បើគ្រាន់តែ ស្រលាញ់?

By minsa99

114K 5.6K 28

ទោះអ្នកប្រុសស្អប់ខ្ញុំប៉ុណ្ណា ក៏ខ្ញុំនៅតែស្រលាញ់ More

ផ្តើមរឿង៖គិតថាយើងចង់អង្គុយផឹកស្រា ជាមួយបុគ្គលិកសំរាមៗដូចជាឯងណាស់អ៊ីចឹងទៅអ្ហេស?
ភាគ០១៖ចង់ឱ្យខ្ញុំធ្វើអ្វី សូមនិយាយវាមក
ភាគ០២៖គិតចង់រកវិធីលេងឱ្យសប្បាយទេ?
ភាគ០៣៖ភ្លាត់ល្បិច (18+)
ភាគ០៤៖ខ្ញុំធ្វើឱ្យអ្នកប្រុសមានក្តីសុខទេ?
ភាគ០៥៖អ្នកប្រុសស្ទាបទេ?
ភាគ០៦៖អ្នកប្រុសចង់មើលឆ្មាខ្ញុំទេ?
ភាគ០៧៖ខ្ញុំនិងធ្វើតាមអ្វីដែលគេចង់បាន!
ភាគ០៨៖សេវាកម្មពិសេស
ភាគ០៩៖យើងចេញថ្លៃបណ្ណាការ
ភាគ១០៖ប្រចណ្ឌ
ភាគ១១៖ព្រោះខ្ញុំស្រលាញ់អ្នកប្រុស
ភាគ១២៖មុនពេលមានខ្ញុំ?
ភាគ១៣៖ហេតុអ្វីគេមិនស្រលាញ់ខ្ញុំ ជាខ្ញុំបាន?
ភាគ១៤៖ជីវិតចុងក្រោយ
ភាគ១៥៖ហើយចុះរឿងក្មេងដែលត្រូវចិញ្ចឹម?
ភាគ១៦៖ជុងហ្គុក ឯងកើតអី?
ភាគ១៧៖លោកគិតថាវាងាយស្រួលណាស់មែនទេ?
ភាគ១៨៖គូរដណ្តឹង?
ភាគ១៩៖ Dinner ដ៏ពិសេស
ភាគ២០៖ហ្គេមបញ្ចប់វគ្គ
ភាគ២១៖ក្មេងចម្កួត
ភាគ២២៖Gentleman របស់អូន
ភាគ២៣៖បងស្រីចិត្តអាក្រក់
ភាគ២៤៖ខ្សែកពេជ្រដែលបានបាត់
ភាគ២៥៖ចម្លើយពង្វាង
ភាគ២៦៖រៀបការ
ភាគ២៧៖អូនយំមែនទេ?
ភាគ២៨៖បងច្បាស់ទេ
ភាគ២៩៖បងមិនបានគិតដូច្នោះទេ
ភាគ៣០៖បងចាប់ផ្តើមរវល់!!
ភាគ៣១៖ស្រីកខ្វក់
ភាគ៣២៖បងឯកភាព
ភាគ៣៣៖អូននឹក
ភាគ៣៤៖សន្យារបស់លោកវាជាពាក្យជ្រាំដែល
ភាគ៣៥៖លិខិតលែងលះ
ភាគ៣៦៖កូន?
ភាគ៣៧៖បងនឹកអូន!
ភាគ៣៨៖ដល់ពេលវេលាត្រូវបកស្រាយ
ភាគ៣៩៖នេះជាចម្លើយ
ភាគ៤០៖អត់ទេ ខ្ញុំលែងលះលោកដាច់ស្រេចហើយ
ភាគ៤១៖កូនកំហូច
ភាគ៤២៖ត្រលប់ទៅវិញខ្ញុំនិងបម្រើអ្នកប្រុសឱ្យបានពេញចិត្ត
ភាគ៤៣៖អនុស្សាវរីយ៍ចាស់ៗ
ភាគ៤៤៖ប្រពន្ធស្អាត
ភាគ៤៦៖ថេយ៍ញញិមស្អាតជាងរាល់ថ្ងៃ
ភាគ៤៧៖កូនទីពីរ
ភាគ៤៨៖បងមិនយល់ទេថេយ៍?
ភាគ៤៩៖ថេយ៍រៀបការជាមួយបងម្តងទៀតណា?
ភាគបញ្ចប់៖សន្យាថានិងស្រលាញ់អូន គ្មានថ្ងៃប្រួលប្រែឡើយ គីម ថេយ៉ុង

ភាគ៤៥៖អូននៅចង់ចិញ្ចឹមបងទៀតទេ?

