✨ម្ចាស់បេះដូង🤍/ រដូវកាលទី3

By ParkKyuwin

59.5K 1.9K 22

មិនអាចទេដែរថាមនុស្សពីរអ្នកនៅក្បែរគ្នា រាប់អានគ្នារាប់សិបឆ្នាំនិងមិនមានអារម្មណ៍អ្វីទៅលើគ្នានោះ ទោះម្ខាងនេះមិនម... More

ភាគទី1
ភាគទី2
ភាគទី3
ភាគទី4
ភាគទី5
ភាគទី6
ភាគទី7
ភាគទី8
ភាគទី9
ភាគទី10
ភាគទី11
ភាគទី12
ភាគទី13
ភាគតី14
ភាគទី16
ភាគទី17
ភាគទី18
ភាគទី19
ភាគទី20
ភាគទី21
ភាគទី22
ភាគទី23
ភាគទី24
ភាគទី25
ភាគទី26
ភាគទី27
ភាគទី28
ភាគទី29
Part30
ភាគទី31
ភាគទី32
ភាគទី33
ភាគទី34
ភាគទី35
ភាគទី36
ភាគទី37
ភាគទី38
ភាគទី39
ភាគទី40
Ending part ✨🤍

ភាគទី15

1.2K 45 1
By ParkKyuwin

      គ្រូពេទ្យអ៊ីនឆ្លេឆ្លា ប្រញ៉ាប់រកថ្នាំមកលាបលើដៃស៊ូឈីនយ៉ាងរហ័ស ព្រោះមិនត្រឹមតែក្រហមនៅមានស្នាមក្រចកដៃនាងហ្វាងលីព្យាយាមសង្កត់អោយមុតទៀត នាងនោះវាពិសពុលពិតមែន។

«មិនបាច់ភ័យដល់ថ្នាក់នេះ ខ្ញុំមិនអីទេ» ស៊ូឈីន
និយាយឡើងពេលឃើញអ្នកដែរកំពុងលាបថ្នាំអោយខ្លួន ដៃឡើងញ័រតតាត់ធ្វើមើលតែនាងបាក់ដៃម្ខាងទៅហើយ។

«គឺ..គឺខ្ញុំខ្លាចអ្នកគ្រូពេទ្យឈឺ មើលចុះស្បែកឡើងរលោងសរម៉ត់ ពេលនេះប្រែជាក្រហមអស់ទៅហើយ។ ខ្ញុំដឹងថានាងនោះព្យាយាមរុញកែវកាហ្វេអោយមកត្រូវនិងអ្នកគ្រូពេទ្យ តែបែរជារំអួយទាក់ទាញចំណាប់អារម្មណ៍គេឯងមុនទៅវិញ»គ្រូពេទ្យអ៊ីន

«ហឹសសស គ្រប់គ្នាប្រហែលគិតថាខ្ញុំជាអ្នកខុសហើយ»ស៊ូឈីនសើចនៅដើមករ ពេលនឹកដល់ពាក្យដែរជីននិយាយ ។នាងមិនបានខឹងដែរគេនិយាយបែបនេះ ព្រោះអ្នកណាមើលមកក៏ជឿសម្ដីនាងបីសាចនោះដើរបើវាសម្ដែងសមបែបនេះ តែដែរនាងខឹងគឺព្រោះគេមិនបានចាប់អារម្មណ៍នាងទៅវិញទេ ហេតុអីកាហ្វេក៏ជះមកលើនាងស្ទើរតែទាំងអស់តែគេបែរជាមើលមិនឃើញ???គេក៏កំពុងនិយាយជាមួយនាងដូចគ្នាហេតុអីគេមិនសួរថានាងត្រូវត្រង់ណាឬអត់?? ល្អខ្លាំងណាស់ ព្រោះគេមិនបានយកចិត្តទុកដាក់និងនាងដូចកាលពីមុនទេ នាងក៏ចេះអន់ចិត្ត នាងក៏ចេះឈឺដូចគ្នា។

«រួចហើយ អ្នកគ្រូពេទ្យស៊ូឆាប់ចូលទៅការិយាល័យវិញទៅ សល់ការងារប៉ុន្មានចាំខ្ញុំចាត់ចែងអោយ»

«អញ្ចឹងខ្ញុំពឹងបន្តិចបានទេ?»ស៊ូឈីន

«ចាស ប្រាកដជាបាន»អ៊ីន

«នាងជួយទៅបន្ទប់កាមេរ៉ាសុវត្ថិភាពហើយពិនិត្យមើលនៅម្សិលមិញពេលព្រឹករហូតដល់ពេលខ្ញុំមានរឿង នៅឯបន្ទប់ព្រីនឯកសារ មើលទៅថាជាអ្នកណាយកឯកសារដែរខ្ញុំរកឃើញនេះមកបោះចោល»ស៊ូឈីន

