{មង្គលការ}Part 12

Start from the beginning
                                        

«យើងស្រលាញ់ឯងណា Tae »Jimin អោប មិត្តសម្លាញ់ទាំងក្ដីស្រលាញ់

«យើងក៏ស្រលាញ់ឯងដែល អេ៎កុំយំអីថ្ងៃល្អមិនគួរយំទេ»Taehyung ទាញ Jimin ចេញពីការអោបក៏ឃើញថា Jimin កំពុងយំទើបជូតទឹកភ្នែកអោយនឹងញញឹមដាក់គេយ៉ាងស្រស់

«ហឺម យើងមិនយំទេ»Jimin ញញឹមលាយទឹក ភ្នែកហើយទើបប្រឹងជូតចេញអោយស្អាត

«ហឺមយំមិនស្អាតទេ»Taehyung ថើបថ្ងាស់ Jimin មួយខ្សឺតជាកម្លាំងចិត្តអោយគេ

តុកៗ

«ខ្ញុំមកយក Jimin »Jungkook និយាយពីខាងក្រៅ

«បាទចូលមក»Taehyung

«តោះដល់ពេលហើយ»Jungkook ចូលមកក្នុងបន្ទប់ទាំងទឹកមុខធម្មតាព្រោះគេមិនបានរំភើប នឹងមង្គលការនេះបន្តិចឡើយ

«ចឹង Jimin យើងទៅសិនហើយណា»Taehyung ញញឹមហើយក៏ចេញទៅទុកអោយពួកគេនៅតែពីរនាក់

«មើលអី»Jimin សួរទៅរាងក្រាស់ទាំងមុខក្រម៉ូវមើលមិនបាន

«មើលកូនក្រមុំរបស់ខ្ញុំ»Jungkook ញញឹមខិលដើរចូលទៅក្បែររាងតូចតិចៗ

«ខ្ញុំកូនកម្លោះមិនមែនកូនក្រមុំទេ»Jimin ងើយមុខតបនឹងអ្នកដែលមានកម្ពស់ខ្ពស់ជាងខ្លួនទាំងមុខមាំ

«កុំធ្វើមុខបែបនេះ ញញឹមទៅថ្ងៃការអ្នកណាអោយធ្វើមុខក្រម៉ូវបែបនេះ»Jungkook ក្រសោបមុខតូចដោយដៃទាំងពីរនឹងញញឹមដាក់ រាងតូច

«ខ្ញុំមិនពូកែសម្ដែងទេ»Jimin តបទៅវិញទាំងទឹកមុខស្មើនឹងទាញដៃរបស់រាងក្រាស់ចេញពីមុខរបស់ខ្លួន

«ខ្ញុំចង់អោយឯងញញឹមចេញពីចិត្តមិនមែនសម្ដែងទេ»Jungkook សម្លឹងមើលមុខរាងតូចភ្លឹសៗ

«តើអោយខ្ញុំញញឹមចេញយ៉ាងម៉េចបើខ្ញុំកំពុងរៀបការជាមួយមនុស្សដែលមិនសូម្បីបើកចិត្តសម្រាប់ខ្ញុំផងនឹង លោកគិតថាខ្ញុំញញឹមចេញមែនទេ Jeon Jungkook »Jimin តបទៅរាងក្រាស់វិញទាំងមុខស្មើតែសម្ដីរបស់គេកំពុងធ្វើអោយ Jungkook ស្ពឹកមុខតែម្ដង ព្រោះរាងតូចនិយាយចំៗពេក

«Jimin »Jungkook ហៅរាងតូចតិចៗ

«លែងដៃខ្ញុំ ហើយពួកយើងនឹងចេញទៅក្រៅ»Jimin និយាយដោយសំឡេងស្រជាក់ ស្រេប

អាពាហ៍ពិពាហ៍​បង្ខំ🥀(complete✔️)Where stories live. Discover now