និស្ស័យស្នេហ៏ : ពួកយើងជាគូ​(...

By lmwiinn

40.5K 2K 38

តើអ្នកជឿលើនិស្ស័យទេ? តើដោយសារតែនិស្ស័យ ទើបខ្ញុំបានឆ្លងទៅសម័យបុរាណបាន? ឬ ក៏ពួកយើងមានកម្មជាមួយគ្នា? "ប្រហែលជានិ... More

ណែនាំតួអង្គ
Episode 1 ( ដំណើរទៅប្រាសាទបុរាណ)
Episode 2 : ខ្ញុំនៅឯណានិង??
Episode 3
Episode 4 ( អ្នកបម្រើថ្មី)
Episode 5 : ជួបមនុស្សថ្មី
Episode 6 : អ្នកប្រុសចាប់ចិត្តនិងបងថេយ៍មែនទេ?
Episode 7 : ហេតុអ៏ក៏បេះដូងនេះវាឈឺម្ល៉េះ
Episode 8 : បងចាំចម្លើយអូន
Episode 9 : ស្អែកពួកយើងចេញដំណើរទៅព្រំដែន
Episode 10 : រវាងអ្នកប្រុសសុីនហានិងអ្នកប្រុសជុងគីឯងយកមួយណា
Episode 11 : សង្គ្រាម
Episode 12 : យើងដឹងថាអារម្មណ៍ឯងគិតលើស៊ូយ៉ុងយ៉ាងមិច?
Episode 14 : បុត្រមិនសុខចិត្តទេ
Episode 15 : ស្តីដណ្តឹង
Episode 16 : ពិធីភ្ជាប់ពាក្យ
Episode 17 : ថេយ៍បាត់ខ្លួនហើយ?
Episode 18 : ឆ្នាំ 20xx
Episode 19 : អោយវាជួបជាមួយប្រពន្ធវាវិញ
Episode 20 : បង្កើតភាពស្និទ្ធស្នាល
Episode 21 : មុខដូចទន្សាយណាស់
Episode 22 : សង្សារ
Episode 23 : ចាំបងអារម្មណ៍ល្អ ចាំយើងនិយាយគ្នាវិញ
Episode 24 : គេឈប់ខឹងហើយ
Episode 25 : ជុង... បងធ្វើស្អីនិង?
Episode 26 : ពួកយើងបែកគ្នាទៅ
Episode 27 : ចៅហ្វាយ~~
អាយុ តួអង្គ ពេល5ឆ្នាំក្រោយ
Episode 28 : សម្លាប់អាជុងហ្គុកចោលទៅ
Episode 29 :ចាត់ការឯងមិនបាន ចាត់ការមនុស្សរបស់ឯងវិញ
Episode 30 : អាថ៌កំបាំងស្អី??
Episode 31 : អូននឹកបងណាស់
Episode 32 : បន្តិចទៀតជួបគ្នាណា ក្មេងតូច
Episode 33 : មិចក៏យំចឹង??
Episode 34 : ឯងបុិនសាងសត្រូវមែន
Episode 35 : សុំទោសស៊ូសាន
Episode 36 : ពួកយើងទៅរស់នៅប្រទេសចិន
Episode 37 : ស្វាគមន៍មកកាន់នរកឋានកណ្តាលណា
Episode 38 : ប្រហែលបងគិតច្រើនហើយ
Episode 39 : ឈឺ...ឈឺណាស់
ដំំណឹង
Episode 40 : រង្វាន់ហេស៎??
Episode 41 : ដឹងការពិត
Episode 42 : ឯងត្រូវតែជឿប៉ា
Episode 43 : មានរឿងអ្វីកូនជីន??
Episode 44 : គ្រួសារឯងជាអ្នកណា ??
Episode 45 : មង្គលការ
Episode 46 : ជីវិតឯងគឺបែបនិងមែនទេ???
Episode 47 : លែងលះ
ដំណឹង
Episode 48 : សោកស្តាយ
Episode 49 : អរគុណបងដែលទទួលអូនដូចគ្នា
Episode 50 : គេពពោះកូនយើង
Episode 51 : នេះជាកូនខ្ញុំ
Episode 52 : កម្មករថ្មី
Episode 53 : វាស្លាប់ហើយទេដឹង
Episode 54 : ពេលនេះអ្វីៗដោះស្រាយរួចហើយ
Episode 55 : ភាគបញ្ចប់

Episode 13 : អៀន

859 43 0
By lmwiinn


" អឹម....."

" អូនស៊ូ អូនក្រោកហើយមែនទេ មានឈឺត្រង់ណាទេ" សុីនហារត់មករកស៊ូយ៉ុងពេលបានលឺសម្លេងរបស់ស៊ូយ៉ុង

" ស៊ូយ៉ុងឯងមិនអីទេ មែនទេ" ជុងគីក៏ប្រញាប់ដើរចូលដែរ

" ខ្ញុំមិនអីទេអ្នកប្រុសសុីនហា" ស៊ូយ៉ុងញញឹមដាក់សុីនហា តែមិនបានមើលមុខជុងគីនិងឆ្លើយសំណួរគេដែល ធ្វើដូចជុងគិមិននៅទីនេះចឹង

