បើគ្រាន់តែ ស្រលាញ់?

By minsa99

114K 5.6K 28

ទោះអ្នកប្រុសស្អប់ខ្ញុំប៉ុណ្ណា ក៏ខ្ញុំនៅតែស្រលាញ់ More

ផ្តើមរឿង៖គិតថាយើងចង់អង្គុយផឹកស្រា ជាមួយបុគ្គលិកសំរាមៗដូចជាឯងណាស់អ៊ីចឹងទៅអ្ហេស?
ភាគ០១៖ចង់ឱ្យខ្ញុំធ្វើអ្វី សូមនិយាយវាមក
ភាគ០២៖គិតចង់រកវិធីលេងឱ្យសប្បាយទេ?
ភាគ០៣៖ភ្លាត់ល្បិច (18+)
ភាគ០៤៖ខ្ញុំធ្វើឱ្យអ្នកប្រុសមានក្តីសុខទេ?
ភាគ០៥៖អ្នកប្រុសស្ទាបទេ?
ភាគ០៦៖អ្នកប្រុសចង់មើលឆ្មាខ្ញុំទេ?
ភាគ០៧៖ខ្ញុំនិងធ្វើតាមអ្វីដែលគេចង់បាន!
ភាគ០៨៖សេវាកម្មពិសេស
ភាគ០៩៖យើងចេញថ្លៃបណ្ណាការ
ភាគ១០៖ប្រចណ្ឌ
ភាគ១១៖ព្រោះខ្ញុំស្រលាញ់អ្នកប្រុស
ភាគ១២៖មុនពេលមានខ្ញុំ?
ភាគ១៣៖ហេតុអ្វីគេមិនស្រលាញ់ខ្ញុំ ជាខ្ញុំបាន?
ភាគ១៤៖ជីវិតចុងក្រោយ
ភាគ១៥៖ហើយចុះរឿងក្មេងដែលត្រូវចិញ្ចឹម?
ភាគ១៦៖ជុងហ្គុក ឯងកើតអី?
ភាគ១៧៖លោកគិតថាវាងាយស្រួលណាស់មែនទេ?
ភាគ១៨៖គូរដណ្តឹង?
ភាគ១៩៖ Dinner ដ៏ពិសេស
ភាគ២០៖ហ្គេមបញ្ចប់វគ្គ
ភាគ២១៖ក្មេងចម្កួត
ភាគ២២៖Gentleman របស់អូន
ភាគ២៣៖បងស្រីចិត្តអាក្រក់
ភាគ២៤៖ខ្សែកពេជ្រដែលបានបាត់
ភាគ២៥៖ចម្លើយពង្វាង
ភាគ២៦៖រៀបការ
ភាគ២៧៖អូនយំមែនទេ?
ភាគ២៨៖បងច្បាស់ទេ
ភាគ២៩៖បងមិនបានគិតដូច្នោះទេ
ភាគ៣០៖បងចាប់ផ្តើមរវល់!!
ភាគ៣១៖ស្រីកខ្វក់
ភាគ៣២៖បងឯកភាព
ភាគ៣៣៖អូននឹក
ភាគ៣៤៖សន្យារបស់លោកវាជាពាក្យជ្រាំដែល
ភាគ៣៥៖លិខិតលែងលះ
ភាគ៣៦៖កូន?
ភាគ៣៧៖បងនឹកអូន!
ភាគ៣៨៖ដល់ពេលវេលាត្រូវបកស្រាយ
ភាគ៣៩៖នេះជាចម្លើយ
ភាគ៤០៖អត់ទេ ខ្ញុំលែងលះលោកដាច់ស្រេចហើយ
ភាគ៤២៖ត្រលប់ទៅវិញខ្ញុំនិងបម្រើអ្នកប្រុសឱ្យបានពេញចិត្ត
ភាគ៤៣៖អនុស្សាវរីយ៍ចាស់ៗ
ភាគ៤៤៖ប្រពន្ធស្អាត
ភាគ៤៥៖អូននៅចង់ចិញ្ចឹមបងទៀតទេ?
ភាគ៤៦៖ថេយ៍ញញិមស្អាតជាងរាល់ថ្ងៃ
ភាគ៤៧៖កូនទីពីរ
ភាគ៤៨៖បងមិនយល់ទេថេយ៍?
ភាគ៤៩៖ថេយ៍រៀបការជាមួយបងម្តងទៀតណា?
ភាគបញ្ចប់៖សន្យាថានិងស្រលាញ់អូន គ្មានថ្ងៃប្រួលប្រែឡើយ គីម ថេយ៉ុង

