" ភាគទី4 : បិទសិទ្ធ ''

9K 543 7
                                    


ក្រោយពីញ៊ាំបាយជាមួយម៉ាក់ប៉ារបស់JungKook
រួចរាងតូចក៏នៅលេងផ្ទះគាត់សិនតាមដែលម៉ាក់ក្មេក
របស់គេសុំ ចំណែកឯJungKookវិញគឺនាយមិនបាន
ទៅណាទេនាយនៅតាមមើលTaehyungរហូតមិនដាច់ពីក្រសែភ្នែក រហូតទាល់តែល្ងាចបន្តិចទើបពួក
គេត្រឡប់ទៅវិមានរបស់JungKookវិញ។

« ឲ្យមកយើងមក » JungKookងាកទៅយក
ឥវ៉ាន់ជាច្រើនថង់ពីអង្គរក្សរួចដើរចូលទៅខាងក្នុង
គេសុខចិត្តកាន់ដោយខ្លួនឯងតែក៏មិនឲ្យអ្នកណាចូល
ទៅរញ៉េរញ៉ៃនៅក្នុងបន្ទប់របស់គេនោះទេ

ពេលដែលដើរចូលទៅដល់ខាងក្នុងTaehyung
ក៏ភ្ញាក់ព្រើតបើកភ្នែកសម្លឹងមើលផ្ទាំងរូបថតនៅថ្ងៃរៀបការរបស់គេជាមួយJungKookដាក់តាំងយ៉ាងធំនៅលើជញ្ជាំង នេះដាក់តាំងពីពេលណា?

« នៅទីនេះក៏មានដែរ...» រាងតូចបន្លឺឡើងតិចៗ
ពេលមកដល់ក្នុងបន្ទប់គេង នៅក្នុងនោះក៏មានរូបថត
គេជាមួយJungKookដាក់តាំងដែរ

« អូនហត់ហើយ យើងទៅងូតទឹកជាមួយគ្នាទៅ
ល្អទេ?» JungKookដើរមកឱបចង្កេះប្រពន្ធដែល
កំពុងតែឈរមើលរូបនោះពីក្រោយ តាមពិតទៅ
រូបថតនេះគេចង់ដាក់វាតាំងពីថ្ងៃដំបូងមកម្ល៉េះតែ
ដោយសារខាងអ្នករៀបចំវាយឺតយ៉ាវទើបពន្យារមក
ដល់ថ្ងៃនេះ។

« អឹម » រាងតូចងក់ក្បាលទើបJungKookញញឹម
រួចទាញកន្សែងបង់.កនោះចេញបន្ទាប់មកពួកគេក៏
ចូលទៅងូតទឹកជាមួយគ្នាដូចសព្វដង

ទាំងពីរនាក់កំពុងឈរនៅក្រោមដំណក់ទឹក
ផ្កាឈូកដែលស្រក់មកតក់ៗដូចទឹកភ្លៀងទាំងគ្មានសម្លៀកបំពាក់ដូចគ្នា។

« អូនគួរតែទម្លាប់និងរឿងនេះហើយ មិនបាច់អៀន
បងទៀតទេ រាងកាយអូនក៏មិនបាច់បិទបាំងដែរ ព្រោះបងជាប្ដីរបស់អូននោះអី »JungKookនិយាយរួច
ឱបចង្កេះរាងតូចពីក្រោយនៅក្រោមដំណក់ទឹក
ហើយក៏ទាញដៃរបស់Taehyungតែកំពុងតែឱប
ខ្លួនប្រាណបិទបាំងគេនោះចេញ

« អូន...អូន-ដឹងហើយ» Taehyungឱនមុខ
និយាយតបទៅនាយវិញទាំងព្រោះគេមិនហ៊ាន
បដិសេធនិងអ្វីដែលលោកប្ដីម្នាក់នេះនិយាយស្រាប់
ហើយ មិនហ៊ានគ្រប់យ៉ាង អ្វីៗបានត្រឹមតែយល់ព្រម
តាមនាយតែទាំងអស់ហ្នឹង

លោកប្ដីរោគចិត្ត (ចប់)Where stories live. Discover now