" មិនអីល្អហើយ" សុីនហាញញឹមដាក់វិញ

" លោកមេទ័ពខ្ញុំយកអាហារមកអោយ" ទាហាន2នាក់លើកអាហារ

" ទុកត្រង់នេះទៅ ចេញទៅចុះ" ជុងគីប្រាប់ពួកគេ ទាហ៊ាន2នាក់នោះក៏ចេញទៅ

" ស៊ូយ៉ុង ញ្ញុាំអានេះសិនទៅ " ជុងគីក៏លើកអាហារដែលជាបបរ មក ជិតស៊ូយ៉ុង

" អ្នកប្រុសសុីនហាបញ្ចុកខ្ញុំបានទេ" ស៊ូយ៉ុងលើកឡើងមកនិយាយជាមួយសុីនហា ទាំងដែលជុងគីជាអ្នកលើកបបរមកសោះ

" បាទ បាន នេះ ហាមាត់មក" សុីនហាយកបបរពីជុងគីមកបញ្ចុកតាមស៊ូយ៉ុងត្រឹមត្រូវការ។

" អឹម... ខ្ញុំ .. ខ្ញុំចេញទៅក្រៅហើយ" ជុងគីមើលទៅស្ថានភាព មិនល្អសម្រាប់គេទេ ស៊ូយ៉ុងតាំងពីងើបមិននិយាយជាមួយគេទេ ទើបនាយចេញទៅកុំអោយស៊ូយ៉ុងមានសម្ពាធ

" ឯងយកបបរទៅញ្ញុំដែទៅ" សុីនហា

" អឹម" ជុងគីក៏លើកបបរមួយចាន ចេញទៅក្រៅ

*មើលទៅឯងមិនចង់និយាយជាមួយយើងទេ ដើរចេញគឺល្អហើយអាជុងគីអើយ* ជុងគី

*ឥឡូវខ្ញុំដឹងថាអ្នកប្រុសពិតជាមិនស្រលាញ់ខ្ញុំមែនហើយ អរគុណដែលនិយាយពាក្យពិតចេញមក អ្នកប្រុសជុងគី។ ពីពេលនេះទៅខ្ញុំនិងបើកចិត្តទទួលយកអ្វីដែលអ្នកប្រុសអោយខ្ញុំ

អ្នកប្រុសសុីនហា* ស៊ូយ៉ុងនឹកក្នុងចិត្តផង មាត់ហាចាំសុីនហាបញ្ចុក ព្រមទាំងស្នាមញញឹម

* បងដឹងថាអូនកំពុងគិតអី ស៊ូយ៉ុង ពេលនេះអូនប្រហែលយល់គ្រប់យ៉ាងហើយ បងនិងរងចាំចម្លើយឆ្លើយតបរបស់អូន ហើយ ពួកយើងនិងដើរទៅជាមួយគ្នា* សុីនហាក៏ដូច ជុងគី និង សុីនហាដែរ

______

+ ក្នុងព្រៃ

" អឹម.... អ្នកប្រុសជុងហ្គុកមិនទាន់ក្រោកទៀត ... ដូចជាអន់ក្តៅហើយ" ថេយ៍ក្រោកឡើង រាងតូចគេងមិនសូវបានទេ ព្រោះគេងផ្អែកដើមឈើផង ហើយជុងហ្គុកផ្អែកលើគេទៀត ទើបធ្វើអោយថេយ៍ភ្ញាក់លឿន ។ ថេយ៍ក្រោកមកដាក់អោយជុងហ្គុកគេងអោយស្រួលសិន ទើបស្ទាប់ក្បាល់ជុងហ្គុកមើលទៅអន់ក្តៅហើយ មុខក៏ប្រែមកជាមានឈាមវិញ មិនស្លេកស្លាំងដូចយប់មិញទេ។

" ហើយ... អាកាសធាតុក្នុងព្រៃពិតជាល្អមែន ជីវិតមានបែបនេះប៉ុន្មានដងទៅ" ថេយ៍មកមាត់ជ្រោះ ស្រូបយកខ្យល់ធម្មជាតិ គេមិនងាយបានខ្យល់ធម្មជាតិបែបនេះទេ។ ថេយ៍ក៏អង្គុយនៅមាត់ជ្រោះរងចាំជុងហ្គុកក្រោក។

" ហើុយ.. មិនដឹងស៊ូយ៉ុងយ៉ាងមិចទៅហើយទេ ហើយ!!! គេថាសង្គ្រាមមិនល្អ ពិតជាដូចមាត់គេថាមែន"

" គិត គិតទៅយើងមកនៅទីនេះបាន 4 ជិត 5 ខែហើយ មិនដឹងថាប៉ា ម៉ាក់ បងប្រុស និងអាមិត្តយើងយ៉ាងមិចហើយទេ ពេលនេះកំពុងតែតាមរកផង ... ជីវិតអើយ ជីវិត កាលបានទៅវិញទេ" ថេយ៍អង្គុយអោបក្បាលជង្គង់ និយាយរៀបរាប់ប្រាប់ទៅធម្មជាតិ ។ មានតែចឹងទេទើបអាចធូរក្នុងចិត្តខ្លះ

" ទៅរកផ្លែឈើមកសិនឃ្លានណាស់ មិនបានញ្ញុាំអីតាំងពីម្សិលមិញផង" ថេយ៍អង្គុយមួយសន្ទុះក៏ងើបទៅរកបេះផ្លែឈើខ្លះ ទុកអោយអ្នកប្រុសគេផង និងទុកញ្ញុាំផង

" អូ នោះជាផ្លែឈើដែលអ្នកប្រុសធ្លាប់នេះអោយញ្ញុាំតើ" ថេយ៍ដើរមួយសន្ទុះក៏រកឃើញផ្លែឈើដែលជុងហ្គុកធ្លាប់បេះអោយហូបកាលនៅវាំង

