ម៉ាហ្វៀឆ្លងភព

By Blackbird197

11.4K 824 28

ធ្លាប់តែជាម៉ាហ្វៀដែលមានចិត្តកាចសាហាវឃោរឃៅសម្លាប់មនុស្សដូចសម្លាប់សត្វ តើនឹងក្លាយជាបែបណាពេលដែលម៉ាហ្វៀម្នាក់នេះត... More

Ep1:រន្ទះបាញ់ឆ្លងភព
Ep2:មិនបានឆ្លងភពមកតែម្នាក់ឯង
Ep3:នាំចៅហ្វាយចូលផ្ទះបន
Ep5:ថ្ងៃចូលរៀនដំបូងនៅសម័យបុរាណ
ep6:សង្ស័យ
ep7
ep8
ep9
ep10
ep11
ep12
ep13
ep14
ep15
ep16
ep17
ep18
ep19
ep20
ep21
ep22
ep23
ep24
ep25
pe26

Fp4:ប្លែក

463 28 0
By Blackbird197

មិនដឹងថាហេតុអ្វីទើបព្រហ្មលិខិតកំណត់ឲ្យស៊ាវចាន់និងមនុស្សជំនិតឆ្លងមកសម័យកាលមួយនេះទេ ប៉ុន្តែច្បាស់ណាស់ប្រាកដជាមានហេតុផលនៅពីក្រោយជាមិនខាន មិនដែលសុខៗស្រាប់តែព្រហ្មលិខិតឲ្យពួកគេឆ្លងភពមកដោយគ្មានហេតុផល?មិនសមសោះ!

