365 ថ្ងៃ

By jimin765432

54.9K 3.9K 173

365 ថ្ងៃជីវិតរាងតូចដែលធ្លាប់តែមានសេរីភាពដើរលេងសប្បាយបែរជាជួបនឹងបុរសម្នាក់ដែលមានអំណាចនឹងធ្វើបាបខ្លួនប្រាណគេមិន... More

Part 1
Part 2
Part 3
Part 4
Part 5
Part 7
Part 8
Part 9
Part 10
Part 11
Part 12
Part 13
Part 14
Part 15
Part 16
Part 17
Part 18+19+20( ភាគបញ្ចប់)

Part 6

2.7K 232 0
By jimin765432

នៅព្រឹកថ្ងៃថ្មីជីមីនបានភ្ញាក់ឡើងមកដែលមានយ៉ុងហ្គីនៅក្បែរខ្លួនប៉ុន្តែជីមីនថ្ងៃនេះហាក់មិនសប្បាយចិត្តឡើយគេតែងតែគិតចង់ចាកចេញពីយ៉ុងហ្គីប៉ុន្តែបេះដូងចេះតែលោតប្រាប់ថាត្រូវការយ៉ុងហ្គីជានិច្ច។

"ហឹម" ជីមីនឈានជើងចុះពីលើពូកមួយៗព្រោះខ្លាចថាភ្ញាក់យ៉ុងហ្គី។ ជីមីនបានងូតទឹករៀបចំខ្លួនគេរួចរាល់ហើយអស់ក៏មើលមុខយ៉ុងហ្គីបន្តិចក៏ចុះទៅក្រោម។

"បង" ជីមីនបានហៅអ្នកបម្រើម្នាក់។ 

"ចាសលោកប្រុសមានការអ្វីអោយខ្ញុំជួយដែលទេ?" អ្នកបម្រើនោះញញឹមមើលទៅជីមីន។

"បងអាចជួយដាំបបរអោយខ្ញុំបន្តិចបានទេខ្ញុំដូចជាមិនស្រួលខ្លួន" ជីមីនយកដៃញីក្បាលរបស់ខ្លួនបន្តិច។ អ្នកបម្រើក៏ញញឹមរួចក៏ដើរទៅធ្វើបបរអោយជីមីន។

យ៉ុងហ្គីក៏បានភ្ញាក់មកគេក៏ចុះមកក្រោមក៏ឃើញជីមីនអង្គុយនៅលើសាឡុងគេក៏ដើរទៅឈរពីក្រោយជីមីន។

"ហឹម!!!ថ្ងៃនេះខ្ញុំកើតអីចេះហេតុអ្វីក៏មិនស្រួលក្នុងខ្លួនសោះ" ជីមីនរអ៊ូងូវៗម្នាក់អែង។ យ៉ុងហ្គីក៏ជ្រួញចិញ្ចើមចូលគ្នាបន្តិចក៏សម្រេចចិត្តដើរទៅឈរក្បែរជីមីន។

"មានរឿងអី?" យ៉ុងហ្គី។

"អរគឺមិនអីទេលោកនៅត្រង់នេះហើយចាំខ្ញុំយកម្ហូបមកអោយ" ជីមីនក៏ស្ទុះងើបវឹងទៅចង្ក្រាន្តបាយ។

យ៉ុងហ្គីតាមមើលដំណើរជីមីនរហូតដល់ជីមីនបាត់ស្រមោលឈឹង។

"ចម្លែកម្ល៉េះ" យ៉ុងហ្គីមិនខ្វល់ច្រើនក៏អង្គុយចុះនឹងទាញទូរស័ព្ទមកចុច។

"លោកប្រុសយ៉ុងមេធាវីអញ្ជើញមក" 

យ៉ុងហ្គីក៏ប្រាប់អក្សរក្សខ្លួនថាអនុញ្ញាតអោយមេធាវីខ្លួនចូលមកខាងក្នុងវិមាន។

" good morning លោកប្រុសយ៉ុងនេះគឺក្រដាសអាតាសីវុិលដែលលោកប្រុសចង់បាន" មេធាវីនោះក៏យកក្រដាសនោះចេញពីកាតាបខ្លួនយកមកដាក់លើតុ។