" តែដើមវាខ្ពស់ណាស់ ធ្វើមិចទៅ" ថេយ៍

" ក្មួយចង់បានផ្លែឈើនិងមែនទេ " មានអ៊ំប្រុសម្នាក់ដើរមករកថេយ៍

" បាទ អ៊ំ តែអ៊ំមកពីណា" ថេយ៍សួរព្រោះនេះមានមនុស្សនៅដែរ តែក៏ល្អដែរ អាងនិងអាចជួយគេចេញពីទីនេះ

" បាទ តែមិនមែនមនុស្សធម្មតាទេ នេះយកអានេះទៅ អ៊ំអោយ" អ៊ំប្រុសនិងបណ្តើរ ហុតថង់ក្រណាត់ដែលពពេញទៅដោយផ្លែឈើដែលថេយ៍ចង់បាន

" អរគុណអ៊ំ អឹម..ផ្អែមណាស់ .. អ៊ំថាមិនមែនមនុស្សធម្មតា ចឹងអ៊ំជាខ្មោចហែស៎" ថេយ៍សួរផងញ្ញុាំផ្លែឈើដែលគេអោយផង បំណាច់ថាឃ្លានហើយញ្ញុាំតែម្តងទៅ

" អ៊ំជាអ្នករក្សាទឹកដីនៅទ៏នេះ" អ៊ំប្រុសបន្ទូរឡើង

" ចឹងអ៊ំស្គាល់ផ្លូវចេញទេ ខ្ញុំ..." ថេយ៍និយាយមិនទាន់ចប់ ក៏កាត់សម្តី

" ក្មួយមិនមែនអ្នកនៅសម័យនេះ ត្រូវទេ??" អ៊ំប្រុសសួរឡើង

" មិចក៏អ៊ំដឹង" ថេយ៍

" ចុះអ៊ំប្រាប់ហើយថា អ៊ំមិនមែនមនុស្សធម្មតា "

"...." ថេយ៍គាំង

" ចុះក្មួយចង់ទៅវិញទេ??" អ៊ំប្រុស

" ចេញពីព្រៃនិងហែស៎ ខ្ញុំចង់" ថេយ៍មិនយល់សំណួរក៏ឆ្លើយតាមអ្វីដែលគេយល់ទៅ

" មិនមែនអានិងទេ គឺទៅកន្លែងដើមឯងវិញ" អ៊ំប្រុសបញ្ជាក់ គឺអនាគតកាល

" ខ្ញុំចង់ណាស់អ៊ំដឹងថាត្រូវធ្វើមិចមែនទេ" ថេយ៍ឆ្លើយយ៉ាងរហ័ស កំពុងនឹកះអ្នកផ្ទះផង អ្នកណាមិនចង់ទៅ

" បើចង់គឺមានវិធីមួយគឺ នៅពេលព្រះចន្ទពេញវង្ស ក្មួយទៅកន្លែងដែលឆ្លងមកនិងឃើញដូចកាលឯងឆ្លងមកដូចគ្នា

" បើ ចឹងមែនល្អណាស់.. យែស.. យែស!! បានទៅវិញហើយ "

ថេយ៍អរផង ហក់លោតផង

" មុននិងទៅវិញក៏ត្រូវចេញពីទីសិន មែនហើយ សួរគាត់សិន អ៊ំចុះបើចង់ចេញ.... អោយ៎បាត់ទៅណាហើយ អ៊ំ...អ៊ំ .. ចប់ហើយ" ថេយ៍ដោយអរទេ មិនបានចាប់អារម្មណ៍ថាអ៊ំប្រុសចេញទៅពីពេលណាទេ ។ នេះប្រហែលជាវាសនាដែលអោយថេយ៍ជួបអ៊ំប្រយសនោះបានប៉ុណ្ណឹង

" អោយ !! ទៅណាបាត់ហើយ?? មិនទាន់សួរពីផ្លូវចេញផង ហើុយ!! ចង់មក មក ចង់ទៅក៏គ្មានមាត់មួយមា៉ត់ ទៅរកអ្នកប្រុសវិញ វង្វេងផ្លូវឥឡូវហើយ" ថេយ៍ពេលបាត់អ៊ំប្រុសក៏មិនដឹងធ្វើមិចដែល មានតែទៅកន្លែងដើមវិញ

______

" នេះយើងទៅយូរហើយនៅតែមិនទាន់ភ្ញាក់ទៀត នៅដកដង្ហើមទេមិចក៏សន្លប់យូរម៉្លេះ" ថេយ៍បានមកដល់កន្លែងជុងហ្គុកវិញ ស្មានតែជុងហ្គុកក្រោកតែមានណានៅដដែរ មានតែថេយ៍ដាក់ដៃជិតច្រមុះខ្លាចក្រែងស្លាប់បាត់គេមិនដឹង

" ទៅរកងូតទឹកវិញតាំងពីម្សិលមិញមិនបានប៉ះទឹកសោះ"

ថេយ៍ទុកផ្លែឈើនៅជិតជុងហ្គុកហើយក៏រកទៅងូតទឹក ត្រាំទឹកអោយណាណីម៉ង

" ហើយត្រជាក់ណាស់ ដុស ដុស ដុសអោយស្បែកដើម្បីអោយស្បែកភ្លឺ អាថេយ៍អើយ!! ហេតុអ្វីក៏សំណាងម្ល៉េះ ស្បែកក៏ស មិចក៏ស្អាត រាងក៏តូច យាយទៅ perfect ម៉ង ហាស..ហា ឡា ឡា" ថេយ៍ចុះមកមាត់ជ្រោះហើយ ដោះអាវទុកនៅលើថ្មមួយលែក នៅតែខោទេ ក៏ចុះចូលទៅត្រាំក្នុងទឹក ដុសខ្លួនផង ច្រើនផង ហើយក៏និយាយសរសើរខ្លួនឯងផងដែរ ។ រាល់ដងគេមិនហានអោយនរណាមើលខ្លួនគេផ្តេសផ្តាសទេ លើកនេះអាងតែគ្មាននរណាផង ហើយជុងហ្គុកនៅសន្លប់ទៀត ទើបចូលទៅត្រាំទឹកដោយមិនខ្វល់។ គេប្រុសមែនតែគេកំណាញ់ខ្លួន

