🔞ភ្លើងពិស🔥

By fgGavahagva

6.4K 487 65

គេប្រៀបដូចជាភ្លើងដែលព្យាយាមបំផ្លាញពិសរបស់ខ្ញុំអោយអស់រឹទ្ធ ប៉ុន្តែវាមិនងាយស្រួលឡើយ ពឹសដូចជាខ្ញុំនេះអាចនឹងធ្វើអ... More

🔥ភ្លើងនឹងពឹស🔞
ភាគទី១/ជ្រេញអ្នកខ្លះណាស់ ធ្វើមើលតែពិភពលោកមានគ្នា២នាក់
ភាគទី២/ប្រហែលបាក់ទេដឹង?
ភាគទី៣ /តើមនុស្សស្លូតបូតអាចក្លាយជាមនុស្សពិសពុលដែរទេ?
ភាគទី៤:ចង់សម្លាប់ក៏សម្លាប់មក
ភាគទី៥/ភ្លើងមិនអាចឈ្នះពិសបានឡើយ
ភាគទី៦+៧/រឿងរ៉ាវអតីតកាល
EP ៨+៩/បើយើងស្លាប់ឯងគិតថាយើងសម្ដែងទៀតទេ?
ភាគទី១០/គ្រប់យ៉ាងគ្រាន់តែជាសម្ដែង
ភាគទី១១/ធ្វើដើម្បីសងសឹក នឹងមកហិច្ចតា
ភាគទី១៣/ បើសភាពខ្ញុំបែបនេះ អោយខ្ញុំរស់នៅធ្វើអ្វីទៀត?
ភាគទី ១៤/រៀបការជាមួយខ្ញុំ
ភាគទី15+16/តែមនុស្សរោគចិត្តដូចបង ពូកែថ្នាក់ថ្នម

ផ្ដើមរឿង :ឈ្លោះគ្នា

782 45 2
By fgGavahagva

ដ្ថភាពបង្ហាញឡើងនៅក្នុងបន្ទប់គ្រឿងសំអាងមួយដោយមាននារីវ័យក្មេងអាយុ២០ឆ្នាំ កំពុងតែងខ្លួនដល់ក្មួយស្រីស្លូតបូតដោយស្នាមញញឹមពោពេញដោយក្ដីស្រឡាញ់ ។

«ស្អាតណាស់ក្មួយស្រីរបស់មីង ធំឡើងក្មួយត្រូវតែមានជីវិតក្លាយជាហង្សរស់នៅក្នុងទ្រនំវិមានមាសណាក្មួយ ហើយកុំភ្លេចជួយជ្រោមជ្រែងជីវិតមីងអោយខ្ពស់ត្រដែតផងណាក្មួយស្រីសម្លាញ់ » គីម ជីអុន បន្លឺឡើងដោយភាពជឿជាក់ ស្របដៃស្រឡូនលើកចង្កាក្មួយស្រីអាយុ១២ឆ្នាំមើលសម្រស់ដោយការសរសើរនឹងមានមហិច្ចតាលើសម្រស់ក្មួយស្រីជាខ្លាំង ថាអនាគតនាងនឹងក្លាយជាហង្ស នឹងជួយជ្រោមជ្រែងជីវិតនាងអោយគេចផុតពីភាពក្រជាអ្នកលក់គុយទាវបាន ព្រោះរាល់ថ្ងៃនាងពិតជាហត់នឿយនឹងការងារមួយនេះណាស់ ដែលត្រូវចិញ្ចឹមក្មួយដល់ទៅ២នាក់បន្ទាប់ពីឪពុកក្មេងៗត្រូវភ្លើងឆេះស្លាប់ នាងក៏យកក្មេងៗមកចិញ្ចឹម ក្មួយនាងម្នាក់ទៀតគេមានឈ្មោះ ថា គីម ថេយុង  ហៅថេយ៍ហង្ស ជាក្មេងប្រុសកាចឆ្នាស់ រឹងររូស ពិបាកប្រដៅណាស់ បែបនេះហើយ ទើបនាងស្រឡាញ់ គីម ថេយ៍ណៃ ជាងថេហង្ស ។

«ហុឹស!គួរអោយចង់សើច ជាហង្សរស់នៅក្រោមទ្រនំភ្លើងឆេះជឿខ្លះ »បន្តិចក្រោយមក ក៏លេចវត្តមានក្មេងប្រុស គីម ថេហង្ស វ័យ១០ឆ្នាំ ដើរមកចំអកឡកឡឺយអោយបងស្រីសម្អប់របស់ខ្លួន ដោយទឹកមុខជ្រេញនឹងសម្ដីមីងរបស់គេជាពន់ពេក ស្រម៉ៃខ្ពស់ហួសហេតុ ។