«ខ្ញុំនិងរកមកអោយ តោះអ្នកគ្រូពេទ្យឆាប់ទៅសម្រាកទៅ»អ៊ីនជួយគ្រានាងតូចឡើងហើយក៏
បណ្ដើររហូតមកដល់office ទើបនាងចាកចេញទៅដើម្បីធ្វើការងាររបស់ខ្លួនបន្តរ ឯរាងតូចក៏ដើរមកអង្គុយលើកៅអីធ្វើការរបស់ខ្លួនដូចគ្នា។

«ខ្ញុំនិងមិនអន់ចិត្តទេ បើអ្នកដែរនិយាយកាលពីថ្ងៃមិញមិនមែនជាលោក!!!!!!»ស៊ូឈីន

[Jin scene]

    ក្រឡេកមកមើកជីនឯណេះវិញ ក្រោយវះកាត់អ្នកជម្ងឺរួចគេក៏ដើរតម្រង់ទៅបន្ទប់ទឹក ចៃដន្យក៏ជួបនិងអ៊ីនដែរទើបចេញពីបន្ទប់ទឹកមនុស្សស្រីមក ឆ្លៀតពេលនៅតែពីរអ្នកនាងក៏និយាយឡើងមក។

«លោកដុកទ័រមិនទៅមើលអ្នកគ្រូពេទ្យស៊ូទេឬ?»អ៊ីន

«គ្រពេទ្យស៊ូ???នាងកើតអី???»ជីន

«ក៏រឿងកាលពីព្រឹកមិញនេះឯង ដែរដុកទ័រនិយាយថាអ្នកគ្រូពេទ្យស៊ូមិនព្រមទទួលកាហ្វេពីហ្វាងលីហើយគិតថាគាត់ខុស អញ្ចឹងដុកទ័រទៅមើលសភាពអ្នកគ្រូពេទ្យស៊ូដោយខ្លួនឯងទៅ ឬអាចទៅពិនិត្យកាមេរ៉ាសុវត្ថិភាពក៏បាន និងបានមើលច្បាស់ៗពេញភ្នែកថាគាត់ជាអ្នករុញកែវកាហ្វេចេញ ឬហ្វាងលីជាអ្នកយកទៅជះដាក់គាត់ ខ្ញុំមកប្រាប់ព្រោះឃើញថាអ្នកទាំងពីរជិតស្និតនិងគ្នា នៅមានរឿងជាច្រើនទៀតដែរដុកទ័រមិនបានដឹង ឬមិនបានចាប់អារម្មណ៍ក៏ថាបាន ខ្ញុំលាសិនហើយ» អ៊ីននិយាយរៀបរាប់វែងអន្លាយ ហើយក៏ឱនគំនាបគេជាការគោរពមុន
និងដើរចេញទៅបាត់ បន្សល់ទុកតែសញ្ញាឧទានជាច្រើននៅលើមុខរបស់អ្នកដែរស្ដាប់។

«ពិនិត្យកាមេរ៉ាសុវត្ថិភាព???»ជីនជ្រួញចញ្ចើមចូលគ្នា ព្រោះចង់ដឹងថាកើតអ្វីឡើងមកហើយគេក៏ប្ដូរទិសពីបន្ទប់ទឹក តម្រង់ទៅបន្ទប់កាមេរ៉ាសុវត្ថិភាពវិញ។

        ចញ្ចើមរបស់គេស្រាប់តែជ្រួញចូលគ្នា ក្រោយពេលមើលវិដេអូដែរខារួចហើយ គ្រាន់តែចប់ដឹងសាច់ការហើយទិសដៅបន្ទាប់របស់គេគឺបន្ទប់office របស់ស៊ូឈីនតែម្ដង ដែរពេលដើរទៅដល់ខាងក្នុងក៏ទទេរស្អាត។

«អ្នកគ្រូពេទ្យស៊ូនៅឯណា អ៊ីន?»ជីនឆ្លេឆ្លាពេលរកនាងមិនឃើញ ព្រោះអារម្មណ៍ដែរខុសកំពុងច្រាលឡើងពេញដើមទ្រូងរបស់គេទៅហើយ។

«ម៉ោង5ហើយ គាត់ចេញពីធ្វើការទៅបាត់ហើយ»អ៊ីន

«អរគុណ»

     មិនឯអង់យូរគេក៏រត់ទៅoffice ហើយទាញកាបូបធ្វើការចេញមកខាងក្រៅ ទើបហួសទៅរកឡានបើក
ចេញទៅដូចព្យុះ។

          ខនដូរ.........

