Part12:មិនចូលចិត្តរងចាំ

Start from the beginning
                                        

    ឡានសេរីទំនើបចុងក្រោយគេបង្អស់ឈប់ចតនៅពីមុខភូមិគ្រឹះរបស់ខ្លួនលាន់លឺពេញភូមិគ្រឹះដែលធ្វើឲអ្នកបម្រើនៅទីនោះនាំគ្នារត់មកដំរៀបជាជួរតាមទម្លាប់មុនពេលដែលនាយឈានជើងចុះពីលើឡាន។ រាងសង្ហាកម្ពស់ 1.81សង់ទីម៉ែត្រឈានជើងចុះពីលើឡានដាក់លេវអាវក្រសេរៀបចំឲបានរៀបរយដោយមានជំណិតរបស់គេបើកទ្វារឲ។ អ្នកគ្រប់គ្នានៅទីនោះអោនលំទោនពេលដែលចៅហ្វាយរបស់ខ្លួន
សម្លឹងមើលមកគ្រប់គ្នាដូចជាចង់ស៊ីសាច់ហុតឈាម។ 
    '' ម៉ែដោះ!! ក្មេងនោះនៅឯណា? '' អណ្តាតក្រលាស់ ចេញពីក្រអូមមាត់រាងសង្ហាសួរទៅម៉ែដោះដែលគេទុក ប្រៀបដូចជាម្តាយទីពីរបន្ទាប់ពីម្តាយរបស់គេស្លាប់ទៅ។ 
    '' គាត់នៅក្នុងផ្ទះបាយត្រូវការឲម៉ែដោះឲគេមកឲ ដែរទេអ្នកប្រុស? '' អ៊ុំយូ ហាមាត់ស្តីប្រាប់ទៅអ្នកប្រុស របស់ខ្លួនដោយមិនភ្លេចអោនលំទោនគោរពឡើយ។ 
    '' មិនអីទេ!! អ៊ុំទៅធ្វើការវិញចុះ '' អ្នកកម្លោះញញឹម ហើយដើរឡើងទៅលើបន្ទប់របស់ខ្លួនចំណែកអ្នកបម្រើគ្រប់គ្នាក៏បំបែកគ្នាទៅធ្វើការរៀងៗខ្លួន។ 
    '' អ្នកប្រុសតូច '' ម៉ែដោះ ដើរចូលមកក្នុងផ្ទះបាយដែល មានរាងតូចកំពុងតែញាប់ដៃញាប់ជើងធ្វើម្ហូបឲនាយ។ 
    '' បាទអ៊ុំ នេះអ្នកប្រុសរបស់អ៊ុំគេមកហើយមែនទេ? '' ជីន សួរម៉ែដោះទាំងកំពុងរៀបម្ហូបដាក់ចាន។ 
    '' ចាសគាត់កំពុងតែទៅងូតទឹកប្រហែលបន្តិចទៀត គាត់ចុះមកហើយ '' ម៉ែដោះ 
    '' ចឹងខ្ញុំលើកម្ហូបនេះទៅដាក់លើតុអាហារសិនណាអ៊ុំ '' 
    '' ចាំខ្ញុំជួយអ្នកប្រុស '' រាងតូចញញឹមហើយពួកគេនាំគ្នាជួយលើកអាហារដាក់នៅលើតុពេលដែលរាងក្រាស់ចុះមកដល់និងបានញាំ។ មួយសន្ទុះក្រោយមករាងក្រាស់ក៏ចុះមកក្រោមដោយស្លៀកពាក់ធម្មតាហើយដើរទៅអង្គុយលើតុអាហារតែម្តង។ នាយដាក់ខ្លួនអង្គុយហើយម៉ែដោះក៏ចាប់ផ្តើមរៀបចំបាយដួសឲនាយ។
    '' ឯងមកញាំជាមួយយើងមក '' អ្នកគ្រប់គ្នានាំគ្នាឆ្ងល់ព្រោះមិនដឹងថានាយហៅអ្នកណាឲពិតប្រាកដ។ 
    '' អ្នកប្រុសចង់សំដៅលើនរណាដែរ? '' ព្រោះតែមិនដឹងពិតមែនថានាយចង់សំដៅលើនរណាទើបម៉ែដោះសួរបញ្ជាក់នាយថែម។ 
    '' ចន សុខជីន '' នាយសង្គត់សម្លេងច្បាស់ៗ
រាងតូចដែលគិតតែពីអោនមុខចុះក៏ងើបមុខសម្លឹង
មើលនាយភ្លឹសៗនេះគេស្តាប់ច្រឡំទេដឹង!! 
    '' ខ្ញុំ..ខ្ញុំរឺ?? '' នាយតូចយកដៃចង្អុលខ្លួនឯងទាំងមិនចង់ជឿនិងត្រចៀកខ្លួនឯងតាមដែលគេធ្លាប់លួវសួរម៉ែដោះគាត់ធ្លាប់និយាយថានាយមិនដែលឲនរណារួមតុអាហារជាមួយនាយក្រៅពីមិត្តនិងប្អូនរបស់គេនោះទេ តែនេះគេកំពុងតែបបួលខ្លួនហ្ហេស?? 
    '' យើងមិនចូលចិត្តនិយាយដដែលៗទេ '' សម្លេងត្រជាក់ស្រេបធ្វើឲរាងតូចដែលឈរនោះរហ័សទាញកៅអីយកមកអង្គុយភ្លាមហើយម៉ែដោះក៏ចាប់ផ្តើមដួស អាហារដាក់ចានឲរួចតូចទើបពួកគេចាប់ផ្តើមញាំយ៉ាងស្ងៀមស្ងាត់បំផុតដោយគ្មាននរណានិយាយអ្វីឡើយ។ ការញាំក៏បានបញ្ចប់រួចរាល់រាងក្រាស់ឡើងទៅលើបន្ទប់របស់ខ្លួនដោយដាក់កំហិតឲនាយតូចយ៉ាងខ្លាំង។
    '' ពេលរួចរាល់ហើយឡើងទៅបន្ទប់របស់យើង '' និយាយតែត្រឹមនេះនាយក៏បោះជំហានឡើងទៅខាងលើបាត់ទុកឲនាយតូចឈរឆ្ងល់តែម្នាក់ឯង។ 
    '' អ្នកប្រុសតូចឡើងទៅតាមគាត់ទៅទីនេះទុកឲម៉ែដោះជាអ្នករៀបចំចុះ '' ម៉ែដោះ 
    '' ចាំខ្ញុំជួយម៉ែដោះក៏បានដែរតែបន្តិចក៏រួចរាល់ហើយ '' 
    '' កុំអីអ្នកប្រុសតូច ព្រោះអ្នកប្រុសធំមិនចូលចិត្តចាំអ្នកណានោះទេបើសិនជាយឺតប្រយ័ត្នមានរឿងក្តៅក្រហាយដល់អ្នកប្រុសតូចទៅ '' គាត់និយាយប្រាប់នាយតូចឲហើយព្រោះតែនាយមិនចូលចិត្តរងចាំអ្នកណារឹទ្ធតែមិនចូលអ្នកណាដែលជំទាស់ចិត្តរបស់គេទៀតផង។
    '' បាទម៉ែដោះ '' នាយតូចដាក់ចានចុះវិញហើយឡើងទៅខាងលើតាមបញ្ជារបស់នាយ។

#យ៉ុនថេシ︎

 

ម៉ាហ្វៀ(ចប់)Where stories live. Discover now