ភាគ៤១៖កូនកំហូច

2.4K 117 2
By minsa99

       ១ឆ្នាំ ៦ខែ...
       ហ៊ឹកៗៗដេតឌី!!!

       អង្រឹងបញ្ជាចលនាស្រាប់តែរង្គើឡើង កាលបើឮសូរអាល្អិតតូចច្រម៉ក់ដេកយំគគ្រូកក្នុងអង្រឹងទធាក់ដៃជើងទឹកទាំងមុខក្រហមងាំង សម្រែកឮសូរដល់ផ្ទះបួនដប់ ខណៈរាងតូចក្នុងឈុតអៀមឯណេះ ប្រឹងរត់យ៉ាងត្របាញ់ជើងសឹងតែមិនដល់បន្ទប់។

       “កូនម្តាយ..ភ្ញាក់ហើយ!” ថេយ៉ុង ស្ទុះវឹងទៅចាប់កូនតូចអាយុជាងមួយខួប មកពរកណ្តៀតជាប់ចង្កេះ សឹមលើកដៃជូតដំណក់ទឹកភ្នែកថ្លាយ៉ង់ដែលហូរស្រោចថ្ពាល់ទន់រលោងម៉ដ្ឋខៃថ្នមៗបន្ថែម។

       “អាប៉ា ដេតឌីណា?”

       ចន យ៉ុងស៊ូ រ៉ូគិ ក្មេងប្រុសតូចល្អិត អាយុមួយខួបចាប់ស្រដីបានបន្តិចបន្តួចក៏សួរឡើងទាំងកែវភ្នែកឡិងឡង់សម្លឹងរកមើលអ្វីម្យ៉ាងតែបែរជាបាត់មិនឃើញស្រមោលឈឹង ទើបយំកិកកុកៗទ្រហោលាន់ឮទ្រហឹង លួងយ៉ាងណាក៏លួងមិនបាត់ គិតតែពីទទូចទាមទារនេះនុះក៏មិនត្រូវចិត្ត យំរម្ងាស់ឱ្យរាប់ម៉ោង ចាប់តាំងពីថ្ងៃរសៀល រហូតឈានចូលដល់ពេលក្បាលព្រលប់ទៅហើយ។

       “គេងទៅណាកូនណា គេងទៅឈប់យំ..” ថេយ៉ុង ល្បួងលួងលោមកូនតូចមិនបាត់ស្ងាត់យំសោះ ខំទៅឆុងទឹកដោះគោមកបំបៅហើយក៏កូនមិនព្រមបៅទៀត។

       “ទូរស័ព្ទតាមទៅហៅឪវាមក យំគាំងស្លាប់ឥឡូវហើយឱ្យតែម៉ាកៗនេះ!” លោកស្រីហ្គូហ្សិនទ្រាំស្តាប់សំឡេងចៅយំទាល់តែហឹងអស់ត្រចៀក កាលបើឃើញអាល្អិតតូចនោះ កញ្ជ្រោលធាក់ភួយយំបោកខ្លួនមិនព្រមដេកទាល់តែសោះ។

       “ដេតឌីហ៊ឹកៗ ដេតឌី!!”

