MR BADBOY // j.jk x k.th

By JTaekie

248K 14.9K 363

"កូនបំណុល និង កម្មសិទ្ធិ" Contents warning: mpreg, smut, abusive, violent, kidnapping and more...! Main chara... More

introduction
Chapter 1: ម្ចាស់បំណុល
Chapter 2: កុំធ្វើបាបកូនប្រុសខ្ញុំអី
Chapter 3: ប្រគល់កូនប្រុសអ្នកស្រីមកឲ្យខ្ញុំ
Chapter 4: រត់ទៅបើគិតថាអាចរត់រួច!
Chapter 5: ហេតុអីយំ ?
Chapter 6: ខ្ញុំចង់ទៅរកអ្នកម៉ាក់!
Chapter 7: ខ្ញុំ...ខ្ញុំសុំទោស!
Chapter 8: កូនបំណុល និង កម្មសិទ្ធិ
Chapter 9: វា...វាគឺជាកំហុសរបស់ខ្ញុំ
Chapter 10: ស្លូតៗបែបនេះយើងចូលចិត្ត
Chapter 11: my innocent baby boy
Chapter 12: childhood crush
Chapter 13: គាត់អរគុណខ្ញុំ?
Chapter 14: my kitten, my good boy ⚠️
Chapter 15: ឯងចង់ទៅផ្ទះវិញទេ?
Chapter 16: គាត់គួរឲ្យស្រលាញ់ណាស់
Chapter 17: ចុះទម្រាំតែស្រាតទៀតនោះ?
Chapter 18: យ៉ាងម៉េចដែរពេញចិត្តទេ?
Chapter 19: យើងចង់រំលោភឯងខ្លាំងណាស់
Chapter 20: ខ្ញុំខ្លាចហើយកុំសម្លាប់ខ្ញុំអី
Chapter 21: Laura?
Chapter 22: បញ្ឈប់ការងារគេចុះ
Chapter 23: អាត្មានិយម
Chapter 24: មុខមាត់គួរឲ្យចង់គយគន់
Chapter 25: យើងនឹកឯងខ្លាំងណាស់ kitten!
Chapter 26: មិនដែលស្គាល់សូម្បីតែឈ្មោះ
Chapter 27: អនាគតប៉ាម៉ាក់ក្មេក
Chapter 29: that blonde haired boy
Chapter 30: លើកលែងតែម្នាក់ប៉ុណ្ណោះ
Chapter 31: នឹកណាស់ដឹងទេ?
Chapter 32: លោកម្ចាស់ញញឹមដាក់ខ្ញុំ?
Chapter 33: សុំថើបត្រង់នេះបានទេ?
Chapter 34: លើកដំបូង 🔞
Chapter 35: kitten ជារបស់បង
Chapter 36: គាត់មិនបានស្រលាញ់ខ្ញុំទេ
Chatper 37: ឬមួយក៏យើងស្រលាញ់គេ?
Chpater 38: ចង់ញ៊ាំ lollipop ទេ?
Chatper 39: អូនស្រលាញ់លោកម្ចាស់🔞
Chapter 40: kitten! Baby! អូនសម្លាញ់
Chapter 41: បងយកឲ្យបានទាំងអស់
Chapter 42: អូនស្អាតខ្លាំងណាស់
Chapter 43: អូនស្រវឹងហើយ Tae
Chapter 44: មីង! ខ្ញុំ...ខ្ញុំចង់ក្អួត
Chapter 45: វាមិនអាចទៅរួចទេ
Chapter 46: នរណាធ្វើបាបអូន?
Chatper 47: គេជាកូនរបស់ពួកយើង
Chapter 48: សុំទោសប្រពន្ធយើងភ្លាម!
Chapter 49: សុំទោស
Chapter 50: កូនក្មេងរបស់បង
Chapter 51: ដៃបងកើតអី?
Chapter 52: បងរស់ខ្វះអូនមិនបានទេ
Chatper 53: វាជាយប់របស់ពួកយើង 🔞
Chapter 54: បងចង់ចាញ់កូនជំនួសអូន
Chapter 55: សុបិន្តអាក្រក់
Chapter 56: Happy Valentine's day
Chapter 57: ភ្នាល់គ្នាពីឥឡូវទេ?
Chapter 58: គ្រប់យ៉ាងនឹងមិនអីនោះទេ!
Chapter 59: ខ្ញុំត្រូវតែរឹងមាំដើម្បីកូន
Chapter 60: គ្រប់យ៉ាងនឹងត្រូវបានបកស្រាយ
Chapter 61: ហេតុអីនាងត្រឡប់មកវិញ?
Chapter 62: ម្ចាស់តាចង់ជួបមុខអូន
Chapter 63: មានចៅទួតឲ្យយើងទៀតផង?
Chapter 64: FIRST BORN CHILD
Chapter 65: ពិធីរៀបអាពាហ៍ពិពាហ៍
Chapter 66: My bride
Chapter 67: ជាប្អូនស្រីឬក៏ជាមនុស្សពិសេស?
Chapter 68: អូនមិនខុសពីកូនក្មេងទេ
Chapter 69: ពួកយើងជិះសេះតាមរកទៅ
Chapter 70: បងចង់ថ្នាក់ថ្នមអូន 🔞
Chapter 71: យើងនឹងស្រលាញ់គ្នារហូតទៅ
Chapter 72: ពូកែរំអ៊ួយដូចអូនខ្លាំងណាស់
Chapter 73: hyunhee ចេញមកតាមណា
Chapter 74: អ្នកស្នងតំណែង
Chapter 75: អាចង្រៃណាធ្វើស្អីប្អូនយើង?
Chapter 76: វាជាមេរៀន!
Chapter 77: លោកប៉ាក្មេក
Chapter 78: កុំប៉ះពាល់ Appa របស់យើង
Chapter 79: លោកតាធំលោកតាតូច
OUR LOVE STORY's ENDING