ស៊ាវចាន់ចូលមកដល់ខាងក្នុងផ្ទះបនកែវភ្នែករាប់រយគូបែរសម្លឹងទៅកាន់គាត់ដូចគាត់ជាមនុស្សចម្លែកអញ្ចឹង។តាមពិតទៅគាត់មិនមែនជាមនុស្សចម្លែកទេតែទង្វើរដែលគាត់កំពុងធ្វើវិញទេទើបចម្លែកនោះ នៅក្នុងក្រុងនេះអ្នកណាៗក៏ដឹងដែរថាស៊ាវសៀនជាមនុស្សបែបណា សុភាពរាបសារ,ទន់ភ្លន់ដូចជាមនុស្សស្រីអាចនិយាយបានថាជាសំពត់ក្នុងផ្នត់តែម្ដង ស៊ាវសៀនជាមនុស្សមិនចូលចិត្តកន្លែងបែបនេះទេកុំថាឡើយចូលមកសូម្បីតែឈ្មោះផ្ទះបនមួយនេះក៏មិនចង់ឮផង ចុះហេតុអីថ្ងៃនេះគាត់ចូលកន្លែងបែបនេះ?
«ម្នាក់នោះគឺស៊ាវសៀនកូនប្រុសពៅលោកមេទ័ពវូមែនទេ?»
«មែនហើយគឺជាគេ!តែហេតុអ្វីគេមកទីនេះទៅ?»
«មនុស្សប្រុសតែងតែចង់សប្បាយបែបនេះហើយ»
«ក្រែងគេនិយាយថាកូនប្រុសពៅលោកមេទ័ពវូមានចរិកដូចមនុស្សស្រីហ្អេសហេតុអីមកទីនេះ?»
«អាចទេដែលគេប្ដូរចរិកមកជាបុរសពេញលក្ខណ:វិញ?»
«មិនអាចទេបើពេលនោះយើងឃើញគេនិយាយថាស្រឡាញ់ព្រះបុត្រាទី2ផ្ទាល់នឹងភ្នែករបស់យើងណា!»
«ថាមិនត្រូវដែរអាចពេលត្រូវព្រះបុត្រាបដិសេធហើយគេក៏ផ្លាស់ប្ដូរវិញ មួយទៀតយើងខានឃើញគេចេញមកខាងក្រៅមួយខែហើយ!»
«សមហេតុផល!»អ្នកនៅទីនោះនាំគ្នានិយាយខ្សឹបខ្សៀវវែកញែករឿងរបស់ស៊ាវសៀនបែកអូរហូរក្លាយជាស្ទឹងពេញហ្នឹងអ្វីដែលពិសេសអូសបន្លាយដល់ព្រះបុត្រាទៀតមិនខ្លាចដាច់ក្បាលទេឬយ៉ាងម៉ិច?
«ហឹស.»ស៊ាវចាន់បានស្ដាប់ឮទាំងអស់តែគាត់មិនបានខ្វល់នឹងសម្ដីរបស់ពួកគេទាំងនោះឡើយ ពេលនេះគាត់ជាស៊ាវចាន់មិនមែនជាស៊ាវសៀនឯណាមានអ្វីត្រូវខ្វល់ទៅ។
មិនចង់នៅស្ដាប់សម្ដីឥតបានការច្រើនស៊ាវចាន់ក៏ឡើងទៅជាន់ខាងលើជាមួយធានអុីងទៅបើនៅស្ដាប់ទៀតគាត់អាចនឹងខូចអារម្មណ៍អស់មិនខាន ទោះមិនប៉ះពាល់ដល់ផ្លូវចិត្តគាត់ក៏ប៉ះពាល់ដល់ប្រសាទគាត់ដែរសម្លេងអ្នកទាំងនិយាយគ្នាចង់លឺជាងសម្លេងពិនដែលគេដេញធ្វើភ្លេងឲ្យនារីៗរាំទៅទៀត។
«អ្នកប្រុសតូចសូមអញ្ជើញ!អ្នកប្រុសមកប៉ុន្មាននាក់ដែរ?»ស្រ្តីម្នាក់ចូលមករាក់ទាក់ស៊ាវចាន់ដោយសម្ដីញ៉ិញ៉ក់តាមបែបអ្នករកស៊ីនៅក្នុងផ្ទះបន ស្រ្តីម្នាក់នេះមានឈ្មោះថា“ឈួយលូយីន”គឺម្ចាស់ផ្ទះបនមួយនេះ សម្រស់របស់គាត់ក៏ស្រស់ស្អាតមិនអន់ប៉ុន្មានទេ។
«ពីរនាក់!»ស៊ាវចាន់ឆ្លើយបែបសោះកក្រោះតាមចរិកម៉ាហ្វៀរបស់គាត់
«ចា៎.ចា៎!ក្មេងៗមកទទួលអ្នកប្រុសវូនិងមិត្តរបស់គាត់»លូយីនមើលមកកាន់ធានអុីងបន្តិចទើបស្រែកប្រាប់ក្មេងៗក្រោមបង្គាប់របស់គាត់ឲ្យមកទទួលអ្នកទាំងពីរ
«អ្នកប្រុស!»ស្រីៗប្រមាណជាជិត10នាក់រត់មករកស៊ាវចាន់និងធានអុីង
«ឈប់!ឈប់ត្រង់ហ្នឹងហើយកុំចូលមកជិតយើង»ស៊ាវចាន់លើកដៃហាត់កុំឲ្យពួកនាងចូលមកជិតគាត់ គាត់មកទីនេះបំណងចង់ផឹកស្រាប៉ុណ្ណោះម្យ៉ាងគាត់ពីដើមមកមិនចូលចិត្តមកប្រលូកប្រលាក់ជាមួយមនុស្សស្រីបែបនេះទេ គាត់គោរពមនុស្សស្រីណាស់មិនចង់សូម្បីតែប៉ះផង(បុរសត្រឹមត្រូវ)តែគាត់ធ្វើបែបនេះអ្នកដែលនៅទីនោះចាំផ្ដើមមាត់នៅមិនស្ងៀមទៀតហើយ។
«ហេតុអីទៅអ្នកប្រុសឬពួកនាងមិនស្អាតអ្នកប្រុសមិនចូលចិត្ត?មិនអីទេបើអ្នកប្រុសមិនចូលចិត្តពួកនាងចាំខ្ញុំហៅអ្នកស្អាតៗជាងនេះមក កន្លែងរបស់ខ្ញុំសម្បូរស្រីៗស្អាតៗច្រើនណាស់!»លូយីន
«មិនបែបនេះទេយើងមកទីគ្រាន់តែចង់ផឹកស្រាប៉ុណ្ណោះ»
«បើអញ្ចឹងសូមអ្នកប្រុសទាំងពីរមកតាមខ្ញុំមក»នាងនិយាយហើយក៏នាំស៊ាវចាន់និងធានអុីងទៅបន្ទប់មួយដែលជាបន្ទប់VIP
«អ្នកប្រុសត្រូវការអ្វីបន្ថែមអាចប្រាប់អ្នកបម្រើបាន»
«ដឹងហើយ!»ស៊ាវចាន់ មាត់និយាយក៏ពិតមែនតែភ្នែករបស់គាត់កំពុងសង្កេតមើលគ្រប់យ៉ាងនៅក្នុងបន្ទប់ជាពិសេសស្រាដែលអ្នកបម្រើប្រុសបានលើកមក។ចង់ប្រាប់ថាស៊ាវចាន់ចូលចិត្តស្រាខ្លាំងណាស់កាលនៅសម័យទំនើបគ្មានស្រាប្រភេទណាដែលគាត់មិនបានភ្លក់ឡើយហើយអ្វីដែលពិសេសទៀតនោះគាត់ផឹកស្រាមិនដែលចេះស្រវ៉ឹងទេ។
«ពួកខ្ញុំសុំចេញទៅសិនហើយ»
«បាទ!»ធានអុីងជាអ្នកឆ្លើយចំណែកស៊ាវចាន់កំពុងអង្គុយលើតុចាក់ស្រាផឹកយ៉ាងស្ងៀមស្ងាត់តាមចរិករបស់គាត់

