✨ម្ចាស់បេះដូង🤍/ រដូវកាលទី3

By ParkKyuwin

59.5K 1.9K 22

មិនអាចទេដែរថាមនុស្សពីរអ្នកនៅក្បែរគ្នា រាប់អានគ្នារាប់សិបឆ្នាំនិងមិនមានអារម្មណ៍អ្វីទៅលើគ្នានោះ ទោះម្ខាងនេះមិនម... More

ភាគទី2
ភាគទី3
ភាគទី4
ភាគទី5
ភាគទី6
ភាគទី7
ភាគទី8
ភាគទី9
ភាគទី10
ភាគទី11
ភាគទី12
ភាគទី13
ភាគតី14
ភាគទី15
ភាគទី16
ភាគទី17
ភាគទី18
ភាគទី19
ភាគទី20
ភាគទី21
ភាគទី22
ភាគទី23
ភាគទី24
ភាគទី25
ភាគទី26
ភាគទី27
ភាគទី28
ភាគទី29
Part30
ភាគទី31
ភាគទី32
ភាគទី33
ភាគទី34
ភាគទី35
ភាគទី36
ភាគទី37
ភាគទី38
ភាគទី39
ភាគទី40
Ending part ✨🤍

ភាគទី1

3.6K 99 1
By ParkKyuwin

     ពន្លឺថ្ងៃពណ៍មាសចែងចាំងមកគ្របដណ្ដប់អគារតូចធំទាំងឡាយដែរបណ្ដុំគ្នាឈរបង្អួតសម្រស់នៅកណ្ដាលទីក្រុង ដងផ្លូវខ្វាត់ខ្វែងមានឡាននិងទោចក្រយាន្តយន្តគ្រប់ប្រភេទដែរបរកាត់គ្នាទៅមក នៅតាមដងផ្លូវមានគេបើកហាងលក់របស់របរនិងរបស់ញ៉ំាជាច្រើនប្រភេទមិនថាហាងលក់វត្ថុអនុស្សាវរីយ៍ ហាងលក់ខោអាវ ហាងលក់សម្ភារៈប្រើប្រាស់ សុទ្ធតែមានមនុស្សម្នានៅឈររងចាំទិញកុះករ បង្កើតបរិយាកាសនាពេលរសៀលនៃទីក្រុងសេអ៊ូលអោយកាន់តែមរមាញឹកឡើង។

ក្រឡេកមកមើលអគារសែនខ្ពស់និងទំនើបទាន់សម័យនៃមន្ទីរពេទ្យមួយក្នុងចំណោមអគារជាច្រើនដែរមានឡានបើកបរចេញចូលឥតឈប់ឈរឯណេះវិញ មើលទៅហាក់មមារញឹកព្រោះអ្នកជម្ងឺនិងបញ្ហាគ្រោះថ្នាក់ចរាចរណ៍កើតមានឡើងអោយរាល់តែថ្ងៃ មិនលោះមួយថ្ងៃណាឡើយ ទើបមន្ទីរពេទ្យពេលខ្លះរកតែបន្ទប់ដាក់អោយអ្នកជម្ងឺសម្រាកព្យាបាលគ្មាន។

«ដុកទ័រជីន មានអ្នកជម្ងឺអោយលោកវះកាត់ជា
បន្ទាន់» សម្លេងអ្នកគ្រូពេទ្យវ័យក្រមុំ ដែររត់មកសស្រាក់សស្រាន បើកទ្វារការិយារបស់ដុកទ័រជាន់ខ្ពស់ ដើម្បីរកអ្នកកម្លោះដែរនៅក្នុងនោះអោយតាមទៅជួបគ្នានៅក្នុងបន្ទប់វះកាត់ជាបន្ទាន់។

«ខ្ញុំដឹងហើយ អ្នកគ្រូពេទ្យជួយពិនិត្យមើកចង្វាក់
បេះដូងរបស់អ្នកជម្ងឺផង ហើយរៀបចំឯកសារទិន្នន័យរបស់អ្នកជម្ងឺយកមកអោយខ្ញុំ»ដុកទ័រជីនថាហើយក៏ដើរយ៉ាងរហ័សទៅរកកន្លែងផ្លាស់សម្លៀកបំពាក់ដើម្បីចូលទៅក្នុងបន្ទប់វះកាត់ ឯអ្នកដែរគេប្រាប់ក៏ប្រញ៉ាប់ទៅធ្វើតួរនាទីរបស់ខ្លួនដូចគ្នា។