2.2K 93 0
By minsa99

        ថ្ងៃបន្ទាប់

        ថ្ងៃរសៀលក្តៅចែស នាំឱ្យខ្យល់បក់ផាត់ហ៊ុយដីទ្រលោមឡើងគួរឱ្យរំខាន។ សំឡេងឡានម៉ូតូបរទៅមកឥតឈប់ឈរតាមបណ្តោយផ្លូវទៅមកក្នុងភូមិជនបទមួយក្នុងខេត្តប៊ូសាន ឥតស្ងប់សូរសំឡេងពីត្រចៀកម្តងណានោះសោះ។ នៅពេលដើរមកដល់ក្នុងភូមិទីប្រជុំជនមានផ្ទះខ្លះ មានប្រកបមុខរបរលក់ដូរគ្រឿងទេសរបស់របរញាំដូចជាកូនតូបតូចៗ អាចអាស្រ័យបានលើអាជីវកម្មខ្នាតតូច ដែលអ្នកភូមិទូទៅ តែងតែប្រកបមុខរបរទាំងនេះ បន្ទាប់ពីការងារធ្វើស្រែចម្ការផងដែរ។

        ជុងហ្គុក បានបណ្តើរកូនប្រុសតូចល្អិតមកដើរលេងក្នុងភូមិ ណែនាំអាល្អិតតូចឱ្យបានស្គាល់ញាតិមិត្តធ្លាប់បាន រួមសុខ រួមទុក្ខ ជាមួយគ្នាកាលពីកន្លងទៅ រស់នៅជាអ្នកភូមិផងជាប់របងជាមួយគ្នា ពួកគេមានការប្រាស្រ័យទាក់ទងបានយ៉ាងល្អ ទើបអ្នកភូមិរស់នៅទីនេះចូលចិត្តអាណិតស្រលាញ់រាប់អានគ្រួសាររបស់ ជុងហ្គុក ខ្លាំងណាស់។

        “ដេតឌី!!” រ៉ូគិ ឧទាននៅពេលដែលដើរមកដល់តូបលក់ការ៉េមដែលបានបិទមិនព្រមបើកលក់ដូចជាសព្វមួយដងទៀត។

        “យ៉ាងម៉េចកូន?” នាយងាកមកចាប់អារម្មណ៍ពីទឹកមុខស្អុយប៉ែកូនប្រុស មុននឹងបន្ទន់ជង្គង់ចុះទៅចាប់ទាញកូនមកឱបថ្នមៗក្នុងរង្វង់ដៃ។

        “ពូលក់ការ៉េមអត់បើកតូបទេ ដេតឌី!” រ៉ូគិ លើកដៃចង្អុលឡើងថែមទាំងយំញ័រមាត់សសឹកប្រាប់ឪពុកទាំងទឹកមុខក្រៀមក្រំនិងមានអារម្មណ៍ហេលហាលខុសប្លែកណាស់។

        “បើគេមិនបើក មិនញាំមួយថ្ងៃទៅកូន!”

        “ដេតឌី ចូលទៅអូសកពូហ្នឹងមកលក់ការ៉េមឱ្យកូនតិចមើល ការ៉េមគាត់ឆ្ងាញ់ ទិញកន្លែងផ្សេងញាំអត់កើតទេ ហ៊ឹកៗ!” រ៉ូគិ អង្រួនស្មា ជុងហ្គុក មេឃក្តៅយ៉ាងនេះបើបានញាំការ៉េមប្រាកដជាឆ្ងាញ់ណាស់ ណាមួយម្សិលមិញញាំបានតែមួយដើម ឥឡូវចង់ញាំទៀត តែពិតពិបាករកទិញណាស់។

        “អាណារកស៊ី ទៅចាប់អូសកគេយ៉ាងម៉េច? ប៉ូលិសមកចាប់ដេតឌីដាក់គុក កូនឯងគិតម៉េច?”