ចំពេលល្អជីមីនក៏ដើរមកដល់លើកបាយនឹងម្ហូបអោយយ៉ុងហ្គី។ 

"អរលោកប្រុស" មេធាវីនោះអោនគោរពជីមីនដែលព្រោះថាជីមីនបានក្លាយទៅជាភរិយាស្របច្បាប់របស់យ៉ុងហ្គីទៅហើយប៉ុន្តែមិនទាន់បានមានពីធីមង្គលការនៅឡើយទេ។

"អូ!មិនអីទេលោកមិនបាច់ធ្វើថ្នាក់នេះទេអញ្ជើញអង្គុយលេងសិនទៅណា" ជីមីនក៏ញញឹមរួចក៏អង្គុយនៅក្បែរនោះជាមួយពួកគេដែល។

"លោកប្រុសមីនសូមអញ្ញើញសុីញ៉េលើក្រដាសនេះ" 

ជីមីនក៏ងាកមើលមុខយ៉ុងហ្គីមុននឹងសុីញ៉េ។ ទីបំផុតគេក៏សម្រេចចិត្តសុីញ៉េលើក្រដាសនោះ។ បន្ទាប់មកយ៉ុងហ្គីក៏សុីញ៉េលើក្រដាសនោះដែល។

"អ្នកទាំងពីរនឹងក្លាយទៅជាប្តីប្រពន្ធស្របច្បាប់ចាប់ពីថ្ងៃនេះ" មេធាវីនោះញញឹមរួចក៏ហុចអាតាសីវុិលអោយពួកគេរួចក៏ដើរចេញទៅបាត់។

"រឿងល្អៗនឹងកើតឡើងបន្តទៀតស្វាគមន៏មកកាន់ទ្វាឋាននរក" យ៉ុងហ្គីញញឹមបន្តិចក៏អង្គុយញាំអាហារគេវិញ។

ជីមីនឈរគាំងនៅទីនោះដោយមិនអាចរកហេតុផលដោះស្រាយចេញកើតឡើយ។

"លោកប្រុសមីន" អ្នកបម្រើបានលើកបបរយកមកអោយជីមីន។ ជីមីនក៏ប្រាប់អោយគេលើទៅលើតុញាំអាហារវិញ។ គេក៏ដើរចេញពីទីនោះដើម្បីញាំបបររបស់ខ្លួន។

ល្ងាចឡើងជីមីនបានអង្គុយលេងលើទោងនៅមុខផ្ទះនឹងគិតពីជីវិតខ្លួននៅថ្ងៃមុខទៀត។នៅសុខៗយ៉ុងហ្គីក៏ចេញមកខាងក្រៅវិមាននឹងឡើងឡានទៅខាងក្រៅបាត់ដោយមិននិយាយរកជីមីនមួយម៉ាត់។ ជីមីនក៏មិនខ្វល់ក៏នៅអង្គុយលេងធ្វើមិនដឹងនៅទីនោះ។

នៅយប់អាធ្រាតយ៉ុងហ្គីបានមកវិញដោយមានស្រីម្នាក់។

"យ៉ុងហ្គី!!!អរសួស្តីតើនាងជាអ្នកណា?" ជីមីនសួរទៅមនុស្សស្រីនោះ។ ប៉ុន្តែនាងបែរជាធ្វើជាមិនលឺនឹងមិនខ្វល់ទៅវិញ។

"បង!!!តើគេជាអ្នកណា?" នាងនោះសួរទៅយ៉ុងហ្គី។

"មិនបាច់ខ្វល់ទេអូនសម្លាញ់" យ៉ុងហ្គីថើបថ្ងាសនាងនោះរួក៏ដើរទៅបន្ទប់គេដែលគេងជាមួយជីមីនមករហូតនោះ។

ជីមីនឈរសម្រក់ទឹកភ្នែកដោយមើលពួកគេកំពុងតែស្និទ្ធស្នាលគ្នា។ វាឈឺណាស់នៅពេលឃើញគេមកឆក់ប្តីបែបនេះ។ គ្មានអ្នកណាមិនស្រឡាញ់ប្តីនោះទេទោះគេធ្វើបាបប៉ុន្មានដងទៀតក៏ដោយ ទោះភេទដូចគ្នាក៏ដោយ។ ប៉ុន្តែចិត្តជាមនុស្សស្រីបើគេឆក់ប្តីពីទ្រូងគឺវាដូចជាយកកាំបិទកាប់ចិញ្ជ្រាំបេះដូងមនុស្សទាំងរស់អញ្ចឹង។

