365 ថ្ងៃ

By jimin765432

54.9K 3.9K 173

365 ថ្ងៃជីវិតរាងតូចដែលធ្លាប់តែមានសេរីភាពដើរលេងសប្បាយបែរជាជួបនឹងបុរសម្នាក់ដែលមានអំណាចនឹងធ្វើបាបខ្លួនប្រាណគេមិន... More

Part 1
Part 2
Part 3
Part 4
Part 5
Part 6
Part 7
Part 8
Part 9
Part 10
Part 12
Part 13
Part 14
Part 15
Part 16
Part 17
Part 18+19+20( ភាគបញ្ចប់)

Part 11

2.7K 214 16
By jimin765432

នៅព្រឹកព្រលឹមឡើងជីមីននឹងងូតទឹកបានរៀបចំខ្លួនប្រាណរបស់ពួកគេនឹងចុះទៅក្រោមធ្វើការងាររៀងខ្លួន។ ជីមីនអង្គុយមើលក្រដាសអេកូពេទ្យដែលគេបានទៅនៅមុនថ្ងៃដ៏សោកសៅនោះកើតឡើង។ ជីមីនសម្រក់ទឹកភ្នែកអង្អែលក្រដាសនោះ។ យ៉ុងហ្គីដើរមកឃើញដូច្នេះក៏ហែកទាញក្រដាសនោះចោលនៅចំពោះមុខជីមីន។

"យ៉ុងហ្គី!!!បងធ្វើអីនឹង" ជីមីនស្រែកយ៉ាងខ្លាំងនៅពេលឃើញយ៉ុងហ្គីហែកក្រដាសនោះដូច្នេះ។

"ឈប់នឹកសោកយំយែកទៀតទៅ" យ៉ុងហ្គីគប់ក្រដាសនោះចូលធុងសម្រាមរួចក៏ដើរចេញទៅក្រៅជាមួយអក្សរក្សគេបាត់។

"ហឹកៗៗៗ" ជីមីនដួលខ្លួនយំទៅលើដៃតាមមើលដំណើរយ៉ុងហ្គីចេញទៅ។

រស់នៅគ្មានសុភមង្គលបែពនេះតើជីមីននៅទ្រាំបានដល់ណាទៀត? ទាំងទារុណកម្ម? ទាំងប្តីរួមភេទជាមួយស្រីក្រៅនៅចំពោះមុខខ្លួន? ទាំងប្តីសម្លាប់កូនដែលជាប់សាច់ឈាមខ្លួនអែង? ហឹម............ហេតុអ្វីក៏ជីវិតជីមីនមួយនេះកម្សត់យ៉ាងនេះ?។ 

ជីមីនក៏ងើបឈរឡើងមករើសកម្ទេចដែលយ៉ុងហ្គីហែកចោលនោះមកផ្គុំចូលគ្នាវិញ។ រូបថតនោះវាមិនដាច់ពីគ្នាខ្លាំងទេគ្រាន់តែបន្តិចប៉ុណ្ណោះដែលអាចនៅមើលឃើញបាន។

ត្រឡប់មកមើលយ៉ុងហ្គីវិញដែលកំពុងធ្វើការនៅក្រុមហ៊ុនរបស់ខ្លួនទាំងញាប់ដៃញាប់ជើង។ លេខារបស់យ៉ុងហ្គីដែលមានឈ្មោះថាខេលីក៏ដើរចូលមកយកក្រដាសមួយអោយយ៉ុងហ្គី។ 

"ថ្ងៃនេះមានកិច្ចប្រជុំទេ?" យ៉ុងហ្គីសួរទៅខេលី។

"គឺថ្ងៃនេះលោកប្រុសមានកិច្ចប្រជុំជាមួយនឹងលោកឈ័ងដែលមកពីប្រទេសចិន"ខេលីឆ្លើយទៅទាំងញញឹមញញែមដាក់យ៉ុងហ្គី។ 

"រំសាយចោលទៅយើងគ្មានអារម្មណ៏ទេ" យ៉ុងហ្គីក៏ផ្អែកក្បាលទៅលើកៅអីយ៉ាងនឿយហត់។ ចំណែកលេខាយ៉ុងហ្គីលឺបែបនេះក៏ដកដង្ហើមធំមើលទៅចៅហ្វាយខ្លួនរួចក៏ដើរចេញទៅខាងក្រៅបាត់។

