«អរចាស៎ លោកសូមចាំបន្តិច»Jiwon លេខារបស់ Jimin និយាយទាំងញញឹមខ្ចឹប​ដាក់​ Jungkook ចារឹក​ឃេីញប្រុសស្អាតមិនបាន។

[លោកនាយក មានអ្នកមករកចាស៎] Jiwon

[អោយគេចូលមក] Jimin

[ចាស៎] Jiwon ដាក់ទូរស័ព្ទចុះហើយក៏ងាកនិយាយជាមួយ Jungkook ។

«អញ្ជើញលោក»នាងញញឹមខ្ចឹប។

«អរគុណ»Jungkook និយាយហើយដើរសំដៅទៅទ្វារ។

«សង្ហារណាស់»Jiwon ញញឹមភ្នែកមើលរាងក្រាស់មិនរហូត​ដល់នាយចូលទៅក្នុងបាត់។

តុកៗ

«ចូលមក»Jimin និយាយ

ក្រាក

«សួស្ដី Jimin »Jungkook និយាយទាំងញញឹម​ នឹងដេីរសំដៅទៅរកតុធ្វេីការរបស់កម្លោះតូច។

«សួស្ដី Jungkook »Jimin ងើបមុខមក ញញឹមដាក់គេ។

«នេះមិនទាន់ហើយទេឬ»Jungkook រាងទម្លាក់ទឹកមុខ​បន្តិច​ នេះស្មានថាចប់ការងារ
ហេីយតេី​ តែមកដល់នៅមិនទាន់ចប់ទៀត។

«សល់ កន្លះម៉ោងទៀតទើបដល់ម៉ោងចេញ»Jimin នឹងដើរទៅលើសាឡុង«អង្គុយសិនទៅ ត្រូវការអ្វីទេខ្ញុំអោយគេធ្វើអោយ»រាងតូចសួរទៅរាងក្រាស់ដែលដើរមកអង្គុយទាំងមុខ​មិនសូវស្រស់។

«មិនអីទេ ខ្ញុំសុំនិយាយអ្វីបន្តិចបានទេ»Jungkook សួរទៅរាងតូច។

«បាទបាន»Jimin ញញឹមគួរសមដាក់។

«លេខារបស់ Jimin ធ្វើការយូហើយមែនទេ»Jungkook

«ដូចជាយូហើយ តែនាងទើបមកធ្វើការជាមួយខ្ញុំ4ខែទេ»Jimin រៀបរាប់ស្របនឹងលើកទឹកក្រូចមកផឹក​ ហេីយក៏ញញឹមតិចៗដាក់ Jungkook ។

«មិនអីទេខ្ញុំគ្រាន់តែមិនសូវចូលចិត្ត»Jungkook និយាយ តែសម្ដីគេក៏ធ្វើអោយរាងតូចសើច​ ប្រុសព្រានដូចគេនឹងហេស៎​ មិនចូលចិត្តស្រីស្អាតនោះ​ មិនចង់ជឿនោះទេ។

«ហិហិ»Jimin លើកដៃតូចៗខ្ទប់មាត់សើចធ្វើអោយរាងក្រាស់ជ្រួញចិញ្ចើម​ភ្លាម។

«ហេតុអីឯងសើច»Jungkook ធ្វើមុខក្រម៉ូវសម្លក់ រាងតូចដែលអង្គុយសេីចឡើងលឹបភ្នែក។

«គឺសើចលោកនឹងហើយ ហិហិ ប្រាប់ថាមិនសូវចូលចិត្តលេខាខ្ញុំ»Jimin នៅតែសើចដដែល។

អាពាហ៍ពិពាហ៍​បង្ខំ🥀(complete✔️)Where stories live. Discover now