"អាណិតទ្រូងខ្ញុំផងហឹកៗៗៗ" ជីមីនអង្គុយយំនៅសាឡុងខាងក្រោមដោយមានអ្នកបម្រើរាងចំណាស់ម្នាក់មកលួងលោមជីមីន។

"លោកប្រុសមីនមិនគួរសម្រក់ទឹកភ្នែកបែបនេះរហូតនោះទេ ជីវិតជាគូរប្តីប្រពន្ធគឺវាជូរចត់ជាងនេះទៅទៀតដូច្នេះចិត្តយើងជាមនុស្សស្រីត្រូវតែរឹងមាំអ៊ំធ្លាប់ឆ្លងកាត់បែបនេះរួចហើយអ៊ំយល់អារម្មណ៏មួយនេះ" ជីមីនក៏ញញឹមទាំងទឹកភ្នែកមើលទៅអ៊ំអ្នកបម្រើនោះ។

ប៉ុន្មានម៉ោងក្រោយនារីម្នាក់នោះក៏ចុះមកវិញ។ អ៊ំអ្នកបម្រើក៏ភ្ញាក់ផ្អើលនឹងវត្តមាននាងនោះ។

"កូនស្រី?" អ៊ំម្នាក់នោះក៏យកដៃខ្ទប់មាត់ខ្លួនអែងរួចក៏ដួលទៅលើដីខ្ពោក។ ជីមីនឃើញបែបនេះក៏រត់ទៅជួយលួងលោមគាត់។

"ម៉ាក់!!!!" នាងនោះរត់មកអោបអ៊ំស្រីម្នាក់នោះតែគាត់បែរជាប្រកែកទៅវិញ។

"អែង!!! អែងដឹងថាអែងខុសទេ!!!!!! អែងកំពុងតែបំបែកបំបាក់គ្រួសារគេហើយកូនចង្រៃ" អ៊ំស្រីនោះក៏ងើបមកវាយនាងយ៉ាងដំណំ។ ជីមីនក៏ជួយឃាត់ទើបគាត់ឈប់។

យ៉ុងហ្គីចុះមកពីខាងលើឃើញហេតុការណ៏បែបនេះក៏រត់មករុញអ៊ំអ្នកបម្រើចេញ។

"នែអ៊ំហេតុអីបានជាមកវាយនាង" យ៉ុងហ្គីចេញមកតតាំងជំនួសនារីម្នាក់នោះ។

"យ៉ុងហ្គីហេតុអីក៏លោកមករុញមនុស្សចាស់បែបនេះ" ជីមីនក៏រត់ទៅជួយលើកអ៊ំស្រីនោះ។

"អរ!!អែងច្រណែននាងទើបអែងបញ្ជាអោយគាត់ធ្វើ?" យ៉ុងហ្គីងើបឈរសម្លក់មុខជីមីន។

"លោកប្រុសយ៉ុងគឺនាងជាកូនរបស់ខ្ញុំមិនទាក់ទងជាមួយនឹងលោកប្រុសមីនទេខ្ញុំនឹងលាឈប់ខ្ញុំនឹងយកកូនខ្ញុំចេញពីទីនេះ" អ៊ំស្រីម្នាក់នោះក៏អង្អែលដៃញញឹមដាក់ជីមីនរួចក៏អូសដៃកូនស្រីគាត់ចេញពីទីនោះ។

"អ៊ំ" ជីមីនស្រែកហៅគាត់ពីចម្ងាយដែលធ្វើអោយគាត់អាណិតជីមីនប៉ុន្តែគាត់ត្រូវធ្វើដើម្បីកូនស្រីគាត់ជាមុនសិន។

"ឃើញទេ!!!លោកបំផ្លាញក្មេងស្រីម្នាក់ទៀតហើយ!!!ខ្ញុំមិនយល់ថាលោកកំពុងតែធ្វើអ្វីនៅពេលនេះទេលោកសប្បាយខ្លាំងណាស់មែនទេ?" ជីមីនស្រែកទៅដាក់យ៉ុងហ្គី។

ផាច់

"រឿងយើង!!!ជាក្តីសុខយើង!!!មានឈ្មោះជាប្រពន្ធយើងតែប៉ុណ្ណោះកុំធ្វើដូចជាខ្លួនមានសិទ្ធិមកគ្រប់គ្រងជិវិតយើង" យ៉ុងហ្គីសម្លុតជីមីនវិញទាំងនិយាយអ្វីដែលគេនឹកឃើញចេញមកទាំងអស់។