"មានអ្វីអោយយើងឈប់គិតពីរឿងនឹងបានទេ!!!" យ៉ុងហ្គីនិយាយខ្លួនអែងនៅក្នុងបន្ទប់ព្រោះគេហាក់បីដូចជាធុញនឹងអ្វីម្យ៉ាង។

នៅល្ងាចឡើងយ៉ុងហ្គីក៏បានសម្រាកពីការងារគេបានឡើងឡានជាមួយអក្សរក្សមកផ្ទះវិញ។ ពេលគេចូលទៅដល់ក៏ឃើញជីមីនអង្គុយនៅលើសាឡុងជាមួយនឹងទឹកមុខក្រៀមក្រំដែលមានមកតាំងពីព្រឹកមកម្ល៉េះ។

"អែងអង្គុយធ្វើអីទីនេះ?" យ៉ុងហ្គីឈរច្រត់ហោប៉ៅនិយាយទៅជីមីន។

"ខ្ញុំ" ជីមីនរៀបនឹងនិយាយប៉ុន្តែយ៉ុងហ្គីក៏ហាមឃាត់គេ។

"មិនបាច់និយាយទេ" អុញ!!!ហើយមិញក្រែងសួរគេហី?

"ឡើងទៅលើងូតទឹករៀបចំខ្លួនគេងទៅកុំគិតអីច្រើនទៀត" យ៉ុងហ្គីនិយាយរួចក៏រៀបដើរចេញទៅជាមួយជីមីន។

នៅពេលជីមីនបានរៀបចំងូតទឹកអីរួចរាល់ហើយក៏មកអង្គុយនៅលើពូករៀបនឹងគេងក៏ប្រទះឃើញស្រោមអនាម័យនៅលើពូកដែលជ្រុះចេញមកពីកាតាបធ្វើការរបស់យ៉ុងហ្គី។

"????" សំណួរជាច្រើនលេចឡើងលើក្បាលជីមីន។

"ជីមីនធ្វើអីនឹង" យ៉ុងហ្គីដើរមករួចកញ្ឆក់វាចេញពីដៃជីមីន។

"ហេតុអីក៏បងមានវា?" ជិមីនងើបឈរឡើងមកនិយាយតតាំងជាមួយយ៉ុងហ្គី។

"មនុស្សប្រុសមួយនាក៏ត្រូវមានវាតាមខ្លួនដែល" យ៉ុងហ្គីនិយាយរួចក៏បោះវាចូលទៅក្នុងធុងសម្រាមរួចក៏ដើរទៅអង្គុយជូតសក់ធ្វើមិនដឹង។

"ចឹងខ្ញុំគួរតែដាក់តាមខ្លួនមួយដែលទេ" ជីមីនក្តាប់ដៃខាំមាត់និយាយតទៅយ៉ុងហ្គីវិញព្រោះជីមីនក៏ជាមនុស្សប្រុសដែល។

"អែងនិយាយស្អីមិញ" យ៉ុងហ្គីបាញ់ខ្សែភ្នែកមកជីមីន។

"ខ្ញុំសួរថាខ្ញុំអាចដាក់វាតាមខ្លួនបានដែលរឺទេ" ជីមីនស្រែកមួយទំហឹងដាក់យ៉ុងហ្គី។

"អែងដាក់ទៅ!!!!បន្ទាប់មកអែងនឹងដឹងថានឹងមានរឿងអ្វីកើតឡើង!!" យ៉ុងហ្គីស្តុះដើរមកច្របាច់ចង្ការជីមីនខ្លាំងៗ។

"លែងខ្ញុំទៅ" ជីមីនដកដៃយ៉ុងហ្គីចេញបន្ទាប់មកយ៉ុងហ្គីក៏ទះទៅលើជីមីនមួយទំហឹង។

ផាច់!

