេ ខ្ញុំដើររកជុំវិញទីនេះអស់ទៅហើយតែនៅតែរកមិនឃើញ ហ្ហឹកៗ"

"កុំយំអីណា..ចាំបងជួយរក...កូនរបស់ថេយ៍ក៏ដូចជាកូនរបស់បងដូចគ្នា..."នាយកំលោះទាញថេយ៉ុងមកអោបព្រមទាំងនិយាយលួងលោមគេ។

.យើងងាកមកមើលជុងវ៉ាន់ឯណេះវិញ គេរត់មកតាមអ្នកលក់អាប៉ោងរហូតដល់គេឈប់នៅកន្លែងលក់តែម្តង។

" អេក្មេងតូចឯង ចង់ទិញប៉ោងៗរបស់បងតើមែនទេ??"នារីម្នាក់នោះក៏បន្ទន់ជង្គង់សួរទៅកាន់ជុងវ៉ាន់។ដោយនាងឃើញថាក្មេងម្នាក់នេះរត់មកតាមនាងរហូតទើបនាងសម្រេចចិត្តថាឈប់រទះនាងសួរតែម្តង។

"អូនចង់បានប៉ោងៗ...."

"ចឹងតើឯងមានលុយប៉ុន្មានដែរ..ហឹម??"

" លុយ..??លុយជាអ្វីទៅ..អូនអត់ស្គាល់ទេអូនស្គាល់តែ Mommy.... mommy ??"

"Mommy ?? ចោះឯណា mommy របស់ឯងនោះ??"

"Mommy..??" ភ្លាមនោះជុងវ៉ាន់ក៏ស្រាប់តែនឹកឃើញដល់ mommy របស់ខ្លួន។ ស្រាប់តែគេងាកទៅក៏មិនឃើញmommyរបស់គេ ជុងវ៉ាន់ក៏រត់ បកក្រោយទៅរករាងតូចដោយអ្នកលក់អាប៉ោងនោះហៅមិនទាន់ទល់សោះ។

"អេ..កំលោះតូច...?? គេទៅណាគេនឹង??!" នាងមិនគិតច្រើនក៏ផ្តោតមកលើការលក់របស់នាងវិញ។

"ហិកៗ.. Mommy.... mommy...ហិកៗ"ជុងវ៉ាន់ចេះតែរត់បកក្រោយទៅកន្លែងដែលគេបានរត់ចេញពីម្តាយរបស់គេមក។

.ទឺត...!! ដោយរត់មិនបានជាចាប់អារម្មណ៍អ្វីទាំងអស់ភ្លាមនោះ ស៊ីផ្លែម៉ូតូក៏បានបន្លឺឡើង មកកាន់គេដោយមានមានល្បឿនលឿន ធ្វើឲ្យកំលោះតូចគេចមិនទាន់ក៏÷

.ព្រូស..ប្រាវ...! ម៉ូតូធំរបស់ជុងហ្គុកត្រូវបានខ្ទាតទៅជ្រុងម្ខាងជ្រុលទៅបុកនឹងដើមឈើធំមួយដើមតែមិនបានធ្វើឲ្យនាយប៉ះពាល់ខ្លាំងនោះឡើយ។

"ហា..ហ្ហឹកៗ.... mommy..អូនឈឺ..ហ្ហឹកៗ" ជុងវ៉ាន់ក៏ត្រូវដួលដូចគ្នាព្រោះតែគេភ័យពេកទើបរត់ដួលធ្វើឲ្យរលិតក្បាលជង្គង់របស់គេតែ។

"អាល្អិត...ឯងយ៉ាងមិចទៅហើយ....មានត្រូវត្រង់ណាក៏អត់មកពូជួយណា..." ជុងហ្គុកព្យាយាមងើបទាំងពិបាកហើយដើរ ប៉ាក់ខ្ញើតៗទៅរកក្មេងតូចដែលកំពុងតែអង្គុយយំទឹកភ្នែករហាមតាមមើលប្រហែលជាឈឺណាស់ហើយ។

"ហិ្ហកៗ.... mommy...អូនឈឺ...អូនឈឺខ្លាំងៗ..."