«ធានអុីង!»អ្នកបម្រើទាំងអស់ចេញទៅបាត់ស៊ាវចាន់ហៅឈ្មោះមនុស្សជំនិតតិចៗ
«បាទចៅហ្វាយ»ធានអុីងមកអង្គុយទល់មុខស៊ាវចាន់
«ឯងធ្លាប់មកទីនេះពីមុនមកមែនទេ?»ស៊ាវចាន់សួរមកកាន់ធានអុីងព្រមទាំងចាក់ស្រាឲ្យគាត់ទៀតផង ស៊ាវចាន់ជាមនុស្សដាក់ខ្លួន គាត់មិនចូលចិត្តប្រកាន់វណ្ណ:ឋាន:ទាបខ្ពស់អីទេជាពិសេសចំពោះធានអុីងតែម្ដង ទោះធានអុីងមានឈ្មោះជាកូនចៅតែគាត់តែងទុកធានអុីងដូចជាគ្រួសាររបស់គាត់អញ្ចឹង គាត់ឲ្យធានអុីងរួមតុអាហារជាមួយ ទិញផ្ទះឲ្យធានអុីងសម្រាប់ស្នាក់នៅផ្ទាល់ខ្លួនពិសេសទៀតនោះគាត់ថែមទាំងផ្ដល់ដើមទុនឲ្យធានអុីងបង្កើតក្រុមហ៊ុនមួយទៀតផង។
«អត់ទេចៅហ្វាយ សូម្បីតែដើរកាត់មុខបននេះក៏អាអុីងមិនធ្លាប់ផង!»ធានអុីងប្រញាប់ប្រកែក កុំថាឡើយមកទីនេះសូម្បីតែដើរកាត់ផ្ទះបននេះក៏នាយមិនធ្លាប់ផង
«ពិតមែន?»ស៊ាវចាន់សួរបញ្ជាក់
«បាទ!ពិតប្រាកដហើយចៅហ្វាយ!!»ធានអុីងឆ្លើយដោយបង្អូសសម្លេងយ៉ាងវែងអន្លាយ
«ចុះហេតុអីឯងដឹងពីសេវាកម្មនៅទីនេះ?»មិនធ្លាប់មកតែដឹងថាទីនេះមានសេវាកម្មអ្វីខ្លះ?មិនគួរឲ្យជឿ
«គឺខ្ញុំឮគេនិយាយហ្នឹងណាចៅហ្វាយ!»មិនមែនឲ្យតែដឹងច្រើនគឺធ្លាប់ចូលមកនោះទេពេលខ្លះក៏អាចស្ដាប់ឮគេនិយាយតៗគ្នាដែរ
«ហឹស~»ស៊ាវចាន់សើចបន្តិចរួចលើកស្រាមួយពែងមកក្រេបរួចនិយាយបន្ត
«ស្រានៅទីនេះមិនអន់ប៉ុន្មានទេ!»ស៊ាវចាន់លាន់មាត់សរសើរ ទោះស្រានៅទីនេះមិនប្រណិតដូចនៅសម័យទំនើបតែរស់ជាតិមិនអន់ទេ
«បែបនេះហើយទើបខ្ញុំនាំចៅហ្វាយមកទីនេះនោះអី!»ធានអុីងដើរតាមស៊ាវចាន់រាប់ឆ្នាំហើយចំណង់ចំណូលចិត្តគាត់យ៉ាងម៉ិចនាយដឹងច្បាស់ដូចថ្ងៃអញ្ចឹង
«ហ៊ឺយ~»និយាយគ្នាសុខៗស៊ាវចាន់ស្រាប់តែដកដង្ហើមធំ
«ចៅហ្វាយមានរឿងអ្វីនៅក្នុងចិត្តហ្អេស?»
«នាងច្រម៉ក់ម្នាក់នោះស្មោះត្រង់នឹងអាល្អិតស៊ាវសៀនណាស់»ស៊ាវចាន់សម្លឹងមើលតាមបង្អួចបន្ទប់ឃើញម៉ាន់យានកំពុងអង្គុយនៅទៀមតែខាងមុខផ្ទះបនម្នាក់ឯង មើលទៅនាងចុះទោះដឹងថាគាត់មកជាមួយធានអុីងហើយក៏មិនត្រឡប់ទៅផ្ទះវិញសុខចិត្តនៅអង្គុយចាំគាត់យ៉ាងត្រម៉ង់ត្រម៉ោចឯកឯង។
«ចៅហ្វាយឲ្យខ្ញុំទៅប្រាប់នាងឲ្យត្រឡប់ទៅវិញដែរទេ?»
«ក៏ល្អនោះពួកយើងអាចនៅបានយូរ»
«បាទ!»ធានអុីងនិយាយហើយក៏ចេញពីបន្ទប់ចុះមកខាងក្រោមប្រាប់ឲ្យម៉ាន់យានត្រឡប់ទៅផ្ទះមុន ពួកគាត់អាចនៅទីនេះយូរទៀតម៉ាន់យានជាស្រីមកអង្គុយចាំបែបនេះមិនសមទេ។បន្ទាប់ពីប្រាប់ឲ្យម៉ាន់យានត្រឡប់ទៅវិញរួចធានអុីងក៏ឡើងមកខាងលើមកផឹកស្រាជាមួយស៊ាវចាន់ដែលជាចៅហ្វាយវិញ។