        “ដេតឌី ជាប់គុក ជាប់ៗទៅ ឱ្យតែរ៉ូគិបានការ៉េមញាំ កូនអត់ខ្វល់ទេ..ហ៊ឺៗ!” ជុងហ្គុក ស្តាប់ចប់បើកភ្នែកធំៗ កាលបើឮសូរកូននិយាយអ៊ីចឹងហើយក្នុងចិត្តខ្លួនឯណេះក៏នឹកហួសចិត្ត ចង់តែចាប់ខោកអាល្អិតតូចមួយក្រញរទេតើស។

        “អាជុង..មករកអីហ្អា?”

        “អាចាង..ទើបនិងមកពីណា កូនយើងយំទារចង់ទិញការ៉េមយូរហើយ ឆាប់មកលក់ឱ្យកូនយើងភ្លាមមក!” កំលោះសង្ហាចាងស្រាប់តែសើចស្ញេញឡើងហួសចិត្ត លូកដៃទៅចាប់ពរអាល្អិតតូចនាំគេចូលទៅខាងក្នុងតូប រួចបើកធុងការ៉េមឱ្យ រ៉ូគិ រើសយកដោយខ្លួនឯង។

        “រវល់ចូល Net លេងហ្នឹងណា ភ្លេចរឿងលក់ដូរ ឯងចាំបានទេកន្លែងយើងលេងចាស់ឥឡូវគេ Update ថ្មីគ្រឿងល្អជាងមុនឆ្ងាយណាស់!”

        “ឯងនិយាយមែនអ្ហេស..ហើយចុះឥឡូវសល់តុទំនេរទេ?”

        “សល់ច្រើន ព្រោះពួកអាក្មេងក្មាងទើបតែឈប់លេងមុននេះអស់ខ្លះទៅបន្តទេ?”

        “មានអី តោះ!” ជុងហ្គុក ថាចប់បបួល ចាង ទៅលេងកន្លែងចាស់ថែមទាំងយកកូនទៅទៀត។

        “ដេតឌីនាំកូនមកកន្លែងហ្នឹងធ្វើអី?” រ៉ូគិ ក្រឡេកទៅមើលជុំវិញក្លឹបហ្គេមមួយកន្លែងដែលនៅក្បែរផ្ទះអ្នកភូមិភាគច្រើនជាអ្នកលក់ដូររកស៊ីនេសាទត្រី។

        “មកលេងហ្គេម កូនឯងចង់លេងអត់?”

        “លេងអាហ្នឹងអស់លុយ ដេតឌីកុំលេង តោះទៅផ្ទះខ្លាចប៉ាប៉ាស្តីឱ្យកូន!”

        “ដេតឌីលេងមួយវគ្គសិន ចាំបន្តិចទៀត ចាំទៅផ្ទះ ឯណាលុយឱ្យដេតឌីចាក់ហ្គេមមួយក្តារសិនមក!”

        “ដេតឌី ប៉ុន្តែលុយនេះប៉ាប៉ាទុកឱ្យកូនទុកទិញនំញាំទេ!”

        “ថាឱ្យសិនមក ចាំដេតឌីសងវិញ!” ជុងហ្គុក លូកដៃចូលទៅក្នុងហោប៉ៅ ដកយកលុយកូនមកបង់ថ្លៃលេងហ្គេមពីមួយទៅមួយវគ្គមិនចេះចប់ បើទោះបីជាកូនយំគគ្រូកទារចង់ទៅផ្ទះក៏មិនព្រមឈប់ដែរ។

        “ដេតឌី..លេងប៉ុណ្ណឹងបានហើយ អស់លុយកូនហើយ!”

        “លេងតែមួយវគ្គទៀតទេកូន!”

