💜យានអវកាសស្នេហ៍✨

12.5K 591 10
                                    

Episode 1 : គ្រោះថ្នាក់ធំ.!

បច្ចុប្បន្នគឺជាឆ្នាំ2050។ នៅប្រទេសកូរ៉េខាងត្បូងកំពុងតែមានអ្នកវិទ្យាសាស្រ្តលើភពដ៏ល្បីល្បាញពីររូបដែលកំពុងតែមានប្រជាប្រិយភាពបំផុត។ ពួកគេមានវ័យត្រឹមតែ22_23ឆ្នាំប៉ុណ្ណោះប៉ុន្តែពួកគេបានក្លាយទៅជាមហាសេដ្ឋីវ័យក្មេងនិងមនុស្សគ្រប់គ្នាកោតសសើរបាត់ទៅហើយ។

« គីម សាងហ៊ុន.! »អ្នកវិទ្យាសាស្រ្តវ័យក្មេងយ៉ុនហូបោះជំហ៊ានមួយៗមកកាន់កំលោះសង្ហារសាងហ៊ុនដែលកំពុងអង្គុយចុចទូរស័ព្ទនៅលើសាឡុង។ បញ្ចាក់ : សាហ៊ុន( Taehyung )ចំណែក យ៉ុនហូ( ជុងហ្គុក )។

« បងមានការអ្វីជាខ្ញុំឬ? »សាងហ៊ុនទម្លាក់ទូរស័ព្ទចុះពីដៃរួចក៏ងាកមុខមកសម្លឹងយ៉ុនហូដែលកំពុងដើរមកឈរនៅចំពោះមុខខ្លួន។

« គ្មានអ្វីទេ.! គឺបងគ្រាន់តែចង់មកនិយាយរឿងការងារនៅថ្ងៃស្អែកតែប៉ុណ្ណោះ »យ៉ុនហូវែកទូរស័ព្ទរបស់សាងហ៊ុនទៅជំហ៊ាងនៃសាឡុងរួចនាយក៏អង្គុយកន្លែងនោះជំនួសវិញ។ ចំណែកសាងហ៊ុនបានត្រឹមសម្លឹងមើលតែក៏មិនបានមាត់អ្វីដែរ។

« ថ្ងៃស្អែកពួកយើងត្រូវទៅសន្និសិទ្ធកាសែតជាមួយគ្នាសិនមុននឹងឡើងយាន.! »យ៉ុនហូនិយាយបន្តទៅកាន់សាងហ៊ុនដែលកំពុងអង្គុយក្តោបដៃចូលគ្នាស្របជាមួយនឹងទឹកមុខភ័យព្រួយ។

« ខ្ញុំមិនចង់ឡើងភពម្តងទៀតនោះទេសាងហ៊ុន.! ខ្ញុំខ្លាចថានឹងមិនអាចត្រឡប់មកវិញបាន...»សាងហ៊ុនហើបមាត់និយាយទាំងញ័រមាត់។ នាយមិនបានខ្លាចរឿងឡើងភពនោះទេប៉ុន្តែនាយខ្លាចថានឹងមិនអាចត្រឡប់មកវិញបានច្រើនជាង។

« ធ្វើជាអ្នកវិទ្យាសាស្រ្តពួកយើងមិនខ្លាចអ្វីទាំងអស់.! ជីវិតរបស់ពួកយើងពេលនេះគឺបូជាដើម្បីកេរ៍ឈ្មោះប្រទេសហើយឯងដឹងទេ? »យ៉ុនហូលើកដៃអង្អែកក្បាលសាងហ៊ុនតិចៗជាការលើកទឹកចិត្ត តាមពិតនាយក៏មិនសូវជាចង់ទៅប៉ុន្មានដែរ។

« កេរ៍ឈ្មោះយើងរកបានប៉ុណ្ណឹងហើយ តើបងចង់បានប៉ុណ្ណារទៀត?...ហិកៗ...ពួកយើងឈប់ពីការងារទៅតើល្អទេ? ខ្ញុំចង់ប្រើជីវិតរស់នៅជាមួយបងវិញម្តង...យ៉ុនហូគិតម្តងទៀតទៅ »សាងហ៊ុនអង្វរទៅកាន់យ៉ុនហូដែលកំពុងរារែកក្នុងចិត្តដូចគ្នា។ តាមពិតយ៉ុនហូនិងសាងហ៊ុនពួកគេមានទំនាក់ទំនងល្អជាមួយគ្នាតាំងពីរចូលធ្វើការដំបូងមកម្លេះ ពួកគេស្រឡាញ់គ្នាណាស់ នរណាៗក៏បានដឹងអំពីទំនាក់ទំនងដ៏ផ្អែមល្ហែមរបស់ពួកគេដែរ។

💜យានអវកាសស្នេហ៍✨( ចប់✔️)Where stories live. Discover now