«ឯងនឹងហើយដែលរស់នៅក្នុងទ្រំភ្លើង ព្រោះភ្លើងនឹងចរិតពឹសដូចជាឯងវាសាកសមគ្នាណាស់ ថេយ៍ណៃក្មួយរបស់យើងនាងត្រូវរស់នៅក្នុងទ្រនំមាស ទ្រនំដែលល្អប្រសើរ » ជីអុន បែរមកបន្លឺជាមួយក្មួយប្រុសដោយក្ដីម៉ួម៉ៅ ខណះថេយ៍ណៃអង្គុយដោយទឹកមុខអន់ចិត្តនឹងសម្ដីប្អូនប្រុសណាស់ ព្រោះគេមិនដែលល្អជាមួយនាងម្ដងឡើយ នាងមិនដឹងថានាងត្រូវជាបងស្រីបែបណាទើបថេហង្សមើលឃើញនោះទេ ។

«ស្រម៉ៃហួសហេតុ!!ខ្ញុំទៅវិញទេ ដែលត្រូវក្លាយជាហង្ស ព្រោះខ្ញុំមានសម្រស់ស្រស់ស្អាតជាងវា »មិនអោយចាញ់គ្នា ដាក់សម្ដីឈ្លើយៗផាំងៗទៅវិញគ្មានខ្លាចនាមជាមីងឡើយ ដល់ថ្នាក់ជីអុនក្ដៅទ្រូង ដើរមកចាប់ស្មាគេខ្លាំងៗ ។

«ថេយ៍យុង!!យើងជាមីងដែលខំចិញ្ច្ចឹមក្បាលរបស់ឯង និយាយស្អីកុំអោយឈ្លើយនឹងយើងពេក ថេយ៍ណៃនាងជាបងស្រីរបស់ឯង ឯងមិនត្រូវប្រើសម្ដី"វា"ដាច់សាច់ដាក់នាងទេ ឯងត្រូវតែគោរពនាង »ដៃតូចស្ដើងចាប់ច្របាច់ស្មារាងល្អិតបន្ថែមកម្លាំង តែអ្នកចំពោះមុខហាក់មិនខ្ចីហាមាត់ស្រែកឈឺឡើយ ។

«រឿងអីខ្ញុំត្រូវគោរពនាង នាងគ្រាន់តែកូនម្ដាយចុងដែលដណ្ដើមលោកប៉ាពីម៉ាក់ខ្ញុំទេ ដោយសារតែវត្តមានម៉ែវាចូលមកគ្រួសាររបស់ខ្ញុំ ទើបធ្វើអោយម្ដាយខ្ញុំគ្រាំចិត្តរហូតដល់ស្លាប់ សមហើយដែលម៉ែវាត្រូវខ្ញុំដាក់ថ្នាំបំពុលអោយស្លាប់ជាមុន » នឹកដល់ហេតុការណ៍ ម្ដាយរបស់ថេយ៍ណៃធ្វើបាបម្ដាយបង្កើតរបស់ខ្លួន ថេហង្សផ្ដើមក្ដៅរងំ រហូតធ្លោយនិយាយការពិត នៅទិដ្ថភាពមួយដែលគេមានកំហឹងជាមួយម្ដាយចុង ទើបដាក់ថ្នាំបំពុលសម្លាប់ស្ត្រីជាម្ដាយចុងនោះអោយបែកពពុះមាត់ស្លាប់ភ្លាមៗ ដោយបន្សល់ទុកកូនស្រីចេញពីឈាមលួចលាក់នៅជាមួយឪពុកគេដែរ ឃើញទេគេនៅក្មេងទេ មិនត្រឹមតែជាមនុស្សចិត្តក្ដៅឡើយ ថែមទាំងជាមនុស្សឃោឃៅទៀតផង ។