        “មួយវគ្គទៀតៗៗៗ ចាំមើលទៅដល់ផ្ទះ ប្រាប់ឱ្យប៉ាប៉ាវាយបោចសក់ដេតឌីហើយ..រ៉ូគិ ឃ្លានបាយហា!!”

        “អាជុង..!!” ចាង ឧទាន។

        “ស្អី?” នាយរហ័សងាកមកសំដែងទឹកមុខឆ្ងល់ចំពោះមិត្ត។

        “ប៉ូលិសមកឆែកហើយ!”

        “ផ្លូវក្រោយដដែលមែន?”

        “មកតាមផ្លូវមុខ រត់តាមផ្លូវក្រោយទៅ!”

        “កូនអញ!” ជុងហ្គុក ស្លុតចិត្តរត់ទៅចាប់ទាញកូនមកដាក់លើស្មារត់ប្រាស់អាយូសទាំងទឹកមុខភិតភ័យ កាលបើរំឭកដល់រឿងអតីតកាល កាលពីនៅរៀនបឋមគេឧស្សាហ៍ណាស់ចូលមកលេងទីនេះញឹកញាប់ អ៊ីចឹងហើយផ្លូវរត់ចេញគេស្គាល់គ្រប់ច្រកល្ហក់ទាំងអស់។

        “កុំរត់..ឈប់..ឈប់ភ្លាម!!” ប៉ូលិសស្រែកដេញចាប់ឪពុកទាំងពីរនាក់ដែលរត់ឆ្វេចឆ្វាច កាត់ស្ទឹង កាត់ភក់ ហូរញើសជោកក្រណាត់លីអូរហូតដល់បាត់ស្រមោលសូន្យឈឹង។
       
        @ផ្ទះត្រកូលចន

        “ទើបតែមកពីណា?” សំឡេងស្រួយស្រែសស្រែកលាន់បន្លឺខ្ទរខ្ទ័រ កែវភ្នែកក្រហមងាំងក្តៅគគុក ចាប់សម្លឹងមើលវត្តមានឪពុកទាំងពីរបណ្តើរគ្នាចូលមកដោយទឹកមុខស្លក់ៗ។

        “ប៉ូលិស ដេញចាប់ប៉ាប៉ា!” រ៉ូគិ ព្រលែងសម្តីម៉ាត់ៗចេញមកតាមដោយអារម្មណ៍ខឹងកញ្ជ្រោលសូម្បីតែ ជុងហ្គុក ក៏ហាមឃាត់គេពុំទាន់ពេលដែល។

        “មានរឿងអី?” ថេយ៉ុង ផើតពោះភ័យក្នុងទ្រូងបេះដូងលោតលាន់ឮសូរប៊ឹបៗ។

        “ដេតឌីចូលលេងហ្គេម!”

        “បាត់ទៅរាប់ម៉ោង នាំកូនទៅលេងហ្គេម ទាល់តែប៉ូលីសដេញចាប់!” ថេយ៉ុង លើកដៃចង្អុលមុខប្តីចរិតកូនក្មេងដែលឈរសំដែងទឹកមុខមិងមាំងៗខាងណោះ។

        “កូនវាចង់សប្បាយតើសអូន!” ជុងហ្គុក ឆ្លើយព្រមទាំងមិនភ្លេចឱនមុខចុះដដែល។

        “គ្មានទេ ដេតឌី ថាចង់លេងខ្លួនឯងហើយអូសដៃកូនចូលទៅលេងជាមួយដែរ លុយប៉ាប៉ាឱ្យទៅទិញនំញាំហ្នឹង ដេតឌី យកចាក់ហ្គេមអស់ហើយ!” រ៉ូគិ រអ៊ូរទាំខឹងផង ក្តៅចិត្តផង នំចង់ញាំក៏មិនបានទិញញាំ ត្រូវរត់គេចដូចឆ្មាកណ្តុរជាមួយប៉ូលិសទៀត។

        “ឃើញទេ កូនវានិយាយការពិត!”

        “បងថាចាក់តិចៗហ្នឹងរួចទៅអស់..”