" អា្ហក .. ឈឺណាស់ សឺត.. មិចក៏គ្មាននរណាចឹង មែនហើយថេយ៍ ថេយ៍នៅណាទៅ" ជុងហ្គុកក៏ក្រោកពីសន្លប់រកមើលមាននរណានៅជិតខ្លួន ។ គេឃើញផ្លែឈើនៅជិតនិងក៏យកវាមកញ្ញុាំទៅខ្ជិលគិតច្រើន បូកនិងការឃ្លានផង។

" ឡា ឡា..." សម្លេងចេញពីមាត់ជ្រោះ

" សម្លេងអីនិង ទៅមើលសិន" ពេលញ៉ាំហើយ ជុងហ្គុកទើបចាប់អារម្មណ៍សម្លេងចេញពីមាត់ជ្រោះ ក៏ដើរទៅមើល ដោយដៃខាងស្តាំជួយទប់របួសនៅដៃខាងឆ្វេង។

" ហ៊ឹម ... ថេយ៍សោះ ស្មានអ្នកណា មើលទៅអាកាសធាតុល្អណាស់ យើងចូលទៅដែលសិន" ជុងហ្គុកក៏ចុះទៅចូលក្នុងជាមួយថេយ៍។ ឯថេយវិញមិនដឹងរវល់អីទេ ជុងហ្គុកចុះទៅហើយគេមិនបានដឹងទៀត

" ហើយ!! ត្រជាក់ស្រួលខ្លួនណាស់" ជុងហ្គុកចុះចូលភ្លាម ក៏ពោលឡើងភ្លាម

" ពិតមែនហើយ ត្រជាក់ តែស្រួលខ្លួន អុស៎.. អោវ...អ្នកប្រុស .. មិនក៏ចុះមកដែរចឹង" ថេយ៍ពេលដឹងខ្លួនក៏ស្រែកឡើង ចំណែកដៃអោបខ្លួនកុំអោយជុងហ្គុកឃើញ

" អូយ.. ស្រែកម្ល៉េះ ប្រុសដូចគ្នាសោះ ឯងអៀនស្អី ឯងប៉ះរបួសយើងហើយ" ជុងហ្គុកនិយាយដោយការហួសចិត្តផង ឈឺផង ដោយតែភ្ញាក់មិចក៏ប៉ះរបួសជុងហ្គុក ពេញ ពេញតែម្តង

" សុំ..សុំទោសអ្នកប្រុសមានឈឺត្រង់ណាទេ ខ្ញុំមើលរបួសតិច" ថេយ៍ក៏ចូលមកមើលរបួសជុងហ្គុកព្រោះជាកំហុសរបស់គេ ។ តែថេយ៍ភ្លេចខ្លួនថាគ្មានអាវទើបធ្វើអោយថេយ៍អោនមកមើលរបួស ជុងហ្គុកបានឃើញដងខ្លួនថេយ៍បានច្បាស់ ។ មិញនេះជុងហ្គុកមិនបានចាប់អារម្មណ៍ដោយសារមើលតែមុខ មិនបានមើលខ្លួនឯងថេយ៍

" * មិចក៏ខ្លួនគេសរលោងម្ល៉េះ គ្មានស្នាម គ្មានសាច់ដុំដូចប្រុសដទៃចឹង* " ជុងហ្គុកនឹកឡើងក្នុងចិត្តព្រោះបុរសក្នុងសម័យនេះមានរាងកាយមាំមួយ មានសាច់ដុំដោយសារតែត្រូវធ្វើការប្រើកម្លាំងច្រើន ហើយក៏មិន ស ដែលព្រោះធ្វើការក្រោមពន្លឺថ្ងៃច្រើន

" អ្នកប្រុសឈឺទេ អ្នកប្រុស ហើយ... អ្នកប្រុសមើលអីនិង ព្រាននារីមែន" ថេយ៍បែបមកសួរថាគេបេះរបួសឈឺអត់ទេ តែបែរជាឃើញជុងហ្គុកភ្លឹកមើលខ្លួនរបស់គេដែលគ្មានអាវទៅវិញ។ ថេយ៍ស្រែកឡើងធ្វើអោយជុងហ្គុកដាស់ស្មារីមកវិញ