[បន្ទប់វះកាត់]

ពេលនេះនៅក្នុងបន្ទប់សង្គ្រោះបន្ទាន់កំពុងវឹកវរ ព្រោះគ្រូពេទ្យម្នាក់ៗសុទ្ធតែស្រវីស្រវាទដើម្បីធ្វើតួនាទីសង្រ្គោះអ្នកជម្ងឺរៀងខ្លួន មិនប៉ុន្មាននាទីក្រោយរូបរាងដុកទ័រសង្ហារក៏បង្ហាញឡើង គេប្រញ៉ាប់ដើរមកពិនិត្យទិន្នន័យអ្នកជម្ងឺ ហើយក្រវីក្បាលអស់សង្ឃឹម ព្រោះនេះជាជម្ងឺមហារីកដំណាក់កាលចុងក្រោយ អ្នកណាទៅព្យាបាលជារ? យ៉ាងណាគេក៏នៅតែប្រឹងប្រែងអោយអស់ពីសមត្ថភាពដដែរព្រោះបើមិនវះកាត់ក៏ស្លាប់ថ្ងៃនេះ ហើយបើវះកាត់បានជោគជ័យយ៉ាងណាក៏អ្នកជម្ងឺសល់ពេលអោយគ្រួសារបានមួយថ្ងៃ-ពីរ។

«ចាប់ផ្ដើមទៅ» ដុកទ័រជីនដាក់ឯកសារចុះ ហើយចាប់ផ្ដើមការវះកាត់ដោយមានពេទ្យជំនួយនៅក្បែរខ្លួន គេព្យាយាមផ្ចិតផ្ចង់អោយអស់ពីពោះ យ៉ាងណាអ្នកជម្ងឺក៏មានឱកាសបានលាគ្រួសាររបស់គេជាលើកចុងក្រោយ តែមិនទាន់បានចាប់ផ្ដើមផងបញ្ហាមួយក៏មករាំងស្ទះ។

គេជួបអ្នកជម្ងឺរាល់ថ្ងៃ ហើយអ្នកជម្ងឺប្រភេទណាក៏មាន តែដែរប្រភេទដំណាក់កាលចុងក្រោយបែបនេះគេតឹងតែងចិត្តពិតមែន។ ជាគ្រូពេទ្យតួរនាទីរបស់គេគឺមើលថែនិងព្យាបាលអ្នកជម្ងឺ គេដាក់ចិត្តនិងខំប្រឹងកន្លងមកក៏អស់សមត្ថភាពហើយ ហើយក៏គ្មានអ្នកណាដឹងទេថាអ្វីដែរធ្វើអោយគេពិបាកចិត្តបំផុត .....នោះគឺគេជួយជីវិតអ្នកជម្ងឺមិនបាន!!!!

«ដុកទ័រ ចង្វាក់បេះដូងអ្នកជម្ងឺថយចុះហើយ»

«យកឧបករណ៍ឆក់មកអោយខ្ញុំ»ជីនថាហើយ ក៏មានអ្នកហុចអោយគេរួចជាស្រេច ទើបគេទទួលយកមកឆក់ទ្រូងរបស់អ្នកជម្ងឺដើម្បីទាញចង្វាក់បេះដូងអោយលោតមកប្រក្រតីវិញ ។

«តម្លើងលេខ !! 1..2..3»

«បឹបបប»

ខ្លួនរបស់អ្នកជម្ងឺកន្រ្តាក់ឡើងមួយដង ជាពីរដងតែចង្វាក់បេះដូងហាក់មិនកម្រើកអោយបានផលដល់អ្នកប្រឹងប្រែងបន្តិចសោះ រហូតនៅអេក្រង់តភ្ជាប់ប្រែពីខ្សែរលោតទៅជាជាត្រង់ផ្លឹង ក្នុងបន្ទប់ហាក់ស្ងប់ស្ងាត់ គ្រប់គ្នានៅឈប់ធ្មឹងមួយកន្លែងឯភ្នែកក៏ងាកទៅរកប្រភពសម្លេងដែរបន្លឺឡើង.....

ទឺតតតត.........

