« ញ៊ាំហើយយើងទៅមើលកុនល្អទេ?? បងខាន
មើលកុនជិត4ឆ្នាំហើយ នឹកអារម្មណ៍បែបនោះណាស់»JungKook

«អញ្ចឹងក៏បានដែរ »

« បងថាយើងដូចជា...សិស្សវិទ្យាល័យអញ្ចឹង»Jk

« ហេតុអី??» Taehyung

« ក៏មើលការស្លៀកពាក់របស់យើងទៅ បងមានអារម្មណ៍ថាប្លែកៗតែក៏មានអារម្មណ៍ថាស្រស់ស្រាយជាមុនដោយមិនបាច់ដើរតួធ្វើលោកJeonទៀតទេ»
JungKookនិយាយចប់Taehyungក៏សម្លឹងមើល
ការតែងខ្លួនរបស់ពួកគេតែក៏មែនហើយលើកនេះ
Taehyungឲ្យJungKookពាក់Hoodieពណ៍ខ្មៅ
ជាមួយនិងខោកាប៊យពណ៍ខ្មៅរហែកជើងតិចៗ 
មើលមកក៏ដូចជាសិស្សសាលាដែលចូលចិត្តមកដើរលេងពេលចុងសប្ដាហ៍អញ្ចឹងព្រោះអីនាយក៏មិនទាន់ចាស់ឯណា? មិនដូចជារាល់ដងនាយតែងតែ
ស្លៀកពាក់របៀបជាCEOក្រុមហ៊ុន

« តែអូនចាស់ហើយ»Taehyung

« 24មិនទាន់ចាស់ឯណា!! មុខអូនក្មេងជាងបងទៀត
មិនមែននិយាយលេងទេ»JungKook

« អញ្ចឹងក៏អញ្ចឹងទៅ ដើរឲ្យលឿនៗមកក្រពះអូន
វាឃ្លានហើយ»Taehyungថាហើយក៏ដើរទៅមុន
ទើបJungKookរត់ទៅតាម

« បងស្រឡាញ់អូន ប្រុសចាស់!!!» JungKook

« ស្រែកស្អី? គេមើលមុខព្រាតហើយនៀក»
Taehyungសួរទៅវិញទាំងថ្ពាល់ក្រហមតិចៗ
ងាប់ហើយស្រែកមើលតែនៅកន្លែងសាធារណៈ
អញ្ចឹង នេះជាផ្សារទំនើបស្រែកស្រួលមិនស្រួល
គេថាយើងឆ្កួតទៀត!!!

« គេមើលៗទៅអូនខ្វល់ធ្វើអី?? តោះទៅញ៊ាំអីវិញ ប្រុសចាស់!!»JungKookញញឹមថើបថ្ពាល់ក្រពុំបន្តិចរួចអូសដៃរាងតូចចូលទៅខាងក្នុងហាង។

   [ SKIP ]
-NEW DAY-

« EnaឃើញTaeទេ??» JungKookក្រឡេកឃើញបុគ្គលិកស្រីម្នាក់នៅឈរក្បែរនោះទើបហៅសួរ ព្រោះវាកន្លងទៅជិតកន្លះម៉ោងហើយដែល
Taehyungថាចុះមកយកឯកសារនៅខាងក្រោម
តែនេះគេមិនទាន់ឡើងទៅវិញទៀតទើបនាយមកតាមរកមើលតែម្ដងទៅ

« អ៎Taeហេ៎ស? មុននេះខ្ញុំដូចជាឃើញគេចុះទៅខាងក្រោមជាមួយអាល្អិតJackie»Ena

« Jackie?? ហ្អឹម អរគុណហើយ ទៅធ្វើការនាងវិញចុះ»រាងក្រាស់ងក់ក្បាលតិចៗទើបប្រញាប់ដើរចុះទៅជាន់ខាងក្រោម គេក្ដៅតែម្ដងពេលឮថាជាJackie ទោះបីជាTaehyungប្រាប់ថាគ្រាន់តែរាប់អានគ្នា
ធម្មតាក៏ដោយតែអាការប្រច័ណ្ឌរបស់គេនេះវាមិនបានរលាយបាត់ទៅណាដែរ ព្រោះនាយនៀក
ស្រឡាញ់ហើយក៏ហួងហែងសំណព្វចិត្តរបស់នាយ
ខ្លាំងណាស់។
 
      ពេលទៅដល់ខាងក្រោមJungKookក៏ឃើញ
Taehyungកំពុងតែឈរនិយាយគ្នាជាមួយអាល្អិតថ្ពាល់ខួចនោះថែមទាំងសើចញញឹមដាក់គ្នាទៀតផង មិនយូរប៉ុន្មាន Jackieចាប់ដៃTaehyungយកមកកាន់ហើយហុចអ្វីម្យ៉ាងឲ្យទៅរាងតូចនោះ....នោះគឺជាចិញ្ចៀន?? នេះអាល្អិតនោះកំពុងតែសុំស្រឡាញ់
Taehyungរបស់គេឬ? មិនចាំយូររាងក្រាស់ក៏ដើរ
សម្ដៅទៅរកពួកគេតែម្ដង

លោកប្រុសលេខា (ចប់)Where stories live. Discover now