Chapter 28: សម្ពាធមួយដ៏ធំ

2.7K 150 2
By JTaekie

Jungkook ស្រាប់តែគាំងសម្ដីពេលលោកតាហៅនាយមកណែនាំអំពីអនាគតប៉ាម៉ាក់ក្មេក។ គ្រាន់តែពាក្យថាប៉ាម៉ាក់ក្មេកភ្លាម Jungkook ក៏កើនអារម្មណ៍មិនសូវជាល្អឡើងមកភ្លាម តែក៏មិនបញ្ចេញវាមកនោះដែរ ព្រោះនេះគឺជាលោកតារបស់គេណា!

« តានិយាយលេងទេ...តាដឹងច្បាស់ណាស់ថាចៅ Jung របស់តានឹងមិនរៀបការនៅវ័យប៉ុននេះឡើយ តើត្រូវដែរទេ? » លោកតារបស់ Jungkook លើកដៃដាក់ទៅលើស្មាចៅប្រុស និងញញឹមដាក់គេពេលដែលគាត់បាននិយាយលេងសើចបំភ័យចៅប្រុសរបស់គាត់ឲ្យគាំងមិនស្ទើរឡើយ ធ្វើឲ្យ Jungkook និយាយលែងចេញទៅហើយ។

« តើម្ចាស់តាហៅខ្ញុំមកទីនេះធ្វើអី? » Jungkook សម្រួលអារម្មណ៍និងសួរទៅកាន់លោកតារបស់គេ។

« នេះគឺជាលោក Shin និងភរិយា! ពួកគេទាំងពីរមកក្នុងថ្ងៃនេះគឺដើម្បីពិភាក្សាជាមួយចៅពីរឿងចូលភាគហ៊ុនក្នុងក្រុមហ៊ុនរបស់ចៅនៅឯ កូរ៉េ ទើបពួកគេឲ្យតាទាក់ទងទៅចៅដើម្បីមកពិភាក្សាគ្នានៅទីនេះ! »

« ហេតុអីម្ចាស់តាមិនឲ្យពួកគេខលទៅជួបខ្ញុំដោយខ្លួនឯងតែម្ដងទៅ? » Jungkook សួរទៅកាន់លោកតារបស់ខ្លួនទាំងមានអារម្មណ៍ថាខឹងចំពោះភ្ញៀវទាំងនោះដែលប្រើឲ្យលោកតារបស់នាយខលទាក់ទងទៅនាយជំនួសពួកគេ។

« ឥឡូវជ្រុលជាមកដល់ហើយពិភាក្សាគ្នាសិនទៅ »

***

ក្នុងព្រៃព្រឹក្សាសម្បូរទៅដោយធម្មជាតិជាច្រើនដុះខ្វាត់ខ្វែងយ៉ាងសន្ធឹក។ និស្សិតៗដែលមានដំណើរកំសាន្តទាំងប៉ុន្មានបាននាំគ្នារៀបចំបោះតង់សម្រាប់សម្រាកនៅក្នុងយប់នេះ ព្រោះពួកគេទើបតែមកដល់មួយស្របក់មុនហើយឥឡូវគ្រូៗក៏នាំពួកគេមករកកន្លែងបោះតង់សម្រាប់គេងនិងបានរៀបចំអាហារពេលល្ងាចសម្រាប់ញ៊ាំជុំគ្នានៅយប់នេះផងដែរ។