" ថេយ៍យើង យើង គ្មានចេតនាទេ " ជុងហ្គុកកំពុងរកពាក្យបកស្រាយ

" ខ្ញុំឡើងទៅមុនហើយ ខ្ញុំមិនមើលអ្នកប្រុសទៀតទេ អាយ.../ថេយ៍" ថេយ៍ក៏ប្រញាប់ងើបមករកអាវពាក់វិញ ដោយប្រញាប់ពេកក៏រអិលទៅទ្រោមលើកជុងហ្គុកវិញ ។ ចំណែកឯជុងហ្គុកក៏លើកដៃដែលអត់ឈឺមកជួយទ្រថេយ៍ដឹង។ ហេតុការណ៍នេះ ធ្វើអោយពួកគេទាំងពីរគាំង ភ្លឹកមើលមុខគ្នា ធ្វើអោយកែវភ្នែកមើលចំគ្នា ។ មួយសន្ទុះក្រោយមក បបូរមាត់ជុងហ្គុកក៏រំកិលទៅរកមាត់ថេយ៍បន្តិចម្តងៗ ឯថេយ៍ក៏មិនឃើញគេចអីដែរ មិនប៉ុន្នាននាទីក្រោយមក បបូរមាត់ក៏ប៉ះគ្នា ហើយក៏ចាប់ផ្តើមធ្វើចលនា បូករួមបរិយាកាសចុះត្រជាក់ទៀត រាងកាយទាំងពីរក៏កាន់តែខិតជិតគ្នាដើម្បីរកភាពកក់ក្តៅ ។ ដៃជុងហ្គុកម្ខាងអង្អែលខ្នងថេយ៍ ឯដៃថេយ៍វិញ ម្ខាងអោបកជុងហ្គុក ម្ខាងទៀតទៅទប់និងពោះជុងហ្គុកដែលសម្បូរទៅដោយសាច់ដុំនោះ។ ដៃថេយ៍ដែលបានទៅប៉ះសាច់ដុំកង់ៗហើយ ក៏ស្ទាបមិនអោយខាតពេលយូរដែរ ព្រោះគេចង់ប៉ះយូរហើយ។ អាកាសធាតុត្រជាក់ ពិតជាសុីនិងសកម្មភាពពួកគេណាស់ តែទេវតាមិនប្រទានឱកាសអោយគេសោះ គឺស្រាប់តែបាក់មែកឈើ ធ្វើអោយម្ចាស់រាងកាយទាំងពីរត្រូវដកមាត់ពីរគ្នាទាំងមិនចង់។ ពេលភ្លាមៗ ពួកគេមុខក្រហមមិនចាញ់គ្នាទេ

" អ៎ើក.. ខ្ញុំឡើងទៅមុនហើយអ្នកប្រុស" ថេយ៍មិនចាំចម្លើយក៏រត់ទៅរកអាវហើយក៏រត់ទៅបាត់។ ឯជុងហ្គុកនេះរកនិយាយមិនទាន់សោះ គេដឹងត្រឹមតែ ពេញចិត្តមិនរឿងអម្បាញ់មិញ មិនខឹងថេយ៍ទេ

" អឹម.. ផ្អែមណាស់មិនគិតថាវាផ្អែមចឹងសោះ ហិស.. ខ្លួនគេក៏រលោងដែរ ហើយ!! ភ្ញាក់ឡើងអាហ្គុកអើយ" ជុងហ្គុកមិននៅយូរក៏ប្រញាប់ពាក់អាវហើយ មកចាប់ត្រីដើម្បីធ្វើជាអាហារសិន ព្រោះគេម៨នដឹងពេលណាអាចចេះបានទេ

" ហើយ!!អាថេយ៍មិចក៏មានរឿងចឹង មិនដឹងយកមុខទៅទុកណាទេ ពេលជួបអ្នកប្រុសធ្វើមិចទៅ " ថេយ៍ចេញពីជុងហ្គុកមកក៏មកអង្គុយនៅក្រោមដើមឈើដដែរ មុខគេក្រហមអស់ហើយ

" តែថាសាច់ដុំអ្នកប្រុសមាំណាស់ ដូចសូកូឡាចឹង បើបានមួយម៉ាត់អី វើុយ!! ឆ្គួតហើយ តែនិយាយពីមាត់វិញ ផ្អែមណាស់ ការពិតថើបគ្នាគឺផ្អែមចឹងសោះ ហាស ហិ..." ថេយ៍និយាយពីគុណសម្បត្តិរបស់ជុងហ្គុក ជាពិសេសការថើបគេមិនដែលថើបនរណាទេ តែមើលទៅដូចជំនាញណាស់ នេះជាថើបលើកទី1 រឺហៅថា Frist kiss របស់ថេយ៍ ។ កំពុងស្រមៃសុខៗ

" ថេយ៍.. " ជុងហ្គុកដើរមករកថេយ៍ទាំងដៃមានត្រីដែលគេចាប់បានមកខ្លះ

" អ្នកប្រុសមកហើយ អ្នកប្រុសមកហើយ ធ្វើយ៉ាងមិចទៅ ... អ៎រមែនហៅ.. គេង ធ្វើជាគេង " ថេយ៍គិតហើយក៏ដាក់ខ្លួនដេកលើស្លឹកឈើ ហើយបិទភ្នែកធ្វើជាដេក

" អូនេះគេងហើយ មួយភ្លែកសោះគេងបាត់" ទោះបីជាជុងហ្គុកដឹងថាថេយ៍ធ្វើពុត តែក៏ព្រមអោយថេយ៍បោកចុះ ។ ជុងហ្គុកចាប់ផ្តើមបង្កាត់ភ្លើងសារថ្មី ដើម្បីអាំងត្រីទុកញ្ញុាំនិងបំបាត់ភាពរងាផងដែរ។ ឯថេយ៍ដំបូងធ្វើគេងទេ តែបិទភ្នែកយូរទៅក៏លុងលក់បាត់ទៅ។

_____

+ ពេលល្ងាច

អ្វីៗនៅតែដដែល ជុងហ្គុកនិងថេយ៍នៅកន្លែងដដែលព្រោះជុងហ្គុកដឹងថាយ៉ុងហ្គីប្រាកដជានាំគ្មាមកជួយរកហើយ ទើបមិនចង់ដើរផ្អេសផ្តាស អ្នកតាមរកពិបាករក។