" ឲ្យពូសុំទោសណាមុននេះពូមិនបានជាមើលផ្លូវ...មកពូផ្លុំឲ្យឈឺខ្លាំងទេ??"ជុងហ្គុកទាញកម្លោះតូចមកអង្គុយនៅលើភ្លៅរបស់ខ្លួនព្រមទាំងផ្លុំជើងឲ្យគេដូចគ្នា។

"អូនឈឺ...អូនឈឺខ្លាំងៗ...ប៉ាៗ.." ជុងវ៉ាន់ពៀបមាត់យំព្រមទាំងហៅជុងហ្គុកថាប៉ាៗទៀតផង។

"យើងមិនមែនជាប៉ារបស់ឯងនោះទេ ក្មេងតូច តែឯងមុខដូចយើងណាស់..ហឹសៗ តែប៉ាម៉ាក់របស់ឯងនៅឯណាទៅ??" ជុងហ្គុកបានពរ ជុងវ៉ាន់ទៅលាងរបួសនៅជិតនោះហើយក៏និយាយ បន្លំកុំឲ្យក្មេងយំឈឺ។

" អូនអត់មានម៉ាក់ៗតែអូនមានតែប៉ាៗតូច...តែចូលចិត្តហៅគាត់ថាMommy mommy ...!"

"ប៉ាៗតូច?? mommy មែនទេ?? យើងមិនយល់ពីអ្វីដែលឯងនិយាយនោះទេ! តែមិនអីនោះទេ រួចរាល់ហើយ!" ជុងហ្គុកអង្អែលក្បាលរបស់ជុងវ៉ាន់តិចៗ ហើយក៏និយាយថារួចរាល់ក្រោយពេលគេលាងរបួសនឹងបិតប៉ង់ឲ្យអាល្អិតយ៉ាងស្អាតរួចជាស្រេច។

"មិចក៏អត់ឈឺចឹងលោកពូ...??"

"កូនប្រុសគេមិនឈឺយូរនោះឡើយ...ដូច្នេះទើបឯងមិនឈឺពេលពូលាងរបួសឲ្យនោះអី??យល់ទេ??"

"ប៉ាតូចរបស់អូនក៏ធ្លាប់និយាយបែបនឹងដូចគ្នា...!"

"ចឹងតើពេលនេះប៉ាតូចរបស់ឯងនៅឯណាទៅ?? ចាំពូជូនទៅរកណា!"

"អូនអត់ដឹងនោះទេ...មុននេះអូនរត់តាមប៉ោងៗ ក៏ស្រាប់តែបាត់ប៉ាតូចតែម្តង...."

"ចឹងឯងចាំផ្លូវដែលរត់មក មុននេះបានតើមែនទេ??" ជុងវ៉ាន់ក៏ងក់ក្បាលហើយជុងហ្គុកក៏លើកជុងវ៉ាន់ដាក់លើករបស់ខ្លួន ហើយក៏ដើរទៅលោកប៉ាតូចរបស់គេដោយរាងក្រាស់ដើរតាមអ្វីដែលជុងវ៉ាន់បានចង្អុលប្រាប់នាយ។

"ពូៗដាក់អូនចុះ!!"ដើរបានមួយសន្ទុះជុងវ៉ាន់ក៏បានកេះស្មាររបស់ជុងហ្គុកដើម្បីឲ្យដាក់ខ្លួនចុះព្រោះគេបានមកដល់កន្លែងដែលប៉ាតូចរបស់គេទិញកូនឡានឲ្យហើយ។

"ត្រង់នេះមែនទេ??" ជុងវ៉ាន់ងក់ក្បាលហើយជុងហ្គុកក៏ដាក់គេចុះ។

"ជុងវ៉ាន់...??ជុងវ៉ាន់កូន...ហ្ហឹកៗពិតជាកូនពិតមែន?? កូនមានកើតអ្វីក៏អត់?? ហើយជើងនេះទៅត្រូវនឹងអ្វីមកនឹងហា...ហ្ហឹកៗ កូនប៉ា.."

" ថេយ៉ុង?? អ៊ុនវ៉ូ??!កូន??"

"ជុងហ្គុក??!"

.To be continued.....

繼續閱讀

You'll Also Like

181K 5.4K 105
After the death of Gwen Stacy, Peter hadn't had the courage to become a hero again. Meanwhile, the Justice League were looking for a more experience...
60.7K 1.9K 23
this is going to be based off the books currently under editing!! any suggestions please do tell me please enjoy ☆
11.5K 469 4
Sebuah fiksi diinspirasikan daripada kejadian sebenar....