       “ហ្នកឃើញទេ អញថាវារកឪវា រកឪវាមែន!” ស្ត្រីចំណាស់ពោលឡើងទាំងគ្រវីក្បាល ចូលទៅដាក់គូទអង្គុយចុះ លូកដៃទៅស្ទាបប៉ះអង្អែលខ្នងអាល្អិត តែត្រូវវាកញ្ជ្រោលស្រែកអស់សំឡេងទាំងកែវភ្នែកក្រហមងាំង ព្រមទាំងសំណើមហូរស្រក់ម៉ាត់ៗបន្ថែម។

       “មើលវា..រឹងណាស់!” លោកស្រីហ្គូហ្សិនសម្លក់មុខ ថេយ៉ុង ឱ្យថ្មែរ ឃើញកូនខ្លួនរឹងរូសមិនព្រមស្តាប់សម្តីទើបប្រញាប់ក្រោកទៅស្ទុះទាញទូរស័ព្ទយកមកចុចខលទៅរក ជុងហ្គុក ទាំងព្រលប់។

       “មកឱ្យលឿនមក កូនឯងយំខ្លាំងសម្បើមណាស់ លួងយ៉ាងណាក៏មិនបាត់ដែរ!” គាត់និយាយម៉ាំងៗ រហ័សបិទហើយដើរទៅរើសកូនតុក្កតាតូចៗមកជ្រលរឱ្យចៅតូចលេង ប៉ុន្តែ រ៉ូគិ បែរជារុញវាចេញហើយបង្វិលខ្លួនអង្គុយបែរខ្នងលើគ្រែ យំគគ្រូកអណ្តឺតអណ្តក់ចំពោះ ថេយ៉ុង មិនព្រមស្ងាត់។

       “ស្រលាញ់ឪវាហ្នឹងខ្លាំងសម្បើមណាស់ ឱ្យដេកភ្ញាក់ៗដឹងតែពីស្រែករក យើងខំចិញ្ចឹមមើលថែទាំដូចម៉ែវារាល់ថ្ងៃ មិនដែលឃើញទ្រហោយំបោកខ្លួនរកសោះ!” ថេយ៉ុង រអ៊ូរទាំកើតចិត្តខឹងប្តីឯណាឯណីឯណោះ ខំចិញ្ចឹមកូនយប់ថ្ងៃៗ បានកូនមកស្រលាញ់តែ ជុងហ្គុក ម្នាក់ចំណែកឯគេវិញ ខំលះបង់ ទាំងញើស ទាំងឈាម មើលថែគ្រប់សព្វបែបយ៉ាង វាមើលមិនឃើញបន្តិចណាសោះ។

       “ដេតឌី!!” រ៉ូគិ យំរម្ងាស់រង៉ូវៗ ហើយលូកដៃទៅខ្វេះប្រអប់ដៃ ថេយ៉ុង ធ្វើមុខកម្សត់ណាស់។

       “កុំប៉ះ..”

       “ប៉ាប៉ា..ហ៊ឺៗម៉ាក់..”

       “ម្តងប៉ា ម្តងម៉ាក់ ម្តងដេតឌី..រាល់ថ្ងៃរស់នៅជាមួយយើងនេះ ដើរតួជា ម៉ែផង ឪផង មិនស្រលាញ់យើងខ្លះសោះ!”

       “មាំមី!!”

       “លួងកូនទៅ ទៅស្រែកបញ្ចោះវាធ្វើអី វាយំគាំងងាប់ ឯងជាប់គុកណា!” លោកស្រីហ្គូហ្សិន ប្រឹងនិយាយទាល់តែហត់ខ្លួនឯង បានបន្តិចក៏ឃើញថាភ្លើងស្វាឡានចាំងផ្លាតចូលមក ស៊ីបភ្លេលាន់ឮទឺតៗបន្លឺខ្ទរខ្ទារពេញត្រចៀក។

       រ៉ូគិ ស្ងាត់យំដូចគេបេះ ចាំសំឡេងឡានឪពុកច្បាស់ចែស ធ្វើឱ្យ ថេយ៉ុង និង លោកស្រីហ្គូហ្សិន នាំគ្នាហួសចិត្តស្ទើរមិនជឿ គ្រាន់តែឮសូរពីចម្ងាយសោះ វិនាទីដែលកូនតូចនេះព្យាយាមយំរាប់ម៉ោង វាប្រែជាស្ងាត់ត្រឹមមួយប៉ប្រិចភ្នែក។

       ក្រាក!!

