ថេយ៉ុង<នេះជាការចាប់ផ្ដើមទេ ខ្ញុំនឹងធ្វើលើសពីនេះទៅទៀត>ថេយ៉ុងដើរសម្ដៅមកជុងហ្គុកដែលកំពុងទាញខោអាវមកពាក់ឡើងវិញ
ជុងហ្គុកគ្មានកម្លាំង គេមិនដឹងជាប្រឈមមុខយ៉ាងម៉េចជាមួយប៉ាគេទេ
ថេយ៉ុងអូសដៃជុងហ្គុកមកមុខប៉ារបស់គេ
ជុងហ្គុកបែរមុខចេញវាគួរឲ្យស្អប់ខ្ពើមបំផុតដែលខ្លូនជាកូនប្រុសតែការពារខ្លូនឯងមិនបាន
ថេយ៉ុង<បំណុល៥០០លានលោកក៏នៅជំពាក់ខ្ញុំដែរ ហើយលោកគឺជាអ្នកធ្វើឲ្យរឿងទៅជាបែបនេះ ខ្លួនឯងបន្ទោសខ្ញុំមិនបានទេ>
ថេយ៉ុងក៏អូសជុងហ្គុកចេញទៅទុកឲ្យលោកជននៅស្រែកទាមទារកូនមកវិញ
លោកជន<ឯងចង់យកកូនយើងទៅណា?លែងកូនយើងទៅ....យើងនឹងសម្លាប់ឯង អាថោកទាប.....>
លោកជន<ជុងហ្គុកហា៎....ប៉ាសុំទោស....សុំទោសដែលធ្វើឲ្យកូនទៅជាបែបនេះ?>
តើវាជាកំហុសគាត់ឬ?គាត់គ្រាន់តែធ្វើអ្វីដែលជាតួនាទីរបស់គាត់តែប៉ុណ្ណោះ ហេតុអីក៏កូនគាត់ត្រូវមកទទួលរឿងទាំងនេះ?
ឯជុងហ្គុកវិញត្រូវថេយ៉ុងនាំមកភូមិគ្រឹះរបស់គេ
ថេយ៉ុង<ខ្ញុំដាក់បញ្ជាហាមគ្រប់គ្នាឡើងទៅខាងលើបើខ្ញុំមិនបានបញ្ជា>អ្នកបម្រើឱនមុខចុះដោយការកោតខ្លាច
ជុងហ្គុកដែលនៅក្នុងឡានកំពុងញ័រដោយភាពភ័យខ្លាច បន្តិចមកម៉ាកក៏នាំគេឡើងទៅខាងលើតាមបញ្ជាថេយ៉ុង ទោះគេប្រឹងរើ ប្រឹងជំទាស់ក៏ដោយក៏គ្មានប្រយោជន៍ដែរ
ថេយ៉ុង<ម៉ាកឲ្យកូនចៅស្ដារបន្ទប់ក្រោមដីរបស់លោកប៉ាចេញជាថ្មីហើយនាំអាលោកជននោះមកបន្ទាប់ពីរួចរាល់ យើងចង់ដឹងថាវាស៊ូបានប៉ុណ្ណា>
ជុងហ្គុកពេលឮឈ្មោះប៉ាគេភ្លាមក៏ស្រាប់តែយំចេញមក
ជុងហ្គុក<ចង់ធ្វើអីប៉ាខ្ញុំ?ហេតុអីមិនដោះលែងគាត់ទៅ?....ដោះលែងប៉ាខ្ញុំបានទេ?>
ជុងហ្គុកនិយាយអង្វរក ថេយ៉ុងញញឹម
ថេយ៉ុង<ចង់ឲ្យយើងដោះលែងប៉ាឯងមែនទេ?>
ថេយ៉ុងនិយាយខ្សឹបតិចៗក្បែរត្រចៀករបស់គេ
ធ្វើឲ្យព្រឺរោមខ្ញាកៗ
YOU ARE READING
⌛មហិច្ឆតាត្រកូលគីម⏳
Romance❦︎Ambition of the Kim ❦︎ គ្រួសារត្រកូលគីមមួយនេះសុទ្ឋតែមនុស្សមានមហិច្ឆតាខ្ពស់...ទាំងអំណាច យសសក្ដិ មាសប្រាក់ ជីវិតឡូយឆាយតាមទឹកលុយ កូនប្រុសទាំង៣របស់លោកគីមបានស្នងតំណែងពីគាត់ដោយអត្តចរិតមិនសូវខុសពីឪពុកប៉ុន្មាននោះទេ ក្នុងនោះមានកូនពៅម្នាក់ផងដែរគឺ គីមថេយ៉ុង...
ភាគទី១៣/ភាគទី១៤(ឈុតពិសេស)
Start from the beginning