« Tae! យើងឮមកថានៅម្ដុំកន្លែងដែលពួកយើងបោះតង់សម្រាកនេះគឺមានទឹកជ្រោះណា! » Jeonghan រៀបចំរបស់បណ្ដើរនិយាយជាមួយមិត្តបណ្ដើរ។

« ប្រាកដជាមានហើយព្រោះពួកយើងត្រូវការកន្លែងណាដែលមានទឹកទុកសម្រាប់ប្រើប្រាស់នោះអី » Taehyung

« អូ...មែនហើយយើងភ្លេចគិតឲ្យឈឹងទៅ » Jeonghan លើកដៃទះថ្ងាស់ខ្លួនឯងបន្តិចនិងអស់សំណើចជាមួយខ្លួនឯងដែលគិតគូរមិនបានវែងឆ្ងាយត្រង់ចំណុចសំខាន់ៗដែលត្រូវមកកំសាន្តក្នុងព្រៃ។

« ឯងរៀបចំហើយឬនៅ? ពួកយើងត្រូវទៅជួយធ្វើម្ហូបជាមួយនឹងក្រុម A ទៀតណា៎! » Taehyung រៀបចំឥវ៉ាន់របស់គេរួចក៏ចូលទៅសួរ Jeonghan ព្រោះពួកគេត្រូវទៅជួយក្រុមផ្សេងៗទៀតដើម្បីធ្វើអាហារសម្រាប់ញ៊ាំនូវល្ងាចនេះ ហើយលោកគ្រូអ្នកគ្រូរបស់ពួកគេបានបែងចែក team សម្រាប់ពួកគេរួចអស់ហើយ ដោយនិស្សិតស្រីនៅតាមស្រី និស្សិតប្រុសនៅតាមប្រុស។ ចំណែកឯក្នុងមួយក្រុមគឺមាននិស្សិតចំនួន ៤ គូហើយក្នុងមួយគូគឺមាន ២ នាក់ដូច្នេះសរុបគឺមានចំនួន ៨ នាក់ក្នុងមួយ team។

« រួចរាល់ហើយតោះពួកយើងឆាប់ទៅៗ » Jeonghan ក៏បានរៀបចំហើយរួចរាល់ ទើបពួកគេទាំងពីរបបួលគ្នាចេញទៅផ្លូវខាងមុខតង់បន្តិច ដើម្បីរៀបចំធ្វើអាហារពេលល្ងាចញ៊ាំជុំគ្នា។

**

« ដូច្នេះសម្រេចថាលោក Jeon បានយល់ព្រមឲ្យខ្ញុំបានចុះភាគហ៊ុនជាមួយលោកហើយ! » Mr Shin

« កុងត្រារបស់លោកគឺមានចំនួនកំណត់ដូចដែលខ្ញុំបាននិយាយប្រាប់នូវមុននេះអញ្ចឹង! » Jungkook តបទៅកាន់ភ្ញៀវវិញដោយសម្ដីត្រជាក់ស្រេប ទឹកមុខស្ងួតគ្មានស្នាមញញឹមសូម្បីបន្តិចណាឡើយ ហើយសម្ដីដែលចេញពីប្រអប់មាត់របស់នាយគឺជាសម្ដីដែលច្បាស់លាស់ ម៉ត់ចត់ យកចិត្តទុកដាក់លើរឿងការងារ ដូចដែលយើងបានដឹងពីអត្តចរិតរបស់នាយពីដំបូងរួចមកហើយថានាយជាមនុស្សបែបណានោះ។

« បាទ! អញ្ចឹងសូមលោក Jeon ជួយចុះហត្ថលេខាបញ្ជាក់លើការសម្រេចចិត្តរបស់លោកផង » Mr Shin ហុចក្រដាសការចូលភាគហ៊ុនទៅឲ្យ Jungkook ចុះហត្ថលេខារបស់នាយ ទើបនាយទទួលវាយកមកមើលបញ្ជាក់ឲ្យបានច្បាស់ជាមុនសិន បន្ទាប់មកនាយក៏កាន់ប៊ិកយកមកចុះហត្ថលេខាតែម្ដង។

« អរគុណណាស់ដែលលោកយល់ព្រមទទួលយកពួកខ្ញុំឲ្យចូលធ្វើការដាក់ហ៊ុនជាមួយលោក » Mr Shin លើកដៃម្ខាងរង់ចាំចាប់សហការជាមួយ Jungkook ឯ Jungkook ធ្វើទឹកមុខធម្មតានិងសម្លឹងដៃលោក Shin បន្ដិចមុននឹងលើកទៅសហការជាមួយគាត់វិញ។