       ទ្វាររបើកឡើង កាយមាំក្នុងឈុតធ្វើការឯណេះរហ័សរហួនបញ្ចូនជំហ៊ានប្រអប់ជើងមាំដើរចូលទៅខាងក្នុងភ្លាម។ អាល្អិតតូចចាប់ផ្តើមយំរំអួយអណ្តឺតអណ្តក់ វាគើមៗទៅយំយែកម្ញិកម្ញក់ដាក់ឪពុកទាំងទឹកមុខស្រពាប់ស្រពោនសម្បើមណាស់។

       “ឈឹងកូនឈឹង!” ជុងហ្គុក ស្រវាចាប់ពរ រ៉ូគិ ឡើងហើយឱនថើបថ្ពាល់ទន់ល្មើយមួយខ្សឺត សឹមចាប់លើករលាក់និយាយលួងលោមឱ្យស្ងាត់បាត់យំ។

       “ហ៊ឹកៗៗ!”

       “រំអួយណាស់ យំដូចគេចាប់វាយធ្វើបាប!” ថេយ៉ុង ឧទានទាំងលើកដៃចង្អុលមុខអាច្រម៉ក់ដែលដេកផ្កាប់ស្ពាបខ្លួនលើដៃ ជុងហ្គុក ថែមទាំងដាក់ក្បាលផ្អឹបជាប់កញ្ចឹងកនាយទៀត។

       “មកតាមយាយណា..” កាលបើឃើញ រ៉ូគិ តោងទាម ជុងហ្គុក ស្អិតសម្បើមយ៉ាងនេះពេក ទើបគាត់ចង់សាកចិត្ត ប្រឹងនិយាយបញ្ចុះបញ្ចូលតែអាកំហូចក្បាលខូច គ្រវីក្បាលឱ្យញ័រតតាត់និងឱបកឪពុកស្អិតបេះមិនចេញ។

       “ដេតឌី!” រ៉ូគិ ថើបគ្រញិចថ្ពាល់ ជុងហ្គុក ខ្លាំងៗដូចនឹកណាស់ នឹកអើយសែននឹក ថែមទាំងកៀកកើយផ្តេកផ្តួលយកចិត្តថ្លើម ដល់ថ្នាក់ ថេយ៉ុង លួចច្រណែនក្នុងចិត្ត។

       “យប់នេះគេងនៅទីនេះហើយ តែបាត់ស្រមោលឯងទៀតមអាតូចហ្នឹងយំតម្លង់គ្មានអ្នកណាបានដេកទេ!” សម្តីម្តាយក្មេកញ៉ាំងឱ្យទឹកមុខកូនប្រសារប្រុសលួចញញិមទាំងចរិតកំហូច។

       ជុងហ្គុក ធ្វើជាងក់ក្បាលឱបថើបគ្រញិចថ្ពាល់កូន សឹមនាំរ៉ូគិទៅរកគ្រែមុននឹងដាក់ខ្លួនដេកក្បែរអាល្អិត យកកំប៉ុងទឹកដោះគោទៅបញ្ចុកបំបៅកូនតូចខណៈ រ៉ូគិ ក៏សើចញញិមនិងលើកជើងគង ជុងហ្គុក ហើយរអ៊ូរហេតរហូតក្នុងបំពង់ក មួយស្របក់ទើបគេងលក់ទៅវិញ តែដៃរបស់គេខ្ញាំក្រញៅឱបកនាយជាប់ពុំលែង។

       “ទៅដេកខាងក្រៅ!” ថេយ៉ុង ធ្វើជានិយាយឡើង លូកដៃទៅចាប់ទះស្មាមាំផាច់ៗ។

       “បងនៅមិនទាន់ស៊ីញ្ញេលើលិខិតលែងលះ..ដូច្នេះបងនៅតែមានសិទ្ធគេងជាមួយអូននិងកូនបានដដែល!” ជុងហ្គុក ងាកមកនិយាយតវ៉ារួច ថើបកូនតូចល្អិតខ្សឺតៗ បញ្ឈឺចិត្តប្រពន្ធដែលឈរធ្វើមុខមិងមាំងៗខាងណោះ។

       “ខ្ញុំមិនឱ្យដេក បើចង់ដេកណាស់ ទៅដេកខាងក្រៅបន្ទប់ទៅ!” រាងតូចកញ្ជ្រោលស្ទុះវឹងទៅចាប់ទាញសក់ក្បាលស្វាមីបោចអូសទីងណាត់ទីងណែង ចាប់មួលក្តិចដៃជើងនាយស្ទើររហែកសាច់ហូរឈាមទៀត។

       “តែយប់នេះកូនយំកិកកុករកបង អូនលួងក៏មិនបាត់ដែរ!”

