"កិច្ចសន្យាស្នេហ៍"📝 Part2

26 4 0
                                        

និពន្ធដោយ: Ella-អ៊ែលឡា

#ព្រឹកថ្ងៃថ្មី
"នេះកូនគិតចង់ទៅរកការងារធ្វើមែនទេ?" រាងចំណាស់សួរកូនស្រី

"ចា៎សម៉ាក់ កូនឃើញក្រុមហ៊ុនមួយប្រកាសរកបុគ្គលិកទើបកូនសាកទៅដាក់ពាក្យ" លីសា

"Hmmm...សំណាងល្អណា៎កូន" ម៉ាក់លីសានិយាយហើយក៏ឱបកូន

@ក្រុមហ៊ុន ខេខ្លូសេតគ្រុប(K.closet Group)

"លោកប្រធានអ្នកដែលត្រូវសម្ភាសន៍ការងារមកដល់ហើយ"👩‍💻

"ឱ្យគេចូលមក" លោកស្រីគីមនិយាយ

"អ្នកម៉ាក់ ខ្ញុំត្រូវធ្វើការណា៎ អ្នកម៉ាក់ចេញទៅសិនទៅ"

"យី!! នេះឯងដេញម៉ាក់មែនទេហ្នឹង??"

"ហួយ..! មិនបានដេញទេអ្នកម៉ាក់តែខ្ញុំត្រូវធ្វើការ"

"អូខេ! ម៉ាក់នឹងអង្គុយនៅត្រង់នេះហើយមើលឯងធ្វើការ"

រាងក្រាស់មិននិយាយអីច្រើនមានតែតាមដំណើរ

ពេលនោះរាងស្តើងលីសាក៏បើកទ្វារចូលមកដើម្បីសម្ភាសន៍

"ជម្រាបសួរ" លីលា

លោកស្រីគីមមានអារម្មណ៍ដូចជាប្រហែលៗដូចធ្លាប់ឃើញមុខមនុស្សម្នាក់នេះ ពេលនោះគាត់ក៏នឹកឃើញថាធ្លាប់ជួបគ្នានៅប្រទេសអង់គ្លេស

"ក្មួយ!"

"ចា៎ស!?"

"ក្មួយចាំមីងបានទេ? យើងធ្លាប់ជួយគ្នានៅអង់គ្លេសនោះអី"

"អូ៎ ចាំបានហើយ, ហ្អាស់?? គឺអ្នកមីងមែនទេ??" នាងនឹងឃើញតែក៏ភ្ញាក់ផ្អើលវិញព្រោះថាអ្នកដែលគេជួយពីការឆក់កាបូបរបស់ចោរថ្ងៃនោះគឺជាលោកស្រីគីមសោះ

"អ្នកមីង!!" ទាំងពីរនាក់មីងក្មួយក៏ងើបមកឱបគ្នា

"ឈប់សិនណា៎ នេះម៉ាក់ធ្លាប់ស្គាល់គេដែរមែនទេ?" ថេយ៉ុង

"ហ៊ើយ! លោក!!" លីសា

"នាង! ជួបទៀតហើយហ្អេ៎ស" រាងក្រាស់ចង្អុរមុខលីសា

"ឯងស្គាល់ក្មួយលីសាដែរមែនទេ?"

#throw back

តាមពិតទៅពីរនាក់ហ្នឹងធ្លាប់ជួបគ្នាពីរបីដងហើយនៅក្នុង club តែជួបលើកណាឈ្លោះភ្នាលើកហ្នឹងមិនដែលចេះត្រូវគ្នាទេ ថ្ងៃមុនពេលដែលទើបមកពីអង់គ្លេសវិញលីសាបានទៅ club ចំពេលដែលកាថេម៉ែឱ្យរកប្រពន្ធហើយគេធុញថប់ពេកក៏ទៅចំ club តែមួយដល់ពេលផឹកស្រវឹងទៅដេកដួលនៅក្បែរកង់ឡានរបស់លីសាពេលចែសាមកដល់គិតថាកាថេចង់បន្ធូរកង់ឡានគេក៏ទៅធាក់ពីរ បីជើងថែមពីរ បីដៃទៅ រឿងវាតែប៉ុន្នឹង ចប់!!!។

"ឱ្យសមមុខអ្នកណាប្រើឱ្យឯងទៅស្រវឹងហើយដេកក្បែរកង់ឡានរបស់ក្មួយលីសាទៅ" លោកស្រីគីមសើចចំអកឱ្យកាថេ

"ម៉ាក់ខ្ញុំជាកូនរបស់ម៉ាក់ណា៎"

"អ៊ើ! ម៉ាក់ដឹងតើ សម្រេចថាក្មួយលីសាមិនបាច់សម្ភាសន៍ទេមីងឱ្យជាប់ហើយមកធ្វើការក្នុងក្រុមហ៊ុននេះបាន"

"មិនល្អទេដឹងអ្នកមីង"

"ល្អ!"

មីកាថេមិនអាចប្រកែកបានមានតែតាមអ្នកម្តាយហើយ

_skip_

@ផ្ទះគ្រួសារគីម

រាងចំណាស់បន្ទាប់ពីមកពីក្រុមហ៊ុនវិញគិតតែពីញញឹមដូចជាកំពុងតែពេញចិត្តនឹងអ្វីមួយខ្លាំង

"ម៉ាក់! ម៉ាក់កើតអីទេ??" មកដល់មុខផ្ទះថេយ៉ុងក៏សួរ

"មាក់គ្មានកើតអីទេ"

"ម៉ាក់ញញឹមរហូតហើយថាអត់កើតអីទៀត"

"យី!! អាកូននេះមកពីសប្បាយចិត្តទើបយើងញញឹម ល'ម៉េចប្រុងឱ្យយំមែនទេ??"

"កូនមិនមែនបានន័យចឹងទេ ហើយម៉ាក់កើតអីឱ្យប្រាកដនៀក៎"

"ម៉ាក់ចង់បានក្មួយលីសាធ្វើជាកូនប្រសារ"

"បាទ!!?? មិនបានទេកូនមិនយក"

"មិនដឹងទេ!! ម៉ាកដឹងតែថាឯងនឹងក្មួយលីសាត្រូវតែរៀបការជាមួយគ្នា" និយាយហើយលោកស្រីគីមក៏ដើរចូលផ្ទះបាត់ទៅ

"មនុស្សស្រីស្អីដៃជើងធ្ងន់ៗចុះបើរៀបការយើងមិនស្លាប់ហើយហ្អេស៎🤧...."

To be continue✨
សូមរងចាំអានភាគបន្ត💏✨

"កិច្ចសន្យាស្នេហ៍"📝Tempat cerita menjadi hidup. Temukan sekarang