និពន្ធដោយ: Ella-អ៊ែលឡា
+សាច់រឿង
នៅក្នុងប្រទេសមួយដែលគ្រប់គ្នាស្គាល់ថាជាប្រទេសអង់គ្លេស (England) នាងតូចរូបស្រស់កំពុងកំពុងតែដើរតាមសួនផ្កាហើយក៏បានប្រទះនឹងសម្លេងមួយស្រែកឱ្យជួយ
"Help me!!! Help me!! He took my bag!! Help!!" សម្លេងចេញពីមនុស្សស្រីរាងចំណាស់ម្នាក់ស្រែកឱ្យជួយ
នាងតូចនោះក៏មិនគិតអីច្រើននាងក៏រត់ទៅជួយចាប់ចោរនោះ ចៃដន្យក៏ឃើញដំបងមួយក៏រើសយកមកវ៉ៃអាចោរទាល់តែ-តដៃលែងរួច
នាងតូចនោះក៏រើសកាបូបហើយឱ្យទៅស្រ្តីចំណាស់នោះ
"Thank you!"
"អ៊ឺ....អ្នកស្រីជាជនជាតិកូរ៉េមែនទេ??" លីសា
"អូ៎ នាងជាជនជាតិកូរ៉េដែលមែនទេ?"
"ចា៎ស មែនហើយ😊" លីសា
"ចេះចុះដើម្បីជាការអរគុណខ្ញុំប៉ាវបាយនាងមួយពេលល្អទេ?"
"អ៊ើ...អ៊ើ...ខ្ញុំមានការរវល់ហើយ សុំទោសអ្នកស្រីពិតមែនទេណា៎"
"ចឹងមិនអីទេ នេះយកលេខទូរស័ព្ទខ្ញុំទៅពេលទៅដល់ប្រទេសកូរ៉េវិញកុំភ្លេចខលរកខ្ញុំណា៎😊"
"ចា៎ស អ្នកស្រី!" លីសា
"នាងកុំហៅខ្ញុំបែបនេះអីហៅខ្ញុំថាមីងទៅបានហើយ😊"
"ចា៎សអ្នកមីង"
ក្រោយមកអ្នកទាំងពីរក៏បែកផ្លូវគ្នារៀងខ្លួន
<<2ឆ្នាំក្រោយមក>>
@ក្រុមហ៊ុនខេខ្លូសេតគ្រុប (K.closet group)
"សុំស្វាគមន៍លោកប្រធាន!!!!" សម្លេងបុគ្គលិកជាច្រើននាំគ្នានិយាយស្វាគមន៍ប្រធានក្រុមហ៊ុនថ្មីឈ្មោះថា គីមថេយ៉ុង
_skip_
@មកដល់ផ្ទះគ្រួសារត្រកូលគីម
"Taehyung-ahh!! កូនមកដល់ហើយមែនទេ? ម៉ាក់ចូលរួមត្រេកអរសម្រាប់មុខដំណែងថ្មីរបស់កូនផងណា" លោកស្រីគីមសម្តែងភាពត្រេកអរដល់កូនប្រុសរបស់គាត់
"បាទម៉ាក់" ថេយ៉ុងឆ្លើយហើយក៏ថើបម៉ាក់របស់គេមួយខ្សឺត💋
"ហ៊ឺ..កូននេះ ម៉ាក់ថាកូនល្មមយកប្រពន្ធតាមពាក្យលោកតាហើយណា៎" លោកស្រីគីម
"ម៉ាក់...!ម៉ាក់ក៏ដឹងដែរថាខ្ញុំលែងចង់មានស្នេហាទៀតហើយ" ថេយ៉ុង
"ម៉ាក់ដឹង តែដើម្បីលោកតានិងក្រុមហ៊ុនកូនត្រូវតែរៀបការ ម៉ាក់ទុកពេលឱ្យ1ខែបើឯងរកប្រពន្ធមិនបានមិនបាច់ហៅម៉ាក់ថាម៉ាក់ទេ" លោកស្រីគីមនិយាយហើយក៏ធ្វើជា ងរហើយដើរទៅបាត់
"ម៉ាក់!! ពេលមួយខែកូនរកម៉េចទាន់ទៅ ម៉ាក់" ថេយ៉ុង
_skip_
@Airport✈✈
នាងក្រមុំរូបស្រស់ដើរអូសរទេះវ៉ាលីចេញពីប្រលានយន្តហោះហើយក៏មានគេខលចូលមកទូរស័ព្ទនាង
"អាឡូជីណា!!" លីសា
"លីស! ប៉ាឯងចូលមន្ទីពេទ្យណា៎វើយ!" ជីណា
"មែនហេ៎ស??ហើយពេលនេះប៉ានៅណា??" លីសា
"ប៉ាឯងមកដល់ផ្ទះហើយ គាត់មិនឱ្យយើងប្រាប់ឯងទេខ្លាចឯងបារម្ម" ជីណា
"ចឹងប៉ុន្នឹងសិនហើយណា៎ យើងនឹងប្រញ៉ាប់ទៅ"លីសា
លីសាក៏បិទទូរស័ព្ទហើយដើរចូលក្នុងឡានដែលមានអ្នកចាំបើកឱ្យស្រាប់
_________________________________
បន្ទាប់ពីនាងក្រមុំទៅដល់ផ្ទះរបស់គេហើយគេក៏ជួបក្រុមទារបំណុល
"អេ៎! នេះកូនស្រីឯងមែនទេ?"🧔🏻
"បាទៗមែនហើយ" ប៉ាលីសា
"បើគ្មាលុយឱ្យទេ ឱ្យកូនស្រីក៏បានយើងមិនថាអីទេ ហាសៗ ហាៗ"🧔🏻
អាពួកនោះសើចសប្បាយណាស់តែមិនយូរប៉ុន្មានក៏ត្រូវមួយកណ្តាប់ដៃរបាលីសា
"នេះនាងឯងហ៊ានវ៉ៃយើងផងហេ៎ស"🧔🏻 អាពួកក្រុមទារបំណុលនោះតដៃវិញតែនៅតែមិនឈ្នះហើយពួកវាក៏រត់ទៅវិញអស់
"លីសកូនត្រូវត្រង់ណាខ្លះ" ម៉ាក់លីសា
"កូនមិនគួរទៅតដៃជាមួយពួកវាទេ" ប៉ាលីសា
"កូនមិនអីទេ កូនគិតថាកូនត្តូវរកការងារធ្វើដើម្បីយកលុយមកដោះបំណុលហើយ" លីសា
ប៉ាម៉ាក់របស់នាងមិននិយាយអ្វីក្រៅពីបារម្មពីកូនស្រី
To be continue✨
សូមរងចាំអានភាគបន្ត✨💗
KAMU SEDANG MEMBACA
"កិច្ចសន្យាស្នេហ៍"📝
Romansa"ទាំងពីរនាក់ត្រូវរៀបការជាមួយគ្នាដោយកិច្ចសន្យាចំនួន6ខែ" Kim Taehyung x La Lisa និពន្ធដោយ: Ella-អ៊ែលឡា