« ដោយក្ដីរីករាយ » Jungkook

« អញ្ចឹងខ្ញុំទាំងពីរសូមលាលោកម្ចាស់ Jeon និងលោក Jeon សិនហើយសូមឲ្យការងាររបស់ពួកយើងទាំងពីរសហការទៅជាមួយគ្នាដោយរលូន » Mr Shin ញញឹមនិងនិយាយគោរពលាទៅកាន់ Jungkook និងលោកតារបស់នាយ បន្ទាប់មកពួកគេក៏ក្រោកឈរដើរចេញទៅទាំងពីរនាក់ប្ដីប្រពន្ធ។

« កុំឲ្យពិបាកដល់ម្ចាស់តា ថ្ងៃក្រោយឲ្យពួកគេទាក់ទងទៅកាន់ខ្ញុំដោយខ្លួនឯងទៅ! អញ្ចឹងខ្ញុំសូមលាម្ចាស់តាទៅខាងលើសិនហើយ » Jungkook ក្រោកឈរឡើងឱនគំនាបលាម្ចាស់តារបស់នាយរួច នាយក៏ដើរចេញទៅកាន់បន្ទប់របស់នាយតែម្ដង។

***

ថ្ងៃថ្មី៚ សិស្សនិស្សិតនាំគ្នាក្រោកពីព្រឹកដើម្បីទៅងូតទឹកធ្លាក់ពីលើព្រៃភ្នំដែលពួកគេបានទៅកំសាន្តនិងបានរៀបចំខ្លួនចេញទៅសិក្សាពីព្រៃឈើផងដែរ បន្ទាប់មកគឺត្រូវជិះឡានទៅកាន់សារមន្ទីដែលនៅផ្លូវខាងមុខកន្លែងដែលពួកគេកំពុងបោះតង់សម្រាកនេះ ព្រោះសារមន្ទីនៅកន្លែងមួយនេះមានចម្ងាយរៀងឆ្ងាយពីកន្លែងគេងដែរ ទើបត្រូវធ្វើដំណើរដោយឡានមិនអាចដើរដល់បាននោះឡើយ។

Taehyung ភ្ញាក់ពីគេងមុន Jeonghan ទើបនាយតូចក៏បានទាញកន្សែងដើម្បីទៅងូតទឹកជ្រោះ ប៉ុន្តែគេត្រូវរង់ចាំឲ្យអ្នកផ្សេងងូតឲ្យហើយអស់ជាមុនសិនទើបគេត្រូវចូលទៅងូតទឹកតាមក្រោយ។

បន្ទាប់ពីឃើញថាស្ងាត់មនុស្សហើយ Taehyung ក៏ចូលទៅងូតទឹកកន្លែងស្ងាត់តែម្នាក់ឯង ព្រោះគេមិនចូលចិត្តឲ្យនរណាមករញ៉េរញ៉ៃជាមួយនឹងគេឡើយ ជាពិសេសនោះគឺនៅពេលដែលគេបញ្ចេញសាច់សរៗម៉ត់រលោងរបស់គេនេះឯង គេមិនចង់ឲ្យនរណាមកឃើញក្រៅពីមិត្តភក្តិដែលគេទុកចិត្តនោះទេ។ Taehyung ចាប់ផ្ដើមសើយអាវដោះទុកម្ដុំកន្លែងស្ងួតនិងស្លៀកតែខោខ្លីមួយប៉ុណ្ណោះ បន្ទាប់មកគេក៏ចុះចូលទៅក្នុងទឹកនិងដើរទៅក្បែរៗទឹកដែលធ្លាក់មកពីលើព្រៃភ្នំស្រោចស្រង់យកមកសម្អាតកាយ។

បន្ទាប់ពីចំណាយពេលងូតទឹករួច Taehyung បានឡើងមកលើគោកវិញនិងយកកន្សែងដែលភ្ជួរលើដើមឈើក្បែរនេះយកមកជូតសម្ងួតខ្លួនមុននឹងរុំមួយកំណាត់ខាងលើទើបដើរត្រឡប់ទៅរកតង់វិញ។

ដើរមកដល់ Taehyung ក៏បានជួបជាមួយ Jeonghan ល្មមដែលគេទើបតែភ្ញាក់ពីគេងមុននេះនិងត្រៀមចេញទៅងូតទឹកម្ដង។