" អឹម... " ថេយ៍ក៏ពត់ខ្លួនតាមបែបអ្នកទើបក្រោក

" ក្រោកហើយ មកញ្ញុាំត្រីនេះទៅយើងទុកអោយឯង" ជុងហ្គុកអង្គុយនៅជិតថេយ៍និង

" គឺ បាទ" ថេយ៍ទទួលពីជុងហ្គុកដោយមិនហ៊ានមើលមុខជុងហ្គុក។ តែថេយ៍សម្គាល់ឃើញថាជុងហ្គុកដូចធម្មតា ធ្វើអោយថេយ៍ចម្លែកចិត្ត។

" នេះទឹក យើងទុកត្រង់នេះ យើងទៅរកឈើមកថែមសិន" ជុងហ្គុកក៏ងើបចេញទៅ

" នេះ អ្នកប្រុស មិនខ្វល់រឿងនេះដូចយើងគិតទេមែនទេ? " ថេយ៍ក៏និយាយឡើង រាងអន់ចិត្តដែរ ព្រោះមើលទៅជុងហ្គុកដូចធម្មតា ដូចគ្មានរឿងអ្វីកើតឡើងចឹង

" យើងមកវិញហើយ" ជុងហ្គុកមកវិញជាមួយនិងឈើងាប់ៗខ្លះ

" ថេយ៍កើតអីនិងថេយ៍" ជុងហ្គុកដាក់ខ្លួនអង្គុយជិតថេយ៍ ហើយក៏ចាប់អារម្មណ៍ថាថេយ៍មុខមិនស្រស់ទើបសួរ

" អត់ទេ" ថេយ៍ឆ្លើយទាំងមិនមើលមុខជុងហ្គុក

" ខ្ញុំដេកមុនហើយ" ថេយ៍មើលទៅជុងហ្គុកមិននិយាយអ្វី ក៏ផ្តេកខ្លួនគេងទៅ មិនចង់និយាយជាមួយជុងហ្គុកច្រើនទេ

" ឯងទើបតែក្រោកទេ នេះចង់ដេកទៀតហើយ" ជុងហ្គុកមើលទៅថេយ៍ដែលមិនភ្នែកដូចចង់ដេក ។ តែថេយ៍មិនឆ្លើយសង្ងំដេកបន្ត

" អឹម ផ្កាយយប់នេះស្អាត់ណាស់ ស្អាតជាងនៅរាជវាំងទៀត... អឹម..ស្តាយណាស់ អ្នកខ្លះមិនបានមើល ដោយសារដេកលក់បាត់" ជុងហ្គុក មិនដឹងធ្វើមិចអោយថេយ៍ព្រមនិយាយរកទើបចេះតែរកអ្វីនិយាយទៅ ឯភ្នែកងាកទៅមើលថេយ៍រហូត

" អឹម..." ថេយ៍សង្ងំដេកមិនលក់ ដោយសារជុងហ្គុកនិយាយច្រើនពេក ក៏ធ្វើជាក្រោក កុំអោយគេដឹងថាធ្វើពុតគេង

" នេះក្រោកហើយហេស៎ " ជុងហ្គុកធ្វើជាសួរ ។ ថេយ៍ក៏ក្រោកមកអង្គុយជិតជុងហ្គុក

" អ្នកខ្លះនិយាយច្រើនពេក ទើបដេកមិនលក់" ថេយ៍និយាយមិនបានមើលមុខជុងហ្គុកទេ

" អ្នកខ្លះនិយាយគឺយើងមែនទេ?" ជុងហ្គុក

" ខ្ញុំទៅខាងនោះមួយភ្លែត.....អុស" ថេយ៍មិនឆ្លើយនិងសំណួរជុងហ្គុកទេ តែបែបជាប្រាប់ថាទៅកន្លែងផ្សេងវិញមិនចង់និយាយជាមួយជុងហ្គុក ។ ថេយ៍ប្រុងនិងងើបទៅដោយមិនចាំការយល់ព្រមរបស់ជុងហ្គុក តែស្រាប់តែមានដៃមកចាប់គេទម្លាក់ចុះវិញ គឺចុះមកចំភ្លៅជុងហ្គុក( អង្គុយលើភ្លៅជុងហ្គុក)

" ប្រុងទៅណា យប់ហើយ ខាងនោះងងឹតណាស់ ប្រយ័ត្នជួបសត្សាហាវអីទៅ នៅទីនេះហើយ" ជុងហ្គុកនិយាយ ទាំងដៃអោបចង្កេះថេយ៍ដដែល ចំណែកឯថេយ៍ប្រឹងរើដែរតែមិនអាចឈ្នះកម្លាំងជុងហ្គុកបាន

" ខ្ញុំមិនទៅក៏បាន អ្នកប្រុសលែងខ្ញុំសិនទៅ បែបនេះមិនសមទេ" ថេយ៍នៅតែនិយាយគំរោះគំរើយដាក់ជុងហ្គុក

" ថេយ៍កើតអី មិនក៏និយាយគំរោះគំរើយដាក់យើង យើងធ្វើអីអោយឯងទាស់ចិត្តមែនទេ?" ជុងហ្គុក ពិតជាមិនដឹងថាថេយ៍ខឹងគេរឿងអ្វីមែន

" ខ្ញុំប្រាប់ហើយថាគ្មានទេ" ថេយ៍គេចមុខពីជុងហ្គុក

" មើលមុខយើង យើងដឹងថាយើងធ្វើអី្វខុសទើបឯងមិនសប្បាយចិត្ត ប្រាប់មក និងបាននិយាយគ្នាវិញ បែបនេះយើងមិនស្រួលចិត្តទេ" ជុងហ្គុកទាញមុខថេយ៍អោយមើលមកចំគេ

