ខណៈដែល Soojin សម្លឹងមុខ Jeongguk បន្តិចមុននឹងនាងកម្រើកម្រាមដៃប៉ះហោប៉ៅខោក្រោយរបស់នាងក៏នឹកដល់កាំបិតស្នៀតដែលនាងលាក់ទុកមុននឹងមកទីនេះព្រោះក្នុងនាមនាងធ្លាប់ជាមនុស្សប្រថុយគ្រោះថ្នាក់ច្រើនហើយស្គាល់សង្គមងងឹតខ្លះៗក៏នាងមានវីធីគិតស្រេចថាមកទីនេះប្រាកដជាគ្រោះថ្នាក់ទើបរំកិលហើយដកវាមកអារចំណងដៃរបស់ខ្លួនឲ្យដាច់ហើយក៏ងាកឆ្វេងស្តាំរង់ចាំឪកាសល្អគេចពីក្រសែភ្នែកកូនចៅរបស់ Christian ដែលយាមនោះមុននឹងទៅជួយដំចំណងដៃឲ្យ Jaehee ។
"វីវរហើយចៅហ្វាយ!!! ប៉ូលីសមកច្រើនណាស់ចៅហ្វាយ! គេព័ទ្ធយើងជិតហើយ!!!"។ កូនចៅគេក៏រត់មករាយការណ៍ខណៈនោះនាងក្រមុំក៏ស្ទុះទៅជួយស្រាយចំណងឲ្យ jaheee ។
"ចង្រៃយ៎!!! ចាប់នាងទៅ!!!"។ ពេលនោះស្ថានការណ៍រញ៉េរញ៉ៃហើយក្រុមកូនចៅរបស់ Jeongguk ក៏សម្រុកមកជួយចៅហ្វាយគេធ្វើឲ្យនាយកម្លោះប្រតែប្រតប់គ្នា។
"អាចង្រៃ Jeon Jeongguk !!! ឯងហ៊ានហៅប៉ូលីសមកផងហេ៎!!!?"។ នាយកម្លោះកំណាចនោះយកកាំភ្លើងចង្អុលគេហើយគេក៏សម្លឹងសម្លាញ់ចាស់ដែលប្រែជាកាចសាហាវនោះដោយមុខមាំ។
"យើងចង់ឲ្យឯងកែខ្លួន Chris !!! ឯងធ្វើរឿងអាក្រក់ច្រើនមិនមែនត្រឹមតែប៉ុន្នឹង! រត់ពន្ធគ្រឿងញៀន បំផ្លាញអនាគតក្មេងៗ! ឯងក៏ជាមុខសញ្ញាដែលលោកឧត្តមសេនីយ៍តាមចាប់យូរហើយ! យ៉ាងណាក្តីចូលរួមសារភាពទៅសម្លាញ់!!! យើងដឹងថាឯងជាមនុស្សល្អនៅឡើយទេ! កុំរស់នៅក្នុងកំហឹងទៀតអី!!!"។ Jeongguk នៅតែព្យាយាមពន្យល់ខណៈ Christian ញីក្បាលខ្លួនឯងដូចមនុស្សសរសៃប្រសាទ។
" Jaehee នាងយ៉ាងម៉េចទៅហើយ? មកតាមខ្ញុំ! ខ្ញុំនាំនាងទៅក្រៅណា៎!!!"។ នាងក្រមុំដែលជួយ Jaehee ចេញពីហេតុការណ៍វាយតប់ក៏ខំការពារនាងខណៈដែលនាងក៏សម្លឹងមើល Jeongguk ដោយព្រួយបារម្ភ។
"Jaehee Soojin !!!"។ ស្របពេលនោះសម្លឹងស្រែករបស់ Eunwoo បន្លឺឡើងទើប Soojin ប្រញាប់នាំនាងទៅរកគេ។
"បងប្រុស! បងនាំគេចេញទៅក្រៅទៅណា៎!!!"។ Soojin ក៏ប្រញាប់ប្រគល់នាងក្រមុំនោះឲ្យបងប្រុសគេហើយនាងក៏បម្រុងរត់ទៅវិញតែត្រូវបងប្រុសនាងឃាត់។
KAMU SEDANG MEMBACA
សង្វៀនស្នេហ៍ រដូវកាលទីមួយ 💢💜🥀 Love Battle Season 1 💢💜🥀( Completed ✅ )
Romansaរឿងប្រលោមលោកមួយនេះជារដូវកាលទីមួយក្នុងស៊េរី :( Bad Boy In Love " ថ្នមស្នេហ៍ប្រុសកំណាច" ) និយាយពីស្នេហារបស់នារីក្លាហានដែលមិនដែលចុះចាញ់អ្វីទាំងអស់តែចុងក្រោយក៏ត្រូវមកចាញ់របស់កម្លោះម្នាក់ដែលជាកំពូលព្រាននារីម្នាក់។ ចំពោះប្រលោមលោកមួយនេះផងដែរ អាចនឹងមានវគ្គម...
Round 53 : You gonna be okay my girl !
Mulai dari awal