ខ្លួនជីមីនដួលខ្ពោកទៅលើការ៉ូជាមួយនឹងឈាមគែមមាត់ដែលត្រូវយ៉ុងហ្គីវាយអំបាញ់មិញនោះ។

"កុំសូម្បីតែគិតថាយើងធ្វើល្អដាក់អែងដើម្បីអោយអែងបកក្បាលមកព្រហើនបែបនេះទេ" យ៉ុងហ្គីមើលទៅជីមីនទាំងកម្រោលរួចក៏បិទភ្លើងឡើងគេងលើពូកធ្វើមិនដឹង។ 

ជីមីនអស់អីមិយាយគេក៏សម្រេចចិត្តថាដើរចេញពីយ៉ុងហ្គី។ 

ជីមីនបានដើរតាមផ្លូវក្រោយលបៗចេញទៅខាងក្រៅ។ មេឃចាប់ផ្តើមភ្លៀងយ៉ាងខ្លាំងខ្លួនជីមីនទទឹកជោក។ គេរកផ្ទះថេយ៉ុងនឹងជុងគុកមិនឃើញសោះគេក៏ចេះតែដើរទៅមុខបន្តទៀត។

មកដល់កន្លែងមួយមានសភាពស្ងាត់ជ្រងំនៅសងខាងផ្លូវមានព្រៃដុះជុំវិញ។ ជីមីនញ័រខ្លួនតតាត់ទាំងរងាផងទាំងខ្លាចផង។

"ហឹកៗៗ" ជីមីនអោបខ្លួននៅក្រោមដើមឈើមួយ។

ក្រឡេកមកមើលយ៉ុងហ្គីវិញគេមានអារម្មណ៏ថាមិនស្រួលហើយក៏មិនបានលឺសម្លេងអ្វីនៅចំហៀងគ្រែសោះ។ គេក៏ក្រឡេកមើលទៅប៉ុន្តែមិនឃើញជីមីន។ យ៉ុងហ្គីប្រញាប់បើកភ្លើងពាក់ស្បែកជើអចុះទៅខាងក្រោមយ៉ាងលឿន។

"ពុទ្ធោអើយមេឃភ្លៀងខ្លាំងណាស់" យ៉ុងហ្គីមិនចាំយូរគេខំទទូរឆ៏ត្រដើម្បីដើររកជីមីនជុំវិញវិមានប៉ុន្តែនៅតែមិនឃើញ។

"ស្មារនេះហើយគេចេញទៅណា?" ទាល់តែអស់ជម្រើសយ៉ុងហ្គីដាច់ចិត្តចេញទៅតាមដើររកជីមីននៅខាងក្រៅ។ 

នៅតាមដងផ្លូវគេមានមនុស្សមួយចំនួនតិចប៉ុណ្ណោះដែលមាននោះសងខាងផ្លូវ។ យ៉ុងហ្គីបើកឡានបណ្តើរអើតមើលបណ្តើរក្រែលោឃើញជីមីនប៉ុន្តែបែរជាមិននឃើញទៅវិញ។

យ៉ុងហ្គីបានបើកមកដល់ផ្លូវមួយដែលជាផ្លូវជីមីនដើរអំបាញ់មិញនោះ។ 

"ជីមីន?" យ៉ុងហ្គីបានក្រឡេកឃើញជីមីននៅក្រោមដើមឈើអោបដៃយំដូចជាកំពុងតែខ្លាចនូវអ្វីម្យ៉ាងដែលកុំពុងលងបន្លាចជីមីន។ យ៉ុងហ្គីក៏បើកឆ័ត្រចុះមកដើរតម្រង់ទៅរកជីមីន។

"ជីមីនអែងគិតចេញពីយើងមែនទេ" យ៉ុងហ្គីស្រែកលឺៗដាក់ជីមីនដែលកំពុងអង្គុយភ័យនោះ។

"យ៉ុងហ្គី?" ជីមីនងើបមើលទៅមុខជីមីនរួចក៏ហក់ទៅអោបជើងយ៉ុងហ្គី។

"បង!!យើងត្រឡប់ទៅផ្ទះយើងវិញ!!ពួកគេគួរអោយខ្លាចណាស់ហឹកៗៗ" ជីមីន។

យ៉ុងហ្គីក៏បីជីមីនឡើងមកឡាននឹងបើកឡានមកយ៉ាងឡើងចូលវិមានខ្លួនវិញ។ ជីមីនក៏បើកទ្វារចុះនឹងរត់ចូលវិមានយ៉ាងលឿន។ យ៉ុងហ្គីប្រញាប់ចុះនឹងរត់ទៅតាមជីមីនដែរ។