        “អត់អីស៊ីទាំងឪទាំងកូនហ្នឹងទៅ!” ថេយ៉ុង បញ្ចេញអាការៈខឹងចប់ ដើរជៀសចូលទៅចាប់ទាញកូនមកពរ លើកដៃបំបោសលម្អងធូលីដីដែលប្រឡាក់ជាប់ខោអាវកូនសសំព្រុស។

        “មានកូនហើយ នៅឡិរឡក់ៗ រត់លិច រត់កើត បងមិនចេះធំខ្លះសោះមែនទេ ជុងហ្គុក?” ជុងហ្គុក លើកដៃជូតដំណក់ញើសលើថ្ងាស់ចេញព្រមទាំងឈរស្ងៀមៗមិនហ៊ានតមាត់តពុតឡើយ។

        “ឮអូនសួរទេ?”

        “ឮ..” ថេយ៉ុង គ្រឺតណាស់ សម្លក់មុខប្តីបីដូចជាចង់ស៊ីសាច់ហុតឈាមទាំងរស់។

        “អាកូនហ្នឹង វាតែអ៊ីចឹង ថេយ៍ អើយកុំទៅខឹងកូនម៉ាក់អី!”

        លោកស្រី ជូគីម មានប្រសាសន៍ឡើង ការពារកូនប្រុសពៅគាត់ថ្នាក់ថ្នមដូចជាគ្រាប់ពេជ្រអ៊ីចឹង ទាំងស្រលាញ់ និងមើលថែការពារមិនឱ្យអ្នកណាមកជេរស្តីបន្ទោសកូនប្រុសសំណព្វចិត្តរបស់គាត់បានទេ។

        “កូនប្រុសពៅម៉ាក់ខូចខិលយ៉ាងនេះ បើបណ្តោយទៀតមិនបានទេណាម៉ាក់!” ថេយ៉ុង កើតទុក្ខមិនសុខចិត្ត គ្រឺតក្នាញ់ចរិតស្វាមីចង់តែស្រែកជេរគេឱ្យស្ពឹកមុខម្តង កាន់តែអាយុច្រើន ចរិតកាន់តែដូចក្មេងមិនព្រមកែប្រែទម្លាប់សោះ។

        “រឿងវាហួសទៅហើយ ឱ្យវាកន្លងហួសទៅកូន នាំគ្នាមកញាំបាយមក ម្ហូបឆ្អិនអស់ហើយប្រយ័ត្នត្រជាក់លែងឆ្ងាញ់ រ៉ូគិ មកជិតយាយមក យាយបញ្ចុកបាយ!”
        “បាទលោកយាយ!”
       
        យប់ដដែល

        រាត្រីនេះស្ងប់ស្ងាត់ប្លែកណាស់ គ្មាននរណាម្នាក់និយាយពីអ្វីសោះឡើយ ទោះបីជាម្នាក់ៗមិនទាន់គេងក៏ហើយក្តី។

        អំពូលភ្លើងក្នុងបន្ទប់ចាប់ងងឹតពន្លឺស្លប់ទៅម្តងបន្តិចៗ ទន្ទឹមនិងពន្លឺចន្ទដែលរៈជះស្រទាប់បំភ្លឺពន្លឺស្តើងៗផ្លាតចូលមកក្នុងបន្ទប់តិចតួចតែប៉ុណ្ណោះ។

        “ឈប់ខឹងបងនៅ?” សំឡេងស្អកស្អាលាន់ប្រកូកក្បែរត្រចៀករាងតូចច្រឡឹងក្នុងភួយដណ្តប់ដ៏ក្រាស់ឃ្មឹក។

        “នៅមានមុខមកសួរទៀត?”

        “ឱ្យបងសូមទោសណា!”