       ជុងហ្គុក ស្ញូញមុខឈឺ ត្រូវប្រពន្ធវាយទាល់តែជាំសាច់អស់ពេញខ្លួនទៅហើយ។

       “កុំយកកូនមកប្រើធ្វើជាលេស!”

       “ហ៊ឹកៗដេតឌី!” រ៉ូគិ រុញដបទឹកដោះគោចេញ ហើយស្រែកយំក្រោករំកិលគូទទៅចាប់ឱបកឪពុកជាប់។

       “អូនឃើញទេ?”  ជុងហ្គុក ប្រញាប់ចាប់ពរកូន ហើយថើបលើថ្ងាស់អាល្អិតបន្ថែម។

       “អាប៉ា..ខូច!!”

       “អារ៉ូគិ..ខូចម៉ែឯងអី ឪឯងលួចមានស្រីបានខូច ម៉េចបានមកថាយើងខូច យើងវាយឯងហើមកំប៉េះគូទ បង្អត់ទឹកដោះគោឯងរាប់ខែឥឡូវហ្នឹង!” ថេយ៉ុង ច្រត់ចង្កេះស្រែកឮកាកោកខឹង អាច្រម៉ក់នុះហ៊ានថាខ្លួនជាមនុស្សខិលខូច ព្រមទាំងយកម្រាមដៃចង្អុលលើចុងច្រមុះស្រួចៗកូនប្រុសតូចប៉ាច់ៗថែមទៀត។

       “លាញ់ដេតឌីណាស់!” រ៉ូគិ សើចកាច់កកាច់ខ្លួន ថើបថ្ពាល់ ជុងហ្គុក ដោយញញិមញញែមលើកដៃទ្រចង្កាឪពុក ហាក់ចង់ញ៉ោះឱ្យ ថេយ៉ុង ខឹងកាន់តែទ្រាំមិនបាន។

       “ស្រលាញ់ដេតឌីណាស់ជួយទារលុយពីកាបូបដេតឌីហ្នឹងមកទិញទឹកដោះគោផង កុំមកទារពីយើងទៀត អាច្រម៉ក់!”

       “ឆ្នាស់ណាស់ សម្តីឱ្យចច្រែត!” ជុងហ្គុក វាចាចប់ដើរចូលទៅចាប់ទាញប្រពន្ធមកឱបហើយថើបថ្ពាល់ក្រហមងាំងតាមចិត្តនឹកស្ទើរធ្លុះធ្លាយបេះដូងមួយកណ្តាប់នេះអស់ទៅហើយ។

       “បងទើបតែបើកលុយប្រាក់ខែទេតើស..អូនចង់បានអីទេ?”

       “មិន-”

       “កុំងរង៉ក់ពេកទៅមើល ចាំបងជូនទៅទិញស្បែកជើងថ្មីឱ្យ!”

       “មិនយក!”

       “អ៊ីចឹងអូនចង់បានអី?” ថេយ៉ុង ធ្មេចភ្នែកម៉ក់ៗ សម្លឹងមុខកូនប្រុស រួចលូកដៃចូលទៅចាប់ទាញ រ៉ូគិ មកពរហើយដើរបែរខ្នងទៅអង្គុយខាងដើមក្បាលគ្រែហុចខ្នងបង្ហាញដាក់អ្នកកំលោះ។

       ជុងហ្គុក ញញិមយ៉ាងស្រទន់ មុននឹងបោះជំហ៊ានដើរចូលទៅអង្គុយក្រោយខ្នងរាងស្រឡូនដោយមិនភ្លេចលូកដៃចូលទៅឱបចង្កេះតូចអង្ក្រងពីក្រោយហើយថើបសើេរៗលើស្មាតូចបន្ថែម។