«ថេយ៍!!ហេតុអី..ហុឹក..សម្លាប់គាត់ ..បើថេយ៍ស្អប់គាត់..ថេយ៍អាចធ្វើបាបបងបាន រឺក៏សម្លាប់បងជំនួសគាត់បាន..ថេយ៍មិនគួរសម្លាប់គាត់ទេ»នាងសឹងតែស្រឡាំងកាំងស្មានមិនដល់ ទើបងើបពីកៅអីដើរមកជិតប្អូនព្រមទាំងសំឡេងទឹកភ្នែកហូរឥតល្ហែ សូម្បីតែជីអុន ដែលជាមីងបង្កើតក៏នាងរាងភ្ញាក់ផ្អើលដែរ មិននឹកស្មានថាក្មួយដែលមានវ័យត្រឹមតែ១០ឆ្នាំជាមនុស្សពឹសពុលកាចឃោឃៅដល់ថ្នាក់នេះទេ ។

«វាសមតែស្លាប់ចឹងហើយ ព្រោះវាធ្វើបាបម៉ាក់យើង មកយំល្ហេមល្ហាមនៅមុខយើងនឹង ឯងចង់ពុលថ្នាំដូចម៉ែឯងមែនទេ?»

«ថេយ៍យុង!!!!» សម្ដីរបស់ថេហង្ស ធ្វើអោយជីអុននាងគ្រឺតនឹងគេជាខ្លាំង ទើបតម្លើងសំឡេងហៅឈ្មោះគេមួយខ្សែដោយក្ដីខឹងសម្បារ ។

«ខ្ញុំមិនមែនឈ្មោះ ថេយុងទេ ឈ្មោះរបស់ខ្ញុំគឺថេយ៍ហង្ស សុំមេត្តាអ្នកមីងហៅអោយត្រូវឈ្មោះខ្ញុំបន្តិច »កែវភ្នែកពិឃាតបែរទៅមើលមីងដោយបញ្ជាក់នៅឈ្មោះថ្មី ។

«ហុឹស!ហង្សចិត្តក្អែកមែនទេ?»

«ស៑ូធ្វើជាហង្សចិត្តក្អែកក៏ប្រសើរអោយតែខ្លួនឯងរស់ជាហង្ស »

«ស្រម៉ៃជ្រុលពេកហើយ មនុស្សចិត្តខ្មៅដូចឯងនេះមួយជីវិតគ្មានថ្ងៃក្លាយជាហង្សឡើយ បើឯងក្លាយជាហង្ស យើងសុខចិត្តធ្វើជាឆ្កែ »

«អញ្ចឹងក៏ចាំសម្ដីរបស់មីងទុកក្នុងលលាក្បាលផង » ថេយុងញញឹមឡើងតិចៗ រួចក៏ដើរចាកចេញដោយមិនភ្លេចសម្លឹងមើលថេយ៍ណៃបន្តិច ទុកអោយជីអុនក្ដៅឡើងចង់ឆេះ ។

«អាថេយ៍!!!អាក្មេងឈ្លើយនេះ គ្មានគ្រូបាអាចារ្យណាប្រដៅបានសោះ ហឺយ!! កុំយំណាក្មួយស្រី បន្តិចទៀតកម្មពារតបស្នងវាវិញហើយ »នាងបានតែរអ៑ូ រួចមកអោបលួងលោមក្មេងស្រីដែលកំពុងយំដោយក្ដីអាណិត ។

//ព្រឹកឡើង//

ព្រឹកព្រលឹមនៅម៉ោង៦ ជីអុនបើកហាងគុយទាវលក់តាមធម្មតាដែលមានថេយ៍ណៃជួយរៀបចំកន្លែងអង្គុយភ្ញៀវតាមរបៀបមនុស្សឧស្សាហ៍ ខណះថេយ៍យុងហៅថេយ៍ហង្ស ស្លៀកពាក់ឯកសណ្ថានសិស្សសាលាលាបម្សៅក្រែមតិចៗនៅមុខកញ្ចក់មើលទៅប្រៀបដូចជាមនុស្សស្រីចឹង ដែលឃើញហើយ ធ្វើអោយជីអុន អត់ជេរមួយថ្ងៃមិនបាន តែមិនមែនជេររឿងគេតែងខ្លួនដូចមនុស្សស្រីទេ រឿងនេះនាងមិនដែលប្រកាន់ឡើយ តែនាងជេរត្រង់ថាគេខ្ជិលនេះឯង ។

«ថេយ៍យុង!!ឯងនៅប្រកាច់លាបក្រែមម្សៅនឹងហើយ មិនគិតមកជួយយើងខ្លះទេហេស៎? »នាងដកដង្ហើមហត់នឹងថេហង្សជាខ្លាំង ក្មេងអីក៏ពិបាកប្រដៅម្លេះទេ។