" រឿងថើបគ្នាថ្ងៃមិញ អ្នកប្រុសគិតបែបណា" ថេយ៍និយាយលើកនេះគឺមើលភ្នែកជុងហ្គុកចំ បែបច្បាស់លាស់

" អ៎.. ការពិតខឹងរឿងនេះទេហេស៎ ទោះបីជាពេលនិងធ្វើដោយអារម្មណ៍ក៏ដោយ យើងប្រាប់បានត្រឹមថា ជាការពេញចិត្ត ចុះថេយ៍វិញ??" ជុងហ្គុកក៏និយាយច្បាស់លាស់ដែរ

" ខ្ញុំ.. ក៏គិតដូចអ្នកប្រុសដែរ តែអ្នកប្រុសលេងខ្ញុំសិនទៅ " ថេយ៍និយាយទាំងញញឹមអៀន មិនហ៊ានមើលមុខជុងហ្គុកទេ

" ហិស.. អៀនហេស៎ យើងមិនអៀនផង" ជុងហ្គុកពេលដឹងចម្លើយថេយ៍ដូចខ្លួនហើយ ក៏ញោះថេយ៍បន្ថែម ឃើញសភាពថេយ៍បែបនេះគេចូលចិត្តណាស់

" ខ្ញុំថា ខ្ញុំអង្គុយធម្មតាវិញស្រួលជាង" ថេយ៍បង្វែលរឿងនិយាយបើនៅនិយាយទៀតគេអៀនស្លាប់ហើយ

" អង្គុយចឹងហើយ មើលផ្កាយនោះទៅ ស្អាតណាស់" ជុងហ្គុកបដិសេធថេយ៍ ហើយក៏ចង្អុលទៅផ្កាយដើម្បីនិយាយបន្លប់កុំអោយគិតរឿងការអង្គុយរវាងគេទាំងពីរ

" ឯណា ... នោះមែនទេ... ស្អាតណាស់ ... អូត្រង់នោះក៏ស្អាតដែរ .. អុស អ្នកប្រុសជួយផង មានស្អីចូលភ្នែកខ្ញុំ" ថេយ៍កំពុងនិយាយសប្បាយជាមួយជុងហ្គុក ស្រាប់តែកំទិចភ្នួកភ្លើងហោះមកចូលភ្នែកថេយ៍ ទើបហៅជុងហ្គុកមកជួយមើល

" ឯណា ថេយ៍បើកភ្នែកតិចៗទៅ យើងផ្លុំកំទិចចេញអោយ" ជុងហ្គុកចាប់មុខថេយ៍មកមើលភ្នែកថេយ៍ ហើយក៏ព្យាយាមផ្លុំកំទិចចេញពីភ្នែកថេយ៍

" បានធូរហើយ អរគុណអ្នកប្រុស" ពេលថេយ៍បានធូរក៏និយាយអរគុណទៅជុងហ្គុក តែភ្នែកពួកគេប្រសព្វគ្នាទៀតហើយ

" ថេយ៍ព្រមទេ" ជុងហ្គុកនៅតែចាប់មុខថេយ៍ដដែល ហើយសួរថេយ៍រឿងព្រមថើបគ្នារឺអត់ ។ ថេយ៍ងក់ក្បាលជាចម្លើយ។ ពួកគេក៏អោនមុខចូលបន្តិតម្តងៗ រហូតដល់ប៉ះមាត់គ្នា។ ការថើបលើកនេះជាលើកទីពីររបស់ពួកគេហើយ វាពិតជារ៉ូមែនទិកណាស់ ។

" អ្នកប្រុសបានហើយ" ថេយ៍បានដកមាត់មុន ព្រោះមិនចង់ថើបបន្តទៀត អាចនិងមានរឿងផ្សេងកើតឡើង

" បាន ... ថេយ៍ផ្អែកមកនេះមក " ជុងហ្គុកទាញថេយ៍មកផ្អែកលើទ្រូងគេ

" គឺ..គឺ..." ថេយ៍ស្ទាក់ស្ទើរ ព្រោះគេមិនច្បាស់ថាពួកគេជាអ្វីនិងគ្នា ទើបមិនហ៊ាន

" ផ្អែកមក " ជុងហ្គុកទាញថេយ៍មកដដែរ លើកនេះថេយ៍លែងប្រកែកហើយ។ ពេលថេយ៍ផ្អែកបែបនេះ អាចធ្វើអោយជុងហ្គុកមានឱកាសបានថើបក្បាលថេយ៍ខ្លះៗដែរ តែថេយ៍មិនដឹងខ្លួន

" * កក់ក្តៅណាស់* " ថេយ៍នឹកក្នុងចិត្ត ពេលនៅក្នុងរង្វង់ដៃជុងហ្គុក

ពួកនិយាយគ្នាចុះឡើងរហូតដល់គេងលក់រៀងខ្លួន។ យប់នេះពួកគេដេកលក់បានស្ងប់ណាស់ ទោះបីជារងារយ៉ាងណាក៏ទទួលបានការភាពកក់ក្តៅពីការអោបដែរ។

_______

+ ព្រឹកឡើង

" អឹម... ស្អាតណាស់ នេះជាបុរសក្នុងក្តីស្រមៃយើងមែនទេ អាថេយ៍" ថេយ៍ក្រោកមុនជុងហ្គុក នៅមើលមុខជុងហ្គុកសិន មិនបានក្រោកចេញនៅឡើយទេ

