ភាគ៤

546 32 0
                                        

"បងប្រុស..ថេយ៉ុង!"សំឡេងបន្ទាប់ ស្រាប់តែបន្លឹរឡើងមកម្តងទៀត ថេយ៉ុងហាក់ដូចជាត្រូវមន្តរសណ្តំដោយសារតែសំឡេងចេញពីមាត់តូចច្រមិចកំពុងហៅឈ្មោះរបស់គេ គឺឈ្មោះពិតដែលខានឮ១០ឆ្នាំមកហើយ ព្រោះតាំងពីរត់គេចពីមន្ទីរពេទ្យ គេក៏ត្រូវបានយកទៅចិញ្ចឹម ហើយក៏បានធ្វើខ្លួនឲ្យក្លាយជាមនុស្សថ្មី ឈ្មោះក៏ថ្មី តែការចងចាំមិនអាចថ្មីបាននោះទេ។
"នាងមិនបានភ្លេចខ្ញុំ?"គេលើកដៃ ដែលទំនេរទៅអង្អែលផ្ទៃមុខរលោង បង្អូសក្រសែរភ្នែកមកដល់បបូរមាត់ផ្កាឈូក កើតអារម្មណ៍ចង់អោនទៅផ្អឹប ចង់យកអណ្តាតក្រាស់ទៅប្រលែងលេងជាមួយអណ្តាតដែលលាក់ខ្លួនក្នុងបបូរមាត់តូចច្រមិចនេះ ហើយក៏ចង់ដឹងថាវាមានរសជាតិបែបណា ផ្អែមបែបណាទៅ?
"វ៉ាយ៎!! លោកចង់ធ្វើឆ្គួតស្អី?"ទ្រូងថេយ៉ុងរុញចេញដោយដៃតូចៗរបស់ហ្វាលី ដែលបើកភ្នែកមកភ្លាម ក៏ឃើញមុខប្រុសសាហាវឃោឃៅរចំពោះមុខ ថែមទាំងបែបជិតៗបំផុត មិនតែប៉ុណ្ណឹងបបូរមាត់នាងបិះតែត្រូវប្រុសចង្រៃនេះថើបបាត់ទៅហើយ។
"ថើប!"ថេយ៉ុងច្រត់ដៃនឹងពូក ដៀងភ្នែកមើលនាងក្រមុំមុខភ័យខ្លាច រហូតហ្វាលីព្រឺរពេញទាំងតួរខ្លួន។
"លោកចង់់ធ្វើស្អី?"ហ្វាលីភ្ញាក់ឡើងក្រញ៉េងខ្លួន ខណៈពេលដែលដៃស្រឡូនរបស់ខ្លួន ត្រូវគេទាញទៅកាន់ជាប់ស្អិតលើសតុកកែ មិនថានាងប្រឹងបេះដៃគេចេញប៉ុណ្ណានៅតែមិនអាចយកឈ្នះមនុស្សកម្លាំងដំរីបានឡើយ។
"សុំទោសរឿងអំបាញ់មិញធ្វើឲ្យនាងភ័យហើយ ហ្វាលី"
"លោកស្គាល់ឈ្មោះខ្ញុំបានយ៉ាងម៉េច? ហើយសុំទោសរឿងអំបាញ់មិញ លោកគិតថាខ្ញុំព្រមហ្អេស? លោកបាញ់ខ្ញុំណា នេះឃើញទេៗ វានៅឈាមនៅឡើយទេ!!"ហ្វាលីគំហកយកៗតាមអារម្មណ៍ខឹង សឹងតែអាចបោចសក់ប្រុសចង្រៃដែលហ៊ានបាញ់នាង នេះសំណាងដែលបាញ់បញ្ឆាសស្បែក មិនចឹងនាងស្លាប់ទាំងក្មេងខ្ចីមិនខានទេ។
"តែនាងក៏មិនទាន់ស្លាប់ ថែមក៏មានកម្លាំងតម្លើងសម្តីជាមួយខ្ញុំទៀត?"ថេយ៉ុងទំលាក់ដៃនាងចេញ ក្រោកដើរទៅយកថ្នាំមកឲ្យនាងលេបបំបាត់ការឈឺចាប់ ហើយមិនធ្វើឲ្យនាងក្តៅខ្លួននៅពេលបន្តិចទៀត។
"លេបទៅ"
"អត់!ខ្ញុំមិនលេប ខ្ញុំជឿយ៉ាងម៉េចបានយ៉ាងម៉េចថានេះមិនមែនជាថ្នាំពុល?"ហ្វាលីខ្ជឹបមាត់បែរខ្នងដាក់អ្នកកំលោះ មិនដឹងយកថ្នាំស្អីមកឲ្យលេប ហើយនាងក៏គ្មានផ្លូវទៅលេបជាដាច់ខាត...