        “រាល់ពេលខុស បងតែងតែនិយាយពាក្យសូមទោស ចុះក្រៅពីនេះ បងចេះធ្វើអ្វីផ្សេងបានទេ?” ថេយ៉ុង ក្រឡេកមកសម្លឹងផ្ទៃមុខស្រស់សង្ហា ពេលខ្លះធ្វើឱ្យប្រពន្ធខឹងក្នាញ់ចង់តែចាប់មួលក្តិចឱ្យជាំសាច់ ព្រោះភាពរឹងទទឹងមានៈមិនព្រមស្តាប់សម្តី មានពេលខ្លះទៀត ក៏ធ្វើខ្លួនមោឃៗហើយសំដែងចរិតឫកពាល្ងីល្ងើដូចក្មេងបៀមដៃ។

        “ចុះបើអូនមិនឱ្យបងសូមទោស ឱ្យបងធ្វើអី្វល្អទៅ?” ជុងហ្គុក ឆ្លើយបានប៉ុណ្ណឹងខិតចូលទៅជិតគេងឱបភរិយាយ៉ាងស្និទ្ធស្នាល។

        “ចង់ឱ្យបងចេះកែប្រែខ្លួន កុំធ្វើរឿងល្ងិតល្ងង់ដូច្នេះទៀត បងស្តាប់យល់អូននិយាយយល់ទេ?” ថេយ៉ុង ដាក់ដៃប៉ះលើក្បាលស្វាមីមុននឹងឈ្ងោកទៅថើបថ្ងាស់នាយមួយខ្សឺតបន្ថែម។

        “បងយល់..តែអូនដាច់ចិត្តខឹងនិងបងដែរ?” ជុងហ្គុក ស្ទុះឱបចង្កេះ ថេយ៉ុង រួចថើបលើមាត់ប្រពន្ធមួយខ្សឺតយ៉ាងខ្លាំង។

        “ខឹងហ្នឹងហើយ ទើបងរឱ្យលួង!”

        “ឥឡូវបងលួងហើយ ឈប់ខឹងភ្លាម!”

        “មិន-”

        “អូនពូកែខឹងណាស់ ខឹងបងគ្រប់រឿងអ៊ីចឹង បងលួងអូនម្តេចនិងបាត់ទៅ? កុំខឹងទៀតបានទេ ញញិមឱ្យបងមើលបន្តិចមក!” ជុងហ្គុក ចាប់អង្រួនកាយតូចរួចសំដែងទឹកមុខតូចចិត្តឡើងមកតាមដោយអារម្មណ៍ឆ្លេឆ្លាក្នុងចិត្តខ្លាចតែប្រពន្ធខឹងហើយឈប់អាណិតស្រលាញ់ខ្លួនទៀត។

        “អូនខឹងៗៗៗ ខឹងដល់ចាស់!”

        “ហ៊ឺៗៗៗ!!!” ថេយ៉ុង ស្ទុះក្រោកអង្គុយធ្វើមុខភ្ញាក់ផ្អើលស្ទើរមិនជឿ កាលបើឃើញ ជុងហ្គុក លើកដៃគងថ្ងាស់ហើយពេបមាត់យំទ្រហោចរិតឫកពាដូចអាល្អិត រ៉ូគិ បេះដាក់។

        “បងយំធ្វេីអី?”

        “អូនឈប់ស្រលាញ់បងហើយ អូនលែងមានចិត្តចង់ចិញ្ចឹមបងទៀតហើយ អូនចេះតែខឹងៗរករឿងបងរហូត អូនចង់ដូរក្មេងចិញ្ចឹម អូនចង់រកដេតឌីថ្មីឱ្យកូន..”

        “អា៎យយ ចន ជុងហ្គុក អូនឯណាមានចិត្តសាវាដល់ថ្នាក់នេះ? បងចេះទៅខឹង ងរង៉ក់ដូចកូនក្មេងអ៊ីចឹង តាំងតែពីពេលណាមកហ្អាស?”

        “បើអូនស្រលាញ់បង ដូចពេលអូនទទួលចិញ្ចឹមបងកាលពីដំបូង អូនមិនដែលស្តីថាឱ្យបងខ្លាំងៗអ៊ីចឹងទេ អូននិយាយផ្អែមឱ្យបងស្តាប់ អូនលួងបង អូនអង្វរបង មិនមែនឆ្នាស់ឆ្នើម ហើយជេរបងព្រឹកល្ងាចបែបហ្នឹងទេ អូនឈប់ស្រលាញ់បងទៀតហើយ អូនប្លែកច្រើនណាស់ ថេយ៉ុង ហ៊ឹកៗ..ហ៊ឺៗ!”