   Skip

ពេលវេលារំកិលទៅមុខឥតឈប់ឈរពេលនេះក៏ដល់វេលាយប់ទៅហើយប៉ុន្តែកម្លោះសង្ហារឆ្លងភពទាំងពីរមិនទាន់ត្រឡប់ទៅផ្ទះវិញទេពោលគឺតាំងពីថ្ងៃត្រង់មកដល់ថ្មើរនេះពួកគាត់នៅអង្គុយផឹកស្រាក្នុងបន្ទប់នេះរហូត បើនិយាយពីចំនួនស្រាដែលពួកគាត់បានផឹកអស់វិញមិនដឹងជាប៉ុន្មានអន្ទិនហើយទេដឹងត្រឹមថាមិនមែនអស់តិច។ ឃើញពួកគាត់ផឹកស្រាអស់ច្រើនអញ្ចឹងតិចច្រឡំថាពួកគាត់ស្រវ៉ឹងទន់ខ្លួនអីទៅ?បើគិតបែបនោះគឺខុសហើយ ធានអុីងគ្រាន់តែទន់ភ្នែកបន្តិចប៉ុណ្ណោះចំណែកស៊ាវចាន់គឺនៅធម្មតាដូចមិនទាន់បានផឹកអញ្ចឹង។ សភាពរបស់ស៊ាវចាន់ធ្វើឲ្យលូយីនដែលជាម្ចាស់បននេះមានការងឿងឆ្ងល់ជាខ្លាំង ល្បីថាស៊ាវសៀនចរិកដូចមនុស្សស្រីរឹតតែមិនចេះផឹកស្រាទៀតតែនេះនាងមើលច្រឡំទេដឹង?ស៊ាវសៀនចេះផឹកស្រា?សំខាន់ផឹកអស់ច្រើនហើយនៅមិនស្រវ៉ឹងទៀត មនុស្សដែលនាងធ្លាប់ជួបទោះពូកែផឹកយ៉ាងណាក៏មានការប្រែប្រួលខ្លះដែរ តែនេះវិញសូម្បីតែមុខក្រហមបន្តិចក៏អត់មាន!ប្រឌិតពេកទេដឹង?
«មេឃងងឹតហើយពួកយើងក៏គួរតែទៅផ្ទះវិញដែរ»ស៊ាវចាន់មើលទៅកាន់មាត់បង្អួចឃើញថាមេឃងងឹតក៏បបួលធានអុីងត្រឡប់ទៅវិញដើម្បីកុំឲ្យអ្នកនៅផ្ទះដែលជាគ្រួសាររបស់ស៊ាវសៀនបារម្ភ កុំតែគាត់កំពុងរស់នៅក្នុងរាងកាយស៊ាវសៀនទេបើជារាងកាយរបស់គាត់វិញតាមចិត្តចង់នៅដល់ភ្លឺឯណោះ^‿^។
«បាទចៅហ្វាយ»

