"ល្អណាស់!ចឹងខ្ញុំចេញទៅមុនគេចុះ!!" Xaio Zhan ក៏បែរចេញទៅ
"ពួកនាងចេញឲ្យអស់ទៅ!ទុក Xaio Zhan នៅទីនេះហើយ!!" Yi Han ចាប់ដៃ Xaio Zhan ជាប់
"លោកកំពុងតែលេងស្អីទៀតហើយ!!?" Xaio Zhan សម្លឹងមើល Yi Han ដែលបង្កររឿងដាក់ខ្លួនមិនចេះចប់
នៅខាងក្រៅនៃបន្ទប់ព្យាបាលកំពុងតែមានភាពអ៊ូអរ។ លោកម្ចាស់មហាថ្លៃថ្លា Wang Yibo កំពុងបោះជំហាន មកកាន់បន្ទប់ព្យាបាលដោយទឹកមុខគួរឲ្យខ្លាច
"ហេតុអីជម្ងឺហឺតរបស់គាត់រើឡើងវិញ!?" នាយ Xu ដែលដើរតាមចៅហ្វាយសួរទៅគ្រូនាយកដែលរត់តាមពីក្រោយ
"គឺ...នែក...គាត់ប្រហែលជាហត់ខ្លាំងពេកនៅពេលដែលហាត់សម!" លោកគ្រូនាយកគិតថាឋានរគកំពុងតែចាំគាត់ហើយ។ អ្នកណាក៏ដឹងដែរថាលោកម្ចាស់ទី9 Wang Yibo យកចិត្តទុកដាក់និងទំរើសក្មួយគាត់ណាស់បើគាត់មិនខឹងគឺឈប់ហៅគាត់ Wang Yibo ទៅ។ yibo ក៏ដើរមកដល់មាត់ទ្វារបន្ទប់ហើយតែមិនទាន់ដើរចូលទៅព្រោះកំពុងឃើញក្មេងពីរអ្នកញ៉ែគ្នាអត់ដឹងហ៊ាមករក
"លោកចង់អូសទាញខ្ញុំឲ្យធ្លាក់នរគដោយវិធីបែបនេះ!?" Xaio Zhan រលាស់ដៃចេញពី Yi Han
"ហេតុអីក៏គិតអកុសលបែបនេះ!?ឯងមិនគិតថាខ្ញុំចូលចិត្តឯងទេ!?" Yi Han
"បានហើយ!!លោកខ្ពង់ខ្ពស់ដាច់សាលាអើយ!!ខ្ញុំមិនចង់ធ្វើសង្គ្រាមជាមួយមនុស្សស្រីទេ!វាគ្រប់គ្រាន់ហើយលោកចង់ឲ្យខ្ញុំស្លាប់មុនអាយុមែនទេ!?" Xaio Zhan ថយពី Yi Han បីជំហានយកដៃឈ្លីក្បាលខ្លួនឯងតិចៗ បន្ថយអាការៈឈឺក្បាល
"ឯងមិនគិតថាខ្ញុំសង្ហាទេ!?ខ្ញុំក្មេងជាងលោកពូទី9 ឆ្ងាយណាស់!!" Yi Han គាត់ជឿជាក់ គាត់អាចធ្វើបាន
"អូ!!លោកកំពុងយកមនុស្សទៅប្រៀបធៀបនិងសត្វផងហ្អេ!?លោកហ៊ានប្រៀបធៀបជាមួយ Yibo បានយ៉ាងម៉េច!?ខ្ញុំកំពុងតែឆ្ងល់ហើយថាហេតុអីលោកមិនកាត់រកលោកពូទី9របស់លោកខ្លះ!? បើប្រៀបធៀបជាមួយនឹងគាត់ លោកគួរតែប្រៀបធៀបខ្លួនឯងជាមួយនឹងខ្លារបស់គាត់សិន!!" Xaio Zhan
"ក្រែងឯងខំធ្វើខ្លួនជាក្មេងអាវាសែដោយសារតែចង់គេចវេសពីគាត់មិនចឹង!?ឯងគិតថាខ្ញុំមិនដឹងហ្អេ!?" Yi Han ផ្អែកខ្នងនឹងក្បាលគ្រែអោបដៃគិតថាគាត់ឈ្នះហើយ
YOU ARE READING
ស្នេហ៍ដូចទឹកឃ្មុំ (ចប់)
Romanceទឹកឃ្មុំគឺមានរស់ជាតិផ្អែមនិងស្អិត ចុះបើស្នេហាមនុស្សពីរអ្នកដូចជាទឹកឃ្មុំវិញនោះតែវា ទៅជាយ៉ាងណាវិញ គ្រាន់តែស្រមៃក៏មានក្ដីសុខ
ការប្រកួត
Start from the beginning