       “មឹម!” រ៉ូគិ ចង្អុលដើមទ្រូង ថេយ៉ុង ព្រមទាំងសើចកក្អឹក។

       “អត់ទេ..អាហ្នឹងរបបដេតឌីទេ!” ជុងហ្គុក ប្រកែកញ៉ាំងៗដាក់កូនតូចចាប់បេះបួយសាច់ថ្ពាល់អាល្អិតឱ្យសើចរលាក់ក្បាលពោះកក្អឹក។

       “ដេតឌីក្បាលកញ្ចាស់ហើយនៅមិនទាន់ផ្តាច់ដោះបានទេកូន!” ថេយ៉ុង សម្លក់មុខប្តីថ្មែរ ឯអ្នកដែលត្រូវគេដៀលចាប់ចុកអួលក្នុងចិត្តបន្តិច មុននឹងស្រវាថើបថ្ពាល់មនុស្សកាចឆ្នាស់មួយខ្សឺត។
      
       បីឆ្នាំបានកន្លងផុតទៅ..
       រ៉ូគិហា...

       “បាទ!!!” សម្រឹបជើងតូចៗរត់លាន់បន្លឺសំឡេងខ្ទរខ្ទ័រពេញក្នុងផ្ទះខណៈ កាយតូចល្អិតស្ថិតក្នុងឈុតសិស្សសាលាឯណេះក៏បង្ហាញទឹកមុខក្រៀមក្រំឡើងមកតាមទម្លាប់រាល់ដង។

       “ឯណាដេតដី? ដេតឌីថាជូន រ៉ូគិ ទៅសាលារៀននៅថ្ងៃនេះ!” រ៉ូគិ ងាកសម្លឹងរកមើល ជុងហ្គុក តែមិនឃើញទើបសួរទៅកាន់ ថេយ៉ុង ធ្វើមុខដូចជាខឹងខ្លាំងណាស់ណាអ៊ីចឹង។

       “សួររកតែដេតឌី..បាត់មួយថ្ងៃមិនបានទេអ្ហេស?”

       “ដេតឌីទើបតែទិញម៉ូតូថ្មីបាន រ៉ូគិ ចង់ជិះម៉ូតូស្តាប់បានអត់?”

       “ឡើងឡានមក ប៉ាប៉ាជូនទៅរៀន!” ថេយ៉ុង បញ្ឆេះម៉ាស៊ីនឡានរង់ចាំកូនប្រុសឯអាល្អិតនោះគ្រវីក្បាលញ័រឱ្យតតាត់។

       “ចាំជិះម៉ូតូ ដេតឌី វិញ!” រ៉ូគិ ថាចប់ដើរទៅឱបដៃលើទ្រូងសម្រក់ទឹកភ្នែកទាំងព្រលឹមអុល ពេបមាត់ហាក់ដូចជាតូចចិត្តដែលត្រូវឪពុកកុហក។

       “ប្រាប់ហើយថាគេមិនមែនដេតឌីកូនទេ!” ដោយទ្រាំមិនបាន ថេយ៉ុង ស្រាប់តែពន្លត់ម៉ាស៊ីនរួចដើរចុះទៅចាប់ទាញដៃអាកំហូចជាប់។

       “ហើយចុះយប់មិញ ប៉ាប៉ាឱ្យដេតឌីគេងឱបធ្វើអី? បើមែនឪគេ?” រ៉ូគិ ស្រែកម៉ាំងៗ រលាស់ដៃចេញក្រឡេកទៅឃើញម៉ូតូទំនើបទើបតែបរចូលមកទើបរត់តាំងៗទៅឱបជើងឪពុក។

       “ទឹកភ្នែក ទឹកសំបោរទាំងព្រលឹម មានរឿងអីហាកូន!”

       “ដេតឌីថាជូនកូនទៅរៀន ថ្មើរណេះហើយទើបតែមក!”