"..."ថេយ៉ុងសម្លឹងផែនខ្នងស្រីរឹងរូស មិនប៉ុន្មានវិនាទីផងគេក៏យកគ្រាប់ថ្នាំទាំងអស់មកដាក់ក្នុងមាត់ ដើរទៅអង្គុយពីក្រោយខ្នងនាង រួចក៏ចាប់សង្កត់ស្មារទាំងពីរ ទាញបង្វិលនាងមកផ្ទប់នឹងទ្រូង ទំលាក់បបូរមាត់ផ្ទេរថ្នាំទាំងអស់ទៅក្នុងមាត់របស់នាង។
"អឹម...!!!"ថ្ពាល់ទាំងគូរក្រហម ថែមទាំងប៉ោងដោយសារថ្នាំនៅក្នុងមាត់ នាងត្រៀមនឹងខ្ជាក់ចេញ តែភ្លាមនោះថេយ៉ុងក៏បង្ខំឲ្យនាងលេប ដោយយកកាំភ្លើងមកចុចលើពោះរាបស្មើររបស់នាង។
"លេប!"
"ទឹក!! ឲ្យទឹកមកខ្ញុំលេបបានយ៉ាងម៉េច វាល្វីងណាស់"សំឡេងហ្វាលីដាច់ៗស្តាប់មិនសូវយល់ ព្រោះតែជាប់ថ្នាំនៅក្នុងមាត់ តែគួរឲ្យខឹងនោះគេមិនព្រមយកទឹកឲ្យ បែរជាប្រើក្រសែរចង្អុលទៅកន្លែងដាក់ទឹកទៅវិញ។
ហ្វាលីឈោងយកទឹកមួយកែវដែលដាក់លើតុក្បែគ្រែ ប្រញាប់ផឹកបណ្តេញភាពល្វីងជាប់ពេញមាត់ ហើយក៏បណ្តេញស្នាមបបូរមនុស្សរោគចិត្តនោះដូចគ្នា។
"អាឆ្គួតអំណាច!!"មិនដឹងភាពក្លាហានបានមកពីណា ហ្វាលីស្រាប់តែស្រែកជេរគេមិនខ្លាចស្លាប់ តែចុងក្រោយក៏ទាញភួយមកគ្រលំខ្លួនជិតឈឹង ហាក់មិនត្រូវការឲ្យថេយ៉ុងមើលឃើញពីធាតុពិត ថានាងភ័យប៉ុណ្ណាដែលថ្លោយមាត់ជេរគេព្រោះតែខឹងពេក។
"បើខ្លាំងកុំសង្ខំក្នុងភួយ ចេញមកតទល់គ្នាមក ម៉ូ ហ្វាលី"ថេយ៉ុងក្តាប់ដៃសង្គ្រឺតធ្មេញ ខឹងនាងដែលហ៊ានហួសហេតុ ហ៊ានហើបមាត់ជេរគេ ឬឃើញថាគេល្អជាមួយអំបាញ់មិញហើយក៏បានចិត្ត សុំទោសគេល្អជាមួយនាងព្រោះត្រូវការឲ្យនាងស្លាប់ចិត្តប៉ុណ្ណោះ ហើយថ្ងៃណាមួយភាពបិសាចរបស់គេក្រោកឡើងមក នាងមុនគេដែលជាអ្នករងទុក្ខ។
"អាយ៎!! ខ្ញុំ..."ហ្វាលីរដាក់រដុបស្របពេលដែលថេយ៉ុងចាប់ទាញភួយចេញពីខ្លួននាងមួយទំហឹង រាងកាយនាងក៏ស្រាប់តែត្រជាក់ស្រេក ភ័យផងខ្លាចផង នេះនាងមិនគួររអិលមាត់បែបនេះសោះ មិនគួរពិតមែន។
"មានអីចងផ្តែផ្តាំទេ?"
"លោក!! កុំសម្លាប់ខ្ញុំ ខ្ញុំត្រូវរកមនុស្សម្នាក់ឲ្យឃើញជាមុនសិន"
"អ្នកណា?"