«អ្នកប្រុសតូចត្រឡប់ទៅវិញហើយឬ?»បើកទ្វាចេញមកក្រៅបន្ទប់គាប់ជួនក៏ជួបជាមួយលូយីនល្មម នាងក៏សួររាក់ទាក់ស៊ាវចាន់
«ហឹម~»ស៊ាវចាន់ក្រហឹមដើម.ក.បន្តិចតាមទម្លាប់របស់គាត់
«ពួកយើងសុំលាទៅសិនហើយ»ធានអុីងនិយាយព្រមទាំងហុចប្រាក់មួយចង់ឲ្យទៅនាងផងដែរ
«ថ្ងៃក្រោយអញ្ជើញមកទៀតណាអ្នកប្រុស!»នាងទទួលប្រាក់ដោយសេចក្ដីរីករាយព្រោះក្នុងថង់នោះមានចំនួនប្រាក់ច្រើនខ្លាំងណាស់។

  /តាមផ្លូវ/

ពេលនេះជាពេលព្រលប់ដូចនេះតាមផ្លូវនៅមានសភាពអ៊ូអរ មនុស្សម្នាជាច្រើនដើរពេញផ្លូវ តាមទៀមនានាក៏នៅបើកលក់តាមធម្មតាទាល់តែដល់ពេលកណ្ដាលអាធ្រាតទើបគេបិទឈប់លក់រួចទៅផ្ទះសម្រាក។
ស៊ាវចាន់ដើរតាមផ្លូវដំណើរយឺតៗភ្នែករំពៃមើលរបស់របរជាច្រើនដែលគេដាក់តាំងសម្រាប់លក់ មកដល់តូបលក់គ្រឿងអលង្ការគាត់ទុចដំណើរមើលទៅកាន់គ្រឿងអលង្ការទាំងនោះមានដូចជាស្នៀតសក់ ខ្សែរ.ក.កងដៃ ក្រវិលអីជាដើមតែស៊ាវចាន់គាត់បានទាក់ចិត្តនឹងស្នៀតសក់មួយ មិនបង្អង់យូរគាត់ក៏ដើរទៅយកស្នៀតសក់មួយនោះលើកមកមើលវាជាស្នៀតសក់សម្រាប់បុរស ស្នៀតសក់មួយនេះស្រស់ស្អាតខ្លាំងណាស់វាធ្វើឡើងពីគុជដ៏មានតម្លៃមានពណ៌បៃតងស្រាលការរចនាម៉ូតបែបសមញ្ញតែមើលទៅថ្លៃថ្នូរ។
«អ្នកប្រុសពិតជាភ្នែកមុតមែន!នេះជាស្នៀតសក់ដែលធ្វើឡើងពីគុជសៀវហ៊ួរដ៏មានតម្លៃនិងកម្រទោះមានប្រាក់រាប់ម៉ឺនតម្លឹងក៏មិនប្រាកដថាអាចទិញបានដែរ!»លោកតាអ្នកលក់រៀបរាប់ពីស្នៀតសក់ប្រាប់ស៊ាវចាន់យ៉ាងក្បោះក្បាយ ស្នៀតសក់នេះធ្វើឡើងពីរបស់ដែលកម្រទោះមានប្រាក់ច្រើនក៏មិនប្រាកដថាអាចទិញបាន
«មួយនេះចុងក្រោយមែនទេ?»ស៊ាវចាន់ចង់សម្ដៅទៅលើស្នៀតសក់តើមួយនេះជាស្នៀតសក់1ចុងក្រោយមែនទេ?
«ពិតមែនហើយអ្នកប្រុស!»
«បើអញ្ចឹងខ្ញុំយក./ស្នៀតសក់មួយនេះយើងយកហើយ!»ស៊ាវចាន់ចង់និយាយថាគាត់នឹងយកស្នៀតសក់មួយនេះតែគាត់មិនទាន់និយាយចប់ផងស្រាប់តែមានសម្លេងគ្រលធំបន្លឺឡើងពីក្រោយខ្នងមកកាត់សម្ដីរបស់គាត់
«បុត្រាទី2ឈីងអឺឡាង?»ស៊ាវចាន់បែក្រោយឃើញច្បាស់.ដឹងច្បាស់ថាម្នាក់នោះជាអ្នកណា តែក៏កើនចម្ងល់ឡើងមកក្រែងក្នុងវាំងសម្បូរវត្ថុមានតម្លៃច្រើនណាស់ហ្អេសហេតុអីព្រះបុត្រាទី2ម្នាក់នេះមកដណ្ដើមទិញស្នៀតសក់មួយនេះពីគាត់ទៅវិញ?
