រាល់ថ្ងៃមិនមែនសុទ្ធតែដូចគ្នា

Mulai dari awal
                                        

"នេះជាបណ្ណាល័យមិនមែនក្លឹបទេ!"

RyO ដកដង្ហើមធំមើលឆ្វេងមើលស្ដាំហើយក៏ដកដង្ហើមធំម្ដងទៀត Xaio Zhan ទ្រាំមើលកាយវិការវេទនារបស់មិត្តមិនបានទេ

"ឯងមិនបាច់មកតាមខ្ញុំក៏បាន!!បើឯងនៅតែដកដង្ហើមធំបែបនេះឲ្យខ្ញុំធ្វើលំហាត់យ៉ាងម៉េច!?"

"អឺ!!ចឹងយើងទៅរកសៀវភៅសិន!!"

Xaio Zhan ងក់ក្បាលតបហើយក៏ឈ្ងោកធ្វើលំហាត់វិញ

"ចម្លើយទីពីរខុសហើយ!!"

សម្លេងមាំរបស់បុរសម្នាក់ធ្វើឲ្យ Xaio Zhan ងាកមើល បុរសមុខភ្លឺថ្លារាងខ្ពស់ស្រឡះ បើជាអ្នកផ្សេងប្រាកដជា សន្លប់ទៅហើយតែ សម្រាប់ Xaio Zhan គេម្នាក់នេះនៅចាញ់ Yibo នៅឡើយទេ

"ខ្ញុំមិនសូវជាចេះគណិតប៉ុន្មានទេ!!"

"ចាំខ្ញុំជួយបង្រៀណា!!"

Xaio Zhan មិនអាចបដិសេធបានទេព្រោះគាត់ក៏ត្រូវការអ្នកបង្រៀនស្រាប់ហើយមានតែយល់ស្រប

"ខ្ញុំឈ្មោះ ming "

Xaio Zhan ញញឹមតាមបែបរាក់ទាក់ធម្មតា នឹងប្រាប់ឈ្មោះទៅវិញតែចម្លែកតែ Ming សម្លឹងមុខ Xaio Zhan ស្ទើរតែមិនបានដកដង្ហើម

"ខ្ញុុំ Xaio Zhan!!"

"ឈ្មោះពិរោះណាស់សមនឹងទឹកមុខស្រស់ថ្លាមែន!"

Xaio Zhan មិនចង់ធ្វើខ្លួនស្និទ្ធស្នាលជាមួយអ្នកដទៃច្រើនទេបើ Yibo ដឹងប្រាកដជាស្គាល់ថ្នាំខ្លាំងមិនខាន ទោះបីជាពួកគេកំពុងឈ្លោះគ្នាក៏ដោយ ទើបបង្វែរ ming មកធ្វើលំហាត់វិញ។

នៅពេលតែមួយគ្នានោះ នៅក្នុងក្រុមហ៊ុនឈានមុខគេរបស់ Yibo ក៏បានបញ្ចប់ការប្រជុំដែល Yibo មានទម្លាប់ស្និទ្ធស្នាលជាមួយនឹង លោក Yang ជាងគេ ពេលចេញពីប្រជុំYibo ជូនដំណើរលោក Yang ដូចរាល់ដង

" Yibo !! ប៉ុន្មានថ្ងៃនេះមិនមានបញ្ហាអីទេមែនទេ!?"

Yibo ភ្ញាក់ផ្អើលបន្តិចដែលលោក Yang សួរអីប្លែកៗ ពីមុនមិនដែលសួររឿងផ្ទាល់ខ្លួនទេព្រោះស្គាល់ចារឹក Yibo ច្បាស់ថាមិនចូលចិត្តចែករំលែក

"លោក Yang ចង់សម្ដៅដល់អ្វីដែល!?"

"គ្រាន់តែឃើញលោកចេះតែមើលទូរស័ព្ទ នឹងទឹកមុខបារម្ភ តាំងពីចាប់ផ្តើមប្រជុំម្ល៉េះ!!មានរឿងអីប្រាប់ខ្ញុំបានរឿងខ្លះក៏ត្រូវការជំនួយពីអ្នកដទៃដែល!"

ស្នេហ៍ដូចទឹកឃ្មុំ (ចប់)Tempat cerita menjadi hidup. Temukan sekarang