"បងប្រុសខ្ញុំ!! គាត់បាត់ខ្លួន១០ឆ្នាំហើយ ខ្ញុំមានរឿងខ្លះចង់ប្រាប់ទៅគាត់"ហ្វាលីអង្វរក ហើយវាក៏មិនមែនជាលេស ព្រោះនាងពិតជាត្រូវការជួបបងប្រុស ដើម្បីប្រាប់រឿងគ្រប់យ៉ាង។
"ឈ្មោះអី?"អ្នកកំលោះធ្វើជាសួរទាំងដឹងច្បាស់នៅក្នុងចិត្ត ថាអ្នកដែលនាងរកគឺជាគេ តែគេម៉េចនឹងអាចទុកចិត្តនាងបាន បើសិននាងមានគំនិតដូចឪរបស់នាង ដែលគ្រាន់តែត្រូវការរកគេឲ្យឃើញដើម្បីសម្លាប់បំបិទមាត់ចោល!!!
"ថេ..ថេយ៉ុង"ហ្វាលីបានធូរចិត្ត ពេលដែលគេព្រមទំលាក់កាំភ្លើងចុះ មើលមកនាងដោយកែវភ្នែកចម្លែក តែនាងស្រាប់តែមានអារម្មណ៍ថាមុខដែលឃើញតែមួយជំហៀងនោះ ពិតជាស្រដៀងៗពិតមែន។
"ចាំឲ្យកូនចៅជួយរកឲ្យ"
"ពិតមែនហ្អេស លោកពិតជាជួយខ្ញុំមែនហ្អេស?"
"ដោះដូរនឹងខ្លួនប្រាណនាង!!"សំឡេងតបដ៏ត្រជាក់មួយនេះ ធ្វើឲ្យហ្វាលីសឹងតែជ្រែកដីរត់ទៅបាត់ពីគេ ដំបូងក៏ធ្វើឲ្យនាងមានក្តីសង្ឃឹម បន្ទាប់មកក៏បំផ្លាញក្តីសង្ឃឹមដោយទាមទារការដោះដូរដ៏អាក្រក់បំផុត។
"រើសទៅ រវាងបងប្រុសនឹងខ្លួនរបស់នាង បើនាងខ្លាចបាត់បង់ខ្លួនប្រាណក៏កុំសង្ឃឹមថាអាចរកឃើញបងប្រុស ព្រោះខ្ញុំនឹងឃុំនាងឲ្យនៅទីនេះជារៀងរហូត"សំណើរដែលពោលចេញមកនេះ កាន់តែធ្វើឲ្យហ្វាលីពិបាកគ្រប់គ្រងកំហឹងរបស់ខ្លួនមានទៅលើគេ តែនាងធ្វើអីមិនបានក្រៅពីក្តាប់ដៃតឹងទ្រូងស្ទើរធ្លាយ។
"នេះមិនហួសហេតុពេកទេហ្អេស ជីវិតខ្ញុំខ្លួនប្រាណខ្ញុំ ខ្ញុំជាអ្នកកំណត់ លោកគ្មានសិទ្ធមកឃុំឃាំងខ្ញុំតាមចិត្តនោះទេ ប្រទេសមានច្បាប់មានទំលាប់ត្រឹមត្រូវ លោកកុំធ្វើដូចជាអ្នកមកពីព្រៃពេក"
"ត្រូវហើយខ្ញុំមកពីព្រៃ នាងត្រៀមខ្លួនរស់នៅជាមួយមនុស្សព្រៃឲ្យហើយទៅ មួយទៀតទោះ បើប្រទេសពិតជាមានច្បាប់ទំលាប់ល្អបែបនេះមែន មិនមែនឃាតករអាចរួចខ្លួនរស់ស្រួលបែបនេះទេ ចាំទុកទៅ ម៉ូ!!!"គេនិយាយត្រឹមតែត្រកូលរបស់នាង ក៏បោះជំហានចេញពីបន្ទប់មួយនេះទាំងខឹងក្រោធសឹងតែចាប់ហែកនាងជាចម្រៀកៗទៅហើយ។
"ឆ្គួត! ឆ្គួតបំផុតហើយ.."ហ្វាលីក៏មិនខុសពីគេ ខឹងរហូតក្តៅក្រហាយពេញខ្លួន ភ្នែកចាប់ផ្តើមរលីងរលោងពេលនឹកទៅដល់អនាគតដែលត្រូវនៅជាមួយប្រុសព្រៃផ្សៃនេះ ថែមទាំងគ្មានផ្លូវឲ្យរត់គេចៗងាយៗទៀត។

កំហឹងកម្លោចបេះដូងWhere stories live. Discover now