«ស្មានតែជាអ្នកណាតាមពិតជាអ្នកប្រុសតូចគ្រួសារវូសោះ» ឈីងអឺឡាងជាបុត្រាទី2របស់ស្ដេចឈីងក៏ជាបុរសដែលស៊ាវសៀនស្រឡាញ់ដែរ។ ស៊ាវសៀនបានលួចស្រឡាញ់ព្រះបុត្រាទី2ជាយូរមកហើយពោលគឺតាំងពីពួកគាត់នៅក្មេងមកម្លេះរហូតមកដល់ប៉ុន្មានខែមុនទើបស៊ាវសៀនសារភាពថាស្រឡាញ់ទ្រង់តែទ្រង់ក៏បានបដិសេធថែមទាំងស្ដីបន្ទោសស៊ាវសៀនថាជាមនុស្សប្រុសទន់ខ្សោយអន់ជាងមនុស្សស្រី ស្រឡាញ់មនុស្សប្រុសដូចគ្នាគួរឲ្យខ្ពើមរអើមគួរឲ្យស្អប់ បន្ទាប់ពីត្រូវទ្រង់បដិសេធស៊ាវសៀនពិបាកចិត្តជាខ្លាំងបាយមិននឹកទឹកមិនស្រេកបូករួមទាំងសុខភាពរបស់គាត់ខ្សោយតាំងពីដើមទៀតនោះក៏បានធ្វើឲ្យគាត់ធ្លាក់ខ្លួនឈឺជាទម្ងន់ លោកមេទ័ពវូបានអញ្ជើញគ្រូពេទ្យល្បីៗជាច្រើនមកពីគ្រប់ទិសទីឲ្យមកព្យាបាលក៏មិនបានធូស្បើយ ពីមួយថ្ងៃទៅមួយថ្ងៃសុខភាពស៊ាវសៀនកាន់តែដុនដាបទៅរហូតដល់គាត់ទ្រាំទ្រលែងបានក៏បាត់បង់ជីវិតនាពេលនោះទៅហើយស៊ាវចាន់ក៏បានឆ្លងភពចូលមករស់នៅក្នុងរាងកាយស៊ាវសៀនរហូតដល់សព្វថ្ងៃ។
«បើជាខ្ញុំតើយ៉ាងម៉ិច?»អ្នកផ្សេងមិនដឹងទេតែនេះជាស៊ាវចាន់មិនចេះខ្លាចអ្នកណាទេប្រាប់ឲ្យដឹងទៅ
«មិនយ៉ាងម៉ិចទេ ឮថាអ្នកប្រុសតូចគ្រួសារវូជាមនុស្សត្រឹមត្រូវមិនចេះចេញដើរពេលយប់ព្រលប់តែពេលនេះ.ហ៊ឹម~ប្រហែលពាក្យគេនិយាយទាំងនោះគ្រាន់តែជាការប្រឌិតហើយ»និយាយបែបធម្មតាតែកាយវិការបស់ទ្រង់កំពុងសម្លឹងមើលស៊ាវចាន់លើក្រោមដូចស៊ាវចាន់ជាមនុស្សចម្លែកអញ្ចឹង
«ហេតុនេះទ្រង់កុំជឿទៅលើពាក្យចចាអារាមពេកអី»ពាក្យចចាអារាមមានខ្លះពិតខ្លះក៏មិនពិតដូចនេះមិនត្រូវជឿទៅលើវាពេកនោះទេ
«យើងជាបុត្រានៃនគរឈីងមានចំណេះដឹងជ្រៅជ្រះ យើងដឹងច្បាស់ណាស់ថាអ្វីគួជឿអ្វីមិនគួជឿមិនបាច់ឯងមកប្រដៅយើងទេ»បុត្រាទី2ចាប់ផ្ដើមឆេះដុំពេលស៊ាវចាន់ហ៊ានមកនិយាយប្រដៅទ្រង់ ទ្រង់ជាមនុស្សមិនចូលចិត្តឲ្យអ្នកណាមកប្រដៅឡើយជាពិសេសអ្នកមានឋាន:ទាបជាងទ្រង់តែម្ដង។
«ម្ដេចឆាប់ខឹងម្លេះបុត្រាទី2?ខ្ញុំគ្រាន់តែប្រាប់ទ្រង់តាមរបៀបអ្នកស្គាល់គ្នាធម្មតាទេតើខ្ញុំមានបានប្រដៅទ្រង់ឯណា!»ដឹងថាអ្នកនៅចំពោះមុខកំពុងខឹងខ្លាំងហើយស៊ាវចាន់រឹតតែញ៉ោះបន្ថែមទៀត ល្បីថាបុត្រាទី2ជាមនុស្សផ្ដាច់ការ,ឃោរឃៅគួរឲ្យខ្លាចជាពិសេសពេលខឹងឥឡូវម៉ាហ្វៀសាកធ្វើឲ្យខឹងបន្តិចទៅមើលតើគួរឲ្យខ្លាចប៉ុណ្ណាទៅ?
«ឯង?»ពិតជាមានប្រសិទ្ធភាពពិតមែនពេលនេះបុត្រាទី2ឈីងអឺឡាងខឹងឡើងក្រហមមុខអស់ហើយកែវភ្នែកក៏ប្រែជាក្រហមដែរមើលទៅទ្រង់ពិតជាខឹងនឹងស៊ាវចាន់ខ្លាំងណាស់