សម្លេងចេញពីឧបករណ៍វាស់ចង្វាក់បេះដូងបន្លឺឡើងទ្រហឹងពេញត្រចៀករបស់ជីន វាជាសម្លេងដែរគេស្អប់និងមិនចង់ជួបបំផុតក្នុងឆាកជីវិត គេនិងបន្ទោសខ្លួនឯងដែរធ្វើការមិនបានល្អទាំងដែរគេមិនមែនជាអ្នកចង់ធ្វើអោយវាកើតឡើងទៅជាបែបនេះ នេះមិនទាន់បានវះកាត់នោះទេ អ្នកជម្ងឺក៏ចុះខ្សោយរហូតដល់ចុងក្រោយមានតែពាក្យតែមួយ
ម៉ាត់តែប៉ុណ្ណោះគឺ ៖
«សូមអោយគេបានទៅសុគតិភពផងចុះ»

«ចាត់ចែងរៀបចំគេអោយបានស្រួលបួលផង ខ្ញុំចេញទៅប្រាប់ដំណឹងអោយសាច់ញាតិបានដឹង»ជីន មិននិយាយស្ដីច្រើន គេទុកគ្រប់យ៉ាងនៅកន្លែងដើមវិញ ហើយក៏ទៅផ្លាស់សម្លៀកបំពាក់មុននិងចេញទៅរកសាច់ញាតិអ្នកជម្ងឺដែរអង្គុយចាំនៅខាងក្រៅ។

ក្រាកកក~~

«លោកដុកទ័រ ៗ តើប្ដីរបស់ខ្ញុំយ៉ាងមិចទៅហើយ?»រាងវ័យចំណាស់ម្នាក់រហ័សរត់មកសួរនាំគេទាំងទឹកភ្នែក ព្រោះប្រហែលបារម្ភពីអ្នក
នៅខាងក្នុងណាស់ហើយ ជាហេតុធ្វើអោយគេមិនដាច់ចិត្តនិយាយពាក្យដែរត្រូវនិងនិយាយចេញមកសោះ តែជាតួរនាទីរបស់ពេទ្យគេគ្មានសិទ្ធកែប្រែអ្វីបានក្រៅពីរនេះនោះទេ។

«ចូលរួមសោកស្ដាយផង អ្នកជម្ងឺកើតជម្ងឺមហារីកខួរក្បាល តែមិនព្រមព្យាបាលរហូតដល់ដំណាក់កាលចុងក្រោយ ពួកយើងប្រឹងអស់សមត្ថភាពហើយក៏ចូលរួមរំលែកទុកផង» ដុកទ័រជីនឱនសុំអភ័យទោស និងគោរពដល់គ្រួសារសព90ដឺក្រេ វាជាអាកប្បកិរិយាដែរបញ្ជាក់ពីតម្លៃនិងអតត្តចារិករបស់គេអោយយើងបានឃើញយ៉ាងច្បាស់ថា គេជាដុកទ័រដែរមានសិលធម៌ និងមិនប្រកាន់ខ្លួនបំផុត។

+++++
[បន្ទប់ការិយាល័យ]

ក្រោយបញ្ចប់គ្រប់យ៉ាងរៀបរយ អ្នកកម្លោះក៏ដើរមកក្នុងការិយាល័យរបស់ខ្លួនវិញ មុននិងដាក់គូទអង្គុយទាំងតប់ប្រម៉ល់ គេជាប្រធានមន្ទីរពេទ្យនេះ តែធ្វើខ្លួនធម្មតាៗដូចដុកទ័រទូទៅ ដែរសំខាន់គេរៀនចប់ផ្នែកវះកាត់មកពីអង់គ្លេស មានបរិញ្ញាបត្យឯក និងបណ្ណសរសើរជាច្រើនដែរជាហេតុធ្វើអោយគេមានឈ្មោះល្បីរន្ទឺ ហើយគ្រប់គ្នាកោតសរសើរមិនដាច់ពីមាត់មិនថានៅក្នុងប្រទេសឬក្រៅប្រទេសនោះទេ ព្រោះមិនត្រឹមពូកែឆ្លាត មានសមត្ថភាព តែគេនៅមានរូបសម្រស់ស្រស់សង្ហារខាបព្រលឹងស្រីៗរាប់រយពាន់អ្នក ណាគេជាមនុស្សដែរយោគយល់ពីអ្នកដទៃបំផុត មិនថាក្នុងស្ថានការណ៍បែបណាគេអាចដោះស្រាយនិងសម្របខ្លួនបានដោយមិនពិបាកនោះទេ តែស្ថានការណ៍នៅថ្ងៃនេះគេនៅតែទទួលយកមិនបាន ក៏ដឹងហើយថាការដែរជួយជីវិតមនុស្សមិនបាន វាជាហេតុធ្វើអោយគេតប់ប្រមល់ ស្រ្តេស ពិបាកចិត្ត ដូចជាមិនធ្លាប់កើតឡើងកន្លងមក តែគេក៏កម្រនិងអោយរឿងហេតុបែបនេះកើតឡើងបានណាស់ ។