«ហៅខ្ញុំថា ថេយ៍ហង្ស ទើបខ្ញុំព្រមជួយ »ក្មេងប្រុសតូចល្អិតនៅតែបន្តលាបក្រែមធម្មតា ។

«អើយអញ់!!ថេយ៍ហង្សមកជួយមីងបន្តិចមកក្មួយ នឹងឆាប់បានហើយ »ដោយមិនចង់ឈ្លោះជាមួយក្មួយប្រុសផ្អើលព្រឹក នាងក៏ព្យាយាមស្ងប់ចិត្តធ្វើតាមថេយ៍ហង្សម្ដងទាំងភាពគ្រឺតនោះគ្រឺត ដែលកម្លោះតូចលឺហើយក៏ញញឹមមកជួយរៀបនាងភ្លាមៗដែរ។

ទីបំផុតក៏រៀបចំហាងរួចរាល់ នាងបានឌុសគុយទាវអោយក្មួយទាំងពីរញុាំ រួចក៏ដកលុយចេញពីកាបូបចាស់មួយ យកលុយអោយក្មួយប្រុស ក្មួយស្រីទាំងពីរ ទៅរៀន ដោយមិនភ្លេចណែនាំឡើយ ។

«ខំរៀនណាស់ថេយ៍ណៃ ដើម្បីអនាគតល្អដើម្បីជួយមីងណាក្មួយ »នាងប៉ះក្បាលនាងតូចជាក្មួយថ្នមៗ ដែលនាងក៏ងក់ក្បាលញញឹមតិចៗ ដែលធ្វើអោយក្មេងតូចថេយ៍ហង្សនៅក្បែរនេះ ជ្រេញពេបមាត់.ក.ជាខ្លាំង ទើបនិយាយបញ្ជោះអោយបងស្រីរបស់ខ្លួនតែម្ដង ។

«អានាគតត្រូវតែយកប្ដីគេដូចម្ដាយណាកូន »

«ថេហង្ស!!ហេតុអីឯងនិយាយបែបនេះ លឹកក្រោយឈប់និយាយពាក្យបែបនេះដាក់បងទៀតណា »ជីអុនបែរមកក្ដិចដៃថេយុងដោយក្ដីក្រោធ តែកម្លោះតូចក៏គេចយ៉ាងលឿន។

«លែងខ្ញុំ!!មាត់ខ្ញុំខ្ញុំចង់និយាយ »ថាហើយ កម្លោះតូចក៏ដើរព្រុយ ទុកអោយនាងឈរមើលក្មួយដោយខឹងនឹងគេជាខ្លាំង ។

«អា!!ហឺយ មិនបាច់ខ្វល់ទេក្មួយ អានឹងវាកើតជំងឺប្រសៃប្រសាទហើយ ឆាប់ទៅរៀនទៅក្មួយ ដល់ម៉ោងអីឡូវហើយ »ទោះបីខឹងយ៉ាងណា នាងក៏មិនភ្លេចមកលួងលោមថេយ៍ណៃដែរ ព្រោះមើលទៅនាងមានជំងឺផ្លូវចិត្តផង ខ្លាចនាងគិតអវិជ្ជមានជាធំ ទើបនាងបារម្មណ៍ ។

«ចាស់អ្នកមីង ជម្រាបលាអ្នកមីង»នាងតូចជម្រាបលាអ្នកមីងហើយ ក៏ដើរចាកចេញទៅទាំងទឹកមុខក្រៀមក្រំ ។

នៅសាលារៀន ក្នុងថ្នាក់រៀន ថេយ៍ហង្សនឹងថេយ៍ណៃរៀនជាមួយគ្នាតែអង្គុយផ្សេងពីគ្នា ហើយសម្រាប់មិត្តរួមថ្នាក់ថេហង្ស គេមានតែ១នាក់ប៉ុណ្ណោះដែលនិយាយត្រូវគ្នា ម្នាក់នោះគឺជីមីន បន្ទាប់ពីនឹងគ្មានអ្នកណាចូលចិត្តគេទេ មានតែអ្នកចូលចិត្តថេយ៍ណៃប៉ុណ្ណោះ ស្របពេលនោះក្មេងប្រុសដែលជាកូនអ្នកមាននឹងជាសិស្សពូកែប្រចាំថ្នាក់ ឈ្មោះ ចន ជុងហ្គុកគ្រីសាវេស៍ គេបានលួចពេញចិត្តនឹងថេយ៍ណៃជាយូរមកហើយតាមរបៀបកូនក្មេងចិត្តមនុស្សធំ ដែលគេអង្គុយតុនៅខាងក្រោយជាមួយស៑ូហ្កាខាងមុខតុថេយុងនឹងជីមីននឹងហើយ តែទាស់ត្រង់ថា២គូរនេះខាំគ្នាដូចឆ្កែចឹង🌚។