«ខ្ញុំយ៉ាងម៉ិចទៅព្រះបុត្រា....?»ស៊ាវចាន់មិនមានអារម្មណ៍ថាខ្លាចផ្ទុយទៅវិញគាត់មានតែចង់សើចនឹងទឹកមុខបុត្រាទី2បើអាចពេលនេះគាត់ចង់តែសើចឲ្យលឺៗផ្អើលគេផ្អើលឯងទេតែគាត់មិនអាចឡើយបានត្រឹមតែសើចនៅក្នុងចិត្តប៉ុណ្ណោះ
«វូស៊ាវសៀន!»បុត្រាទី2ក្ដាប់ដៃយ៉ាងណែនបង្ហាញសរសៃខៀវជាច្រើនចេញមកច្បាស់ៗសាកសមជាបុរសពិត ទ្រង់សង្រ្គឺតធ្មេញស្រែកហៅឈ្មោះស៊ាវសៀនទាំងត្រកូល គេព្រហើនខ្លាំងណាស់ខានជួបគេតែមួយខែសោះគេផ្លាស់ប្ដូរដល់ថ្នាក់នេះឬ?
«ខ្ញុំនៅជិតទ្រង់ទេកុំបាច់ហៅឈ្មោះខ្ញុំលឺៗអីខ្ញុំមិនបានថ្លង់»ស៊ាវចាន់និយាយដោយធ្វើពុតជាយកដៃមកខ្ទប់ត្រចៀក
«ឯងលែងចង់រស់ហើយមែនទេ?»ម្ដងនេះព្រះបុត្រាទប់លែងជាប់ហើយទ្រង់ហក់មកក្របួច.ក.អាវស៊ាវចាន់យ៉ាងខ្លាំងកែវភ្នែកទាំង2គូសម្លឹងចំគ្នាដោយម្ខាងជាក្រសែភ្នែកខឹងសម្បារម្ខាងទៀតគឺធម្មតា(អ្នកខឹងអ្នកណាធម្មតាជឿថាអ្នកអានដឹងហើយ)
«ព្រះបុត្រាស្ងប់ព្រះទ័យសិនទៅទីនេះនៅតាមផ្លូវសាធារណ:ទេក្រាបទូល»ហ្វុងស៊ឺជាអង្គរក្សជំនិតរបស់បុត្រាទី2ប្រញាប់មកឃាត់ម្ចាស់របស់ខ្លួន ទីនេះនៅតាមសាធារណ:មានមនុស្សច្រើនបើព្រះបុត្រាប្រព្រឹត្តទង្វើរមិនល្អនឹងមានរឿងអាស្រូវពុំខានព្រោះយើងដឹងច្បាស់ហើយថាមនុស្សនៅទីនេះមាត់វែងជាងផ្លូវទៅទៀត។
«ចាត់ទុកថាថ្ងៃនេះឯងសំណាងល្អទៅចុះ»ព្រះបុត្រាងាកមើលឆ្វេងស្ដាំបន្តិចទើបប្រលែងដៃចេញពី.ក.អាវរបស់ស៊ាវចាន់រួចទ្រង់ក៏យកកន្សែងដៃមួយមកជូតដៃដែលបានប៉ះស៊ាវចាន់អំបាញ់ម៉ិញធ្វើដូចជាទ្រង់ខ្ពើមស៊ាវចាន់ណាស់អញ្ចឹង
«ហឹស.យល់ថាទ្រង់មានឋាន:ខ្ពង់ខ្ពស់ខ្ញុំមិនដណ្ដើមរបស់ជាមួយទ្រង់ទេ ស្នៀតសក់មួយនេះទ្រង់យកចុះ.លាហើយ!»ស៊ាវចាន់ដាក់ស្នៀតសក់លើតុវិញរួចដើរចេញមិនខ្ចីនៅនិយាយវែងឆ្ងាយខ្លាចអ្នកខ្លះខឹងរត់ទៅប្ដឹងម៉ែប្ដឹងឪ។
«គេប្លែកណាស់»ព្រះបុត្រាមើលដំណើរស៊ាវចាន់ពីក្រោយ គេប្លែកខ្លាំងណាស់ទាំងឬកពារទាំងពាក្យសម្ដីខុសពីមុនដាច់គេមិនគោរពទ្រង់ហើយថែមទាំងនិយាយឈ្លើយដាក់ទ្រង់ទៀត
«តើគាត់អាចនឹងផ្លាស់ប្ដូរបន្ទាប់ពីត្រូវទ្រង់បដិសេធដែរទេ?»ហ្វុងស៊ឺពោលឡើង តើអាចទេបន្ទាប់ពីត្រូវព្រះបុត្រាបដិសេធស្នេហាស៊ាវសៀនបានផ្លាស់ប្ដូរចរិក?
«.....»ព្រះបុត្រាមិននិយាយស្ដី ទ្រង់បែរមកសម្លឹងមើលមុខហ្វុងស៊ឺ នាយនិយាយក៏សមហេតុផលដែរប៉ុន្តែទ្រង់បែរជាមានអារម្មណ៍ថាមិនមែនដោយសាររឿងនោះទេ តែបើមិនដោយសាររឿងនោះតើមានហេតុផលសមស្របផ្សេងទៀតទេ?
អ្នកអានជាទីស្រឡាញ់ទាំងអស់គ្នាជួយប្រាប់បុត្រាទី2ឲ្យបានដឹងផង!༎ຶ‿༎ຶ។
__________