       “ដេតឌីសូមទោសណា ដែលមកយឺត តោះប្រញាប់ឡើងមកណាប៉ាជូនទៅ..ហើយចុះម៉ែវានោះទៅជាមួយគ្នាទេ?” ជុងហ្គុក ថារួចញញិមចុងមាត់សម្លឹងមុខ ថេយ៉ុង ធ្វើភ្នែកភ្លឹះៗ។

       “អាណាគេម៉ែអាកូនឆ្កួតហ្នឹង?” ថេយ៉ុង ឆ្លើយទាំងសំឡេងកំបុតៗរួចបែរខ្នងដើរចូលទៅក្នុងផ្ទះទាំងឫកពាខឹងដាច់ក្បាលដាច់កន្ទុយ។

       “ដេតឌីតោះ!” រ៉ូគិ ឡើងអង្គុយពីខាងមុខ រួចដាក់ដៃកាន់ក្បាលម៉ូតូជាប់ហើយញញិមសប្បាយចិត្តដូចបានត្រូវឆ្នោតរាប់លានណាស់ណាអ៊ីចឹង។
      
       ល្ងាចដដែល

       បន្ទាប់ពីអាហារចម្អិនហើយរួចរាល់ ថេយ៉ុង និងម្តាយជាមួយបងស្រីរហ័សរៀបចំបាយទឹកសម្រាប់ញាំពេលល្ងាចជួបជុំគ្រួសារយ៉ាងរួចរាល់ស្រេចបាច់អស់ មួយស្របក់ក្រោយសំឡេងម៉ូតូធំក៏បន្លឺសំឡេងឡើង អាល្អិតក្នុងឈុតសិស្សសាលាកន្តឹបៗ ស្រាប់តែរត់សម្រុកសំដៅចូលមកស្រវេស្រវាចាប់ឱបក្រសោបរាងតូចទាំងស្នាមញញិមរីករាយ។

       “លែង..កុំមកយកចិត្ត ព្រឹកមិញស្តីថាឱ្យយើងសម្បើមណាស់!” ថេយ៉ុង កៀសដៃកូនចេញ ដើរគេចទៅឈរក្បែរម្តាយសម្លក់មុខអាល្អិតថ្មែរ ចិញ្ចឹមលូតលាស់ធំ ទាំងមាឌ ធំទាំងសម្តី ចរិតឈ្លោះជាមួយឪពុកគ្មានបាត់សូរសូម្បីតែមួយម៉ាត់។

       “ស្តីឱ្យព្រោះស្រលាញ់ សុំថើបមួយមើល៍!” លោកស្រីហ្គូហ្សិនសើចរហឹះក្នុងបំពង់ក កាលបើឮសូរអាល្អិតតូចនោះ និយាយលួងលោមឪពុកខ្លួនបីដូចជាមនុស្សអាយុស្មើគ្នា។

       “អត់!!”

       “សុំថើបតែមួយខ្សឺតសោះហ្នឹងហា ចិត្តអាក្រក់ ចាំមើលឈប់ស្រលាញ់!”

       “ឈប់ៗទៅខ្វល់?”

       “អត់ខ្វល់ ចាស់ទៅអត់កូនចិញ្ចឹម!”

       “ហាហា!!!!” ម្តាយចាស់សើចរំកិលក្រពះពោះវៀនស្ទើរជ្រុះចេញមកក្រៅ កាលបើឮសូរអាច្រម៉ក់ពោលពាក្យដូច្នោះឡើងហាក់ធ្វើឱ្យគាត់អស់សំណើចដល់ថ្នាក់ហៀរទឹកភ្នែក។

       “មិនចិញ្ចឹមហីទៅ!”

       “និយាយធម្មតាទៅចាំបាច់ចង់យំ!”

       “អាណាគេយំ?”

       “ម៉ាក់ឯងហ្នឹង អាច្រឡំ..ប៉ាប៉ាហ្នឹង!” រ៉ូគិ សើចហែកមាត់ធំៗស្ពាយកាតាបរត់តាំងៗ ឡើងទៅខាងលើបាត់ បន្ទាប់ពីបានញញ៉េះញញ៉ោះ ថេយ៉ុង ឆ្អែតឆ្អន់ចិត្តរួចមកហើយ។
      
       យប់ម៉ោង ៨:៣០ នាទី..