«មើលតែក្បាលអាស្វានេះក៏ចេញមេរៀនដែរមើលទៅ» ជុងហ្គុកលួចរអ៑ូប្រាប់ស៑ូហ្កាខ្សឹបៗទាំងដៃកត់មេរៀនស្របកែវភ្នែកព្យាយាមអឺត.ក.ដូចគុកដើម្បីសម្លឹងអក្សរលើក្ដាឃៀន តែចង្រៃអីថេហង្សអង្គុយបាំងឡើងបុិនចង្អេរ មិនត្រឹមតែប៉ុណ្ណោះទេក្មេងប្រុសម្នាក់នេះក្បាលគឺនៅមិនស្ងៀមសោះឡើយ ងាកទៅលិចងាកទៅកើត អ្នកណាមិនរអ៑ូចឹងៗអី?

«ហឺយ!!ដូចតែគ្នាទេវើយ ម្នាក់នេះវិញក្បាលឡើងបុិនពាង យើងអត់ទ្រាំមិនបានចង់តែលោតកែងឆេះជង្គង់ហោះអោយក្រពាតក្បាលធំនឹងតើ  »ស៑ូហ្កាបែរមកខ្សឹបប្រាប់ជុងហ្គុកវិញ ទាំងព្យាយាមទប់សំណើចខិខិជាមួយជុងហ្គុកឡើងចង់រឹងសួត ប៉ុន្តែសំណើចទាំងប៉ុន្មានក៏ត្រូវឈប់វិញភ្លាមៗ ។

«ឯងចង់កែងឆេះជាមួយអ្នកណាអាស្លេក» ជីមីនបែរមកសម្លក់ស៑ូហ្កាថ្លែ ដែលធ្វើអោយស៑ូហ្កាលេបទឹកមាត់ក្អឹកៗខ្លាចកែវភ្នែកកូនខ្លាជាពន់ពេក ព្រោះគេធ្លាប់បែកមាត់ដោយសារជីមីនម្ដងហើយ ។

«គឺខ្ញុំចង់ថាកែងឆេះជាមួយអាហ្គុកទេ មែនទេអាហ្គុក» ជុងហ្គុកបើកមាត់តិចៗហួសចិត្តនឹងចរិតស៑ូហ្កាជាខ្លាំង ពុទ្ធោឯងស្មានតែខ្លាំង ហៃឡើងកំសាក ជីមីនបែរមកមុខវិញទាំងព្យាយាមទប់សំណើចនឹងស៑ូហ្កាណាស់ មើលចេះខ្លាចគេដែរ គ្រាន់តែលានភ្នែកតិចៗសោះ  ។

«ន៎ែ!!អាឆែបនិយាយដើមគេនឹងចង់បែកមាត់រឺក៏ចង់បាក់ធ្មេញ » បន្ទាប់ពីជីមីនចប់  ថេហង្សក៏បែរមកក្រោយសម្លក់ជុងហ្គុកម្ដងឡើងថ្លែរ ។

«ស្អីគេ!!ស្ដាប់អត់លឺសោះ សុំមេត្តាបែរក្បាលទៅមុខវិញទៅ ខ្ញុំត្រូវការរៀន មិនមែនអោយឯងមកខាំទេ»ជុងហ្គុកបោះសម្ដីដៀល ធ្វើអោយរាងតូចល្អិតថេហង្ស ខឹងគេឡើងញ័រ ។

«នេះឯងចង់សម្ដៅយើងថាឆ្កែមែនទេ? »

«ចុះបើមែនវាយ៉ាងមិច?»

~ឌឹប~

«អូយយ!!

ជុងហ្គុកទទួលបានមួយដៃពីដៃរាងតូចភ្លាមៗបន្ទាប់ពីបញ្ចប់ប្រយោគ ដែលបង្ករជាភាពភ្ញាក់ផ្អើលពេញថ្នាក់ ពិតជាមិនធម្មតាមែនហ៑ានដាល់កូនម្ចាស់ជំនួញប្រចាំប្រទេសផង ។

«នេះឯង!!!