   រិតតែប្រញ៉ាប់រិតតែមិនដូចចិត្ត នេះគេជិះមកស្ទើរហោះកង់ឡានពីដីទៅហើយនៅឡើយស្ទះចរាចរណ៍ទម្រាំតែមកដល់ព្រះអាទិត្យក៏លិចបាត់ទៅហើយ គេឡើងជណ្ដើរយន្តមកដល់ជាន់ដែរបានចុច ទើបស្ទុះចុចលេខកូដរបន្ទប់របស់នាងចូលទៅខាងក្នុង ព្រោះខ្លាចនាងដែរផ្ដេសផ្ដាសមិននៅមកផ្ទះដូចថ្ងៃមុនទៀត។

តុក តុក តុក

«ស៊ូ នាងនៅក្នុងបន្ទប់ដែរទេ?»ជីនឈរគោះទ្វារ
បន្ទប់របស់នាងតុកតុក ព្រោះបើកមិនបានក៏ស្មាន
ដឹងទៅហើយថានាងនៅក្នុងនោះ គេគ្រាន់តែហៅដើម្បីអោយនាងឆ្លើយតែនាងបែរជាមិនឆ្លើយ។

«បើកទ្វារបន្តិចមក ខ្ញុំមានការចង់និយាយជាមួយបន្តិច»ជីន

ស្ងាត់.......

     គ្មានអ្នកឆ្លើយតបទើបគេសម្រេចចិត្តដើរទៅយកសោរសាគួរពីបន្ទប់របស់គេយកមកចាក់ ហើយពេលបើកមកក៏ឃើញនាងអង្គុយផឹកស្រាមើលទេសភាពក្បែរបង្អួចទៅហើយ។

     ខ្វាងស៊ូឈីនជាមនុស្សដែរមិនចូលចិត្តស្រាបំផុត ព្រោះរាល់វិនាទីដែរស្រាជ្រាបចូលទៅក្នុងខ្លួនរបស់នាង នាងនិងគ្មានទំនួលខុសត្រូវ និយាយអ្វីដែរចង់និយាយ ធ្វើអ្វីដែរចង់ធ្វើ បាត់បង់ស្មារតីមិនដឹងខុសត្រូវនោះទេ តែថ្ងៃនេះប្រហែលស្រ្តេសណាស់ហើយទើបដល់ថ្នាក់យកស្រាមកអង្គុយផឹកម្នាក់ឯងបែបនេះ។

«ឯណាដៃខ្ញុំសុំមើលបន្តិច» ជីនមិនខ្វល់ពីអ្វីទាំងអស់ពេលនេះក្រៅពីចង់ឃើញដៃដែរនាងត្រូវកាហ្វេក្ដៅកាលពីព្រឹក តែពេលចូលទៅជិតនាងបែរជាហាមគេមិនអោចចូល។

«មិនបាច់មើល » មួយម៉ាត់យ៉ាងខ្លីពីមាត់របស់នាង តែគេមិនខ្វល់ព្រោះយ៉ាងណាគេក៏និងមើលអោយបានដដែរ។

«ខ្ញុំប្រាប់ថាមិនអោយមើលលោកស្ដាប់បានដែរទេ???»ស៊ូឈីនស្រែកឡើងពេលគេទាញនាងបែរមករលខ្លួនហើយពិនិត្យមើលដៃដែរក្រហមស្រេះ និងមានដំបៅលើនោះទាំងគ្រាំចិត្ត វាជាការស្រួលដែរនាងពាក់អាវវាលខ្លៀកព្រោះពាក់អាវដៃវែងក៏មិនបានដដែរ និងស្រកៀរឈឺស្លាប់មិនខាន។

«ខ្ញុំសុំទោស»ជីនបន្ទន់ជង្គង់ក្បែរនាង ព្រោះងាយស្រួលលនិយាយជាមួយអ្នកដែរអង្គុយលើកៅអី ហើយស្ដាប់ពាក្យសុំទោសគេចប់ភ្លាមនាងក៏ស្រាប់តែយំមកដូចកូនក្មេង។

«ហឹកក ហឹកកក ហឹកកកក សុំទោសហើយបានអីមកវិញ??? ខ្ញុំបាត់ឈឺដែរទេ??? លោកបានត្រឡប់ទៅសួរខ្ញុំថាកើតអីឬអត់ដែរទេ??? »ស៊ូឈីន