"លោកទះទៀតមក!!!លោកទះមក!!!" ជីមីនងាកមុខមកមើលយ៉ុងហ្គីវិញ។

"មកតាមយើង" យ៉ុងហ្គីអូសដៃជីមីនឡើងទៅខាងលើរួចក៏ចាប់ជីមីនចងជាប់។

ឆ្វាច់

"កុំតម្លើងសម្លេងមកយើង" យ៉ុងហ្គី។

ឆ្វាច់

"កុំត្រួតត្រាជីវិតយើង" 

ឆ្វាច់

"យើងធ្វើអីជារឿងរបស់យើង"

ឆ្វាច់

"ស្អប់យើងនឹងចេញពីយើងទៅ" 

យ៉ុងហ្គីក៏ទម្លាក់ខ្សែតីចុះរួចក៏ដកដង្ហើមតាមភាពហត់របស់គេ។

"លោកសប្បាយហើយមែនទេ" ជីមីននិយាយទាំងឈឺផ្សារនឹងហូរឈាមចេញពីមាត់មិនឈប់។

"បន្តទៀតទៅវាយខ្ញុំអោយស្លាប់តែម្តងទៅ" ជីមីនញញឹមសោះកក្រោះដាក់យ៉ុងហ្គី។

យ៉ុងហ្គីទ្រាំមិនបានគេក៏ដកកាំភ្លើងមកចេញពីទូបម្រុងនឹងបាញ់ជីមីន។ ប៉ុន្តែក៏គប់កាំភ្លើងនោះចោលនឹងដួលទៅលើដី។

"ហេតុអីក៏លោកមិនបាញ់មក!!!!" ជីមីនស្រែកទាំងឈឺចាប់ទៅយ៉ុងហ្គី។

យ៉ុងហ្គីបិទត្រចៀករួចក៏ដើរចេញពីទីនោះនឹងដើរសម្តៅទៅបន្ទប់ធ្វើការរបស់ខ្លួនរួចក៏ខលអោយអ្នកបម្រើខ្លួនមកមើលស្រាយជីមីនចេញនឹងលាងរបួសអោយគេ។

"ឈីមៗ " យ៉ុងហ្គីកាន់រូបថតគេនឹងជីមីនកាលពីក្មេងមកមើលទាំងទឹកភ្នែក។ នេះជាលើកទី៣ហើយដែលគេហ៊ានសម្រក់ទឺកភ្នែកនៅពេលដែលគ្មានមនុស្សនៅជុំវិញគេ។

"បងមិនបានភ្លេចសន្យារបស់យើងទេប៉ុន្តែគំនុំបងវាមិនទាន់រលាយចេញពីខួរក្បាលនៅពេលដែលបងឃើញអូនគឺបងតែងតែនឹកឃើញទារុណកម្មលើម៉ាក់របស់បងជានិច្ច។ បងដឹងថាអូនមិនលើកលែងទោសអោយបងទេ។ អារម្មណ៏បងច្របួលច្របល់ណាស់" យ៉ុងហ្គីអោនមុខចុះទៅលើតុក៏គេងលក់នៅទីនោះតែម្តង។

Continue Reading

You'll Also Like

732K 37.8K 67
JEON JUNGKOOK X KIM TEAHYUNG មានត្រឹមតែនាមជាប្រពន្ធក្នុងអេតាសុីវិលមួយសន្លឹក ដែលមិនបានរៀបការឲ្យមហាជនបានដឹង តេីចិញ្ចៀនមួយវង់នេះអាចបញ្ជាក់បានរឺទេ?? ...
70.3K 1.9K 4
BL , boy X boy Short Novel ,Vkook
8.4M 110K 63
"Bad guys can be good too... when they're in bed." #1 in FANFICTION✓ © sujinniie 2018-2019 ✓ © sujinniie revised 2022
216K 20.4K 73
រត់គេចពីការផ្គូរផ្គង់ តែបែរជាមកធ្លាក់ក្នុងអន្លង់ស្នេហ៍ភរិយាក្លែងក្លាយ*ម្នាក់នេះទៅវិញ.... ។ #គ្រាន់តែបោកបញ្ឆោតថាត្រឹមជាសង្សារក្លែងក្លាយ តែពួកគាត់ក៏បង...