" មើលចប់រឺនៅ?" ជុងហ្គុកក្រោកហើយ តែមិនទាន់បើកភ្នែកពេលលឺថេយ៍និយាយ គេចង់ដឹងថាថេយ៍និយាយអ្វី

" អ្នក .. អ្នកប្រុស ខ្ញុំក្រោកហើយ" ថេយ៍ភ័យពេក ក៏រកក្រោកចេញ

" នៅសិនទៅ យើងមិនថាអីទេ" ជុងហ្គុកឃាត់ថេយ៍កុំទាន់ងើប ថេយ៍ក៏នៅស្ងៀម

" សឺត... " ជុងហ្គុកថើបថ្ពាល់ថេយ៍

" អ្នកប្រុស... មិចក៏ថើបខ្ញុំចឹង" ថេយ៍

" ចង់ថើបយ៉ាងមិច?" ជុងហ្គុក

" ហើុយ ... សុំចាញ់អ្នកប្រុសហើយ អឹម.. និយាយចឹង របួសអ្នកប្រុសយ៉ាងមិចហើយ" ថេយ៍ក៏មកបើកមើលរបួសជុងហ្គុក

" អូ.. ក្រៀមតិចៗហើយ លាបថ្នាំតិចទៀតនិងជាហើយ និយាយចឹងតើអ្នកប្រុសស្គាល់ផ្លូវចេញពីទីនេះទេ" ថេយ៍

" ចង់ចេញពីទីនេះហើយហេស៎ មិនចង់នៅជាមួយយើងទេ?" ជុងហ្គុក សួរទាំងរៀងស្រពោនតិច

" មិនមែនចឹងទេ ខ្ញុំចង់បានន័យថាបើយើងមិនឆាប់ចេញពីទីនេះទេ អ្នកប្រុសគ្មានថ្មាំសម្រាប់លាបរបួសទេ" ថេយ៍ព្យាយាមពន្យល់ កុំអោយជុងហ្គុកយល់ច្រឡំ

" យើង..."

"ជុងហ្គុក ជុងហ្គុកលឺបងហៅទេ" សម្លេងចេញពីកន្លែងណាមួយ

" អូ.. អ្នកប្រុសលឺទេ ដូចជាអ្នកប្រុសណាមជូន ហើយមានអ្នកតាមរកអ្នកប្រុសខ្លះទៀត អ្នកប្រុសនៅទីនេះហើយ ចាំខ្ញុំរកមើលអ្នកហៅ" ថេយ៍ក្រោកឈរ ហើយឃាត់ជុងហ្គុកកុំអោយងើប

" នៅទីនេះហើយសម្លេងកាន់តែលឺខ្លាំងទៅៗ បងជូនខ្ញុំនៅទីនេះ" ជុងហ្គុកហៅបកទៅវិញ

" អ្នកប្រុសក្រោកតិចៗ ... អ្នកប្រុសណាមជូនខ្ញុំនៅទីនេះ" ថេយ៍ជួយគ្រាជុងហ្គុកនិងប្រឹងស្រែកដែរ

" ជុងហ្គុក ពួកឯងជុងហ្គុកនៅទីនេះ" ណាមជូនបានមករកឃើញជុងហ្គុកមុន ក៏ស្រែកហៅគ្នីគ្នាដែលបានបំបែកគ្នា

" អោ្ហយ៎!! អាល្អិតមិចក៏នៅទីនេះដែរ ហើយជិងហ្គុកឯងរបួសហេស៎" ណាមជូន មកដល់ក៏ឃើញថេយ៍គ្រាជុងហ្គុកទើបសួរ

" ចាំខ្ញុំប្រាប់តាមផ្លូវ តោះថេយ៍" ជុងហ្គុកក៏កាន់ដៃថេយ៍ចេញទៅ ហើយពួកគេក៏ចេញពីព្រៃទៅរកបន្ទាយវិញ។ នៅតាមផ្លូវជុងហ្គុកនិយាយពីដំណើរដើមរឿងតាមទៅគ្នីគ្នារបស់គេ

ពេលមកដល់បន្ទាយពួកគេនិយាយគ្នារួចក៏ចាប់ផ្តើមចាកចេញទៅរាជវាំងវិញ។ ឯថេយ៍និងស៊ូយ៉ុងក៏បានជួបគ្នាវិញ។ ចំណែកឯសុងហូ និង សុងហេក៏មករាជវាំងវិញដែរ។ ពួកគេចាកចេញទៅពីថ្ងៃ ពេលទៅដល់រាជវាំងក៏ថ្ងៃស្អែកពេលថ្ងៃត្រង់ ដោយសារមកដល់ថ្ងៃទើបព្រះរាជាអនុញ្ញាតអោយសម្រាកសិន ចាំថ្ងៃស្អែកចាំបើកសវនាការ។

________

To Be Continue

Continue Reading

You'll Also Like

35.2K 685 29
Is nice Everything goes to respectful owners Inspired by @Dat-Boi-Eraser
1.6K 312 22
Adwaitha a teenage girl who grew up in a toxic household fell in love with her kindergarten friend Rohan. What's going on in Rohan's brain whose nic...
8.8K 115 16
Jenni had enough of the criticism, rumors, injuries, boos, lies, and attacks way too much since 2012 of her ring debut with her brother Roman at Surv...
591K 11.7K 63
"I want you, Laurel. Can I have you? Can I fuck you?" He growled. I was speechless. I slowly nodded against his forehead. "I need to hear you say it...