«កុំអីជុង!!ខ្ញុំសុំទោសជំនួសប្អូនខ្ញុំផង » ជុងហ្គុកបម្រុងនឹងលើកដៃដាល់ថេយុងតបតទៅវិញ តែថេយ៍ណៃជាបងស្រីក៏មកបាំងពីមុខទាន់ទាំងបារម្មណ៍ពីប្អូននឹងពោពេញដោយភាពភ័យខ្លាចមិនចង់អោយប្អូនមានរឿងជម្លោះនឹងគេឡើយ ឃើញបែបនេះជុងហ្គុកក៏ទម្លាក់ដៃចុះវិញ ។

«មិនអីទេថេយ៍ណៃ ខ្ញុំមិនប្រកាន់មនុស្សឆ្កួតទេ » ជុងហ្គុកញញឹមដាក់នាងតិចៗជាការមិនប្រកាន់ឡើយ មុននឹងបែរមកសម្លឹងភ្នែកគ្នាជាមួយថេហង្សប្រៀបដូចជាសត្រូវសុីសាច់ហុតឈាមគ្នាពីជាតិណាមកចឹង ។

«ជះចេញ ន៎ែបើយើងឆ្កួតឯងក៏ឆ្កួតដែរ ព្រោះឯងកំពុងនិយាយជាមួយមនុស្សឆ្កួតដូចជាយើង ឯងនេះឆ្កួតជាងយើងទៅទៀត »ថេហង្សទាញថេយ៍ណៃចេញទៅម្ខាងមកឈ្លោះជាមួយជុងហ្គុកតទល់ សឹងតែធ្វើអោយថេយ៍ណៃជាបងស្រីដួលដោយសារកម្លាំងគេទៅហើយតែបានអ្នកគ្រូមកទ្រទាន់។

«បានហើយកូនទាំងពីរ កុំឈ្លោះគ្នាអី យើងជាសិស្សឈ្លោះគ្នាវាមិនល្អទេ » ឃើញជុងហ្គុកនឹងថេហង្សពាក់មុខយក្សដាក់គ្នាទាំងម្នាក់ចិត្តក្ដៅរាងៗខ្លួន អ្នកគ្រូក៏រហ័សមកជួយសម្រួលគ្នាដោយសម្ដីផ្អែមឡើងស្រទន់ បើមិនជួយសម្រួលទេវ៉ាយគ្នាផ្អើលថ្នាក់អីឡូវហើយ ។

«ឯងដឹងគ្នាជាមួយយើងមិនខានទេគីម ថេហង្ស ក្មេងធ្វើចរិតហង្ស »ដោយចង់អោយថេយុងស្គាល់ថាគេខ្លាំងប៉ុណ្ណា ដែលហ៑ានលើកដៃដាល់គេជាកូនអ្នកមានប្រចាំប្រទេស ចាំមើលគេនឹងហៅឪពុកម្ដាយអោយប្ដឹងក្មេងនេះម្ដង ។

«យើងធ្វើចរិតហង្សរឺមិនហង្សវាជារឿងរបស់យើងទេ ឯងកុំមកចេះ ចន ជុងហ្គុកគ្រីសាវេស៍..» នេះបានថាខ្លាំងប៉ះខ្លាំងហើយ គិតថាថេយុងខ្លាចនឹងសម្ដីជុងហ្គុកមែនទេ ចម្លើយគឺ No គ្មានព្រឺរោមសោះឡើយ ចង់ជុងហ្គុកជាកូនស្ដេចទេវតាទៀតក៏គេមិនខ្លាចបុណ្យបារមីដែរ ។,(ឈ្លោះគ្នាតាំងពីតូច🌚)

សុំរង់ចាំទស្សនាភាគបន្ត______

សរសេរដោយ:រ៉ាន់

Continue Reading

You'll Also Like

14.5K 2.3K 25
បើអូនចាកចេញពីជីវិតរបស់បង តើអាចឲ្យបងរស់បានដោយរបៀបណាទៅ ហ្វតសូហ្វៀលែន
124K 1.8K 18
18+ဒွိလိင်ပါ စကားလုံးအတိအကျများရေးသွင်းဖော်ပြထားပါတယ်
12.8K 468 28
☯ YBAÑEZ SERIES • Slow Burn • On Going Lorraine Ynarez, StarSky Airline's CEO, seeks love after even after heartbreak, falling for surgeon Athena Yba...
729K 24.8K 25
"မောင် မဆိုးစမ်းနဲ့ကွယ်" "ကျုပ်ကိုမချုပ်ခြယ်နဲ့"