« ខ្ញុំមិនដឹង ខ្ញុំមិនបានសួរចាត់ទុកថាខ្ញុំខុស តែនាងដឹងថាញ៉ំាស្រាមិនល្អដែរទេ? ម៉ោះមកគេងមកស្អែកចាំនិយាយគ្នា»ជីនមិនចង់និយាយជាមួយមនុស្សស្រវឹង ព្រោះខ្លាចនិយាយស្ដាប់គ្នាមិនបានណានាងក៏មិនដឹងអីដដែរ។

«ដឹងថាហេតុអីខ្ញុំផឹកដែរទេ? ព្រោះវាឈឺត្រង់នេះហើយត្រង់នេះ!!!!»ស៊ូឈីនយំអណ្ដឹតអណ្ដក់ហើយលើកដៃចង្អុលទៅដើមទ្រូងខាងឆ្វេងរបស់ខ្លួនឯង ថ្ងៃនេះនាងនិងនិយាយជាមួយគេអោយដឹងសរខ្មៅម្ដង។

«ពេលខ្ញុំឈ្លោះគ្នាជាមួយនាងហ្វាងលី លោកមានសួរទេថាហេតុអីខ្ញុំទះកំប្លៀងនាង? លោកមានមកស្ដាប់ហេតុផលខ្ញុំដែរទេ? ពេលកាហ្វេកំពប់លោកមានមើលឃើញដែរទេថាខ្ញុំក៏ត្រូវដូចគ្នា ខ្ញុំក៏ឈឺដូចគ្នា លោកចង់អោយខ្ញុំអោយទៅទទួលកាហ្វេពីនាងនោះទាំងដែរថ្ងៃមុននាងដៀលថាខ្ញំជាក្មេងគ្មានម៉ែឳ ខ្ញុំជាកូនចង្រៃ ជាកូនគេបោះបង់ចោល ជាក្មេងគ្មានម៉ែឳប្រដៅ ហើយលោកចង់អោយខ្ញុំឈរញញឹមដាក់
នាងមែនទេ???? ត្រង់នេះជាសាច់ មិនមែនដុំថ្ម ខ្ញុំគ្រាន់តែចង់រស់នៅកន្លែងដែរគ្មានមនុស្សវាយតម្លៃខ្ញុំ កន្លែងដែរមានមនុស្សនៅចាំបារម្ភពីខ្ញុំហើយវាខុសត្រង់ណាបើគ្រាន់តែខ្ញុំគ្មានម៉ាក់ប៉ានិងគេ?????មនុស្សដែរខ្ញុំរំពឹងនិងស្រឡាញ់រហូតមកគឺមានតែលោកតែប៉ុណ្ណោះតែមើលទៅពេលលោកបែបនេះហើយអោយខ្ញុំទៅសល់អ្នកណាទៀត??»ស៊ូឈីនឈរនិយាយថាស្ដីអោយគេខ្លាំងៗទើបគេគាំងរកពាក្យអ្វីមកឆ្លើយមិនបានឡើយ

«ខ្ញុំសុំទោស ខ្ញុំមិនដឹងពិតមែន ចង់អោយខ្ញុំធ្វើអ្វីក៏បាន នាងចង់បានអីខ្ញុំនិងអោយគ្រប់យ៉ាងអោយតែនាងលើកលែងទោសអោយខ្ញុំ ស៊ូ»ជីនចូលទៅក្រសោបអ្នកដែរឈរយំអណ្ដឺតអណ្ដក់ គេខ្លោចចិត្តដែរគេធ្វើអោយនាងមកពិបាកចិត្តបែបនេះ គេមើលនាងមិនល្អទើបនាងត្រូវមកជួបរឿងបែបនេះ ។

«លោកចង់អោយខ្ញុំរកមនុស្សដែរអាចមើលថែខ្ញុំបានមែនទេ?ពេលនេះខ្ញុំរកបានហើយ លោកអាចធ្វើដើម្បីខ្ញុំបានទេ?»ស៊ូឈីន

«អ្នកណា?ប្រាប់មកខ្ញុំនិងព្យាយាម»ជីន

«ជាលោក...ជាលោកតែម្នាក់គត់»

To be continued 🌚

Continue Reading

You'll Also Like

150K 5.1K 48
Park JiEun ត្រូវចូលទៅរកបុរសម្នាក់រៀបការបង្កើតកូន ដើម្បីបំពេញបំណងបណ្តាំចុងក្រោយរបស់ឳពុកនាង តែគួរឲ្យស្តាយនាងបែរជារកខុសមនុស្ស ។ បំណងប្រាថ្នាក្នុងជីវិតរប...
8.4M 110K 63
"Bad guys can be good too... when they're in bed." #1 in FANFICTION✓ © sujinniie 2018-2019 ✓ © sujinniie revised 2022
Daddy | n.j By :/

Fanfiction

3.6M 183K 30
In which Jin receives some not so innocent DMs on Instagram.