"នែជីមីន" យ៉ុងហ្គីរុញទ្វារបន្ទប់ខ្លួនបើកក៏ឃើញជីមីនទាំងខ្លួនទទឹកជោកនៅលើពូករបស់ខ្លួនគ្របភួយញ័រដូចកូនសត្វ។

"យ៉ុងហ្គី? យ៉ុងហ្គី? ពួកគេគួរអោយខ្លាចណាស់យ៉ុងហ្គី" ជីមីនបើកភួយមកបម្រុងនឹងអោបយ៉ុងហ្គី។

"ហឹស?? ចេះសម្តែងមែនទេ? ថ្ងៃនេះអែងធ្វើខុសធ្ងន់ណាស់" យ៉ុងហ្គ៉ទះជីមីនមួយទំហឹង។

ផាច់

មុខជីមីនក៏ងាកទៅម្ខាង។ ជីមីនងាកមកមើលយ៉ុងហ្គីវិញដូចជាកំពុងខ្លាចយ៉ុងហ្គីម្នាក់ទៀតចឹង។

"ហឹកៗៗមនុស្ស្អាក្រក់លោកសម្លាប់កូនខ្ញុំ" រឿងរ៉ាវអតីតលោតមកម្តងទៀតជីមីនយកដៃខ្ទប់ត្រចៀកនៅពេលលឺសម្លេងសើចនឹងសម្លេងបញ្ជាអោយជីមីនទៅសម្លាប់ខ្លួនពេញត្រចៀកគេ។

មុនដំបូងយ៉ុងហ្គីមិនខ្វល់នោះទេគេគិតថាជីមីនកំពុងតែធ្វើអោយទោសរប់គេស្រាល។ ប៉ុន្តែនៅសុខៗជីមីនក៏ចេញរឹកពាបែបនេះមកយ៉ុងហ្គីក៏ស្ទុះទៅក្តោបដៃជីមីនទាំង២។

"ជីមីន!!ជីមីន!!" យ៉ុងហ្គីបានអង្រួនខ្លួនជីមីនជាច្រើនដងតែជីមីននៅតែខំគេងពីយ៉ុងហ្គីនឹងខ្។ទប់ដៃនឹងត្រចៀកដដែល។

"ទេ!!កុំចូលមកជិតលោកជាឃាតករ!!!" ជីមីនមើលមុខយ៉ុងហ្គីនឹងសម្រក់ទឹកភ្នែកមក។

"ជីមីន!!!!" យ៉ុងហ្គីស្រែកមួយទំហឹងនៅពេលជីមីនសន្លប់គេក៏បីជីមីនដាក់លើពេទ្យរួចក៏ខលហៅដុកទ័រមុននឹងដុកទ័រមកដល់គេបានដោះដូរខោអាវនឹងជូតខ្លួនអោយជីមីន។

លោកដុកត័របានមកដល់នឹងប្រញាប់ពិនិត្យមើលជីមីន។

"លោកប្រុសមីនក្តៅខ្លួនខ្លាំងណាស់!!" ដុកទ័រនោះក៏បានដាក់សេរ៉ូមនឹងផ្សំថ្នាំរួចក៏ហុចអោយយ៉ុងហ្គីមុននឹងគាត់ចេញទៅវិញយ៉ុងហ្គីបានសួរទៅដុកទ័រនោះ។

"គ្រូពេទ្យគេមិនអីទេមែនទេ" យ៉ុងហ្គី។

"អ្នកជំងឺមានសុខភាពមិនសូវល្អនោះទេសូមលោកជួយមើលគេបន្ថែមផង" ដុកទ័រនិយាយរួចក៏ដើរចេញទៅបាត់។

មើលថែ? យ៉ុងហ្គីមើលថែជីមីន? អាចទេ? 

Continue Reading

You'll Also Like

252K 15.5K 42
កែប្រែខ្លួនឯងដើម្បីខ្ញុំឬនៅតែចង់ធ្វើជាព្រាននារីដដែល ជាការសម្រេចចិត្តរបស់លោកហើយ ។ 🖤 JEON JUNGKOOK X KIM TAEHYUNG 🖤
5.7M 258K 62
y/n and Taehyung who are no way in love with each other are arranged into a marriage by their parents...how would they live as a married couple and w...
11.7M 440K 34
"Kiss me." He choked on his drink, gawking over at you instantly, "HUH?!" "You know, mouth to mouth action, maybe a little tongue if you're lucky,"...