និពន្ធដោយ: Ella-អ៊ែលឡា
#ថ្ងៃចុងសប្តាហ៍ក៏មកដល់
នាងតូចកំពុងចម្អិនអារហារជាមួយម៉ាក់របស់នាងនៅក្នុងផ្ទះបានហើយសម្លេងទូរស័ព្ទក៏បានរោទន៍នាងដកទូរស័ព្ទចេញពីហោប៉ៅខោហើយនិយាយ
"ហាឡូ! ខ្ញុំឡាលីសានិយាយ"
"ក្មួយលីសា!" សម្លេងរាងចំណាស់និយាយមកគេ
"អ៊ើ..សុំទោសជាអ្នកណាដែរ??"
"គឺមីងនោះអី ក្មួយចាំបានទេ?"
"អូ៎ អ្នកមីង! មីងមានមារអីជាមួយខ្ញុំមែនទេ?"
"ស្អែកជាថ្ងៃអាទិត្យមិនធ្វើការក្មួយទំនេរទេ??"
"ចា៎សទំនេរ! តើមីងមានការអីមែនទេ?"
"ចាំនិយថ្ងៃស្អែកចុះណា៎" លោកស្រីគីមនិយាយតែប៉ុណ្ណេះហើយក៏បិទទូរស័ព្ទទាំងមុខញញឹមពព្រាយបែរទៅមើលទឹកមុខអ្នកដែលនៅខាងក្រោយខ្នងគាត់វិញមុខមិនរីកដូចគេកំពុងចាប់បង្ខំឱ្យធ្វើអ្វីមួយចឹង
(មានអាណាទៀតក្រៅពីកាថេ)
"ម៉ាក់! ម៉ាក់ធ្វើបែបនេះហៅថាចាប់បង្ខំហើយណា៎ស"
"យើងជាអ្នកណា?? ជាម៉ាក់ឯងណា៎"
"ញុម(ខ្ញុំ)ដឹងហើតថាម៉ាក់ជាម៉ាក់"
"ចឹងឯងត្រូវស្តាប់តាមម៉ាក់ ម៉ាក់រើសមនុស្សល្អឱ្យហើយ"
ថេយ៉្ងមិនតបគិតតែពីធ្វើមុខស្អុយប៉ែរ
#ថ្ងៃស្អែក
In call**
"ហាឡូក្មួយលីសា ក្មួយមកដល់ហើយនៅ??"
"ចា៎ស មកដល់ហើយ មីងអង្គុយនៅតុណាដែរ??"
"នៅខាងនេះ!!" លោកស្រីគីមបក់ដៃហៅនាងក្រមុំ
"អ៊ើ....តាមពិតទៅបើមានរឿងអីមីងមកតែឯងក៏វានមិនបាច់យកអ្នកខ្លះមកជាមួយទេក្រែងលោនិយាយគ្នាមិនទាន់បានប៉ុន្មានក៏ទារទៅផ្ទះវិញហើយ" លីសានិយាយដៀមដាមឱ្យអ្នកកម្លោះដែលអង្គុយនៅជិតនោះ
"ណែ៎!! ខ្ញុំមិនមែនកូនក្មេងទេ!" អ្នកកម្លោះនោះឆ្លើយ ត ភ្លាម
"ហើយអ្នកណាថាលោកក្មេង!និយាយតែខ្លួនឯងសោះ!"
"យី!! នេះនា---"គេប្រុងនិយាយតតែត្រូវរាងចំណាស់និយាយកាត់ "បានហើយៗ"
YOU ARE READING
"កិច្ចសន្យាស្នេហ៍"📝
Romance"ទាំងពីរនាក់ត្រូវរៀបការជាមួយគ្នាដោយកិច្ចសន្យាចំនួន6ខែ" Kim Taehyung x La Lisa និពន្ធដោយ: Ella-អ៊ែលឡា