       នៅខាងមុខទូរសម្អាងបង្ហាញឱ្យឃើញពីរូបរាងតូចច្រឡឹងអង្គុយបែរខ្នងសម្លឹងមើលកញ្ចក់ទាំងទឹកមុខ ញញិមរីករាយ កាលបើបានសម្លឹងឃើញរូបថតអាពាហ៍ពិពាហ៍កាលពីប៉ុន្មានឆ្នាំមុន តាមដោយក្តីរំឭកជាខ្លាំង។

       ថេយ៉ុង មើលអស់ពីមួយសន្លឹក បើកទៅមួយសន្លឹកទៀត បបូរមាត់ស្រទន់ ស្រាប់តែញោចស្នាមញញិមឡើងយ៉ាងស្រស់បស់ មុននឹងទាញរូបថត បុរសក្នុងឈុតគ្រ័ហ្សេពណ៌ខ្មៅមកសម្លឹងមើលទាំងអារម្មណ៍រំភើបរំជើបរំជួលក្នុងចិត្ត។

       “ក្នុងចិត្តឪ មានតែម៉ែៗៗៗ...” សំនៀងដ៏ក្រអួនបន្លឺកងរំពង អាល្អិតក្នុងឈុតគេងពណ៌ទឹកដោះគោដើរស្រែកច្រៀងជំទាលពេញបន្ទប់ដោយទឹកមុខក្រមិចក្រមើមចូលតួតាមប្រយោគលាន់រណ្តំគ្មានភ្លេងតន្ត្រីអម មុននឹងក្រឡេកទៅឃើញរាងតូចដ៏ស្រឡូនអង្គុយច្រត់ដៃញញិមញញែមម្នាក់ឯងអារម្មណ៍ហោះហើរដល់ឋានទីណាហើយក៏មិនដឹង។

       “មនុស្សខ្លះថាអត់ស្រលាញ់ៗៗៗគេ តែដេកមើលរូបគេ!” រ៉ូគិ ចោលមួយប្រយោគឡើងហើយដើរតាំងៗចូលទៅលូកដៃចាប់មិចថ្ពាល់ ថេយ៉ុង យ៉ាងច្រឡើម។

       “គ្រាន់តែមើលហ្នឹងស្រលាញ់ដែរ?” ថេយ៉ុង ងាកមកសម្លក់សម្លឹងមុខកូនប្រុសមិនដឹងជាស្អីតាមឈ្លោះគ្មានលុះពេលសោះ។

       “បើមិនស្រលាញ់កុំចេះតែលួចមើលរូបឪគេ!”

       “ឪមិនដែលចិញ្ចឹមផង ហៅថាឪដែរ!”

       “ប្តីមិនដែលមកលួងផង ប្រាប់ថាគេនៅស្រលាញ់ ស្រលាញ់គេម្នាក់ឯង យប់ឡើងអត់ដេកអត់ពួន!”

       “អាចោរម្រាយ!”

       “ម៉េចបានជេរខ្លួនឯងចឹង?”

       “អារ៉ូគិ..អាឌឺ!!”

       “លួចស្រលាញ់ដេតឌីគេ អង្គុយមើលរូបប្រុសស្នេហ៍ញញិមរីកមាត់ដូចផ្កា..ហាហា!!” រ៉ូគិ កញ្ជ្រោលចូលទៅចាប់ក្រសោបថើបថ្ពាល់ ថេយ៉ុង មួយខ្សឺតមុននឹងចាប់គ្រញិចថ្ពាល់ប៉ោងៗទាញលេងយ៉ាងក្នក់ក្នាញ់បន្ថែម។
      

      

      
      
      

      
      
      

Continue Reading

You'll Also Like

817K 35.5K 57
"Mujhe jhelna mushkil hai nader," she said with a smile while her gaze was fixed on the table. ("It's difficult to tolerate me, Nader") "Main jhel l...
555K 35.3K 71
"Sshhhhh....." he hushed and pinned us against the wall leaving no space between us. I held onto his biceps with my hand in reflex. He shook his head...
10.2M 641K 168
What will happen when an innocent girl gets trapped in the clutches of a devil mafia? This is the story of Rishabh and Anokhi. Anokhi's life is as...
256K 3.5K 60
Hockey player Aiden Peters used to torment Alyssa Davis all throughout middle school because he hated her, right? It's Alyssa's first year of college...