រីងងង រីងងងងង

«ដុកទ័រជីន ពេលនេះខ្ញុំនៅហាងកាហ្វេរបស់មិត្តខ្ញុំ ប្រហែលមិនបានចាំលោកចេញពីធ្វើការជាមួយនោះទេ » សម្លេងស្រួយស្រេសបន្លឺឡើង ហើយនោះគ្មានអ្នកណាក្រៅពីអ្នកគ្រូពេទ្យ ខ្វាង ស៊ូឈីននោះទេ !!! នាងជាមិត្តជំនិតតែម្នាក់ដែររាងក្រាស់មាននៅទីនេះពួកគេស្គាល់គ្នាកាលពីនៅរៀននៅអង់គ្លេស ហើយជីនក៏បានអញ្ជើញនាងអោយមកធ្វើការអោយមន្ទីរពេទ្យរបស់គេ តាំងពីគេចាប់ផ្ដើមពីលើកដំបូងមកម្ល៉េះព្រោះស៊ូឈីនជាក្មេងកំព្រាម្ដាយឪពុកតាំងពីក្មេង នាងបានទៅរៀនដល់អង់គ្លេសព្រោះជាប់អាហាររូបករណ៍ ទើបរាប់អានគ្នានិងដុកទ័រជីនមកដល់សព្វថ្ងៃនេះ មិនបានប្រកាន់ថាម្នាក់ជាប្រុសម្នាក់ជាស្រីឡើង។

«ហើយម៉ោងខ្ញុំចេញពីធ្វើការនាងទំនេរដែរទេ?»ជីនកាន់ទូរស័ព្ទនិយាយ ព្រោះចង់បបួលនាងចេញក្រៅទើបសួរមុនពេលទុកអោយហើយ។

«ខ្ញុំទំនេរតើហ»ស៊ូឈីន

«អញ្ចឹងចាំជួបគ្នានៅកន្លែងចាស់ទៅចុះ»ជីន

«អូខេ»ស៊ូឈីនតបរួច ហើយនាងក៏ចុចផ្ដាច់ប្រព័ន្ធទូរស័ព្ទ ឯដុកទ័រជីនក៏នៅបន្តរការងាររហូតដល់ចប់ទើបដាច់ចិត្តចាកចេញពីមន្ទីរពេទ្យ។

+++++

[ KSJ restaurants]

ឡានទំនើបពណ៍សរ សេរីចុងក្រោយមួយកំពុងបរសម្ដៅចូលមកផ្ទឹមខ្លួននៅចំណតឡានពីមុខហាងអាហារលំដាប់លេខមួយ ដែរមានមនុស្សម្នាចេញចូលឥតឈប់ឈរ ព្រោះវាជាហាងដែរមានតម្លៃថ្លៃនិងគុណភាពខ្ពស់ ជាមួយម្ហូបឆ្ងាញ់ៗដែរមានសុទ្ធតែពួកហាយសូរតែប៉ុណ្ណោះដែរអាចចេញចូលទីនេះបានឥតឈប់ឈរបែបនេះ  ។

ជំហ៊ានជើងវែងៗបោះចុះពីលើឡាន រាងកាយសង្ហាររបស់អ្នកកម្លោះគីមស៊ុកជីនក៏បង្ហាញឡើង មុននិងសម្ដៅខ្លួននាំចូលទៅខាងក្នុងហាង ក្រោមការគោរពរបស់បុគ្គលិក ព្រោះបើតាមអោយដឹងក្រៅពីជំនាញជាដុកទ័រនិងប្រធានមន្ទីរពេទ្យហើយ អ្នកកម្លោះម្នាក់នេះនៅកាន់កាប់ហាងអាហារជាច្រើនកន្លែងនិងជាច្រើនសាខា មិនថាក្នុងប្រទេសក្រៅប្រទេសព្រោះគេតាមបើកទៅតាមទីតាំងសណ្ឋាគារដែរប្អូនរបស់គេមាន ទើបទីណាមានសណ្ឋាគាររបស់ប្អូនរបស់គេទីនោះនិងមានហាងអាហាររបស់គេប្រាកដណាស់។