        “ចរិតកូនពៅបែបហ្នឹងមែនទេ? ឈប់យំភ្លាម!” ថេយ៉ុង ស្រែកដោយលូកដៃចូលទៅចាប់ថ្គាមរាងក្រាស់ក្តោប រួចសម្លឹងមើលអ្នកដែលដេកពេបមាត់យំសសឹក អណ្តឺតអណ្តក់ដាក់ខ្លួនទាំងកែវភ្នែកតក់ទៅដោយសំណើមមូលខ្មៅក្រឡង់ៗ។

        “ហ៊ឹកៗៗ..”

        “យំឱ្យម៉ាក់ឮ ម៉ាក់មកស្តីថាឱ្យអូនធ្វើបាបបងទៀតឥឡូវហើយ ឈប់យំភ្លាម!”

        “អូននៅស្រលាញ់បងទៀតអត់? អូននៅចង់ចិញ្ចឹមបងទៀតអត់?” ជុងហ្គុក បង្ហើបបបូរមាត់សួរ យំកិកកុកៗ ត្បុលឡើងដេកស្ពាបពីលើទ្រូងប្រពន្ធ ហើយយំខ្សឹតខ្សួរទឹកភ្នែកហូរសស្រិកសស្រាក់ដង្ហក់ក្បែរត្រចៀក ថេយ៉ុង មិនដាច់សូរសំឡេង។

        “នៅស្រលាញ់ ស្រលាញ់ចង់លេបចូលពោះហើយ!”

        “ម្តេចមិននិយាយឱ្យផ្អែមដាក់បងផងទៅ?” ជុងហ្គុក ងើបខ្លួនឡើងបន្តិច រួចសន្សឹមឈ្ងោកមុខឱនទៅជិតមុខ ថេយ៉ុង។

        “អូនស្រលាញ់លោកប្តីខ្លាំងណាស់ ទៅដេកភ្លាមទៅ យប់ហើយនៅយំយែកស្អីទៀត!” ថេយ៉ុង ច្រានរាងក្រាស់ចេញបន្តិច មុននឹងក្រឡេកមកសម្លឹងមុខ ជុងហ្គុក ដែលលូកដៃចូលទៅប៉ះសាច់ដើមទ្រូងខ្លួនច្របាច់យកៗ។

        ផាច់!!!

        “ដកដៃចេញ មួយកំផ្លៀងវាចថ្គាមឥឡូវហ្នឹង!”

        “បងឃើញកូនលេងដើមទ្រូងអូនបាន?”

        “កូនវានៅតូច លេងក៏លេងទៅ!”

        “ចឹងបងលេងដែរ!”

        “លេងឆ្កួតយ៍ស្អី ដកដៃចេញឱ្យឆាប់ ឬមួយបងចង់ស្លាប់ហាស?” ជុងហ្គុក ដាច់ចិត្តដកដៃចេញ ទម្រាំតែអាចបានដេកក្បែរភរិយាត្រូវវាយក្តិចខ្ញាំទាល់តែសុះសាច់អស់ទៅហើយ។
       
       
       
       

       
       
       


















       
              
      

Continue Reading

You'll Also Like

150K 2.6K 130
NOT MY STORY, NOR MY TRANSLATION For Offline Reading Purpose Only Author(s) 鹿迟 Summary Sheng MuMu was transmigrated into a novel. While others transm...
3.4M 38.9K 31
Diana is an 18 year old girl about to start her senior year until she bumps into a woman at the bookstore who has quite the personality. The woman ta...
237K 7.4K 55
ရိပ်ချေ ကိုကြီးကိုချစ်တယ် ။ ကိုကြီးလည်း ရိပ်ချေကိုချစ်လာရင် ဖွင့်ပြောပေးနော် ။ နွေဦးရိပ်ချေ 🍀 နေမခန်း & နွေဦးရိပ်ခ...
5.6M 230K 68
The story of Abeer Singh Rathore and Chandni Sharma continue.............. when Destiny bond two strangers in holy bond accidentally ❣️ Cover credit...