"Xaio Zhan!?ក៏គ្រាន់បើ!!តែសង្ឃឹមថាមនុស្សល្អទៅចុះ!!"
ម៉ាក់Sev ចូលទៅចាប់ដៃប្ដី ញញឹមស្រាល ទោះជាពួកគាត់ធ្លាប់រស់នៅបែកគ្នាតែ មនោសញ្ចេតនានៅមាននឹងជាប់ដក់ក្នុងចិត្តជានិច្ច
"ប៉ា RyO!! ក្មេងម្នាក់នេះទុកចិត្តបានអូនស្គាល់គេតាំងពី បាតជើងឆ្មារម្លេះ!!ហើយណាមួយមនុស្សរបស់ Wang Yibo អាចជាក្មេងអាក្រក់យ៉ាងម៉េច!!"
លោក Yang តែងតែធ្វើខ្លួនចាញ់ប្រពន្ធគ្រប់ពេល មិនមែនខ្លាចប្រពន្ធទេគឺគោរពនាងជាមនុស្សស្រីដែលគាត់ស្រឡាញ់តែ Xaio Zhan ភ្ញាក់ផ្អើលសឹងតែងើបចេញពីកៅអី មិនដឹងពួកគាត់ដឹងរឿងមកពីណា
"ហេតុអីក៏ដឹងរឿងនេះ!?"
Xaio Zhan សម្លក់ RyO ធ្វើឲ្យគាត់ឆាប់កែរខ្លួនភ្លាម
"កុំមើលមកខ្ញុំបែបនេះ!!ខ្ញុំមិនដឹងអីទេ!?"
"ខ្ញុំជាដៃគូរកស៊ីសំខាន់ជាងគេជាមួយក្រុមហ៊ុន Yibo !!"
Xaio Zhan ងាកទៅរកលោក Yang កាន់តែភ្ញាក់ផ្អើល តែគាំងនិយាយមិនចេញ
លោក Yang មើលនាឡិការបន្តិចទើបងើបពីកៅអីទាំងញ៉ាំទើបតែបាន បបរកន្លះចាន
"បងដល់ពេលហើយ!!សុំទៅមុនហើយ!!"
លោកyang ដើរចេញទៅទាំងមិនភ្លេច ថើបប្រពន្ធគាត់សិន
"ប៉ា RyO គួរឲ្យស្រលាញ់ណាស់!!"
ប្រយោគរបស់ Xaio Zhan ធ្វើឲ្យពីរនាក់ម៉ែកូនសម្លក់មិនដាក់ភ្នែក
"អេ!!ខ្ញុំចង់មានន័យថាគាត់ស្រឡាញ់ម៉ាក់ Sev ណាស់ខ្ញុំក៏បានធូរចិត្ត !!"
"ម៉ាក់ធ្វើលេងទេ!!ចុះពួកកូនមានគម្រោងចង់ទៅណាទេ!?"
Xaio Zhan និង RyO មើលមុខគ្នាតែឆ្លើយចម្លើយខុសគ្នា Xaio Zhan ចង់ទៅបណ្ណាល័យព្រោះជិតដល់ថ្ងៃប្រឡង តែRyO ចង់ទៅដើររលេង តែនៅទីបំផុតពួកគេនៅតែមកបណ្ណាល័យតាមការស្នើសុំរបស់ Xaio Zhan ព្រោះគាត់មិនចង់ខាតពេលទេ
"ហេតុអីក៏នៅបណ្ណាល័យនេះស្ងាត់ម្លេះ"
RyO ជាក្មេងមិនចូលចិត្តបណ្ណាល័យទេតែត្រូវបង្ខំចិត្តតាមមិត្តទោះ Xaio Zhan ប្រាប់ឲ្យនៅចាំគេនៅផ្ទះក៏ដោយ
YOU ARE READING
ស្នេហ៍ដូចទឹកឃ្មុំ (ចប់)
Romanceទឹកឃ្មុំគឺមានរស់ជាតិផ្អែមនិងស្អិត ចុះបើស្នេហាមនុស្សពីរអ្នកដូចជាទឹកឃ្មុំវិញនោះតែវា ទៅជាយ៉ាងណាវិញ គ្រាន់តែស្រមៃក៏មានក្ដីសុខ
រាល់ថ្ងៃមិនមែនសុទ្ធតែដូចគ្នា
Start from the beginning