«ស៊ូឈីនមកដល់ឬនៅ?»ជីនងាកទៅសួរបុគ្គលិកដែរឈរនៅកន្លែងគិតលុយព្រោះជាធម្មតាទីនេះជាកន្លែងដែរពួកគេឧស្សាហ៍ណាត់ជួបគ្នាបំផុត ឬអាចនិយាយបានថារាល់តែពេលតែម្ដង។

«ចាសនៅខាងក្នុង»

អ្នកកម្លោះងក់ក្បាល ហើយដើរចូលបន្ទប់ធ្វើការរបស់គេ ដែរមាននាងតូចនៅក្នុងនោះស្រាប់។

ក្រាកក~~~

«មកហើយឬ? ម៉ោះឆាប់អង្គុយមក ខ្ញុំបានឆុងទឹក
សូកូឡាក្ដៅៗមកអោយ ឆាប់ញ៉ំាទៅនិងបានធូរអារម្មណ៍» ស៊ូឈីនដើរទៅអូសដៃរបស់គេអោយមកអង្គុយលើសាឡុង មុននិងហុចកែវសូកូឡាក្ដៅៗមកអោយ ព្រោះស្គាល់គ្នាមក5,6ឆ្នាំហើយនាងល្មមដឹងពីគេបានគ្រប់យ៉ាង។

«អរគុណណាស់ »ជីនទទួលកែវក្ដៅៗមកហុតតិចៗ មុននិងងាកទៅអរគុណអ្នកដែរអង្គុយក្បែរ ព្រោះមានតែនាងតែប៉ុណ្ណោះដែរដឹងនិងយល់ពីគេច្បាស់ជាងគេបន្ទាប់ពីប្អូនៗរបស់គេនេះឯង ល្អណាស់ដែរបានស្គាល់នាង។

«មិនមែនជាកំហុសលោកទេ ជីវិតមនុស្សគឺបែបនេះណាស្ថានភាពអ្នកជម្ងឺវានៅដំណាក់កាលចុងក្រោយទៅហើយ លោកកុំទៅគិតច្រើនអី» ស៊ូឈីននិយាយលួងលោមគេបែប ទៅតាមដែរនាងធ្លាប់ធ្វើកន្លងមក ហើយវាក៏មានប្រសិទ្ធភាពព្រោះតែសម្ដីផ្អែមៗរបស់នាងនេះឯងដែរអាចចូលមកបង្រ្កាបអារម្មណ៍ខុសនៅក្នុងចិត្តគេបានខ្លះ ។ ព្រោះគេជាគ្រូពេទ្យដែរមិនចង់ឃើញអ្នកជម្ងឺស្លាប់នៅនិងមុខឡើយ គេតែងតែតប់ប្រម៉ល់បន្ទោសខ្លួនឯងពេលជួបហេតុការណ៍បែបនេះ

To be continued 💗

Continue Reading

You'll Also Like

150K 5.1K 48
Park JiEun ត្រូវចូលទៅរកបុរសម្នាក់រៀបការបង្កើតកូន ដើម្បីបំពេញបំណងបណ្តាំចុងក្រោយរបស់ឳពុកនាង តែគួរឲ្យស្តាយនាងបែរជារកខុសមនុស្ស ។ បំណងប្រាថ្នាក្នុងជីវិតរប...
14.9M 682K 81
"I just choked on my champagne," It was supposed to be your crush's number. How on earth did you end up texting Kim Taehyung, the Korean Royalty? A...
4.1M 199K 101
✅ "We always long for the forbidden things." 𝐝𝐲𝐬𝐭𝐨𝐩𝐢𝐚𝐧 𝐧𝐨𝐯𝐞𝐥 ↯ ⚔︎ ʙᴏᴏᴋ ᴏɴᴇ ᴀɴᴅ ᴛᴡᴏ ᴄᴏᴍʙɪɴᴇᴅ ⚔︎ ...
185K 5.1K 36
ព្រោះខ្ញុំស្រឡាញ់ពូ ទើបខ្ញុំព្រមស្តាប់តាមពូគ្រប់យ៉ាង!!!