Continue Reading

You'll Also Like

19.5K 1.4K 20
នៅពេលខ្ញុំភ្ញាក់ឡើងស្រាប់តែឃើញខ្លួនឯងនៅក្នុងរាងកាយមួយផ្សេងទៀតដែលមិនមែនជារាងកាយខ្ញុំទេ។ តើមានអ្វីកើតឡើងចំពោះខ្ញុំ? 𝗦𝗵𝗼𝗿𝘁 𝗡𝗼𝘃𝗲𝗹♛ ប្រភេទរឿង𝗕...
10.8K 601 15
នៅពេលដែលមិនមានវត្តមានរបស់គេទេីបខ្ញុំដឹងថាគេមានសារៈសំខាន់ប៉ុណ្ណាសម្រាប់ខ្ញុំ ។ ពេលនេះមនុស្សរំខានម្នាក់នោះ គេលែងខ្វល់ខ្វាយពីខ្ញុំទៀតហេីយ...! ខ្ញុំពិតជា...
375K 13.3K 43
فيصل بحده وعصبيه نطق: ان ماخذيتك وربيتك ماكون ولد محمد الوجد ببرود وعناد : ان مارفضتك ماكون بنت تركي !
33.5K 3.2K 41
ត្រឹមជាក្មេងប្រុសថ្លង់ស្ដាប់មិនឮម្នាក់ អាចធ្វើឲ្យបុរសមានអំណាចធ្លាក់ចូលក្នុងអន្លង់ស្នេហ៍បានយ៉ាងងាយ... 5.30.24❤️