« អេ៎ Tae!! ឯងងូតទឹករួចហើយហេស៎? » Jeonghan

« អឹម...យើងងូតហើយមុននេះបន្តិច អញ្ចឹងឯងឆាប់ទៅងូតម្ដងទៅនឹងអាលបានទៅញ៊ាំអីពេលព្រឹកបន្ទាប់មកពួកយើងត្រូវចេញដំណើរទៅសិក្សានិងទៅកាន់សារមន្ទី » និយាយគ្នាចប់ពួកគេទាំងពីរក៏បំបែកផ្លូវគ្នាដោយម្នាក់ចូលតង់ផ្លាស់ប្ដូរសម្លៀកបំពាក់ឯម្នាក់ទៀតក៏ចេញទៅងូតទឹកសម្អាតខ្លួន។

***

រាត្រីយប់ស្ងាត់ម៉ោងប្រហែលជាមួយកន្លងអាធ្រាតទៅហើយ Jungkook នៅមិនទាន់សម្រាកនៅឡើយនោះទេ នាយនៅឈរលើវេរ៉ង់ដាសម្លឹងមើលព្រះច័ន្ទដែលរះជះពន្លឺយ៉ាងភ្លឺចិញ្ចាំងចញ្ចាច បង្អួតបង្ហាញសម្រស់ដ៏ស្រស់ស្អាតគួរឲ្យចង់គយគន់។

"ម្ចាស់តាកម្រនឹងលេងសើចណាស់! ឬមួយម្ចាស់តានិយាយបន្លប់ដើម្បីកុំឲ្យខ្ញុំគិតច្រើន? ឬមួយក៏ជាការពិតដែលម្ចាស់តាមានគម្រោងចង់ឲ្យខ្ញុំរៀបការជាមួយនឹងនរណាម្នាក់? ប៉ុន្តែម្ចាស់តាមិនព្រមប្រាប់ការពិត?" Jungkook ឈរគិតសញ្ជឹងពីរឿងជាច្រើនដែលជាទុក្ខកង្វល់សម្រាប់នាយ និងជាសម្ពាធមួយដ៏ធំនិងធ្ងន់ដែលផ្ទុកនៅក្នុងខួរក្បាលរបស់នាយធ្វើឲ្យនាយឆាប់គិតច្រើន និងមិនអាចឈប់គិត?

ប៉ុន្តែក៏ជាការពិតដែលថាម្ចាស់តារបស់ Jungkook ជាចាស់ទុំមួយរូបដែលកម្រនឹងលេងសើចលើរឿងអ្វីមួយណាស់ ព្រោះថាគាត់ជាមនុស្សដែលច្បាស់លាស់ សម្រេចថាធ្វើអ្វីគឺត្រូវតែធ្វើហ្នឹង ចង់បានអ្វីឲ្យសមស្របនិងត្រូវចិត្តរបស់គាត់គឺគាត់នឹងធ្វើវាភ្លាមមិនឲ្យពេលវេលាហួសទៅមុខឡើយ Jungkook ស្គាល់ចិត្តម្ចាស់តារបស់គេច្បាស់ណាស់ ដូច្នេះហើយទើបបានជាធ្វើឲ្យនាយគិតច្រើននិងគិតពីរឿងអវិជ្ជមានអស់ទាំងនេះឯង។

បន្ទាប់ពីឈរគិតបានមួយស្របក់ Jungkook ក៏សម្រេចចិត្តចូលទៅគេងយកកម្លាំងនិងកាត់បន្ថយកុំឲ្យខ្លួនឯងគិតច្រើនកាន់តែ stress បន្ថែមទៀត។

To be continued........

***
ប៉ុន្មានភាគទៀតអស់ភាគ tpae ហើយចឹង y'all better ចាំភាគពិសេសៗចូលមកដល់ទៅ 🫶🏻 love ya<3 enjoy and have a goodnight my babies.

Continue Reading

You'll Also Like

20.5K 543 8
#មនុស្សម្នាក់ដែលបានចេកចេញ ត្រូវបានបញ្ចប់រួចម្តងមកហើយតែអ្នកសរសេរក៏សម្រេចចិត្តកែសម្រួលសារជាថ្មីក៏ត្រៀមនិងចេញវគ្គពីរផងដែរ។
6.3K 842 9
ចន ជុងហ្គុក × គីម ថេយ៉ុង សរសេរដោយ;ចន ថេយ៍ហ្គូ
4.4M 288K 61
"Why the fuck you let him touch you!!!"he growled while punching the wall behind me 'I am so scared right now what if he hit me like my father did to...
15.4K 740 30
Quinn Hathaway. The world-wide famous actor who has every girl drooling for him. After years of partying and sleeping around, Quinn wants more from l...